ឆ្នាំ​២០២២
ថ្ងៃ​នេះ—សេចក្តី​ដកស្រង់
ខែ វិច្ឆិកា ឆ្នាំ ២០២២


« ថ្ងៃ​នេះ—សេចក្តី​ដកស្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

ថ្ងៃ​នេះ

សេចក្តី​ដកស្រង់

ប័ណ្ណប្រកាស​សម្រង់​ប្រសាសន៍​របស់​អែលឌើរ រ៉ាសបាន

ទាញ​យក​ឯកសារ PDF

ខ្ញុំ​កាន់​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​នៅក្នុង​ដៃ​របស់ខ្ញុំ ។ នេះ​ជា​កំណែ​បុរាណ​ឆ្នាំ ១៩៧០ របស់​ខ្ញុំ ហើយ​វា​មាន​តម្លៃ​ចំពោះ​ខ្ញុំ​ណាស់ ។ មើល​រូបរាង​វា ទៅ​ចាស់ ហើយ​ទក់​ខ្លាំងណាស់ ប៉ុន្តែ​គ្មាន​សៀវភៅ​ណា​ដែល​សំខាន់​ចំពោះ​ជីវិត​ខ្ញុំ និង​ទីបន្ទាល់​ខ្ញុំ ដូច​សៀវភៅ​នេះទេ ។ ដោយ​ការអាន​សៀវភៅ​នេះ ខ្ញុំ​បាន​ទទួល​សាក្សី​តាមរយៈ​ព្រះវិញ្ញាណ​ថា ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​ថា​ទ្រង់​ជា​ព្រះអង្គសង្គ្រោះ​របស់​ខ្ញុំ ថា​បទគម្ពីរ​ទាំងនេះ​គឺជា​ព្រះបន្ទូល​នៃ​ព្រះ ហើយ​ថា​ដំណឹងល្អ​គឺ​បាន​ស្ដារឡើងវិញ ។ …

« ថ្ងៃ​នេះ » អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​រូប​ក្នុង​ចំណោម​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​បំផុត​នៃ​ព្រះគម្ពីរ​មរមន​គឺ​ប្រធាន រ័សុល អិម ណិលសុន ។ …

… លោក​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​ទៅ​កាន់​មនុស្ស​រាប់រយ​នាក់ ហើយ​តែងតែ​ថ្លែង​ទីបន្ទាល់​របស់​លោក​ពី​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច ។ …

ព្យាការី​នៅរស់​របស់​យើង​កំពុង​ធ្វើ​ចំណែក​របស់​លោក​ក្នុងការ​ចែកចាយ​ព្រះគម្ពីរ​មរមន​ឲ្យ​ជោរជន់​ពាសពេញ​លើ​ផែនដី ។ ប៉ុន្តែ​លោក​មិន​អាច​ធ្វើ​ឲ្យ​ជោរជន់​តែ​ម្នាក់​លោក​បាន​ទេ ។ យើង​ត្រូវ​ធ្វើ​តាម​ការដឹកនាំ​របស់​លោក ។ …

… ខ្ញុំ​សូម​អញ្ជើញ​បងប្អូន ថ្ងៃ​នេះ ឲ្យ​ជូន​ព្រះគម្ពីរ​មរមន​ទៅ​មិត្តភក្ដិ និង​គ្រួសារ មិត្តភក្តិ​ធ្វើការ​ជាមួយ​គ្នា គ្រូបង្វឹក​បាល់ទាត់ ឬ​អ្នក​លក់ដូរ​នៅ​ផ្សារ​របស់​បងប្អូន ។ ពួកគាត់​ត្រូវការ​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ​នេះ ។ …

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា តាមរយៈ​ការរចនា​ដ៏​ទេវភាព ព្រះគម្ពីរ​មរមន​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទ្វីប​អាមេរិក​កាល​ពី​បុរាណ ដើម្បី​ចេញ​មក​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ ដើម្បី​នាំ​ព្រលឹង​ជាច្រើន​មក​រក​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ទ្រង់ « ថ្ងៃ​នេះ » ។