ឆ្នាំ​២០២២
ចូរ​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ជំហាន​នៃ​សេចក្ដី​ជំនឿ—សេចក្តី​ដកស្រង់
ខែ វិច្ឆិកា ឆ្នាំ ២០២២


« ចូរ​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ជំហាន​នៃ​សេចក្ដី​ជំនឿ—សេចក្តី​ដកស្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

ចូរ​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ជំហាន​នៃ​សេចក្ដី​ជំនឿ

សេចក្តី​ដកស្រង់

ប័ណ្ណប្រកាស​សម្រង់​ប្រសាសន៍​របស់​ប្រធាន បាឡឺដ

ទាញ​យក​ឯកសារ PDF

បងប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ដោយ​ជំហាន​នៃ​សេចក្ដី​ជំនឿ នោះ​មាន​សេចក្ដី​សង្ឃឹម​ហើយ ។ មាន​សេចក្តីសង្ឃឹម​នៅ​ក្នុង​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ មាន​សេចក្ដី​សង្ឃឹម​សម្រាប់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ជីវិត​នេះ ។ មាន​សេចក្តី​សង្ឃឹម​ដើម្បី​យក​ឈ្នះ​លើ​កំហុស ទុក្ខ​ព្រួយ និង​ការលំបាក ការសាកល្បង ព្រម​ទាំង​បញ្ហា​នានា​របស់​យើង ។ មាន​សេចក្ដី​សង្ឃឹម​នៅ​ក្នុង​ការប្រែចិត្ត និងការ​ត្រូវ​បាន​អភ័យ​ទោស ព្រម​ទាំង​នៅ​ក្នុង​ការអភ័យ​ទោស​ដល់​អ្នក​ដទៃ​ផងដែរ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា មាន​សេចក្ដី​សង្ឃឹម និង​ភាពសុខសាន្ត​នៅ​ក្នុង​ព្រះគ្រីស្ទ ។ ទ្រង់​លើកទ្រ​យើង​ពេល​បច្ចុប្បន្ន​នេះ ឲ្យ​ឆ្លង​កាត់​គ្រា​លំបាក​នានា​បាន ។ ទ្រង់​បាន​ធ្វើ​បែប​នោះ​សម្រាប់​ពួក​អ្នក​ត្រួសត្រាយ​ដំបូង ហើយ​ទ្រង់​ក៏​ធ្វើ​ដូច្នេះ​សម្រាប់​យើង​ម្នាក់ៗ​នា​ពេល​បច្ចុប្បន្ន​នេះ​ផងដែរ ។ …

ពេល​ខ្ញុំ​គិត​អំពី​ពួក​អ្នក​ត្រួសត្រាយ ដែល​បាន​រៀបចំ​ផ្លូវ​សម្រាប់​អ្នក​ដទៃទៀត ដំបូង​ខ្ញុំ​គិត​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ។ …

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​របស់​យើង​សព្វ​ថ្ងៃ គឺ​ជា​អ្នក​ត្រួសត្រាយ​សម័យ​ទំនើប ពីព្រោះ​ពួកគេ​ចែកចាយ​សារលិខិត​ដ៏​រុងរឿង​[ នៃ​ការស្ដារ​ឡើងវិញ ]​នេះ​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក ដូច្នេះ​វា​បើក​ផ្លូវ​ឲ្យ​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ស្គាល់​ទ្រង់ និង​ព្រះរាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ …

ប្រធាន ណិលសុន បាន​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​នៅក្នុង​សាសនាចក្រ ។ …

លោក​កំពុង​បង្រៀន​យើង​ឲ្យ​ប្រែ​កាន់​តែ​មាន​ភាពខ្លួនទីពឹងខ្លួន​ខាង​វិញ្ញាណ ។ …

ព្រះសង្រ្គោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​ត្រួសត្រាយ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ការរៀបចំ​ផ្លូវ ។ ប្រាកដ​ណាស់ ទ្រង់ ជា « ផ្លូវ » [ យ៉ូហាន ១៤:៦ ] សម្រាប់​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ឲ្យ​សម្រេច​បាន ដើម្បី​យើង​អាច​ប្រែចិត្ដ​បាន ហើយ​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​របស់​យើង​វិញ តាមរយៈ​សេចក្តី​ជំនឿ​លើ​ទ្រង់ ។ …

សូម​ឲ្យ​យើង​ដើរ​តាម​ដាន​ព្រះបាទា​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដោយ​មាន​សេចក្តី​ជំនឿ​លើ​គ្រប់​ជំហាន​ទាំងអស់​របស់​យើង សូម​ផ្តោត​លើ​ទ្រង់ ដោយ​បន្ត​ដើរ​យ៉ាង​រឹងប៉ឹង​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ហើយ​នេះ​គឺ​ជា​ការអធិស្ឋាន​ដោយ​រាបសារ​របស់​ខ្ញុំ​នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។