ឆ្នាំ​២០២២
កេរតំណែល​នៃ​ការលើកទឹកចិត្ត—សេចក្តី​ដកស្រង់
ខែ វិច្ឆិកា ឆ្នាំ ២០២២


« កេរតំណែល​នៃ​ការលើកទឹកចិត្ត—សេចក្តី​ដកស្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

កេរតំណែល​នៃ​ការលើក​ទឹកចិត្ត

សេចក្តី​ដកស្រង់

ប័ណ្ណប្រកាស​សម្រង់​ប្រសាសន៍​របស់​ប្រធាន អាររីង

ទាញ​យក​ឯកសារ PDF

ដូចដែល​ម្តាយ​ខ្ញុំ​បាន​ប្រាប់ខ្ញុំ នៅពេល​ខ្ញុំ​ត្អូញត្អែរ​ពីរឿង​ពិបាក​ថា « អូ៎ វា​ពិបាក​ម្ល៉េះ ។ វា​ច្បាស់​ជា​ពិបាក​ហើយ ។ ជីវិត​គឺ​ជា​ការសាកល្បង » ។

គាត់​អាច​និយាយ​បែប​នោះ​ដោយ​ស្ងប់ចិត្ត ទាំង​ញញឹម ពីព្រោះ​គាត់​បាន​ដឹង​រឿង​ពីរ​យ៉ាង ។ មិនថា​មាន​បញ្ហាអ្វី​នោះទេ រឿង​សំខាន់​បំផុត​របស់​គាត់ គឺ​ការ​ធ្វើ​ដំណើរ​ទៅកាន់​ផ្ទះ​រស់នៅ​ជាមួយ​ព្រះវរបិតា​សួគ៌ ។ ហើយ​គាត់​ដឹង​ថា គាត់​អាច​ធ្វើ​វា​បាន​តាមរយៈ​សេចក្តី​ជំនឿ​លើ​ព្រះអង្គសង្គ្រោះ ។ …

កេរតំណែល​នៃ​ការលើក​ទឹកចិត្ត​ដែល​គាត់​បាន​បន្សល់​ទុក​បាន​ពិពណ៌នា​យ៉ាង​ល្អ​នៅក្នុង មរ៉ូណៃ ៧ ត្រង់កន្លែង​ដែល​មរមន​លើក​ទឹកចិត្ត​កូន​ប្រុស មរ៉ូណៃ និង​ប្រជាជន​របស់​លោក ។ …

លោក​បាន​ដាក់​ព្រះយេស៊ូវគ្រីស្ទ​ជាទីមួយ ដូច​អស់​អ្នក​ដែល​ជោគជ័យ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​អស់​អ្នក​ដែល​ពុះពារ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ផ្ទះ​សួគ៌ា​របស់​ពួកគេ ។ …

មរមន​បាន​ឃើញ​ភាព​ស្លូតបូត​ជា​ភស្តុតាង​នៃ​ភាពរឹងមាំ​នៃ​សេចក្តី​ជំនឿ​របស់​ពួកគេ ។ …

បន្ទាប់​មក មរមន​បាន​លើកទឹក​ចិត្ត​ពួកគេ ដោយ​ការថ្លែង​ទីបន្ទាល់​ថា ពួកគេ​កំពុង​នៅលើ​ផ្លូវ​ដើម្បី​ទទួល​អំណោយ​ទាន​ក្នុង​ដួងចិត្ត​ដែល​ពោរពេញ​ទៅដោយ​សេចក្តី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ ។ …

បើគិត​ត្រឡប់​ទៅវិញ ឥឡូវ​នេះ​ខ្ញុំ​អាច​មើល​ឃើញ​ពីរបៀប​ដែល​អំណោយ​នៃ​សេចក្តី​សប្បុរស—ជា​សេចក្តី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ—បានពង្រឹង ដឹកនាំ ទ្រទ្រង់ និង​ផ្លាស់ប្តូរ​ម្តាយ​របស់​ខ្ញុំ​ក្នុង​ការពុះពារ​នៅ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់ ។ …

… ព្រះអង្គសង្គ្រោះ​ជ្រាបពី​ការពុះពារ​គ្រប់​យ៉ាង​របស់​បងប្អូន ។ ទ្រង់​ជា្រប​ពី​សក្ដានុ​ពល​ដ៏អស្ចារ្យ​របស់​បងប្អូន​ដើម្បី​ចម្រើន​សេចក្ដី​ជំនឿ ក្ដីសង្ឃឹម និង​សេចក្ដី​សប្បុរស ។

ព្រះបញ្ញត្តិ និង​សេចក្ដី​សញ្ញា​ដែល​ទ្រង់​ផ្ដល់​ឲ្យ​បងប្អូន​ពុំ​មែន​ជា​ការសាកល្បង​ដែល​គ្រប់គ្រង​បងប្អូន​នោះ​ទេ ។ វា​គឺជា​អំណោយ​ទាន​មួយ​ដើម្បី​លើកស្ទួយ​បងប្អូន​ឆ្ពោះ​ទៅ​កាន់​អំណោយទាន​របស់​ព្រះ ហើយ​ត្រឡប់​ទៅផ្ទះ​វិញ ដើម្បី​ជួប​ព្រះវរបិតាសួគ៌ និង​ព្រះអម្ចាស់​ដែល​ស្រឡាញ់​បងប្អូន ។