សន្និសីទទូទៅ
កាល​យើង​មាន​អារម្មណ៍​រួបរួម យើង​ទទួល​បាន​អំណាច​ជាមួយ​នឹង​ព្រះ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


10:6

កាល​យើង​មាន​អារម្មណ៍​រួបរួម យើង​ទទួល​បាន​អំណាច​ជាមួយ​នឹង​ព្រះ

ពេល​ដែល​យើង​ស្វែងរក​អារម្មណ៍​រួបរួម​គ្នា នោះ​យើង​នឹង​អំពាវនាវ​ហៅ​អំណាច​របស់​ព្រះ ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ប្រឹងប្រែង​របស់​យើង​កាន់​តែ​ពេញលេញ ។

ម្ដាយ​របស់​ហ្គរដុន​បាន​ប្រាប់​គាត់​ថា បើ​គាត់​ធ្វើ​កិច្ចការ​ផ្ទះ​ហើយ គាត់​នឹង​ធ្វើ​នំ​ផាយ​មួយ​ឲ្យ​គាត់ ។ ជា​នំ​ដែល​គាត់​ចូលចិត្ត ។ សម្រាប់​គាត់​តែ​ប៉ុណ្ណោះ ។ ហ្គរដុន​បាន​ទៅ​ធ្វើ​កិច្ចការ​ទាំងនោះ ហើយ​ម្ដាយ​គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​នំ​ផាយ ។ បងស្រី​គាត់​ឈ្មោះ​ខាធី​បាន​មក​ផ្ទះ​ជា​មួយ​នឹង​មិត្តគាត់ ។ គាត់​ឃើញ​នំ​ផាយ ក៏​សួរ​ថា តើ​គាត់ និង​មិត្ត​គាត់​អាច​ញ៉ាំ​មួយ​ចំណិត​បាន​ទេ ។

ហ្គរដុន​បាន​និយាយ​ថា « អត់​ទេ វា​ជា​នំផាយ​របស់​ខ្ញុំ ។ ម៉ាក់​ធ្វើ​វា​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ដើម្បី​វា » ។

ខាធី​ខឹង​នឹង​ប្អូន​ប្រុស​នាង ។ គាត់​គិត​តែ​ខ្លួន​ឯង ហើយ​ចិត្ត​អាក្រក់ ។ តើ​គាត់​អាច​ទុក​នំ​ផាយ​សម្រាប់​តែ​ខ្លួន​ឯង​យ៉ាង​ដូចម្ដេច​ទៅ ?

ប៉ុន្មាន​ម៉ោង​ក្រោយ​មក ពេល​ដែល​ខាធី​បាន​បើក​ទ្វារ​ឡាន​ដើម្បី​ជូន​មិត្ត​នាង​ទៅ​ផ្ទះ​វិញ មាន​ក្រដាស​ជូត​ពីរ​សន្លឹក​បត់​យ៉ាង​ស្អាត​នៅ​លើ​កៅអី​ឡាន មាន​សម​ពីរ​នៅ​ពី​លើ និង​មាន​នំផាយ​ពីរ​ចំណិត​ធំ​នៅ​លើ​ចាន ។ ខាធី​បាន​ប្រាប់​រឿង​នេះ​នៅ​បុណ្យ​សព​របស់​ហ្គរដុន ដើម្បី​បង្ហាញ​ថា គាត់​បាន​សុខចិត្ត​ផ្លាស់ប្តូរ ហើយ​បង្ហាញ​ចិត្ត​ល្អ​ដល់​ពួក​អ្នក​ដែល​មិន​សម​នឹង​ទទួល​បាន​វា ។

នៅ​ឆ្នាំ ១៨៤២ ពួកបរិសុទ្ធ​បាន​ខិតខំ​ធ្វើការ​យ៉ាង​ខ្លាំង ដើម្បី​កសាង​ព្រះវិហារ​បរិសុទ្ធ​ណៅវ៉ូ បន្ទាប់​ពី​ការបង្កើត​សមាគម​សង្គ្រោះ​នៅ​ខែ​មីនា ព្យាការី​យ៉ូសែប​បាន​មក​ចូលរួម​ការប្រជុំ​របស់​ពួកគេ​ជា​ញឹកញាប់ ដើម្បី​រៀបចំ​ពួកគេ​សម្រាប់​សេចក្ដី​សញ្ញា​ដែល​ពិសិដ្ឋ​រួបរួម ដែល​ពួកគេ​នឹង​ត្រូវ​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

នៅ​ថ្ងៃ​ទី ៩ ខែ មិថុនា ព្យាការី « បាន​ថ្លែង​ថា លោក​នឹង​ប្រកាស​អំពី​សេចក្ដី​មេត្តា​ករុណា [.] ឧបមា​ថា ព្រះយេស៊ូវគ្រីស្ទ និង​ពួក​ទេវតា​ជំទាស់​នឹង​យើង​លើ​រឿងរ៉ាវ​តូចតាច តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​យើង ? យើង​ត្រូវ​តែ​មាន​សេចក្ដី​មេត្តា​ករុណា និង​មើល​រំលង​រឿង​ដែល​មិន​សំខាន់ » ។ ប្រធាន​ស្ម៊ីធ​បាន​បន្ត​ថា « វា​ធ្វើ​ឲ្យ​ខ្ញុំ​សោកសង្រេង​ដែល​ពុំ​មាន​ការចង​មិត្តភាព​កាន់​តែ​ពេញលេញ—បើ​សមាជិក​ម្នាក់​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា—កាល​យើង​មាន​អារម្មណ៍​រួបរួម យើង​ទទួល​បាន​អំណាច​ជាមួយ​នឹង​ព្រះ » ។

ប្រយោគ​ដ៏​ខ្លី​នោះ​បាន​ជះ​ឥទ្ធិពល​លើ​ខ្ញុំ​ដូច​ជា​ផ្លេក​បន្ទោរ​អញ្ចឹង ។ កាល​យើង​មាន​អារម្មណ៍​រួបរួម យើង​ទទួល​បាន​អំណាច​ជាមួយ​នឹង​ព្រះ ពិភពលោក​នេះ​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​វា​ទៅ​ជា​ដូច្នេះ​ទេ ។ មាន​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​ចង់​មាន​ឥទ្ធិពល​លើ ហើយ​ចង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ។ ហើយ​តាម​ត្រង់​ទៅ មាន​ការជំទាស់​ជា​ច្រើន​ចំពោះ​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​ចង់​បាន ហើយ​ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​អំណាចសោះ ។ មួយ​រយៈ​ក្រោយ​នេះ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​នូវ​សំណួរថា ​ដោយ​របៀប​ណា ? តើ​ខ្ញុំ​អាច​បង្កើត « អារម្មណ៍​រួបរួម » នោះ​ដោយ​របៀប​ណា កាលដែល​មនុស្ស​ទាំងអស់​ខុស​គ្នា​យ៉ាង​នេះ ? តើ​អំណាច​អ្វី​ដែល​ខ្ញុំ​អាច​បាន​ទទួល​ពី​ព្រះ បើ​ខ្ញុំ​គ្រាន់តែ​រួបរួម​បន្តិច​ថែម​ទៀត​ជា​មួយ​មនុស្ស​ដទៃ​នោះ ? ខ្ញុំ​មាន​យោបល់​ចំនួន​បី ចេញ​មក​ពី​ការស្វែងរក​ដោយ​អស់​ពី​ព្រលឹង​របស់​ខ្ញុំ ។ វាអាច​នឹង​ជួយ​បងប្អូន​ផងដែរ ។

មាន​សេចក្ដី​មេត្តា​ករុណា

យ៉ាកុប ២:១៧ ចែង​ថា « ចូរ​គិត​ពី [ បង​ប្អូន​ប្រុសស្រី ] របស់​ខ្លួន​ដូច​ជា​ខ្លួន​អ្នក​ដែរ ហើយ​ចូរ​រាប់​អាន​បង​ប្អូន​ទាំង​អស់ ហើយ​មាន​ចិត្ត​ទូលំទូលាយ​ចំពោះ​ទ្រព្យ​របស់​អ្នក ដើម្បី​ឲ្យ​គេ​អាច​មាន​ទ្រព្យ​ដូច​ជា​អ្នក​ដែរ » ។ ចូរ​យើង​ជំនួស​ពាក្យ ទ្រព្យ ជា​មួយ​នឹង​ពាក្យ សេចក្ដី​មេត្តា​ករុណា—មាន​ចិត្ត​ទូលំទូលាយ​ចំពោះ​សេចក្ដី​មេត្តា​ករុណា​របស់​បងប្អូន ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​មេត្តា​ករុណា​ដូច​ជា​អ្នក​ដែរ ។

ជា​ញឹកញាប់ យើង​គិត​អំពី​ទ្រព្យ ក្នុង​ន័យ​អាហារ ឬ​ប្រាក់​កាក់ ប៉ុន្តែ​ប្រហែល​ជា​អ្វី​ដែល​យើង​ទាំងអស់​គ្នា​ត្រូវការ​ថែម​ទៀត​នៅក្នុង​ការងារ​បម្រើ​របស់​យើង​គឺ​សេចក្ដី​មេត្តា​ករុណា ។

ប្រធាន​សមាគម​សង្គ្រោះ​របស់​ខ្ញុំ​ផ្ទាល់​ថ្មីៗ​នេះ​បាន​និយាយ​ថា « រឿង​ដែល​ខ្ញុំ…សន្យា​នឹង…បងប្អូន គឺ​ថា​ខ្ញុំ​នឹង​រក្សា​ឈ្មោះ​របស់​បងប្អូន​មិន​ឲ្យ​ខូចខាត​ទេ ។… ខ្ញុំ​នឹង​មើល​ទៅ​បងប្អូន​ថាខំ​អស់​ពី​សមត្ថភាព​ខ្លួន​ហើយ ននោះឡើយ ។ ខ្ញុំ​ស្នើ​ដល់​បងប្អូន​ឲ្យ​ធ្វើ​ដូច​គ្នា​ដល់​ខ្ញុំ ព្រោះ​ខ្ញុំ​រន្ធត់​ណាស់​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​បងប្អូន​ខកចិត្ត ។

យ៉ូសែប ស៊្មីធ បាន​ប្រាប់​ពួក​បងប្អូន​ស្ត្រី​នៅ​ថ្ងៃ​នៃ​ខែ​មិថុនា ឆ្នាំ ១៨៤២ នោះ​ថា

« នៅ​ពេល​មនុស្ស​គ្រប់គ្នា​បង្ហាញ​សេចក្តី​សប្បុរស និង​សេចក្តី​ស្រឡាញ់​តែ​បន្តិច​បន្តួច​ចំពោះ​ខ្ញុំ អូ៎ ខ្ញុំ​ពិត​ជា​មាន​កម្លាំង​ចិត្ត​អ្វី​ម្ល៉េះ ។…

« …យើង​កាន់​តែ​ខិត​ជិត​ទៅ​កាន់​ព្រះវរបិតាសួគ៌​ប៉ុណ្ណា យើង​កាន់​តែ​មាន​ចិត្ត​មើល​ទៅ​ព្រលឹង​ដែល​កំពុង​ជួប​ការពិបាក​ប្រកប​ដោយ​ការអាណិត​អាសូរ​ខ្លាំង​ប៉ុណ្ណោះ​ដែរ​—[ យើង​មាន​អារម្មណ៍​ថា​យើង​ចង់ ] លើក​ពួក​គេ​ឡើង​នៅ​លើ​ស្មា​យើង ហើយ​បោះ​អំពើ​បាប​ពួកគេ​ទៅ​ខាង​ក្រោយ​ខ្នង​យើង ។ [ ការនិយាយ​របស់​ខ្ញុំ​គឺ​មាន​បំណង​ជូន​ដល់ ] សមាគម​នេះ​—បើ​បងប្អូន​ចង់​ឲ្យ​ព្រះ​មាន​សេចក្ដី​មេត្តា​ករុណា​លើ​បងប្អូន ចូរ​បងប្អូន​មាន​សេចក្ដី​មេត្តា​ករុណា​ចំពោះ​គ្នា​ទៅ​វិញ​ទៅមក » ។

នេះ​គឺ​ជា​ការប្រឹក្សា​ជា​ពិសេស​ទៅ​កាន់​សមាគម​សង្គ្រោះ ។ ចូរ​យើង​កុំ​វិនិច្ឆ័យ​គ្នា ឬ​ប្រើ​ពាក្យ​ដែល​ធ្វើ​ឲ្យ​ឈឺចាប់​ដល់​គ្នា ។ ចូរ​យើង​រក្សា​ឈ្មោះ​គ្នា​កុំ​ឲ្យ​ខូចខាត ហើយ​ផ្ដល់​អំណោយទាន​នៃ​សេចក្ដី​មេត្តា​ករុណា ។

ធ្វើ​ឲ្យ​ទូក​របស់​បងប្អូន​អុំ

ក្នុង​ឆ្នាំ ១៩៣៦ ក្រុម​អុំ​ទូក​មួយ​ក្រុម​មក​ពី​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ចូលរួម​កីឡា​អូឡាំពិក ។ វា​នៅ​អំឡុង​ពេល​ដ៏​ពិបាក​បំផុត​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ។ ពួកគេ​ជា​ក្មេងប្រុស​កម្មករ​ទីក្រុង​ជីក​រ៉ែ និង​ឈើ​ដែល​បាន​បរិច្ចាគ​ប្រាក់កាក់​បន្តិច​បន្តួច ដើម្បី​ឲ្យ​ពួកគេ​អាច​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៊ែរឡាំង ។ គ្រប់​ទិដ្ឋភាព​នៃ​ការប្រកួត​ប្រជែង​នោះ​ហាក់​ដូច​ជា​មិន​ឲ្យ​ពួកគេ​មាន​ឱកាស​ឈ្នះ​នោះ​ទេ ប៉ុន្តែ​មាន​អ្វី​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ការប្រណាំង​នោះ ។ នៅក្នុង​កីឡា​ទូក​អុំ ពួកគេ​ហៅ​វា​ថា « ការអុំ » ។ សូម​ស្ដាប់​ដល់​ការពិពណ៌នា​នេះ​ដែល​ផ្អែក​លើ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា ពួក​ក្មេង​ប្រុស​នៅក្នុង​ទូក ៖

មាន​អ្វី​មួយ​ដែល​ពេល​ខ្លះ​កើតឡើង ដែល​ពិបាក​នឹង​សម្រេច​បាន ហើយ​ពិបាក​នឹង​ពន្យល់ ។ វា​ហៅ​វា « ការអុំ » ។ វា​កើត​ឡើង​តែ​នៅ​ពេល​ដែល​អ្នក​កំពុងអុំ​ទាំងអស់​គ្នា​អុំ​ស្រុះ​គ្នា​ឥត​ខ្ចោះ ដែល​ពុំ​មាន​សកម្មភាព​មួយ​ខុស​គ្នា​សោះ ។

អ្នក​អុំ​ទូក​ត្រូវ​តែ​គ្រប់គ្រង​លើ​ភាពឯករាជ្យ​ដ៏​ខ្លាំងក្លា​របស់​ពួកគេ ស្របពេល​គ្នានោះ ប្រកាន់​ខ្ជាប់​នូវ​សមត្ថភាព​បុគ្គល​របស់​ពួកគេ ។ ការប្រណាំង​មិន​បាន​ឈ្នះ​ដោយសារ​អ្នក​អុំ​ទាំងនោះ​ជា​មនុស្ស​ដូច​គ្នា​ទាំង​អស់​នោះ​ទេ ។ ក្រុម​ល្អ​គឺ​ក្រុម​ដែល​មាន​ភាពលាយឡំ​គ្នា​យ៉ាង​ល្អ—មាន​ម្នាក់​ដើម្បី​ដឹកនាំ ម្នាក់​ដើម្បី​កាន់​អ្វី​មួយ​បម្រុង ម្នាក់​ដើម្បី​ប្រយុទ្ធ ម្នាក់​ដើម្បី​បង្កើត​សន្តិភាព ។ គ្មាន​អ្នក​អុំ​ណា​មាន​តម្លៃ​ខ្ពស់​ជាង​អ្នក​ណា​ម្នាក់​ទេ ពួកគេ​ទាំងអស់​គ្នា​ជា​ទ្រព្យ​ចំពោះ​ទូក​នោះ ប៉ុន្តែ​បើ​ពួកគេ​ត្រូវ​អុំ​ឲ្យ​បាន​ល្អ​ជាមួយ​គ្នា នោះ​ម្នាក់ៗ​ត្រូវតែ​កែ​តម្រូវ​ឲ្យ​ត្រូវ​នឹង​តម្រូវការ និង​សមត្ថភាព​របស់​អ្នក​ផ្សេង​ទៀត—អ្នក​មាន​ដៃ​ខ្លី​ត្រូវ​ឈោង​ទៅ​ឲ្យ​បាន​ឆ្ងាយ​បន្តិច ហើយ​អ្នក​មាន​ដៃ​វែង​ត្រូវ​ទាញ​ចូល​បន្តិច ។

ភាពខុស​គ្នា​អាច​ប្រែ​ទៅ​ជា​គុណសម្បត្តិ​ជាជាង​គុណវិបត្តិ ។ មានតែ​ពេល​នោះ​ទេ ដែល​វា​នឹង​មាន​អារម្មណ៍​ថា ទូក​កំពុង​រំកិល​ទៅ​ដោយ​ខ្លួន​វា ។ មាន​តែ​ពេល​នោះ​ទេ ដែល​ភាពឈឺចាប់​បើក​ផ្លូវ​ទៅកាន់​ភាពលើក​តម្កើង ។ « ការអុំ » ដ៏​ល្អ​មាន​អារម្មណ៍​ដូចជា​កំណាព្យ ។

ដោយ​ប្រឆាំង​នឹង​ឧបសគ្គ​ដ៏​ធំធេង ក្រុម​នេះ​បាន​រកឃើញ​ការអុំ​ដ៏​ល្អ​ឥត​ខ្ចោះ ហើយ​បាន​ឈ្នះ ។ មេដាយ​មាស​អូឡាំពិក​គឺ​គួរ​ឲ្យ​រីករាយ​ណាស់ ប៉ុន្តែ​សាមគ្គីភាព​ដែល​អ្នក​អុំ​ម្នាក់ៗ​បាន​ដក​ពិសោធន៍​នៅ​ថ្ងៃ​នោះ គឺ​ជា​គ្រា​ដ៏​បរិសុទ្ធ ដែល​នៅ​ជាមួយ​ពួកគេ​អស់​មួយ​ជីវិត ។

កម្ចាត់​ចោល​នូវ​អ្វី​ដែល​អាក្រក់​ឲ្យ​បាន​លឿន​ដើម្បី​ឲ្យ​អ្វី​ដែល​ល្អ​លូតលាស់​ឡើង

នៅ​ក្នុង​ការប្រៀបធៀប​ល្អ​វិសេស​នៅក្នុង យ៉ាកុប ៥ ម្ចាស់​ចម្ការ​បាន​ដាំ​ដើម​ល្អ​នៅក្នុង​ដី​ល្អ ប៉ុន្តែ​វា​បាន​ក្លាយ​ជា​ពុក​រលួយ ហើយ​បាន​នាំ​ឲ្យ​មាន​ផ្លែ​ព្រៃ ។ ម្ចាស់​ចម្ការ​និយាយ​ប្រាំបី​ដង​ថា « យើង​ព្រួយ​ចិត្ត​ដែល​យើង​ត្រូវ​ខាតបង់​ដើម​ឈើ​នេះ​ទៅ » ។

អ្នក​បម្រើ​បាន​និយាយ​ទៅ​ម្ចាស់​ចម្ការ​ថា « សូម​លោក​ប្រណី​ឲ្យ [ ដើម​ឈើ​នេះ ] បន្តិច​ទៀត​សិន​ចុះ ។ ហើយ​ម្ចាស់​ចម្ការ​បាន​និយាយ​ថា ៖ « មែន​ហើយ យើង​នឹង​ប្រណី​ឲ្យ​វា​បន្តិច​ទៀត » ។

ហើយ​បន្ទាប់​មក​មាន​ការណែនាំ​ដែល​អាច​អនុវត្ត​ចំពោះ​យើង​ទាំងអស់​គ្នា ដែល​ព្យាយាម​ជ្រួយ​គល់​ដើម្បី​បាន​ផ្លែ​ល្អ​នៅក្នុង​ចម្ការ​តូច​របស់​យើង​ផ្ទាល់ ៖ « រក់​ចោល តាម​ដែល​មែក​ល្អ​ដុះ » ។

សាមគ្គីភាព​ពុំ​កើតឡើង​ដោយ​វេទមន្ត​នោះ​ទេ វា​ត្រូវការ​ការខិតខំ ។ វា​ច្របូកច្របល់ ជួនកាល​វា​មិន​ស្រណុក​ស្រួល​ទេ ហើយ​កើតឡើង​បន្តិច​ម្ដងៗ ពេល​ដែល​យើង​កម្ចាត់​ចោល​នូវ​អ្វី​ដែល​អាក្រក់​ឲ្យ​បាន​លឿន​ដើម្បី​ឲ្យ​អ្វី​ដែល​ល្អ​លូតលាស់​ឡើង ។

យើង​មិន​ឯកោ​ទេ​នៅក្នុង​កិច្ច​ប្រឹងប្រែង​របស់​យើង​ដើម្បី​បង្កើត​សាមគ្គីភាព​នោះ ។ យ៉ាកុប ៥ បន្ត​ថា « ពួក​អ្នក​បម្រើ​បាន​ទៅ​ធ្វើ​ការ​ដោយ​សមត្ថ​ភាព​របស់​ពួក​គេ ឯ​ម្ចាស់​ចម្ការ​វិញ ក៏​ធ្វើ​ការ​ជាមួយ​នឹង​ពួក​គេ​ដែរ » ។

យើង​ម្នាក់ៗ​នឹង​មាន​បទពិសោធន៍​របួស​ដ៏​ជ្រៅ រឿង​ទាំងឡាយ​ដែល​មិន​គួរ​កើតឡើង ។ នៅ​ពេល​ខុសៗ​គ្នា យើង​ម្នាក់ៗ​ក៏​នឹង​អនុញ្ញាត​ឲ្យ​អំណួត និង​ភាពខ្ពង់ខ្ពស់​ធ្វើ​ឲ្យ​ផ្លែ​ដែល​យើង​មាន​នោះ​ពុក​រលួយ ។ ប៉ុន្តែ​ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះអង្គសង្គ្រោះ​របស់​យើង​ក្នុង​គ្រប់​ការណ៍​ទាំងអស់ ។ អំណាច​របស់​ទ្រង់​មាន​សម្រាប់​យើង​ ទោះ​នៅ​គ្រា​ដែល​លំបាក​បំផុត​ក្ដី ហើយ​អាច​ទុក​ចិត្ត​បាន​​ នៅ​ទីនោះ​អំណាច​មានសម្រាប់​យើង​ពេល​ដែល​យើង​អំពាវនាវ​ដល់​ទ្រង់ ។ យើង​ទាំងអស់​គ្នា​អង្វរ​សូម​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អំពើ​បាប និង​ការបរាជ័យ​របស់​យើង ។ ទ្រង់​ប្រទាន​ឲ្យ​ដោយ​សេរី មេត្តា​ករុណា​ដូច​គ្នា​នោះ ហើយ​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ដោយ​ត្រង់ៗ​ថា « ​រាល់​គ្នា​ពុំ​មែន​ជា​របស់​ផង​យើង​ឡើយ » ។ ប៉ុន្តែ​បើ​យើង​រួម​គ្នា​តែ​មួយ—បើ​យើង​អាច​ចែក​នំផាយ​មួយ​ចំណិត​របស់​យើង ឬប្រើ​ទេពកោសល្យ​របស់​យើង​ផ្ទាល់​ដើម្បី​ទូក​អាច​អុំ​ទៅ​ស្រុះ​គ្នា​ឥត​ខ្ចោះ—នោះ​យើង​ជា​របស់​ផង​ទ្រង់​ហើយ ។ ហើយ​ទ្រង់​នឹង​ជួយ​កម្ចាត់​ចោល​នូវ​អ្វី​ដែល​អាក្រក់​ឲ្យ​បាន​លឿន​ដើម្បី​ឲ្យ​អ្វី​ដែល​ល្អ​លូតលាស់​ឡើង ។

ការសន្យា​ទាំងឡាយ​របស់​ព្យាការី

យើង​អាច​នឹង​មិន​ទាន់​ទៅ​ដល់​អ្វី​ដែល​យើង​ចង់​ប្រែក្លាយ​នៅឡើយ ហើយ​យើង​មិន​នៅ​ចំណុច​ដែល​យើង​នឹង​ទៅដល់​នៅ​ពេល​នេះ​ទេ ។ ខ្ញុំ​ជឿ​ថា ការផ្លាស់ប្ដូរ​ដែល​យើង​ស្វែងរក​នៅ​ក្នុង​ខ្លួន​យើង និង​នៅក្នុង​ក្រុម​របស់​យើង នឹង​បាន​មក​តិច​តួច​ដោយ​សារ​សកម្មនិយម តែ​បាន​មក​ច្រើន​ដោយសារ​ការព្យាយាម​ដោយ​សកម្ម​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​វិញ ។ ហេតុអ្វី​ទៅ ? ដោយសារ​យើង​កំពុង​ស្ថាបនា​ក្រុង​ស៊ីយ៉ូន—ជា​ប្រជាជន​ដែល « មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ » ។

ក្នុង​នាម​ជា​ស្ត្រី​នៃ​សេចក្ដី​សញ្ញា យើង​មាន​ឥទ្ធិពល​ដ៏​ទូលំទូលាយ ញ​ជាមួយ​មិត្ត​រួមការងារ ។ យើង​មាន​អំណាច​ដើម្បី​ដកចេញ​នូវ​ភាព​លំអៀង ហើយ​កសាង​សាមគ្គីភាព​វិញ ។

សមាគម​សង្គ្រោះ និង​ក្រុម​យុវនារី​មិន​មែន​គ្រាន់​តែ​ជា​ថ្នាក់​ទាំងឡាយ​នោះ​ទេ ។ វា​អាច​ជា​បទពិសោធន៍​ដ៏​មិន​អាច​បំភ្លេច​បាន ជា​កន្លែង​ដែល​ស្ត្រី​ខុសៗ​​គ្នាទាំងអស់​ចូល​ក្នុង​ទូក​តែ​មួយ ហើយ​អុំទៅ​ទាល់តែ​យើង​រកឃើញ​ការអុំ​របស់​យើង ះ​ថា សូម​ធ្វើ​ជា​ផ្នែក​នៃ​កម្លាំង​រួម​មួយ ដែល​ផ្លាស់ប្ដូរ​ពិភពលោក​សម្រាប់​ការណ៍​ល្អ ។ ការចាត់តាំង​ខាង​សេចក្ដី​សញ្ញា​របស់​យើង​គឺ​ដើម្បី​ធ្វើ​ការងារ​បម្រើ ដើម្បី​លើក​ដៃ​ដែល​រោយចុះ ដើម្បី​លើក​មនុស្ស​កំពុង​ពិបាកដាក់​នៅលើ​ខ្នង​យើង ឬ​នៅ​ក្នុង​ដៃ​យើង ហើយ​សែង​ពួកគេ​ទៅ ។ វា​មិន​ស្មុគស្មាញ​ដើម្បី​ដឹង​ពី​អ្វី​ត្រូវ​ធ្វើ​នោះ​ទេ ប៉ុន្តែ​ជា​ញឹកញាប់ វា​ផ្ទុយ​ពី​ចំណាប់​អារម្មណ៍​ដ៏​អាត្មានិយម​របស់​យើង ហើយ​យើង​ត្រូវតែ​ព្យាយាម ។ ស្ត្រី​នៃ​សាសនាចក្រ​នេះ​មាន​សក្ដានុពល​គ្មាន​ដែន​កំណត់​ដើម្បី​ផ្លាស់​ប្ដូរ​សង្គម ។ ខ្ញុំ​មាន​ទំនុកចិត្ត​ខាង​វិញ្ញាណ​ដ៏​ពេញលេញ​ថា ពេល​ដែល​យើង​ស្វែងរក​អារម្មណ៍​រួបរួម​គ្នា នោះ​យើង​នឹង​អំពាវនាវ​ហៅ​អំណាច​របស់​ព្រះ ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ប្រឹងប្រែង​របស់​យើង​កាន់តែ​ពេញលេញ ។

នៅ​ពេល​សាសនាចក្រ​បាន​ធ្វើ​ពិធី​រំឭក​ពី​វិវរណៈ​ឆ្នាំ ១៩៧៨ អំពី​បព្វជិតភាព ប្រធាន រ័សុន អិម ណិលសុន បាន​ផ្ដល់​ពរជ័យ​ជា​ព្យាការី​ដ៏​មាន​ឥទ្ធិពល​ថា « វា​ជា​ការអធិស្ឋាន និង​ការប្រសិទ្ធពរ​ របស់​ខ្ញុំ ដែល​ខ្ញុំ​សូម​បន្សល់​ទុកនឹង​អស់​អ្នក​ដែល​កំពុង​ស្តាប់​ថា យើង​អាច​យក​ឈ្នះ​លើ​បន្ទុក​នានា​នៃ​ភាព​លំអៀង ហើយ​ដើរ​ដោយទៀងត្រង់​ជាមួយ​ព្រះ—និង​ជាមួយ​គ្នា—នៅក្នុង​ភាពសុខសាន្ត និង​សុខដុម​ដ៏​ល្អ​ឥតខ្ចោះ » ។ ១០

ចូរ​យើង​ទាញ​យក​ពរជ័យ​របស់​ព្យាការី​នេះ ហើយ​ប្រើប្រាស់​កិច្ច​ប្រឹងប្រែង​ផ្ទាល់​ខ្លួន និង​ជារួម​របស់​យើង ដើម្បី​បង្កើន​សាមគ្គីភាព​នៅក្នុង​ពិភពលោក ន​ដ៏​រាបទាប មិន​ចេះ​ចប់​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​ថា « ដើម្បី​ឲ្យ​ទាំងអស់​បាន​រួម​មក​តែមួយ ឱ​ព្រះវរបិតា​អើយ ដូចជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំងនោះ​បាន​រួមគ្នា​តែមួយ​នៅក្នុង​យើង » ។ ១១ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕