ទុកឲ្យព្រះឈ្នះ
តើ បងប្អូនស្ម័គ្រចិត្តទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ? តើ បងប្អូនស្ម័គ្រចិត្តទុកឲ្យព្រះមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ?
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ឱ ខ្ញុំមានអំណរគុណណាស់ចំពោះសារលិខិតដ៏អស្ចារ្យនៃសន្និសីទូទៅនេះ និងចំពោះអភ័យឯកសិទ្ធិរបស់ខ្ញុំដើម្បីថ្លែងទៅកាន់បងប្អូនឥឡូវនេះ ។
ជាង ៣៦ ឆ្នាំហើយដែលខ្ញុំបានធ្វើជាសាវក ហើយគោលលទ្ធិនៃការប្រមូលផ្តុំអ៊ីស្រាអែលគឺជាប្រធានបទដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ ។ ១ អ្វីៗគ្រប់យ៉ាង អំពីរឿងនេះបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ ដោយរួមទាំងការងារបម្រើ និងឈ្មោះ ២ នៃអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ជីវិតរបស់ពួកគេ និងភរិយារបស់ពួកគេ សេចក្តីសញ្ញាដែលព្រះបានធ្វើជាមួយពួកគេ និងបន្តដល់ពូជពង្សរបស់ពួកគេ ៣ ការខ្ចាត់ខ្ចាយនៃកុលសម្ព័ន្ធទាំងដប់ពីរ និងការព្យាករណ៍ជាច្រើនអំពីការប្រមូលផ្តុំនៅក្នុងសម័យរបស់យើង ។
ខ្ញុំបានសិក្សាពីការប្រមូលផ្តុំនេះ បានអធិស្ឋានអំពីវា បានតមអាហារពីខគម្ពីរដែលមានទាក់ទងទាំងអស់ ហើយបានទូលសួរព្រះអម្ចាស់ដើម្បីបង្កើនការយល់ដឹងរបស់ខ្ញុំ ។
ដូច្នេះ សូមស្រមៃមើលពីភាពរីករាយរបស់ខ្ញុំ នៅពេលខ្ញុំត្រូវបានដឹកនាំឲ្យទទួលបានការយល់ដឹងថ្មីនាពេលថ្មីៗនេះ ហេព្រើរនៃពាក្យ អ៊ីស្រាអែល គឺ « ទុកឲ្យព្រះឈ្នះ » ។ ៤ ដូច្នេះ ឈ្មោះរបស់ អ៊ីស្រាអែល សំដៅទៅលើបុគ្គលដែល ស្ម័គ្រចិត្ត ឲ្យព្រះឈ្នះលើជីវិតរបស់គាត់ ។ គោលគំនិតនេះបានអង្រួនព្រលឹងខ្ញុំ !
ពាក្យថា ស្ម័គ្រចិត្ត គឺសំខាន់ណាស់ចំពោះការបកប្រែនៃពាក្យ អ៊ីស្រាអែល ។ ៥ យើងទាំងអស់គ្នាមានសិទ្ធិជ្រើសរើសរបស់យើង ។ យើងអាចជ្រើសរើសធ្វើជាអ៊ីស្រាអែល ឬក៏អត់ ។ យើងអាចជ្រើសរើសទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់យើង ឬក៏អត់ ។ យើងអាចជ្រើសរើសទុកឲ្យព្រះមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងជីវិតរបស់យើង ឬក៏អត់ ។
ចូរយើងនឹកដល់ចំណុចសំខាន់នៅក្នុងជីវិតរបស់យ៉ាកុប ជាចៅរបស់អ័ប្រាហាំ មួយភ្លែតសិន ។ នៅកន្លែងដែលយ៉ាកុបបានដាក់ឈ្មោះថា ព្នីអែល ( ដែលមានន័យថា « ព្រះភ័ក្រ្តរបស់ព្រះ » ) ៦ យ៉ាកុបបានប្រឈមមុខនឹងឧបសគ្គមួយដ៏ធ្ងន់ធ្ងរ ។ សិទ្ធិជ្រើសរើសរបស់លោកត្រូវបានសាកល្បង ។ តាមរយៈការប្រឈមមុខនេះ យ៉ាកុបបានបញ្ជាក់ឲ្យឃើញពីអ្វីដែលសំខាន់បំផុតចំពោះលោក ។ លោកបានបង្ហាញថា លោកស្ម័គ្រចិត្តទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់លោក ។ ជាចម្លើយតបមកវិញ ព្រះបានប្តូរឈ្មោះរបស់យ៉ាកុបទៅជា អ៊ីស្រាអែល ៧ មានន័យថា « ទុកឲ្យព្រះឈ្នះ » ។ បន្ទាប់មក ព្រះបានសន្យានឹងអ៊ីស្រាអែលថា ពរជ័យ ទាំងអស់ ដែលបានប្រទានលើក្បាលរបស់អ័ប្រាហាំក៏ជាពរជ័យរបស់លោកដែរ ។ ៨
គួរឲ្យស្តាយ កូនចៅជំនាន់ក្រោយបានធ្វើខុសនឹងសេចក្តីសញ្ញាជាមួយព្រះ ។ ពួកគេបានចោលដុំថ្មទៅលើព្យាការី ហើយ មិន ស្ម័គ្រចិត្តដើម្បីទុកឲ្យព្រះឈ្នះលើជីវិតរបស់ពួកគេឡើយ ។ បន្ទាប់មក ព្រះបានបំបែកពួកគេទៅបួនទិសនៅលើផែនដីនេះ ។ ៩ ដោយសេចក្តីមេត្តា ក្រោយមកទ្រង់បានសន្យាថានឹងប្រមូលផ្តុំពួកគេ ដូចដែលអេសាយបានរាយការណ៍ថា « អ្នកបានបោះបង់ចោលឯង [ អ៊ីស្រាអែល ] តែ១ភ្លែតទេ តែអញនឹងទទួលឯងមកវិញ ដោយសេចក្តីមេត្តាជាខ្លាំង » ។ ១០
ដោយមាននិយមន័យជាភាសាហេព្រើរនៃពាក្យ អ៊ីស្រាអែលនៅក្នុងគំនិត នោះយើងរកឃើញថាការប្រមូលផ្តុំអ៊ីស្រាអែល មានអត្ថន័យបន្ថែម ។ ព្រះអម្ចាស់កំពុងតែប្រមូលផ្តុំជនទាំងឡាយណាដែលស្ម័គ្រចិត្តទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់ពួកគេ ។ ព្រះអម្ចាស់កំពុងតែប្រមូលផ្តុំជនទាំងឡាយណាដែលនឹងជ្រើសរើសទុកឲ្យព្រះជាអង្គដែលមានឥទ្ធិពលសំខាន់បំផុតនៅក្នងជីវិតរបស់ពួកគេ ។
អស់រាប់សតវត្សរ៍ ព្យាការីទាំងឡាយបានព្យាករណ៍ពីការប្រមូលផ្តុំនេះ ១១ ហើយវាកំពុងតែកើតឡើងនៅពេលឥឡូវនេះ ! ជាព្រឹត្តិការណ៍ដ៏ចាំបាច់ដែលកើតឡើងពីមុនការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ វាគឺជា កិច្ចការ ដ៏សំខាន់បំផុតនៅក្នុងពិភពលោកនេះ !
ការប្រមូលផ្តុំមុនសហស្សវត្សរ៍នេះគឺជា ដំណើររឿងនៃការពង្រីកសេចក្តីជំនឿ និងការលើកទឹកចិត្តខាងវិញ្ញាណសម្រាប់មនុស្សរាប់លាននាក់ ។ ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឬ « អ៊ីស្រាអែលក្នុងសេចក្ដីសញ្ញានៅថ្ងៃចុងក្រោយ » ១២ យើងមានទំនួលខុសត្រូវដើម្បីជួយព្រះអម្ចាស់ជាមួយនឹងកិច្ចការដ៏សំខាន់នេះ ។ ១៣
នៅពេលយើងនិយាយពីការប្រមូលផ្តុំអ៊ីស្រាអែលនៅទាំងសងខាងនៃវាំងនន ប្រាកដណាស់ យើងសំដៅលើកិច្ចការអ្នកផ្សព្វផ្សាយសាសនា ព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ យើងក៏សំដៅលើការស្ថាបនាសេចក្តីជំនឿ និងទីបន្ទាល់នៅក្នុងដួងចិត្តនៃជនទាំងឡាយណាដែលយើង រស់នៅជាមួយ ធ្វើការជាមួយ និងបម្រើ ។ រាល់ពេលដែលយើងធ្វើអ្វីមួយដើម្បីជួយនរណាម្នាក់—ទាំងសងខាងនៃវាំងនន—ការធ្វើ និងរក្សាសេចក្តីសញ្ញារបស់ពួកគេជាមួយនឹងព្រះ នោះយើងកំពុងជួយប្រមូលអ៊ីស្រាអែលហើយ ។
មិនយូរប៉ុន្មានកន្លងទៅ ភរិយារបស់ចៅប្រុសយើងម្នាក់ជួបបញ្ហាស្មុគស្មាញខាងវិញ្ញាណ ។ ខ្ញុំនឹងហៅនាងថា « ជីល » ។ ទោះជាមានការតមអាហារ ការធិស្ឋាន និងការប្រសិទ្ធពរបព្វជិតភាពក្តី ក៏ឪពុករបស់ជីលនៅតែឈឺ ។ នាងមានសេចក្តីភ័យខ្លាចណាស់ ថានាងនឹងបាត់បង់ទាំងឪពុករបស់នាង និងទីបន្ទាល់របស់នាង ។
នៅពេលល្ងាចមួយ ភរិយារបស់ខ្ញុំ ស៊ីស្ទើរ វេនឌី ណិលសុន បានប្រាប់ខ្ញុំពីស្ថានភាពរបស់ជីល យតែមួយម៉ាត់ប៉ុណ្ណោះ ! ពាក្យនេះគឺ មើលជិត ។
ក្រោយមក ជីល ប្រាប់ទៅវេនឌីថា ដំបូង ឡើយ នាងមានអារម្មណ៍អស់សង្ឃឹមចំពោះចម្លើយតបរបស់ខ្ញុំ ។ នាងបាននិយាយថា « ខ្ញុំសង្ឃឹមថា លោកតានឹងសន្យាខ្ញុំឲ្យមានអព្ភូតហេតុមួយកើតឡើងចំពោះប៉ាខ្ញុំ ។ ខ្ញុំនៅតែឆ្ងល់ហេតុអ្វីពាក្យថា មើលជិត គឺជាពាក្យដែលលោកមានអារម្មណ៍ថាត្រូវតែមានប្រសាសន៍ » ។
បន្ទាប់ពីប៉ារបស់ជីលបានទទួលមរណភាព ពាក្យ មើលជិត នៅតែបន្តឮនៅក្នុងចិត្តរបស់នាង ។ នាងបានបើកចិត្តរបស់នាងដើម្បីយល់កាន់តែច្បាស់ពីពាក្យនេះ ហើយ មើលជិត មានន័យថា « ដែលមើលឃើញតែជិតៗ » ។ ហើយគំនិតរបស់នាងបានចាប់ផ្តើមផ្លាស់ប្តូរ ។ បន្ទាប់មក ជីល បាននិយាយថា « ពាក្យមើលជិត នាំឲ្យខ្ញុំឈប់ ហើយគិត ហើយបានព្យាបាល ។ ឥឡូវ ពាក្យនេះធ្វើឲ្យខ្ញុំមានសន្តិភាព ។ វារំឭកខ្ញុំឲ្យពង្រីកទស្សនវិស័យរបស់ខ្ញុំ ហើយស្វែងរកភាពអស់កល្បជានិច្ច ។ វារំឭកខ្ញុំថា ពិតជាមានផែនការដ៏ទេវភាពមែន ហើយប៉ារបស់ខ្ញុំនៅតែមានជីវិត ហើយស្រឡាញ់ និងមើលថែរក្សាខ្ញុំ ។ ចំមើលជិត បានដឹកនាំខ្ញុំទៅរកព្រះ » ។
ខ្ញុំមានមោទនភាពចំពោះចៅប្រសារស្រីដ៏មានតម្លៃរបស់យើងខ្លាំងណាស់ ។ នៅអំឡុងពេលដ៏រំជួលចិត្តនៅក្នុងជីវិតរបស់នាង ចៅស្រី ជីល ជាទីស្រឡាញ់ បានរៀនចេះឱបក្រសោបតាមព្រះទ័យរបស់ព្រះសម្រាប់ប៉ារបស់នាង ព្រមជាមួយទស្សនវិស័យដ៏នៅអស់កល្បជានិច្ចក្នុងជីវិតនាងផ្ទាល់ ។ តាមរយៈ ការជ្រើសរើស ដើម្បីទុកឲ្យព្រះឈ្នះ នាងទទួលបានសន្តិភាព ។
ប្រសិនបើយើងអនុញ្ញាត នោះមានវិធីជាច្រើនដែលការបកប្រែពាក្យហេព្រើរ អ៊ីស្រាអែល នេះអាចជួយយើងបាន ។ សូមស្រមៃដល់របៀបដែលការអធិស្ឋានរបស់យើងសម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនាយើង—និងសម្រាប់ការខិតខំរបស់យើងផ្ទាល់ដើម្បីប្រមូលផ្តុំអ៊ីស្រាអែល—អាចផ្លាស់ប្តូរបើមានគំនិតនេះក្នុងចិត្ត ។ ជាញឹកញាប់ យើងអធិស្ឋានថា សូមឲ្យយើង និងពួកអ្នកផ្សព្វផ្សាយសាសនានឹងត្រូវបានដឹកនាំទៅជួបជនទាំងឡាយណាដែលត្រូវបានរៀបចំដើម្បីទទួលសេចក្តីពិតនៃដំណឹងល្អដែលបានស្តារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំឆ្ងល់ ថាតើនរណាទៅដែលនឹងត្រូវបានដឹកនាំឲ្យមកជួប នៅពេលយើងទូលសូមជួបជនទាំងឡាយណាដែលស្ម័គ្រចិត្តដើម្បីឲ្យព្រះឈ្នះក្នុងជីវិតរបស់ពួកគេនោះ ?
យើងអាចនឹងត្រូវបានដឹកនាំឲ្យទៅជួបនរណា ដែលពុំដែលមានជំនឿលើព្រះ ឬព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែជាជនដែលមានចិត្តចង់រៀនអំពីពួកទ្រង់ និងផែនការនៃសុភមង្គលរបស់ទ្រង់ ។ អ្នកដទៃទៀតប្រហែលជាបាន « កើតក្នុងសេចក្តីសញ្ញា » ១៤ ប៉ុន្តែ បានវង្វេងផ្លូវចេញពីផ្លូវនៃ សេចក្តីសញ្ញាតាំងពីនោះមក ។ ប្រហែលជាពួកគេឥឡូវនេះត្រៀមខ្លួនដើម្បីប្រែចិត្ត ត្រឡប់វិញ ហើយទុកឲ្យព្រះឈ្នះ ។ យើងអាចជួយ ពួកគេតាមការស្វាគមន៍ដោយលាដៃទទួល និងបើកបេះដូង ។ ហើយចំពោះបុគ្គលខ្លះដែលយើងអាចត្រូវបានដឹកនាំឲ្យទៅជួប អាចតែងតែមានអារម្មណ៍ថា មានអ្វីមួយបាត់បង់នៅក្នុងជីវិតរបស់ពួកគេ ាថ្នាចង់បានភាពពេញលេញ និងសេចក្តីអំណរដែលកើតមានចំពោះអ្នកដែលស្ម័គ្រចិត្តទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់ពួកគេផងដែរ ។
សំណាញ់ដំណឹងល្អដើម្បីប្រមូលផ្តុំអ៊ីស្រាអែលដែលខ្ចាត់ខ្ចាយកំពុងពង្រាយ ។ មានកន្លែងទំនេរសម្រាប់មនុស្សម្នាក់ៗដែលស្ម័គ្រចិត្តទាំងស្រុងដើម្បីទទួលយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ អ្នកផ្លាស់ប្រែចិត្តជឿម្នាក់ៗនឹងក្លាយជាកូនចៅនៃសេចក្តីសញ្ញារបស់ព្រះ ១៥ មិនថាកូនបង្តើត ឬតាមរយៈការសូមមកចិញ្ចឹមនោះទេ ។ ម្នាក់ៗនឹងទទួលបានមរតកពេញលេញដែលព្រះបានសន្យាដល់ដល់កូនចៅអ៊ីស្រាអែលដែលស្មោះត្រង់ ! ១៦
យើងម្នាក់ៗមានសក្តានុពលដ៏ទេវភាព ពីព្រោះយើងម្នាក់ៗគឺជាបុត្ររបស់ព្រះ ។ យើងម្នាក់ៗមានសិទ្ធិស្មើគ្នានៅក្នុងព្រះនេត្រទ្រង់ ។ ការប៉ះពាល់ដល់សេចក្តីពិតនេះគឺមានអត្ថន័យជ្រាលជ្រៅណាស់ ។ បងប្អូនប្រុសស្រី សូមស្តាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលខ្ញុំរៀបនឹងនិយាយ ។ ព្រះពុំបានសព្វព្រះទ័យពូជសាសន៍មួយ ជាងពូជសាសន៍មួយទៀតនោះទេ ។ គោលលទ្ធិរបស់ទ្រង់អំពីបញ្ហានេះគឺច្បាស់លាស់ណាស់ ។ ទ្រង់អញ្ជើញមនុស្ស ទាំងអស់ ឲ្យមករកទ្រង់ « ទាំងខ្មៅ និងស ទាំងបាវគេ និងសេរី ទាំងប្រុស និងស្រី » ។ ១៧
ខ្ញុំសូមបញ្ជាក់ដល់បងប្អូនថា ជំហររបស់បងប្អូនចំពោះព្រះភ័ក្រ្តព្រះគឺមិនត្រូវបានកំណត់ដោយពណ៌សម្បុររបស់បងប្អូននោះឡើយ គឺអាស្រ័យទៅលើការលះបង់របស់បងប្អូនចំពោះព្រះ និងបទបញ្ញត្តិរបស់ទ្រង់ ហើយមិនមែនដោយពណ៌សម្បុររបស់បងប្អូននោះឡើយ ។
ខ្ញុំសោកស្តាយដែលបងប្អូនប្រុសស្រី មានស្បែកខ្មៅរបស់យើងនៅទូទាំងពិភពលោកបានស៊ូទ្រាំនឹងការឈឺចាប់ នៃការរើសអើង និងការប្រកាន់ពូជសាសន៍នេះ ។ នៅថ្ងៃនេះ ខ្ញុំសូមអំពាវនាវដល់សមាជិករបស់យើងនៅគ្រប់ទីកន្លែងឲ្យនាំមុខនៅក្នុងការបោះបង់ចោលនូវអាកប្បកិរិយា និងសកម្មភាពនៃការរើសអើងនេះ ។ ខ្ញុំសូមអង្វរបងប្អូនឲ្យលើកកម្ពស់ដល់ការគោរពបុត្រាបុត្រីរបស់ព្រះទាំងអស់ ។
សំណួរសម្រាប់យើងម្នាក់ៗគឺដូចគ្នា ដោយមិនគិតពូជសាសន៍នោះទេ ។ តើ បងប្អូន ស្ម័គ្រចិត្តទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ? តើ បងប្អូន ស្ម័គ្រចិត្តទុកឲ្យព្រះមានឥទ្ធិពលដ៏ខ្លាំងបំផុតនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ? តើបងប្អូននឹងអនុញ្ញាតឲ្យព្រះបន្ទូលទ្រង់ ព្រះបញ្ញត្តិរបស់ទ្រង់ និងសេចក្តីសញ្ញារបស់ទ្រង់មានឥទ្ធិពលលើអ្វីដែលបងប្អូនធ្វើរាល់ថ្ងៃដែរឬទេ ? តើបងប្អូននឹងអនុញ្ញាតឲ្យសំឡេងរបស់ទ្រង់មានអាទិភាពលើសសំឡេងអ្នកដទៃដែរឬទេ ? តើបងប្អូន ស្ម័គ្រចិត្ត ទុកឲ្យអ្វីក៏ដោយដែលទ្រង់ចង់ឲ្យបងប្អូនធ្វើ មានអាទិភាពជាងមហិច្ឆិតាផ្សេងទៀតទាំងអស់ដែរឬទេ ? តើបងប្អូន ស្ម័គ្រចិត្ត ដើម្បីទុកឲ្យព្រះទ័យទ្រង់គ្របលើចិត្តរបស់បងប្អូនដែរឬទេ ? ១៨
សូមគិតពិចារណាថា តើការស្ម័គ្រចិត្តបែបនោះអាចប្រទានពរជ័យដល់បងប្អូនប៉ុណ្ណា ។ ប្រសិនបើបងប្អូនពុំទាន់រៀបការ ហើយកំពុងស្វែងរកដៃគូដ៏នៅអស់កល្បជានិច្ច នោះបំណងប្រាថ្នារបស់បងប្អូនដើម្បីធ្វើជា « អ៊ីស្រាអែល » នឹងជួយបងប្អូនឲ្យធ្វើការសម្រេចចិត្តថា តើបងប្អូននឹងធ្វើការណាត់ជួបជាមួយនរណា ហើយថាតើធ្វើតាមរបៀបណា ។
ប្រសិនបើបងប្អូនបានរៀបការជាមួយដៃគូដែលបានធ្វើខុសសេចក្តីសញ្ញារបស់គាត់ នោះការស្ម័គ្រចិត្តរបស់បងប្អូនដើម្បីទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់បងប្អូននឹងអនុញ្ញាតឲ្យសេចក្តីសញ្ញារបស់បងប្អូននៅបំពេញដដែល ។ ព្រះអង្គសង្រ្គោះនឹងព្យាបាលការខូចចិត្តរបស់បងប្អូន ។ ស្ថានសួគ៌នឹងបើក នៅពេលបងប្អូនព្យាយាមដឹងពីរបៀបដើម្បីឆ្ពោះទៅមុខ ។ បងប្អូនពុំចាំបាច់ដើរវង្វេង ឬងឿងឆ្ងល់នោះទេ ។
ប្រសិនបើបងប្អូនមានសំណួរដោយស្មោះអំពីដំណឹងល្អ ឬសាសនាចក្រនេះ កាលណាបងប្អូនជ្រើសរើសទុកឲ្យព្រះឈ្នះ នោះបងប្អូននឹងត្រូវបានដឹកនាំឲ្យទៅរកឃើញ និងយល់ពីសេចក្តីពិតដ៏អស់កល្បជានិច្ចទាំងស្រុងដែលនឹងដឹកនាំជីវិតរបស់បងប្អូន ហើយជួយបងប្អូនឲ្យបន្តនៅរឹងមាំនៅលើផ្លូវនៃសេចក្តីសញ្ញា ។
នៅពេលបងប្អូនប្រឈមមុខនឹងការល្បួង—ទោះបីជាការល្បួងនោះកើតឡើងនៅពេលបងប្អូននឿយហត់ ឬមានអារម្មណ៍ឯកោ ឬយល់ច្រឡំក្ដី—សូមស្រមៃពីភាពក្លាហានដែលបងប្អូនអាចប្រមូលបាន នៅពេលបងប្អូនជ្រើសរើសទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់បងប្អូន និងនៅពេលបងប្អូនបួងសួងសូមទ្រង់ឲ្យពង្រឹងបងប្អូន ។
នៅពេលបំណងប្រាថ្នាដ៏ធំបំផុតរបស់បងប្អូនគឺទុកឲ្យព្រះឈ្នះ ដើម្បីធ្វើជាផ្នែកមួយនៃអ៊ីស្រាអែល នោះការសម្រេចចិត្តជាច្រើននឹងកាន់តែងាយស្រួល ។ បញ្ហាជាច្រើននឹងក្លាយជាគ្មានបញ្ហា ! បងប្អូនដឹងថាត្រូវតុបតែងខ្លួនបងប្អូនបែបណា ។ បងប្អូនដឹងថាអ្វីដែលត្រូវមើល និងអាន កន្លែងដែលបងប្អូនត្រូវចំណាយពេល និងនរណាដែលបងប្អូនត្រូវសេពគប់ ។ បងប្អូនដឹងអ្វីដែលបងប្អូនចង់សម្រេចបាន ។ បងប្អូនដឹងថាបងប្អូនគួរក្លាយជាមនុស្សបែបណា ។
ឥឡូវ បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ វាទាមទារទាំងសេចក្តីជំនឿ និងភាពក្លាហានដើម្បីទុកឲ្យព្រះឈ្នះ ។ វាទាមទារឲ្យមានកិច្ចការខាងវិញ្ញាណដ៏ខ្លាំងក្លា ដើម្បីប្រែចិត្ត ហើយសម្រាតមនុស្សខាងសាច់ឈាមចេញ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ១៩ វាទាមទារឲ្យមានការខិតខំឥតឈប់ឈរ ជាប្រចាំ ដើម្បីអភិវឌ្ឍទម្លាប់ផ្ទាល់ខ្លួនក្នុងការសិក្សាដំណឹងល្អ ដើម្បីរៀនបន្ថែមទៀតអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយដើម្បីស្វែងរក និងឆ្លើយតបទៅនឹងវិវរណៈផ្ទាល់ខ្លួន ។
នៅក្នុងពេលដ៏លំបាកទាំងនេះ ដែលសាវកប៉ុលបានព្យាករណ៍ ២០ សាតាំង មិនអាចធ្វើបានសូម្បីតែ ប៉ុនប៉ង លាក់បាំងការវាយប្រហាររបស់វាមកលើផែនការរបស់ព្រះទៀតឡើយ ។ សេចក្តីអាក្រក់មានច្រើនក្រៃលែង ្រាអែល ។
ឥឡូវនេះ តើព្រះអម្ចាស់មាន ព្រះទ័យ អំពីមនុស្សដែលស្ម័គ្រចិត្តឲ្យព្រះឈ្នះ យ៉ាងដូចម្តេច ? នីហ្វៃបានសង្ខេបវាបានយ៉ាងល្អថា « [ ព្រះអម្ចាស់ ] ស្រឡាញ់ អស់អ្នកណា ដែលទទួលទ្រង់ជាព្រះរបស់គេ ។ មើលចុះ ទ្រង់បានស្រឡាញ់ពួកអយ្យកោយើង ហើយទ្រង់បានធ្វើសេចក្ដីសញ្ញាជាមួយនឹងពួកគេ មែនហើយ គឺអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ហើយទ្រង់ចាំនូវសេចក្ដីសញ្ញាទាំងឡាយ ដែលទ្រង់បានធ្វើ » ។ ២១
ហើយតើអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យដើម្បី ធ្វើ សម្រាប់អ៊ីស្រាអែល ? ព្រះអម្ចាស់បានសន្យាថា ទ្រង់នឹង « ច្បាំងចម្បាំង [ របស់យើង ] និងចម្បាំងរបស់កូនចៅ [ របស់យើង ] និង [ ចម្បាំង ] របស់កូនចៅរបស់ពួកគេដែរ…លុះដល់តំណទីបីទីបួន ! » ២២
នៅពេលបងប្អូនសិក្សាព្រះគម្ពីរនៅរយៈពេលប្រាំមួយខែទៀត ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យធ្វើបញ្ជីមួយពីអ្វីៗទាំងអស់ដែលព្រះអម្ចាស់បានសន្យាថា ទ្រង់នឹងធ្វើសម្រាប់សេចក្តីសញ្ញាអ៊ីស្រាអែល ។ ខ្ញុំគិតថាបងប្អូននឹងភ្ញាក់ផ្អើល ! សូមពិចារណាអំពីសេចក្តីសន្យាទាំងនេះ ។ សូមនិយាយអំពីសេចក្តីសន្យាទាំងនេះជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិរបស់បងប្អូន ។ បន្ទាប់មក សូមរស់នៅតាម ហើយចាំមើលការបំពេញនៃសេចក្តីសន្យាទាំងនេះនៅក្នុងជីវិតរបស់បងប្អូនផ្ទាល់ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ នៅពេលបងប្អូនជ្រើសរើសទុកឲ្យព្រះឈ្នះក្នុងជីវិតរបស់បងប្អូន នោះបងប្អូននឹងដកពិសោធន៍ដោយខ្លួនឯងថា ព្រះរបស់យើងគឺជា « ព្រះនៃអព្ភូតហេតុ » ។ ២៤ យើងជាមនុស្សតែមួយ យើងត្រូវបានហៅជាកូនចៅនៃសេចក្តីសញ្ញារបស់ទ្រង់ ហើយយើងនឹងត្រូវបានហៅតាមព្រះនាមទ្រង់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ពីការណ៍នេះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕