សេចក្ដីផ្ដើមនៃសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនអំពី ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ច ( សាសនា ២៥០ )
តើអ្វីដែលត្រូវបានរំពឹងពីគ្រូបង្រៀនសាសនាម្នាក់ ?
នៅពេលអ្នករៀបចំដើម្បីបង្រៀន វាគឺជាការណ៍ដ៏សំខាន់ដើម្បីយល់ពីកម្មវត្ថុនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា ៖
« គោលបំណងរបស់យើង គឺដើម្បីជួយយុវវ័យ និង យុវមជ្ឈិមវ័យឲ្យយល់ និង ពឹងផ្អែកលើការបង្រៀន និង ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ឲ្យមានភាពសក្តិសមសម្រាប់ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ ហើយរៀបចំខ្លួនពួកគេ ក្រុមគ្រួសារពួកគេ និង អ្នកដទៃទៀត សម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ជាមួយនឹងព្រះវរបិតារបស់ពួកគេដែលគង់នៅឋានសួគ៌ » ។ (Gospel Teaching and Learning: A Handbook for Teachers and Leaders in Seminaries and Institutes of Religion [2012], ⅹ).
អ្នកអាចសម្រេចបាននូវគោលបំណងនេះដោយការរស់នៅតាមដំណឹងល្អ បង្រៀនដំណឹងល្អដល់សិស្សរបស់អ្នកដោយមានប្រសិទ្ធភាព និងចាត់ចែងចំពោះសិស្ស ឬកម្មវិធីរបស់អ្នកដោយសមរម្យ ។ នៅពេលអ្នករៀបចំ និងបង្រៀនដំណឹងល្អតាមរបៀបនេះ អ្នកនឹងមានភាពសក្ដិសមចំពោះឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។
វាគឺជាឱកាសរបស់អ្នកដើម្បីជួយដល់សិស្សឲ្យរៀនដោយព្រះវិញ្ញាណ ដើម្បីឲ្យពួកគេអាចពង្រឹងដល់សេចក្ដីជំនឿរបស់ពួកគេ និងអាចឲ្យការប្រែចិត្តកាន់តែរឹងមាំឡើង ។ អ្នកអាចជួយសិស្សឲ្យសម្រេចបានការណ៍នេះ នៅពេលអ្នកដឹកនាំពួកគេឲ្យរកមើល យល់ មានអារម្មណ៍ពីសេចក្ដីពិត និងពីសារៈសំខាន់ ក៏ដូចជាការរៀបចំដើម្បីអនុវត្តតាមគោលលទ្ធិ និងគោលការណ៍ដ៏សំខាន់ទាំងឡាយនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
សៀវភៅ ការបង្រៀន និង ការរៀនសូត្រដំណឹងល្អ គឺជាធនធានដ៏សំខាន់មួយក្នុងការយល់ពីដំណើរការបង្រៀន និងរបៀបដើម្បីទទួលបានជោគជ័យនៅក្នុងថ្នាក់រៀន ។ យោងជាញឹកញាប់ទៅក្បួនខ្នាតនេះ ។
តើអ្វីជាកម្មវត្ថុនៃវគ្គសិក្សានេះ ?
វគ្គសិក្សា អំពី ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ច ( សាសនា ២៥០ ) ផ្ដល់ដល់សិស្សនូវឱកាសដើម្បីសិក្សាពីការបម្រើដ៏អស់កល្បរបស់ព្រះយេស៊ូគ្រីស្ទ ដោយផ្ដោតទៅលើតួនាទីដ៏ទេវភាពរបស់ទ្រង់តាមរយៈជីវិតមុនឆាកជីវិតនេះ ជីវិតនៅលើផែនដី និងជីវិតក្រោយពីជីវិតនេះ។ បទដ្ឋានព្រះគម្ពីរ ពាក្យសម្ដីរបស់ព្យាការីសម័យទំនើប និងឯកសារដែលមានចំណងជើងថា « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » (Ensign ឬ លីអាហូណា ខែ មេសា ឆ្នាំ ២០០០, ទំព័រ ២–៣ ) ត្រូវបានប្រើជាធនធានដ៏បំផុសគំនិតសម្រាប់វគ្គសិក្សានេះ ។ អែលឌើរ រីឆាដ ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការសិក្សាពីជីវិត និងបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ៖
« ខ្ញុំសូមលើកទឹកចិត្តដល់អ្នកយ៉ាងស្វាហាប់ ឲ្យបង្កើតនូវគម្រោងសិក្សាផ្ទាល់ខ្លួនមួយដើម្បីយល់ដឹងកាន់តែច្បាស់ និងកោតសរសើរកាន់តែខ្លាំងដល់លទ្ធផលដ៏មិនអាចប្រៀបធៀបបាន ដ៏អស់កល្ប ដ៏និរន្ដរ៍នៃការបំពេញភារកិច្ចដ៏ឥតខ្ចោះរបស់ព្រះយេស៊ូវគ្រីស្ទចំពោះការហៅបម្រើដែលបានតែងតាំងឡើងដ៏ទេវភាពឲ្យក្លាយជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។ ការសញ្ជឹងគិតផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅទៅលើព្រះគម្ពីរ រួមផ្សំនឹងការសិក្សាស្រាជ្រាវ ការអធិស្ឋានអស់ពីចិត្ត នឹងពង្រីកដល់ការយល់ដឹង និងការកោតសរសើររបស់អ្នកចំពោះដង្វាយធួនដ៏មិនអាចកាត់ថ្លៃបានរបស់ទ្រង់ » ។ (“He Lives! All Glory to His Name!” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៧៧ ) ។
នៅពេលសិស្សយល់ដឹង និងមានអំណរគុណចំពោះសារៈសំខាន់នៃការហៅបម្រើដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ និងឥទ្ធិពលដែលទ្រង់មាននៅក្នុងជីវិតរបស់ពួកគេ នោះពួកគេនឹងត្រូវបានពង្រឹងឡើងដើម្បីតតាំងនឹងឧបសគ្គនានា ហើយមានអារម្មណ៍ថាគួរតែរៀបចំកាន់តែពេញលេញដើម្បីពិភាក្សាពីតួនាទីដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះនេះ នៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ ដែលវាជាអ្វីមួយផ្នែកនៃជីវិតផ្ទាល់ខ្លួនរបស់គេ ។
តើអ្វីដែលត្រូវបានរំពឹងពីសិស្ស ?
សិស្សគួរអានវគ្គព្រះគម្ពីរ និងសេចក្ដីថ្លែងពីព្យាការីទាំងឡាយ ដែលមាននៅក្នុងផ្នែកការអានរបស់សិស្ស នៃមេរៀននីមួយៗ ។ សិស្សក៏គួរបំពេញនូវតម្រូវការវត្តមាន ហើយបង្ហាញពីសមត្ថភាពក្នុងការរៀនវគ្គសិក្សានេះ ។
តើមេរៀននៅក្នុងសៀវភៅណែនាំនេះ ត្រូវបានរៀបចំឡើងយ៉ាងដូចម្ដេច ?
វគ្គសិក្សានេះ ត្រូវបានរៀបចំឡើងជាវគ្គរៀនដែលមានរយៈពេលមួយឆមាស ដោយមាន ២៨ មេរៀន សម្រាប់ថ្នាក់រៀនដែលមានរយៈពេល ៥០ នាទី ។ ប្រសិនបើសិស្សរបស់អ្នកជួបជុំគ្នាពីរដងក្នុងមួយសប្ដាហ៍ សូមបង្រៀនមេរៀនមួយពេលបង្រៀនម្តងៗ ។ ប្រសិនបើសិស្សរបស់អ្នកជួបគ្នាតែម្ដងក្នុងមួយសប្ដាហ៍ រយៈពេលពី ៩០ ទៅ ១០០ នាទី សូមរួមបញ្ចូលគ្នា និងបង្រៀនមេរៀនពីរពេលបង្រៀនម្តង ។ គម្រោងមេរៀននីមួយៗ រួមមានបួនផ្នែក ៖
-
សេចក្ដីផ្ដើម
-
ការអានពីសាវតា
-
យោបល់សម្រាប់ការបង្រៀន
-
ការអានរបស់សិស្ស
សេចក្ដីផ្ដើម
ផ្នែកនេះផ្ដល់នូវសេចក្តីផ្ដើមដ៏ខ្លីមួយ ចំពោះប្រធានបទ និងកម្មវត្ថុទាំងឡាយនៃមេរៀន ។
ការអានពីសាវតា
ផ្នែកនេះ ផ្ដល់យោបល់បន្ថែមអំពីធនធាន ដូចជាសារលិខិតមកពីព្យាការីសម័យទំនើប ដែលអាចជួយដល់អ្នកឲ្យយល់កាន់តែច្បាស់អំពីគោលលទ្ធិ គោលការណ៍ និងសេចក្ដីពិតនៃដំណឹងល្អនានាដែលមាននៅក្នុងគម្រោងមេរៀន ។
យោបល់សម្រាប់ការបង្រៀន
ផ្នែកនៃយោបល់សម្រាប់ការបង្រៀន រួមមាននូវសម្ភារដើម្បីជួយដល់អ្នកទាំងពី អ្វី ដែលត្រូវបង្រៀន និងពី របៀប ដើម្បីបង្រៀន ( សូមមើលផងដែរ ផ្នែក ៤.៣.៣ និង ៤.៣.៤ នៅក្នុងក្បួនខ្នាត បង្រៀន និងរៀនដំណឹងល្អ ) ។ សកម្មភាពក្នុងការៀនសូត្រដែលត្រូវបានស្នើឡើង ត្រូវបានរៀបចំដើម្បីជួយសិស្សឲ្យរកមើល យល់ និងអនុវត្តសេចក្ដីពិតដ៏ពិសិដ្ឋទាំងឡាយ ។ អ្នកអាចជ្រើសរើសប្រើនូវយោបល់ដែលស្នើឡើងខ្លះ ឬទាំងអស់ នៅពេលអ្នកសម្របវាទៅតាមវិធីសាស្ត្រនៃបង្រៀនផ្ទាល់ខ្លួនរបស់អ្នក និងដើម្បីបំពេញនូវតម្រូវការ និងតាមស្ថានភាពរបស់សិស្សអ្នក ។ នៅពេលអ្នកពិចារណពីរបៀបដើម្បីសម្របសម្ភារមេរៀនទាំងឡាយ សូមធ្វើតាមការប្រឹក្សានេះ ពីអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ពេលខ្ញុំស្ដាប់ឮប្រធាន ផាកកឺ លោកបានបង្រៀនជាញឹកញាប់ថា ដំបូងយើងត្រូវទទួលយក បន្ទាប់មកសម្របតាមវា ។ ប្រសិនបើយើងមានចំណេះយ៉ាងហ្មត់ចត់ចំពោះមេរៀនដែលបានរៀបចំទុកមុន ថាយើងត្រូវតែបង្រៀន បន្ទាប់មកយើងនឹងអាចធ្វើតាមព្រះវិញ្ញាណដើម្បីសម្របតាមវាបាន ។ ប៉ុន្ដែបើមានការល្បួង នៅពេលដែលយើងនិយាយអំពីការចេះបត់បែននេះ សូមចាប់ផ្ដើមវាដោយការសម្របតាម ជាជាងការទទួលយក ។ វានឹងមានតុល្យភាព ។ វាជាឧបសគ្គដ៏ឥតឈប់ឈរមួយ ។ ប៉ុន្ដែវិធានការនៃការទទួលយកជាដំបូង ហើយបន្ទាប់មកសម្របតាម គឺជារបៀបដ៏ល្អមួយដើម្បីមានជំហរឈរនៅលើគោលការណ៍ដ៏រឹងមាំមួយ » (« ការពិភាក្សាជ្រើសរើសមួយជាមួយនឹង អែលឌើរ ដាល្លិន អេក អូក » [ការចាក់ផ្សាយតាមផ្កាយរណបនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១២]; si.lds.org) ។
ផ្នែកនៃយោបល់សម្រាប់ការបង្រៀន រួមមានយ៉ាងហោចណាស់នូវប្រយោគនៃគោលលទ្ធិ ឬគោលការណ៍មួយ ដែលលេចឡើងជាអក្សរដិតខ្មៅ ។ នៅពេលសិស្សរកឃើញគោលលទ្ធិ និងគោលការណ៍ទាំងឡាយនេះ ហើយចែកចាយអ្វីដែលពួកគេបាន រៀនសូត្រ នោះសម្ដីរបស់ពួកគេអាចខុសពីអ្វីដែលបានសរសេរនៅក្នុងសៀវភៅណែនាំនេះ ។ បើវាកើតឡើង សូមប្រយ័ត្នកុំនិយាយថា ចម្លើយរបស់ពួកគេខុសឲ្យសោះ ។ ទោះយ៉ាងជាណាក្ដី ប្រសិនបើប្រយោគមួយអាចត្រូវបាននិយាយត្រឹមត្រូវជាងនេះ សូមជួយបញ្ជាក់ឲ្យសិស្សយល់ដោយយកចិត្តទុកដាក់ ។
ដើម្បីជួយសិស្សឲ្យក្លាយជាសិស្សដែលសិក្សាព្រះគម្ពីរពេញមួយជីវិត សូមបង្រៀនពួកគេពីរបៀបដើម្បីប្រើជំនួយក្នុងសិក្សាដែលមាន នៅក្នុងការកែសម្រួលនៃព្រះគម្ពីររបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សូមឆ្លៀតយកឱកាសនានានៅក្នុងថ្នាក់ ដើម្បីជួយសិស្សឲ្យអនុវត្តជំនាញ និងរបៀបនៃការសិក្សាព្រះគម្ពីរ ( សូមមើល ការបង្រៀន និងការរៀនដំណឹងល្អទំព័រ ២០–២៣) ។ នៅពេលអ្នកធ្វើដូច្នោះ សិស្សនឹងបង្កើនសេចក្ដីស្រឡាញ់របស់គេចំពោះព្រះគម្ពីរ ត្រូវបានពង្រឹងឡើងដើម្បីស្វែងរកចម្លើយចំពោះសំណួររបស់ពួកគេ និងរៀនដើម្បីត្រូវបានដឹកនាំដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
ការអានរបស់សិស្ស
ផ្នែកនេះ រួមមានវគ្គព្រះគម្ពីរ និងការនិយាយមកពីពួកអ្នកមានសិទ្ធិអំណាចទូទៅនៃសាសនាចក្រ ដែលនឹងចម្រើនដល់ការយល់ដឹងរបស់សិស្សអំពីប្រធានបទ ដែលមាននៅក្នុងមេរៀននោះ ។ សូមលើកទឹកចិត្តសិស្សឲ្យអានសម្ភារសិក្សាទាំងនេះ មុនពេលពួកគេមករៀនក្នុងថ្នាក់ ។ នៅពេលពួកគេសិក្សាចំណុចដ៏បំផុសគំនិតទាំងនេះ នោះពួកគេនឹងមិនត្រឹមតែបានរៀបចំយ៉ាងប្រសើរក្នុងការចូលរួមនៅក្នុងការពិភាក្សាក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្ដែពួកគេក៏នឹងទទួលបានការយល់ដឹងដ៏ជ្រៅជ្រះជាងនេះអំពីប្រធានបទក្នុងវគ្គសិក្សានេះផងដែរ ។ សូមផ្ដល់ដល់សិស្សនូវបញ្ជីមួយនៃ « ការអានរបស់សិស្ស » ទាំងអស់ នៅពេលចាប់ផើ្ដមវិស្សមកាល ។
តើខ្ញុំអាចរៀបចំបង្រៀនដោយរបៀបណា ?
ព្រះអម្ចាស់នឹងជួយដល់អ្នក នៅពេលអ្នករៀបចំបង្រៀន ។ នៅពេលអ្នករៀបចំ វាអាចជួយដល់អ្នកក្នុងការសួរខ្លួនឯងនូវសំណួរខាងក្រោមនេះ ៖
-
តើខ្ញុំបានអធិស្ឋានដើម្បីទទួលបានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធដែរឬទេ ?
-
តើខ្ញុំបានសិក្សាក្រុមវគ្គព្រះគម្ពីរដែលបានដាក់មក និងអានពីសាវតាវាដែរឬទេ ?
-
តើខ្ញុំបានអានកម្មវិធីសិក្សា និងបានសម្រេចចិត្តថា តើមានអ្វីដែលខ្ញុំត្រូវសម្របតាម ឬកែសម្រួលដើម្បីបំពេញនូវតម្រូវការរបស់សិស្សខ្ញុំទេ ?
-
តើខ្ញុំអាចតាមដានការអានរបស់សិស្ស ដើម្បីធានាថា សិស្សយល់ពីវាភាគច្រើនដោយរបៀបណា ?
-
តើខ្ញុំអាចជួយដល់សិស្សម្នាក់ៗរបស់ខ្ញុំ ឲ្យចូលរួមក្នុងមេរៀននេះបានយ៉ាងពេញលេញដោយរបៀបណា ?
យោបល់ខាងក្រោមនេះ ក៏អាចជួយដល់អ្នកបានដែរ ៖
-
សូមលើកទឹកចិត្តសិស្សឲ្យអានវគ្គព្រះគម្ពីរដែលបានចាត់តាំង និងអត្ថបទទាំងឡាយមុនពេលមករៀន ។
-
សូមរំពឹងថាសិស្សនឹងបំពេញតួនាទីរបស់ពួកគេ ជាអ្នករៀន ។
-
សូមផ្ដល់នូវឱកាសជាញឹកញាប់ដល់សិស្សឲ្យពន្យល់ពីគោលលទ្ធិ និងគោលការណ៍នានានៅក្នុងពាក្យសម្ដីរបស់គេផ្ទាល់ ចែកចាយបទពិសោធន៍ដែលទាក់ទងចាំបាច់ និងថ្លែងទីបន្ទាល់ពីអ្វីដែលពួកគេដឹង និងមានអារម្មណ៍ ។
-
សូមផ្លាស់ប្ដូរសកម្មភាពរៀនសូត្រ និងវិធានការនានា ដែលអ្នកប្រើនៅក្នុងថ្នាក់នីមួយៗ និងពីមួយថ្ងៃទៅមួយថ្ងៃ ។
-
សូមបង្កើតនូវបរិយាកាសរៀនសូត្រមួយ ដែលអញ្ជើញនូវព្រះវិញ្ញាណ និងដែលនៅក្នុងនោះសិស្សមានឯកសិទ្ធិ និងទំនួលខុសត្រូវក្នុងការបង្រៀន និងរៀនពីគ្នាទៅវិញទៅមក ( សូមមើល គ. និង ស. ៨៨:៧៨,១២២ ) ។
អែលឌើរ រីឆាត ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
« សូមបញ្ជាក់ថា មានការចូលរួមជាច្រើន ដោយសារថា ការប្រើសិទ្ធិជ្រើសរើសដោយសិស្សម្នាក់ នឹងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធណែនាំ ។ … នៅពេលសិស្សនិយាយចេញនូវសេចក្ដីពិតទាំងឡាយ ពួកគេត្រូវបានបញ្ជាក់នៅក្នុងព្រលឹងរបស់ពួកគេ និងពង្រឹងដល់ទីបន្ទាល់ផ្ទាល់ខ្លួនរបស់គេ » (“To Understand and Live Truth” [ ល្ងាចមួយជាមួយនឹង អែលឌើរ រីឆាត ជី ស្កត នៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៥ ] ទំព័រ ៣; si.lds.org) ។
តើខ្ញុំអាចសម្របសម្រួលមេរៀនទាំងឡាយ សម្រាប់អ្នកដែលពិការដោយ របៀប ណា ?
នៅពេលអ្នករៀបចំបង្រៀន សូមចាំដល់សិស្សដែលមានតម្រូវការជាពិសេសផង ។ សូមកែសម្រួលសកម្មភាពនានា និងការរំពឹងទុកទាំងឡាយដើម្បីជួយពួកសិស្សឲ្យទទួលបានជោគជ័យ ។ ឧទាហរណ៍ សិស្សខ្លះអាចទទួលបានប្រយោជន៍ពីការស្ដាប់ការថតសំឡេងនៃព្រះគម្ពីរ ។ ការណ៍នេះ អាចដកយកបានយ៉ាងងាយពី LDS.org ។
សម្រាប់គំនិត និងធនធាននានាបន្ថែម សូមប្រឹក្សាក្នុងទំព័រ ធនធាជនពិការ( Disability Resources ) នៅគេហទំព័រ disabilities.lds.org និងសៀវភៅសិក្សានយោបាយថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា ផ្នែកមានចំណងជើងថា Adapted Classes and Programs for Students with Disabilities ។