ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ៩ ៖ ឥទ្ធិពល​ដ៏​មហិមា​របស់​ព្រះអង្គ​សង្គ្រោះ


មេរៀនទី ៩

ឥទ្ធិពល​ដ៏​មហិមា​របស់​ព្រះអង្គ​សង្គ្រោះ

សេចក្ដីផ្ដើម

នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ​អ្នក​ដឹកនាំ​សាសនាចក្រ​បាន​ប្រកាស ៖ « យើង​សូម​ថ្វាយ​នូវ​ទីបន្ទាល់​របស់​យើង អំពី​សគុណភាព​នៃ​ការបូជា​ដ៏​មហិមា​របស់ [ ព្រះអង្គ​សង្គ្រោះ ] ​ដែល​ធួន​នឹង​បាប ។ សូម្បី​តែ​មួយ​ក៏​គ្មាន​សោះ ដែល​ឥទ្ធិពល​ដ៏​ជ្រាលជ្រៅ​ទៅលើ​អស់​ទាំង​មនុស្ស​ដែល​បាន​រស់នៅ ហើយ​ដែល​នឹង​រស់នៅ​លើ​ផែនដី​នៅអនគតកាល » (Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ មេរៀន​នេះ​នឹង​បង្ហាញ​ថា គ្មាន នរណា អាច ប្រៀប​ផ្ទឹម​នឹង​ព្រះអង្គ​សង្គ្រោះ​ បានឡើយ ដោយសារ​ក្នុង​ចំណោម​ហេតុផល​ផ្សេង​ទៀត ទ្រង់​គ្មាន​បាប​សោះ ហើយ​បន្ទាបខ្លួន​ដោយ​ឥតខ្ចោះ​ចំពោះ​ព្រះវរបិតា​សួគ៌ ។ ដោយសារ​ការសិក្សា​ពី​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​ស្ដ្រី​សាសន៍​សាម៉ារី ​នៅ​ឯ​អណ្ដូង​ទឹក នោះ​សិស្ស​ក៏​នឹងមើល​ឃើញ​ពី​ឥទ្ធិពល​ដ៏​មហិមា ដែល​ទ្រង់​អាច​មាន​មក​លើ​ជនណា​ក៏​ដោយ ដែល​បើក​ដួងចិត្ត​របស់​គេ​ចំពោះ​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ៤:១–១១; កូរិនថូស​ទី ២ ៥:២១; ហេព្រើរ ២:១៧–១៨; ៤:១៥–១៦; គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ២០:២២

ព្រះយេស៊ូវគ្រីស្ទ​បាន​រស់នៅ​ក្នុង​ជីវិត​មួយ​ដែល​គ្មាន​អំពើ​បាប​សោះ ។

សូម​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការសរសេរ​នៅលើ​ក្ដារខៀន​ថា ឆន្ទៈ​របស់​ខ្ញុំ និង ព្រះឆន្ទៈ​របស់​ព្រះ ។ សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ៦:៣៨ ឮៗ ហើយសូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើលតាម ដោយ​រកមើល​ចំនួន​នៃ​ការសម្រេច​ចិត្ត « ធ្វើ​តាម​ចិត្ត​របស់​ខ្ញុំ » ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ។ សូម​ឲ្យ​សិស្ស​ពិចារណា​ដោយ​ស្ងាត់ស្ងៀម​ពី​ចំនួន​នៃ​ការសម្រេច​ចិត្ត​ដែល​ពួកគេ​បាន​ធ្វើ​នា​ពេល​ថ្មីៗ​នេះ ដែល​អាច​ចាត់​ថា​ជា « ឆន្ទៈ​របស់ខ្ញុំ » និង​ចំនួន​ដែល​អាច​ចាត់​ទុក​ថា​ជា « ព្រះឆន្ទៈ​របស់​ព្រះ » ។

សូម​ប្រាប់​សិស្ស​ថា បន្ទាប់ពី​ការ​ជ្រមុជ​ទឹក​របស់​ទ្រង់ នោះ​ព្រះយេស៊ូវ​ត្រូវបាន​ល្បួង​ដោយ​សាតាំង​ ឲ្យ​ធ្វើ​អ្វីៗ​ដែល​អាច​ចាត់​ថា​ជា « ឆន្ទៈ​របស់​ខ្ញុំ » ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី ម៉ាថាយ ៤:១–១១ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម​ ដោយ​រកមើល​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​យក​ឈ្នះ​លើ​ការល្បួង​នោះ ។ ( សូម​គិត​ពី​ការចង្អុលបង្ហាញ​ដល់​សិស្ស​ថា ការបកប្រែ​របស់​ យ៉ូសែប ស្ម៊ីធ អំពី ម៉ាថាយ ៤:១–១១ បញ្ជាក់​ថា វា​គឺ​ជា​ព្រះវិញ្ញាណ ដែល​បាន​នាំ​ព្រះយេស៊ូវ​ទៅ​ឯ​ ដាក់​លើ​កំពូល​ព្រះវិហារ​បរិសុទ្ធ [ សូមមើល ខទី​៥] ហើយ​បន្ទាប់មក ទៅ​លើ​កំពូល​ភ្នំ [ សូមមើល ខទី ៨ ] ។ ក្រោយពី​ព្រះវិញ្ញាណ​បាន​នាំ​យក​ព្រះយេស៊ូវ​ទៅកាន់​កន្លែង​ទាំងនេះ​ហើយ អារក្ស​បាន​មក​ល្បួង​ទ្រង់ ) ។

  • តើ​អ្នក​បាន​សម្គាល់​ឃើញ​អ្វីខ្លះ អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប​ទៅនឹង​ការល្បួង​របស់​សាតាំង ?

  • តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

  • តើ​ការ​ល្បួងដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រឈមមុខនោះ​ស្រដៀង​ទៅនឹង​ ការល្បួង​ដែល​យើង​ប្រឈមមុខ​នៅ​​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូច​ម្តេច ?

សូម​បង្ហាញ និង​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​ប្រធាន ដេវីឌ អូ មិកឃេ ( ឆ្នាំ ១៨៧៣–១៩៧០ ) ដែល​បាន​មាន​យោបល់​លើ​ការល្បួង​ដែល​ព្រះយេស៊ូវ​បាន​ជួបប្រឈមមុខ​នៅក្នុង​ទីរហោស្ថាន ៖

​ប្រធាន ដេវីឌ អូ មិកឃេ

« ស្ទើរតែ​រាល់​ការល្បួង​ទាំងអស់ ដែល​កើតឡើងដល់អ្នក ព្រមទាំង​ខ្ញុំ មក​តាម​របៀប​មួយ​នៃ​របៀប​ទាំងនោះ ។ សូមដាក់​ការល្បង​ទាំងនេះ​តាម​ប្រភេទវា ហើយ​អ្នកនឹង​ឃើញ​ថា នៅក្នុង​ការល្បួង​មួយ​ដែល​កើតមានពី​ការល្បួង​ដែល​បាន​កើតឡើង​ទាំងបី​នេះ ដែល​ធ្វើ​ឲ្យ​អ្នក និង​ខ្ញុំ​មាន​ក្តី​សៅហ្មង​សូម្បី​តែ​រឿង​តូចៗ​នៅ​ពេល​មាន​ការល្បួង​ដូចជា (១) ការល្បួង​ដោយសារ​ការឃ្លាន (២) ការតោងជាប់​នឹង​អំណួត និង​ភាពទាន់សម័យ និង​រាល់​ការឥតប្រយោជន៍​នៃ​អ្វី ដែល​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយពី​រឿង​របស់​ព្រះ ឬ (៣) ការបំពេញ​ចិត្ត​តាម​ចំណង់ ឬ​បំណង​ចង់​មាន​ចង់​បាន​ខាង​លោកិយ ឬ​អំណាច​នៅក្នុង​ចំណោម​មនុស្ស​លោក » ( « Unspotted from the World » Ensign, ខែ សីហា ឆ្នាំ ២០០៩ ទំព័រ ២៧ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេព្រើរ ២:១៧–១៨; ៤:១៥–១៦ ឮៗ ។ សូម​ឲ្យ​សិស្ស​ម្នាក់ទៀត​​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ២០:២២ ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ទាំងអស់​ឲ្យ​អាន​តាម ហើយ​កត់ចំណាំ​ភាពស្រដៀងគ្នា​រវាង​វគ្គ​គម្ពីរ​ទាំងពី​រនេះ ។ បន្ទាប់មក សួរ​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • ហេតុអ្វីបានជា​វា​ចាំបាច់​សម្រាប់​ព្រះយេស៊ូវ ដើម្បី​ជួប​នឹង​ការល្បួង​ទាំងឡាយ ?

  • ហេតុអ្វី​បានជា​វា​សំខាន់សម្រាប់​យើង​ដើម្បី​យល់​ថា ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មានបទពិសោធន៍​នឹងការល្បួង​​ដូចគ្នានឹង​ការល្បួង​ដែល​យើង​ជួប​នា​សព្វថ្ងៃ​នេះ ?

សូម​ប្រាប់​សិស្ស​ថា កម្មវត្ថុ​មួយ​នៃ​មេរៀន​ថ្ងៃនេះ គឺ​ដើម្បី​បង្ហាញ​ពី​ជីវិត​ដ៏​មិនអាចប្រៀបផ្ទឹម​បានរបស់​ព្រះអង្គ​សង្គ្រោះ ។ សូម​សួរ​សិស្ស​ថា វគ្គ​ព្រះគម្ពីរ​ដែល​បាន​សិក្សា​កន្លងមក​នៅក្នុង​មេរៀន​នេះ បាន​បង្ហាញ​ពី​ផ្នែក​មួយនៃ​ជីវិត​ដ៏​មិនអាច​ប្រៀបផ្ទឹម​បានរបស់​ព្រះអង្គ​សង្គ្រោះ​ដោយរបៀបណា ។ ( សិស្ស​គួរ​រកឃើញ​នូវ​គោលការណ៍​ខាងក្រោម​នេះ ៖ ព្រះយេស៊ូវគ្រីស្ទ បាន​រស់នៅ​ក្នុង​ជីវិត​មួយ​ដ៏​មិនអាចប្រៀបផ្ទឹម​បាន ដោយសារ​ទ្រង់​មិន​បាន​ចុះចាញ់​នឹង​ការល្បួង ហើយ​ធ្វើ​អំពើបាប​នោះ​ឡើយ ។ )

សូម​បង្ហាញ​​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​​ដោយ​​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ១៩០៧–៩៥ ) ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« វា​ជា​ការណ៍​ដ៏សំខាន់​មួយ​ដើម្បី​ចងចាំ​ថា ព្រះយេស៊ូវ​អាច​នឹង​ប្រព្រឹត្ត​អំពើ​បាប​បាន ថា​ទ្រង់​អាច​សុខចិត្តចុះចាញ់ នោះ​ផែនការ​នៃ​ជីវិត និង​សេចក្ដីសង្គ្រោះ​នឹង​ត្រូវបាន​ធ្វើ​ឲ្យ​ខកខាន​ ប៉ុន្ដែ​ថា​ទ្រង់​នៅតែ​បន្ដ​ស្មោះត្រង់ ។ ប្រសិនបើ​សាតាំង​គ្មាន​លទ្ធភាព​ល្បួង​ទាក់ទាញ​យើង​ទេ នោះ​វា​នឹង​គ្មាន​ការសាកល្បង​ដ៏​ពិតប្រាកដ​នោះ​ទេ ​ វា​ក៏នឹង​គ្មាន​លទ្ធផល​ដ៏​​ជោគជ័យ​អាចកើតឡើងឡើយ ។ … ទ្រង់​ឥតខ្ចោះ និង​គ្មាន​អំពើបាប​សោះឡើយ មិនមែន​ដោយសារ​តែ​ទ្រង់​ត្រូវតែ​ដូច្នោះនោះ​ទេ ប៉ុន្ដែ​វា​ដោយសារតែ​ទ្រង់​បាន​ចង់​ក្លាយជា​ដូច្នោះ​យ៉ាងពិត និង​ដោយ​ការប្ដេជ្ញាចិត្ត​ដ៏​ម៉ឺងម៉ាត់ » ( « The Temptations of Christ » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ទំព័រ ១៩ ) ។

សូម​ឲ្យ​សិស្ស​អាន លូកា ២២:៤២–៤៤ និង នីហ្វៃទី ៣ ១១:១១ ដោយ​ស្ងាត់ស្ងៀម ដោយរកមើល​​លក្ខណៈ​មួយរបស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​គំរូ​មួយ​ទៀត​អំពី​ជីវិត​ដ៏​មិនអាចប្រៀបផ្ទឹមបាន​របស់​ទ្រង់ ។ ( សិស្ស​គួរ​រកឃើញ​ពី​ភាពមិនរឹងរូស​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​​​​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា ) ។

សូម​បង្ហាញ​​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ទ្រង់​បានរង​ទុក្ខ​នឹង​ការឈឺចាប់​ទាំងឡាយ​របស់​មនុស្ស​ទាំងអស់នៅក្នុង​សួនច្បារ​កែតសេម៉ានី ដើម្បី​យើង​នឹង​ពុំ​អាច​រងទុក្ខ បើសិនជា​យើង​ប្រែចិត្ត ។

« ទ្រង់​បានដាក់​អង្គ​ទ្រង់​ចំពោះ​ការចំអកឡកឡាយ​ និង​រង​ការប្រមាថ​ពី​ពួកសត្រូវ​របស់​ទ្រង់ ដោយមិន​មាន​រអ៊ូរទាំ ឬ​ការសងសឹក​ឡើយ ។

« ហើយ​នៅទីបំផុត ទ្រង់​បាន​ស៊ូទ្រាំ​នឹង​ការវាយដំ និង​សេចក្តីអាម៉ាស់យ៉ាង​ឃោរឃៅ​នៃ​ការឆ្កាង ។ ទាល់តែ​ដល់​ពេល​នោះទើប ទ្រង់​សុខចិត្ត​សុគត​ដោយ​ស្មគ្រ័ចិត្ត ។ …

« ទ្រង់​បាន​គោរព​តាម​ព្រះវរបិតា​សួគ៌​របស់​យើង​យ៉ាង​​ឥតខ្ចោះ » ( « Jesus Christ, Our Redeemer » Ensign, ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ៧, ៨ ។

សូម​​តាមដាន ​ដោយ​ការសួរ​សំណួរ​ខាងក្រោម ៖

  • នៅក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ ហេតុអ្វី​បាន​ជា​វា​ចាំបាច់​សម្រាប់​ព្រះយេស៊ូវ ដើម្បី​គ្មាន​អំពើ​បាប​ដោយ​ឥតខ្ចោះ និង​បន្ទាបខ្លួន​យ៉ាង​ឥតខ្ចោះ​ទៅតាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​សួគ៌ ? ( សិស្ស​អាច​មាន​ចម្លើយ​ខុសៗគ្នា ប៉ុន្ដែ​ពួកគេ​គួរ​រកឃើញ​នូវ​​សេចក្ដីពិត​ដូច​ខាងក្រោម​នេះ ៖ ផែនការ​នៃ​សេចក្ដី​សង្គ្រោះ តម្រូវ​ឲ្យ​ព្រះយេស៊ូវ​គោរព​តាម​ដោយ​ឥតខ្ចោះ ដើម្បី​ធ្វើ​ដង្វាយធួន​នេះ ) ។

  • តើ​វា​ជះ​ឥទ្ធិពល​យ៉ាង​ណា​ដែរ​ចំពោះ​សេចក្ដីជំនឿ​របស់​អ្នក​ទៅ​លើ​​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ដឹង​ថា ទ្រង់​គ្មាន​អំពើបាប​យ៉ាង​ឥតខ្ចោះ និង​គោរពតាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​សួគ៌ ? ( នៅពេល​សិស្សឆ្លើយ សូម​បញ្ជាក់​ថា យើង​អាច​ទទួល​បាន​កម្លាំង​ដើម្បី​យកឈ្នះ​លើ​ការល្បួង និង​អាច​គោរព​តាម នៅពេល​យើង​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុងការ​ស្វែងរកដើម្បី​ធ្វើ​តាមព្រះឆន្ទៈ​របស់​ព្រះវរបិតា​ ជាជាង​តាម​ឆន្ទៈ​របស់​យើង​ផ្ទាល់ ) ។

យ៉ូហាន ៤:១–២៩

ឥទ្ធិពល​ដ៏​មិនអាចប្រៀបផ្ទឹមបានរបស់​ព្រះអង្គ​សង្គ្រោះ

សូម​សរសេរ​នៅលើ​ក្ដារខៀន ឬ សូម​បង្ហាញ​នូវ​ប្រយោគ​ខាងក្រោម​នេះ​ពី « ព្រះគ្រីស្ទដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » (Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ៖

« សូម្បី​តែមួយ​ក៏​គ្មាន​សោះ​ដែល​ឥទ្ធិពល​ដ៏​ជ្រៀលជ្រៅ​ទៅលើ​អស់​ទាំង​មនុស្ស​ដែល​បាន​រស់នៅ ហើយ​ដែល​នឹង​រស់នៅ​លើ​ផែនដី​នៅ​អនាគតកាល » ។

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​ប្រយោគ​នេះ ដោយការ​សួរ​នូវ​សំណួរ​ខាងក្រោម ៖

  • តើ​ចរិកលក្ខណៈ​មួយ​ណា​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ធ្វើ​ឲ្យ​ទ្រង់ មាន​ឥទ្ធិពល​បែប​នោះ​មក​មនុស្ស​ទាំងអស់​ណា ដែល​បាន​រស់នៅ និង​រៀប​នឹង​មក​រស់នៅ ?

សូម​ប្រាប់​សិស្ស​ថា បុគ្គល​ម្នាក់​ដែល​ព្រះយស៊ូវ​បាន​មាន​ឥទ្ធិពល​ខ្លាំង​លើ​អំឡុងពេល​ការបម្រើ​របស់​ទ្រង់ គឺ​ស្ដ្រី​សាសន៍​សាម៉ារី​ម្នាក់ ។ សូម​ជួយ​សិស្ស​ឲ្យ​ប្រើ​ជំនួយ​ការសិក្សា​នៅក្នុង​ព្រះគម្ពីរ​ដើម្បី​ស្វែងរក​ព័ត៌មាន​អំពី​សាសន៍​សាម៉ារី ( សូមមើល Bible Dictionary, « Samaritans »; Guide to the Scriptures, « Samaritans »; scriptures.lds.org ) ។ សូម​សង្ខេប យ៉ូហាន ៤:១–៨ហើយ​បន្ទាប់មក សូមឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ៤:៩ ឮៗ ។ សូម​បង្ហាញ​ពីរបៀប​ដែល​ចម្លើយ​របស់​ស្ដ្រី​ម្នាក់​នោះ​ទៅនឺង​ព្រះយេស៊ូវ លាតត្រដាង​ពី​ហឹង្សា​ខ្លះ​ដែល​មាន​រវាង​ពួកសាសន៍​យូដា និង​ពួក​សាសន៍​សាម៉ារី នៅជំនាន់​នោះ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​អាន យ៉ូហាន ៤:១០–១៥ ដោយ​ស្ងាត់ស្ងៀម ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​អ្នក​ចាត់ផ្តល់ជាប្រភេទចំពោះទំនាក់ទំនង​រវាង​ព្រះយេស៊ូវ និង​ស្ដ្រី​នោះ​​របៀប​ណា​ដែរ ?

  • តើ​ព្រះយេស៊ូវ​បាន​ផ្ដល់​អ្វី​ដល់​នាង ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ៤:១៦–១៩ ឮៗ ខណៈពេល​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ហើយ​ស្រមៃ​ពី​អ្វី​ដែល​វា​អាច​មាន​អារម្មណ៍ បើ​គេ​ជា​ស្ដ្រី​នៅក្នុង​ការសន្ទនា​នេះ ។ ( កំណត់ចំណាំ ៖ ការស្រមៃ​ប្រឌិតជារូបភាពអាចជួយ​ធ្វើ​ឲ្យ​ដំណើររឿង​ព្រះគម្ពីរ​កាន់តែ​មាន​ជាក់ច្បាស់ និង​ពិតប្រាកដ​ឡើង ) ។ បន្ទាប់មក សូម​សួរ​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​គំនិត​អ្វី​ដែល​អ្នក​អាច​មាន ប្រសិនបើ​អ្នក​គឺជា​ស្ដ្រី​សាសន៍​សាម៉ារី​នោះ ? ហេតុអ្វី ?

  • តើ​មាន​ភស្តុតាង​អ្វី ដែល​ថា​ព្រះយេស៊ូវ​បាន​មាន​ឥទ្ធិពល​ទៅលើ​នាង ? ( សូម​បង្ហាញ​នូវ​ដំណើរការ​ទៅមុខ​នៃ​ងារ​ដែល​ស្ដ្រី​នោះ​បាន​សំដៅ​លើ​ទ្រង់ ៖ « សាសន៍​យូដា » [ ខទី ៩]; « លោកម្ចាស់ » [ ខទី ១១, ១៥ ]; ហើយ​បន្ទាប់មក « ហោរា » [ ខទី ១៩ ] ) ។

សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី យ៉ូហាន ៤:២០–២៩ ។ សូម​ឲ្យ​សិស្ស​រកមើលងារ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង ខទី២៥ និង ខទី ២៩ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​សញ្ជឹងគិតបន្តិចសិន​មុនពេល​ឆ្លើយនឹង​​សំណួរ​ខាងក្រោម ៖

  • តើព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​អ្វីខ្លះ ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ ដើម្បី​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​របស់​ស្ដ្រី​នេះ​អំពី​ទ្រង់​ពី​ការហៅ « សាសន៍​យូដា » ( ខទី ៩ ) ទៅជា​ការហៅ « ព្រះគ្រីស្ទ » ( ខទី ២៩ ) ? ( សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​​សង្កេតឃើញ​នៅក្នុង​វគ្គ​គម្ពីរ​ទាំងនេះ ។ ចម្លើយ​អាច​រួមមាន​ដូច​ខាងក្រោម​នេះ ៖ ទ្រង់​បាន​បង្ហាញ​ការគោរពដល់​នាង ទ្រង់​បាន​បង្រៀន​គោលលទ្ធិ​ដល់​នាង ទ្រង់​បាន​បង្រៀន​នាង​តាម​របៀប​មួយ​ដែល​ព្រះវិញ្ញា​ណ​បរិសុទ្ធ​នឹង​ថ្លែងជា​សាក្សី​ដល់​ដល់ ទ្រង់​បាន​លាតត្រដាង​រឿង​សម្ងាត់​អំពី​នាង ហើយ​ទ្រង់​បាន​យកចិត្តទុកដាក់​លើ​នាង ) ។

  • តើ​ដំណើររឿង​របស់​ព្រះអង្គ​សង្គ្រោះ និង​ស្ដ្រី​សាសន៍​សាម៉ារី​បង្រៀន​អ្វីខ្លះ ពីរបៀប​ដែល​ព្រះអង្គ​សង្គ្រោះ មាន​ព្រះទ័យ​យ៉ាង​ណា​អំពី​អ្នក និង​ឥទ្ធិពល​ដែល​ទ្រង់​អាច​មាន​មកលើ​អ្នក ?

  • តើ​អ្នក​ធ្លាប់​បាន​ឃើញ​ឥទ្ធិពល​របស់​ព្រះអង្គ​សង្គ្រោះ​មកលើ​ជីវិត​របស់​អ្នក ឬ លើ​ជីវិត​របស់​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ដោយ​របៀប​ណា ? តើ​ព្រះអង្គ​សង្គ្រោះ​មាន​ឥទ្ធិពល​អ្វី​ខ្លះ​ដែល​ទៅ​លើ​អ្វី​ខ្លះ ?

  • តើ​អ្នក​នឹង​ប្ដេជ្ញា​ថា​នឹង​ធ្វើ​អ្វីខ្លះ ដើម្បី​ស្គាល់​ឥទ្ធិពល​របស់​​​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ប្រសើរ​ឡើង ​នៅក្នុង​ជិវិត​របស់​អ្នក និង​អនុញ្ញាត​ឲ្យ​ឥទ្ធិពល​របស់​ទ្រង់​ផ្លាស់ប្ដូរ​អ្នក ?

សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ថ្វាយជីវិត​របស់​យើង​ទៅឲ្យ​​ព្រះអង្គ​សង្គ្រោះ នោះទ្រង់​នឹងមាន​ឥទ្ធិពល​ដ៏​មហិមា​មកលើ​យើង ។ ឥទ្ធិពល​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះអង្គ​សង្គ្រោះ​កើតឡើង នៅពេល​យើង​អញ្ជើញ​ព្រះចេស្ដា​នៃ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​ឲ្យ​មក​សម្អាត​យើង​ លើក​យើង​ឡើង ហើយ​ប្រែរូប​យើង ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​បង្ហាញ​ការដឹងគុណ​ចំពោះ​ព្រះអង្គ​សង្គ្រោះ សម្រាប់​ឥទ្ធិពល​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍ ។

ការអាន​របស់​សិស្ស