មេរៀនទី ១៧
ព្រះអង្គសង្គ្រោះ បានរងទុក្ខ និងបានសុគតនៅលើឈើឆ្កាងនៅកាលវ៉ារី
សេចក្ដីផ្ដើម
ជិតដល់ទីបញ្ចប់នៃការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់នោះព្រះអង្គសង្គ្រោះ « ព្រះអង្គត្រូវគេចាប់ ហើយកាត់ទោសពីរឿងមិនសមរម្យថ្កោលទោស ដើម្បីបំពេញចិត្តមនុស្ស ហើយកាត់ក្ដីឲ្យសុគតនៅលើឈើឆ្កាងត្រង់ភ្នំកាល៉វ៉ារី »(« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » Ensign ឬ លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ នៅក្នុងមេរៀននេះ យើងចង់បញ្ជាក់នូវសេចក្ដីពិតដ៏សំខាន់ថា ព្រះយេស៊ូវគ្រីស្ទ បានអនុញ្ញាតឲ្យព្រះអង្គទ្រង់រងទុក្ខ និងសុគតនៅក្នុងដៃរបស់អ្នកដទៃ ព្រោះគ្មាននរណាម្នាក់អាចដកយកព្រះជន្មទ្រង់ពីទ្រង់បានឡើយ ។
ការអានពីសាវតា
-
ជែហ្រ្វី អ័រ ហូឡែន « None Were with Him »Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៨៦–៨៨ ។
យោបល់សម្រាប់ការបង្រៀន
ម៉ាថាយ ២៧:២៦–៥៤; យ៉ូហាន ១០:១១–១៨; ១៩:១០–១១; នីហ្វៃទី ១ ១៩:៩
ព្រះយេស៊ូវគ្រីស្ទ មានព្រះចេស្ដាដើម្បីដាក់ចុះនូវព្រះជន្មរបស់ទ្រង់
សូមដាក់តាំងបង្ហាញរូបភាពការឆ្កាង (សៀវភៅសិល្បៈដំណឹងល្អ [ ឆ្នាំ ២០០៩ ] ទំព័រ ៥៧, សូមមើលផងដែរគេហទំព័រLDS.org ) ។
សូមអញ្ជើញឲ្យសិស្សស្រមៃគិតថា គេជាអ្នកឃ្លាំមើលដ៏ស្មោះត្រង់ម្នាក់ ដែលមាននៅលើរូបភាព នៅពេលដែលអ្នក អានម៉ាថាយ ២៧:២៦–៥៤ ឮៗ ។ សូមលើកទឹកចិត្តសិស្សឲ្យផ្ទៀងតាម ហើយសញ្ជឹងគិតពីហេតុការណ៍ដែលគប្បីនឹងកើតឡើងបើអ្នកជាបុគ្គលនោះ ហើយធ្វើជាសាក្សីដល់ការឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទ ។ ក្រោយពីអ្នកបានអានចប់ហើយ សូមអញ្ជើញឲ្យសិស្សពិពណ៌នាពីគំនិង និងអារម្មណ៍ដែលពួកគេអាចស្រមៃគិតដល់ ពីបុគ្គលដែលបានជួបនឹងបទពិសោធន៍ដូចនោះ ។ ក្រោយពីសិស្សបួនប្រាំនាក់បានឆ្លើយហើយ សូមសួរសិស្សក្នុងថ្នាក់ ៖
-
តើអ្នកមានអារម្មណ៍បែបណា ចំពោះព្រះអង្គសង្គ្រោះ បន្ទាប់ពីការអាន និង ការពិភាក្សាពីដំណើររឿងនេះហើយ ?
សូមអញ្ជើញឲ្យសិស្សអាន យ៉ូហាន ១០:១១, ១៧–១៨ ដោយស្ងាត់ស្ងៀម ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមសួរ ៖
-
តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះ អំពីការឆ្កាង និងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ? ( សូមប្រាកដថា សិស្សយល់ថា ព្រះយេស៊ូវគ្រីស្ទមានព្រះចេស្ដាពីព្រះវរបិតាដើម្បីដាក់ជីវិតរបស់ទ្រង់ចុះ ហើយអាចយកវាត្រឡប់មកវិញម្ដងទៀត) ។
សូមបង្ហាញនូវការបង្រៀនខាងក្រោមដោយអែលឌើរ ជេម អ៊ិ ថាល់មេហ្គ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមប្រាប់ឲ្យសិស្សម្នាក់អានវាឮៗ ៖
« លទ្ធផលធម្មជាតិមួយនៃភាពដើមដ៏អមតៈ [ របស់ព្រះយេស៊ូវ ] ក្នុងនាមជាព្រះរាជបុត្រាដែលបានប្រសូតនៅលើផែនដីពីព្រះវរបិតាដ៏អមតៈ គឺថាទ្រង់ថ្នឹកនឹងការស្លាប់ លើកលែងតែទ្រង់ដាក់ចុះព្រះជន្មទ្រង់ប៉ុណ្ណោះ ។ ជីវិតរបស់ព្រះយេស៊ូវ ជាព្រះគ្រីស្ទ មិនត្រូវអាចដកចេញបានឡើយ លើកលែងតែទ្រង់បានសុខចិត្ត និងអនុញ្ញាតឲ្យប៉ុណ្ណោះ ។ ព្រះចេស្ដាដើម្បីដាក់ចុះនូវជីវិតរបស់ទ្រង់គឺព្រះរាជអំណាចរបស់ ទ្រង់ គឺដូចជាព្រះចេស្ដាដើម្បីដកយករាងកាយដែលត្រូវគេសម្លាប់ទៅក្នុងសភាពដ៏អមតៈមួយ » (Jesus the Christ, ការកែសម្រូលលើកទី ៣ [ ឆ្នាំ ១៩១៦ ] ទំព័រ ៤១៨ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានម៉ាថាយ ២៦:៥៣-៥៤ឲ្យឮៗ ហើយឲ្យសិស្សម្នាក់ទៀតអានយ៉ូហាន ១៩:១០–១១ឮៗ ។ សូមអញ្ជើញឲ្យសិស្សផ្ទៀងតាម ហើយប្រៀបធៀបគ្នារវាងវគ្គគម្ពីរទាំងពីរនេះ ។
-
យោងតាមដំណើររឿងនៅក្នុងម៉ាថាយ តើជំនួយណាមួយដែល ព្រះយេស៊ូវគ្រីស្ទ មានព្រះរាជអំណាចនឹងប្រើប្រាស់ ?
-
តើអ្នកបានរៀនអ្វីខ្លះចេញពីវគ្គនៅក្នុងគម្ពីរយ៉ូហាន ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែរកឃើញពីសេចក្ដីពិតដូចខាងក្រោម ៖ គ្មាននរណាម្នាក់អាចដកយកជីវិតរបស់ព្រះយេស៊ូវគ្រីស្ទបានទេ លើកលែងតែទ្រង់សុខចិត្តនឹងរងទុក្ខចំពោះក្ដីស្លាប់ប៉ុណ្ណោះ ) ។
-
ប្រសិនបើព្រះយេស៊ូវអាចហៅពួកពលទេវតាឲ្យជួយ ហេតុអ្វីបានជា ទ្រង់បានអនុញ្ញាតឲ្យអង្គទ្រង់ត្រូវបានគេឆ្កាងដូច្នេះ ?
សូមអញ្ជើញឲ្យសិស្សម្នាក់អាននីហ្វៃទី ១ ១៩:៩ ឮៗ ។ សូមប្រាប់ឲ្យសិស្សក្នុងថ្នាក់រកនិយមន័យពាក្យ អត់ធ្មត់ ។ ( ដូចដែលបានប្រើនៅទីនេះ អត់ធ្មត់ មានន័យថា អនុញ្ញាត ឬបណ្តោយឲ្យកើតឡើង ។ អ្នកអាចស្នើឲ្យសិស្សសរសេរ « អនុញ្ញាត » នៅរឹមទំព័រនៃព្រះគម្ពីររបស់គេនៅក្បែរ នីហ្វៃទី ១ ១៩:៩ ) ។
-
ហេតុអ្វីបានជាព្រះអង្គសង្គ្រោះអនុញ្ញាតឲ្យអង្គទ្រង់ត្រូវគេឆ្កាង ?
អ្នកអាចបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ អាឡិនសាន់ឌើរ ប៊ី ម៉ូរីសិន នៃពួកចិតសិបនាក់ ហើយសូមប្រាប់ឲ្យសិស្សម្នាក់អានវាឮៗ ៖
« វាគឺជាសេចក្ដីស្រឡាញ់សម្រាប់កូនចៅព្រះទាំងអស់ដែលបាននាំព្រះយេស៊ូវ ដែលមានចារឹកលក្ខណៈ ក្នុងភាពឥតខ្ចោះដែលគ្មានអំពើបាបរបស់ទ្រង់ ឲ្យប្រទានអង្គទ្រង់ជាតម្លៃលោះសម្រាប់អំពើបាបរបស់អ្នកដទៃ ។ … បន្ទាប់មក នេះគឺជាបុព្វហេតូដ៏ពេញលេញដែលបាននាំព្រះយេស៊ូវឲ្យមកកាន់ផែនដីដើម្បី ‹ រងទុក្ខ បង្ហូរលោហិត និងសុគតសម្រាប់មនុស្ស › [“Tis Sweet to Sing the Matchless Love,” ទំនុកតម្កើង លេខ ១៧៦] ។ ទ្រង់បានមក… ដើម្បីធ្វើឲ្យធួននឹងអំពើបាបរបស់យើង ថាទ្រង់អាចនាំមនុស្សទាំងអស់ឲ្យមករកទ្រង់ ដោយបានត្រូវគេឆ្កាង ( សូមមើល នីហ្វៃទី ៣ ២៧:១៤) » (« For This Cause Came I into the World » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ២៦ ) ។
សូមចង្អុលបង្ហាញថា ព្រះយេស៊ូវ បានរងទុក្ខនឹងការឆ្កាង ដោយសារតែសេចក្ដីស្រឡាញ់ដ៏មហិមារបស់ទ្រង់ចំពោះព្រះវរបិតាសួគ៌ និងសម្រាប់ពួកយើង ។ បន្ទាប់មក សូមសួរ ៖
-
តើការដឹងថា ព្រះអង្គសង្គ្រោះបានសុខចិត្តឲ្យគេឆ្កាងដោយស្មោះ ដោយសារតែសេចក្ដីស្រឡាញ់ដ៏មហិមារបស់ទ្រង់ចំពោះព្រះវរបិតាសួគ៌ និងសម្រាប់ពួកយើង អាចជួយអ្នកឲ្យស៊ូទ្រាំនឹងបទពិសោធន៍លំបាកនានាដែលអ្នកជួបដោយរបៀបណា ?
ម៉ាថាយ ២៧:៤៦; លូកា ២៣:៣៤–៤៦; យ៉ូហាន ១៩:២៦–៣០
ព្រះយេស៊ូវគ្រីស្ទ បានបញ្ចប់បេសកកម្មក្នុងជីវិតរមែងស្លាប់របស់ទ្រង់
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីការសុគតដោយការឆ្កាងដូចយ៉ាងម៉េចដែរ សូមគិតពីការចែកចាយអ្វីខាងក្រោមនេះ ៖
« ការសុគតដោយការឆ្កាង ហាក់ដូចជារួមមានអ្វីៗទាំងអស់ដែលការឈឺចាប់ និងការស្លាប់អាចមានដ៏ឃោរឃៅ និងគួររអើម—វិលមុខ រមួលគ្រេច ស្រេកទឹក ស្រេកឃ្លាន អត់ងងុយ ក្តៅខ្លួនដោយសារមានរបួស តេតាណុស ការអាម៉ាស់នៅទីសាធារណៈ ការធ្វើទារុណកម្មដ៏យូរអង្វែង ការរន្ធត់នៃការប្រមាណទុកមុន ការស្លាប់សរីរាង្គលើរបួសដែលមិនបានព្យាបាល—អ្វីៗទាំងអស់ដែលបន្ថែមដើម្បីទៅដល់ចំណុចដែលគេមិនអាចទ្រាំទៀតបាន ប៉ុន្ដែអ្វីៗទាំងអស់ឈប់មួយរយៈខ្លីដែលធ្វើឲ្យអ្នករងទុក្ខស្រាកស្រានបន្ដិចដោយសារការបាត់បង់ស្មារតី ។ ស្ថានភាពយ៉ាងឃោរឃៅនេះ ធ្វើឲ្យរាល់ការកម្រើកទាំងអស់ឈឺចាប់ក្រៃ,សរសៃឈាមដ៏ឈឺដូចគេហែក និងសរសៃពួរដែលរមួលឈឺខ្ទោកៗឥតស្រាក , របួសដែលក្រហល់ក្រហាយដោយមានមុខវាបើកចំហររលួយក្លាយ ដុះផ្សិត,សរសៃឈាមក្រហម—ជាពិសេសនៅនឹងក្បាល ព្រមទាំងពោះ—បានហើមហើយណែនតឹងទៅដោយឈាម ហើយខណៈដែលរាល់ទុក្ខវេទនាគ្រប់បែបយ៉ាងបានកើនឡើងបន្ដិចម្ដងៗ នោះវាមានថែមទាំងការឈឺចាប់ដ៏ឥតមេត្តានៃ សម្រេកដ៏ខ្មួលខ្មាញ់ យ៉ាងខ្លាំងក្រៃលែង ហើយការពិបាកខាងរាងកាយទាំងអស់នេះបានបណ្ដាលឲ្យមានការរំភើប និងការអន្ទះសារខាងក្នុង ដែលធ្វើឲ្យលទ្ធភាពនៃសេចក្ដីស្លាប់នោះ—ជាសេចក្ដីស្លាប់ដែលជាសត្រូវដ៏សាហាវលាក់លាមមិនចេញមុខ ដែលជាធម្មតាធ្វើឲ្យមនុស្សញ័ររន្ធត់ក្រៃលែងពេលវាមកដល់—ដែលបង្ហាញជាទិដ្ឋភាពនៃការបញ្ចេញដែលមានរសជាតិឆ្ងាញ់ និងល្អឆើត ។
« ការណ៍បែបនេះ គឺជាសេចក្ដីស្លាប់ដែលព្រះគ្រីស្ទបានទទួល » (Frederic W. Farrar, The Life of Christ [ ឆ្នាំ ១៩៦៤ ], ទំព័រ ៦៤១ ) ។
សូមប្រាប់សិស្សថា ព្រះយេស៊ូវគ្រីស្ទបានស្រែកបន្លឺនូវប្រយោគប្រាំពីរ ពេលដែលនៅលើឈើឆ្កាង ។ សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោមនៅលើក្ដារខៀន ( សូមកុំបញ្ចូលពាក្យដកស្រង់នៅក្នុងវង់ក្រចក ) ហើយសូមអញ្ជើញឲ្យសិស្សម្នាក់ៗសិក្សាស្រាវជ្រាវខពីរបី ហើយរកមើលអ្វីដែលព្រះយេស៊ូវបានមានបន្ទូល ៖
នៅពេលសិស្សរៀបរាប់ពីការរកឃើញរបស់ពួកគេ សូមបកស្រាយប្រយោគទាំងនេះនៅលើក្ដារខៀននៅក្បែរសេចក្ដីយោងដែលត្រូវគ្នាវា ។ សូមសួរសិស្ស ៖
-
តើប្រយោគទាំងនេះចង្អុលបង្ហាញអ្វីខ្លះ អំពីព្រះអង្គសង្គ្រោះ និងអ្វីដែលទ្រង់បានជួបនៅលើឈើឆ្កាង ?
-
តើព្រះយេស៊ូវចង់សំដៅលើអ្វី នៅពេលទ្រង់បានប្រកាសថា « ការណ៍ស្រេចហើយ » ? ( ទ្រង់បានបញ្ចប់ការរងទុក្ខដ៏និរន្ដរ៍ដែលត្រូវបានតម្រូវដោយដង្វាយធួន ។ អ្នកអាចបង្ហាញដល់សិស្សការបកប្រែរបស់ យ៉ូសែប ស្ម៊ីធ អំពីម៉ាថាយ ២៧:៥៤ អាន ៖ « កាលព្រះយេស៊ូវ ទ្រង់បានស្រែកជាខ្លាំងម្ដងទៀត នោះទ្រង់បានបន្លឺថា ឱព្រះវរបិតាអើយ ការស្រេចហើយ ព្រះឆន្ទៈទ្រង់ស្រេចហើយ នោះទ្រង់បានប្រគល់វិញ្ញាណទ្រង់ » [ សូមមើលផងដែរ ម៉ាថាយ ២៧:៥០, លេខយោង ក] ។ ព្រះយេស៊ូវបានសុគត តែក្រោយពេលទ្រង់បានជ្រាបថា ទ្រង់បានសម្រេចនូវរាល់អ្វីទាំងអស់ដែលព្រះវរបិតាបានចង់ឲ្យទ្រង់សម្រេចហើយប៉ុណ្ណោះ ។
សូមប្រាប់ឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« នៅពេលដែលថ្លៃត្រូវបានបង់ហើយ នៅពេលដែលការសម្រេចចិត្តរបស់ព្រះគ្រីស្ទដើម្បីនៅស្មោះត្រង់មានយ៉ាងជាក់ច្បាស់ថានឹងមិនដែលត្រូវបរាជ័យ នៅទីបញ្ចប់ និងដោយសេចក្ដីមេត្តា នោះវា‹ ស្រេច ›ហើយ [ សូមមើលយ៉ូហាន ១៩:៣០ ] ។ ដោយតស៊ូនឹងភាពមិនស្មើគ្នាទាំងឡាយ និងដោយគ្មាននរណាម្នាក់ជួយ ឬ លើកទ្រង់ឡើង នោះព្រះយេស៊ូវនៃណាសារ៉ែត ជា ព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ បានស្ដារព្រះជន្មខាងក្នុងជីវិតរមែងស្លាប់មកវិញ ខណៈដែលសេចក្ដីស្លាប់បានមានឥទ្ធិពល និងបាននាំមកនូវការប្រោសលោះដ៏រីករាយ ខាងវិញ្ញាណចេញពីអំពើបាប ភាពងងឹតដូចនរក និងក្ដីអស់សង្ឃឹម ។ ដោយមានសេចក្ដីជំនឿលើព្រះ ដែលទ្រង់ បានដឹងថា ព្រះគង់នៅជាមួយ ទ្រង់អាចមានបន្ទូលដោយជោគជ័យថា ‹ ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្ដទ្រង់វិញ › [ លូកា ២៣:៤៦ ] » (« None Were with Him »Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៨៨ ) ។
សូមអញ្ជើញឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមឮៗដោយអែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ព្រះយេស៊ូវបានជ្រើសរើសទ្រទ្រង់បន្ទុកនៃពិភពលោកនេះ រហូតដល់ទ្រង់បានស៊ូទ្រាំដល់ទីបញ្ចប់ ហើយបានបំពេញបេសកកម្ម ដែលទ្រង់ត្រូវបានបញ្ចូនមកឲ្យសម្រេចវាដើម្បីមនុស្សជាតិ ។ នៅលើឈើឆ្កាងត្រង់កាលវ៉ារី ព្រះយេស៊ូវបានលើកតម្កើងព្រះវិញ្ញាណទ្រង់ដល់ព្រះវរបិតាទ្រង់ដោយប្រយោគសាមញ្ញថា ‹ ការស្រេចហើយ › ( យ៉ូហាន ១៩:៣០ ) ។ ដោយបានតស៊ូដល់ទីបញ្ចប់ ទើបទ្រង់ត្រូវបានដោះលែងចេញពីជីវិតខាងសាច់ឈាម ។
« យើងផងដែរដ៏ត្រូវតស៊ូដល់ទីបញ្ចប់ » ( « The Covenant of Baptism: To Be in the Kingdom and of the Kingdom » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៦ ) ។
-
តើសាវកទាំងពីររូបនេះជួយយើងឲ្យយល់អ្វីខ្លះអំពីព្រះយេស៊ូវ ពេលទ្រង់សំដៅលើ ពេលទ្រង់បានប្រកាសថា « ការណ៍ស្រេចហើយ » ? ( ក្រោយពីសិស្សឆ្លើយហើយ សូមគិតពីការសរសេរសេចក្ដីពិតខាងក្រោមនេះនៅលើក្ដារខៀន ៖ ព្រះយេស៊ូវគ្រីស្ទ បានបញ្ចប់អ្វីៗដែលព្រះវរបិតាសួគ៌បានបញ្ជាដល់ទ្រង់ឲ្យធ្វើនៅក្នុងជីវិតរមែងស្លាប់ដោយស្មោះត្រង់ ) ។
-
នៅក្នុងគ្រាលំបាករបស់យើងផ្ទាល់ តើវានឹងជួយឲ្យចងចាំដល់អ្វីដែលព្រះអង្គសង្គ្រោះបានប្រឈមមុខ និងបានតស៊ូដោយស្មោះត្រង់ដើម្បីបំពេញបេសកកម្មក្នុងជីវិតរមែងស្លាប់របស់ទ្រង់ដោយរបៀបណា ?
-
តើការនឹកចាំពីគំរូរបស់ព្រះយេស៊ូវ អាចជួយអ្នកឲ្យសម្រេចបានជោគជ័យ នូវអ្វីដែលអ្នកត្រូវកើតមកដើម្បីធ្វើដោយរបៀបណា ?
-
តើយើងអាចបង្ហាញការកោតសរសើររបស់យើងចំពោះអ្វីៗទាំងអស់ដែលព្រះអង្គសង្គ្រោះបានរងទុក្ខសម្រាប់យើងដោយរបៀបណា ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែប្រាប់ពីគោលការណ៍ដូចខាងក្រោម ៖ យើងបង្ហាញការកោតសរសើររបស់យើងចំពោះការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅលើឈើឆ្កាង ដោយការធ្វើតាមគំរូរបស់ទ្រង់ក្នុងការតស៊ូយ៉ាងស្មោះត្រង់ដល់ទីបញ្ចប់ ) ។
សូមអញ្ជើញឲ្យសិស្សគិតពីការចែកចាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមពីអារម្មណ៍របស់ពួកគេសម្រាប់ព្រះអង្គសង្គ្រោះ និងអ្វីដែលពួកគេប្ដេជ្ញាថានឹងធ្វើដើម្បីបន្ដនៅស្មោះពិតចំពោះអារម្មណ៍ទាំងនោះ ។
ការអានរបស់សិស្ស
-
ម៉ាថាយ ២៧:២៦–៥៤; លូកា ២៣:៣៤–៤៦; យ៉ូហាន ១០:១១–១៨; ១៩:១០–១១, ១៩–៣៧; នីហ្វៃទី ១ ១៩:៩ ។
-
ជែហ្រ្វី អ័រ ហូឡែន « None Were with Him »Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៨៦–៨៨ ។