ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៦ ៖ គំរូ ស្រមោល និងនិមិត្តរូប​ទាំងឡាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ


មេរៀន​ទី ៦

គំរូ ស្រមោល និងនិមិត្តរូបទាំងឡាយអំពី​ព្រះយេស៊ូវគ្រីស្ទ

សេចក្ដីផ្ដើម

ព្យាការី​សម័យ​ទំនើប​ជាច្រើន​បាន​ប្រកាស​ថា ព្រះយេស៊ូវគ្រីស្ទ « បាន​ចាត់តាំង​ឲ្យ​មាន​បុណ្យ​សាក្រាម៉ង់​ឡើង ដើម្បី​ទុក​ជា​ការរំឭក​ចាំ​អំពី​ការបូជាដ៏​មហិមា​របស់ទ្រង់ » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ បន្ថែម​ទៅលើ​ពិធីបរិសុទ្ធ​នៃ​ពិធីសាក្រាម៉ង់ ព្រះគម្ពីរ​បាន​ប្រាប់​យើង​អំពី​ព្រឹត្តិការណ៍ កាលៈទេសៈ កម្មវត្ថុ និង​ប្រជាជន​ជាច្រើន ដែល​ត្រូវបាន​បញ្ចូល​ដោយ​មាន​បំណង​ដើម្បី​រំឭក​យើង​ និង​ណែនាំ​យើង​អំពី​បេសកកម្ម និង​ការបម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ នឹង​ជួយ​សិស្ស​ឲ្យ​ពិចារណា​អំពី​គំរូ ស្រមោល និងនិមិត្តរូបខ្លះ ដែល​ចង្អុល​យើង​ឲ្យ​ទៅរក​ព្រះអង្គ​សង្គ្រោះ ។

ការអាន​ពីសាវតា

  • រ័សុល អិម ណិលសុន « In This Holy Land » Tambuli, ខែ កុម្ភៈ ឆ្នាំ ១៩៩១ ទំព័រ ១០–១៩ ។

  • « Enrichment Section C: Symbolism and Typology in the Old Testament » Old Testament Student Manual: Genesis–2 Samuel, 3rd ed. (Church Educational System manual,ឆ្នាំ ២០០៣ ), ទំព័រ ១១១–១៥ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃ​ទី២ ១១:១៤; ម៉ូសេ៦:៦៣

និមិត្តរូបក្នុង​ព្រះគម្ពីរ​​អំពី​ព្រះគ្រីស្ទ

សូម​បង្ហាញ​រូបភាព​បីបួន​នៃ​សញ្ញា​ល្បីល្បាញ ឬ​និមិត្តរូបដូច​ខាងក្រោម​នេះ ៖

និមិត្តរូប​សម្រាប់​រទេះ​រុញ យន្ដហោះ ហាម​ជក់​បារី បន្ទប់ទឹក

ក្រោយពី​សិស្ស​រកឃើញ​នូវ​អត្ថន័យ​នៃ​សញ្ញា​នីមួយៗ​ហើយ សូម​សួរ​ពួកគេ​រក​ឧទាហរណ៍​នៃ​សញ្ញា​ ឬនិមិត្តរូប​ផ្សេង​ទៀត​ដែល​គេ​ស្គាល់​យ៉ាង​ងាយ​ស្រួល ។

សូម​ចែកសិស្ស​​ទៅ​ជា​គូៗ ។ សូម​អញ្ជើញ​ដៃគូ​សិស្ស​នីមួយៗ​ឲ្យ​សិក្សា និង​ប្រៀបធៀប នីហ្វៃ​ទី ​២ ១១:៤ និង ម៉ូសេ ៦:៦៣ ។ សូម​ឲ្យ​ពួកគេ​ពិភាក្សា​ពី​អ្វី​ដែល​វគ្គ​ទាំងនេះ​មាន​ជា​រួម និង​អ្វី​ដែល​វា​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ពី​គោលបំណង​នៃ​ការបង្កបង្កើត​របស់​ព្រះ ។ ក្រោយពីដៃគូ​ទាំងឡាយ​បាន​ពិភាក្សា​អំពី​ការរកឃើញ​របស់​គេ​​ហើយ សូម​សួរ​សិស្ស​ក្នុង​ថ្នាក់​ថា ៖

  • តើ​អ្នក​នឹង​និយាយ​ពី​សេចក្ដីពិត​ដ៏​សំខាន់​មួយ ដែល​បាន​កត់ត្រា​នៅក្នុង​វគ្គ​គម្ពីរ​ទាំងនេះ​​យ៉ាង​ដូចម្ដេច ? ( សិស្ស​គួរ​រកឃើញ​នូវ​ការពិត​ដូចខាងក្រោម​នេះ ៖ អ្វីៗ​ទាំង​អស់​ត្រូវបាន​បង្កបង្កើត​ឡើង​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ​ ) ។

  • តើ​មាន​ឧទាហរណ៍​ណា​ខ្លះ​អំពី​អ្វីៗ​ដែល​ត្រូវ​បាន « ព្រះ​ទ្រង់​បាន​ប្រទាន​ » ដែល​ជា « គំរូ​អំពី » ( នីហ្វៃទី ២ ១១:៤ ) ឬជា​និមិត្តរូប​អំពី ព្រះយេស៊ូវគ្រីស្ទ ?

handout iconសូម​ប្រាប់​សិស្ស​ថា ព្រះគម្ពីរ​ទាំងអស់​រួមមាន​នូវ​គំរូ ស្រមោល និមិត្តរូបទាំងឡាយ និង​ភាពដូចគ្នា​នានា​អំពី​​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពន្យល់​ថា គំរូ ស្រមោល និមិត្តរូបទាំងឡាយ និង​ភាពដូចគ្នា​នានា គឺជា​តំណាង​នៃ​ភាពពិត​ដ៏​អស្ចារ្យ ។ ឧទាហរណ៍ លីអាហូណា​ត្រូវបាន​រៀបរាប់​នៅក្នុង​ព្រះគម្ពីរ​មរមន​ថា​ជា តំណាង​មួយ​នៃ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ។ នៅក្នុង​ផ្នែក​នៃ​មេរៀន​នេះ យើង​នឹង​ផ្ដោតទៅលើ​គំរូ និង​និមិត្តរូប​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ និមិត្តរូប​ទាំងនេះ​ភាគច្រើ​ន គឺ​នៅក្នុង​ទម្រង់ជា​មនុស្ស វត្ថុ ហេតុការណ៍ និង​កាលៈទេសៈ​នានា ( វា​អាច​ជួយ​ច្រើន បើ​អ្នក​សរសេរ​ប្រភេទ​ទាំង​នេះនៅលើ​ក្ដារខៀន ) ។ សូម​ចម្លង​បញ្ជី​​ខាងក្រោម​នៃ​សេចក្ដីយោង​ពី​ព្រះគម្ពីរ​​ដាក់​លើ​ក្ដារខៀន ឬ រៀបចំ​វា​ជា​ក្រដាស​ចែក​ឲ្យ​សិស្ស ៖

ក្រដាស​ចែកនិមិត្តរូប​អំពី​ព្រះគ្រីស្ទ

គំរូ ស្រមោល និងនិមិត្តរូបទាំងឡាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ

គំរូ ស្រមោល និងនិមិត្តរូប​ទាំងឡាយ​អំពី​ព្រះគ្រីស្ទ នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់

ការបំពេញ​នៅក្នុង​ជីវិត​របស់​ព្រះគ្រីស្ទ

លោកុប្បត្តិ ២២:១–១៤

យ៉ូហាន ៣:១៦; ១៩:១៦–១៨; យ៉ាកុប ៤:៤–៥

និក្ខមនំ ៣:៧–៨, ១០–១២

ម៉ាថាយ ១:២១; នីហ្វៃទី ២ ៦:១៧

និក្ខមនំ ១២:៣, ៥–៧, ១៣–១៤, ៤៦

យ៉ូហាន ១:២៩; ១៩:១៤, ៣១–៣៦; ពេត្រុសទី ១ ១:១៨–១៩

និក្ខមនំ ១៦:១៤–១៥ ,១៨

យ៉ូហាន ៦:៥–១០, ៤៨–៥១

លេវីវិន័យ ៨:១៥, ៣០; ១៧:១១

ហេព្រើរ ៩:២២; ១៣:១២

លេវីវិន័យ ១៦:២–៦, ១៧

ហេព្រើរ ៩:៦–១២; ១០:១១–១២

លេវីវិន័យ ២២:១៩–២២

ហេព្រើ ៩:១៤; គោលលទ្ធិ និង សេចក្តីសញ្ញា ២០:២២

ជនគណនា ២១:៤–៩

យ៉ូហាន ៣:១៤–១៥; ហេលេមិន ៨:១៣–១៥

យ៉ូណាស ១:១៧; ២:១០

ម៉ាថាយ ១២:៣៨–៤០

សូម​ចាត់តាំង​សិស្ស​ម្នាក់ ឬ​ច្រើន​នាក់​ឲ្យ​សិក្សា​វគ្គ​នៃ​ព្រះគម្ពីរ​នីមួយៗ ហើយ​រៀបចំ​ពន្យល់​ពីនិមិត្តរូប​នៃ​​ព្រះគម្ពីរ​សញ្ញាចាស់ និង​របៀប​ដែល​វា​ចង្អុល​ទៅរក​​ព្រះយេស៊ូវគ្រីស្ទ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​រាយការណ៍ពី​អ្វី​ដេល​ពួកគេ​បាន​រកឃើញ ។

ប្រសិនបើ​សល់​ពេល សូម​ពិចារណា​ពី​ការពិភាក្សា​នូវ​និមិត្តរូបខ្លះ​អំពី​ព្រះគ្រីស្ទ ដែល​បាន​រកឃើញ​ដោយ​អែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ នៅក្នុង​អត្ថបទ​របស់​លោក « In This Holy Land »Tambuli, ខែ កុម្ភៈ ឆ្នាំ ១៩៩១ ទំព័រ ១០-១៩ ) ។

សូម​ឲ្យ​ពួកគេ​ពិភាក្សា​គ្នា ជា​ថ្នាក់ នូវ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​អ្វីៗ​ទាំងអស់​ត្រូវបាន​បង្កើត​ឡើង ដើម្បី​ធ្វើ​ជា​តំណាង ឬ​ជា​សញ្ញាដល់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​អ្វី​ជា​តម្លៃ​នៃ​ការបន្ដ​ស្វែងរក​ឥតដាច់ ដើម្បី​រកឲ្យ​ឃើញ​នូវអស់​ទាំងអ្វីៗ​ទាំងអស់​ធ្វើ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ? ( សូម​ប្រាកដ​ថា​សិស្ស​យល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ យើង​អាច​រៀន​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ នៅពេល​យើង​ទទួល​ស្គាល់​ពីនិមិត្តរូប ​គំរូ និង​និមិត្ត​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។ )

  • តើ​អ្វីៗ​ដែល​តំណាង​ឲ្យ​ព្រះអង្គ​សង្គ្រោះ បាន​បង្កើន​ជំនឿ​របស់​អ្នក​លើ​ទ្រង់​ដោយ​របៀបណា ?

  • តើអ្នក​អាច​ធ្វើអ្វី​ខ្លះ ដើម្បី​ស្គាល់​ព្រះគ្រីស្ទ​តាម​និមិត្តរូបនានា ដែល​យើង​បាន​ទទួល ?

នីហ្វៃទី ២ ១១:២–៦

និមិត្តរូប និង​ការស្រមៃ​អំពី​ព្រះគ្រីស្ទ​នៅក្នុង​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ

សូម​ពន្យល់​ថា ផ្នែកនៃ​មេរៀននេះ នឹង​ផ្ដោតលើ​ចំណែក​ខុសគ្នា​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​រួម​មាន​និមិត្ត​រូប និង​ការស្រមៃ​អំពី​ព្រះគ្រីស្ទ ។ សូមអញ្ជើញ​ឲ្យ​សិស្ស​ស្រាវជ្រាវ នីហ្វៃទី ២ ១១:២–៦ដោយរកមើល​អ្វីៗ​ទាំងនោះ ដែល​នីហ្វៃ​បាន​ត្រេកអរ​ចំពោះ ។ អ្នក​អាច​ផ្តល់​ជាយោបល់ថា ពួកគេ​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​នីហ្វៃ​បាន​​ត្រេកអរ​នឹង​អ្វី ?

សូម​ចង្អុល​បង្ហាញ​ឃ្លា « សេចក្ដីសញ្ញា​ទាំងឡាយ​នៃ​ព្រះអម្ចាស់ » នៅក្នុង ខទី ៥ ។ សូម​ពន្យល់​ថា សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយ​ជា​ផ្នែក​ដ៏​ចាំបាច់​ក្នុង​ដំណឹងល្អ​ដ៏​អស់កល្ប​​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ មាន​ធាតុ​ជាច្រើន​នៃ​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយ ដែល​ជា​សញ្ញា និង​បង្រៀន​ និង​ដឹកនាំ​យើង​ទៅរក​ព្រះយេស៊ូវគ្រីស្ទ ។ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ប្រ៊ូស អរ. ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ ប្រ៊ូស អរ. ម៉ាក់ខន់ឃី

« រាល់​ពិធីបរិសុទ្ធ​ដ៏ទេវភាព ឬ​ការធ្វើ​ពិធីបរិសុទ្ធ​ដែល​បាន​តែងតាំង​ដោយ​ព្រះ​ទាំងឡាយ​ពី​ស្ថានសួគ៌ រាល់ពលិកម្ម ការប្រៀបធៀប និង​ការប្រៀបប្រដូច​នានា អ្វីទាំងអស់​ដែល​ព្រះ​ធ្លាប់​បាន​ប្រទាន​ដល់​ប្រជាជន​របស់​ទ្រង់ —អ្វី​ទាំងអស់​ដែល​ត្រូវបាន​តែងតាំង​ឡើយ និង​ត្រូវបាន​ស្ថាបនា​ឡើង តាម​របៀប​មួយ​ដើម្បី​ថ្លែងទី​បន្ទាល់​អំពី​ព្រះរាជបុត្រា​របស់​ទ្រង់ និង​ជាមូលដ្ឋាន​នៃ​សេចក្ដីជំនឿ​របស់​ប្រជាជន​ដែល​មាន​ជំនឿ​ទៅលើ​ទ្រង់ និង​ទៅលើ​សេចក្ដី​ប្រោសលោះ ដែល​ទ្រង់​​ត្រូវបាន​តែងតាំង​ឲ្យ​ធ្វើ​តាំង​ពី​មុន​កំណើត​លោកិយ​មក » ( The Promised Messiah: The First Coming of Christ [ ឆ្នាំ ១៩៧៨ ] ទំព័រ ២៨ ) ។

  • តើ​គោលលទ្ធិ ឬ គោលការណ៍​អ្វីមួយ​ដែល​ត្រូវបាន​បង្រៀន​នៅក្នុង​សេចក្ដី​ថ្លែង​ការណ៍​នេះ ? ( ចម្លើយ​មួយ​អាច​មាន​ថា យើង​នឹង​ឃើញ​នូវ​និមិត្តរូបអំពី​ព្រះគ្រីស្ទ នៅក្នុង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ ប្រសិនបើ​យើង​រកមើល​វា ។ )

  • តើចំណេះដឹង​នេះ អាច​ជួយ​បាន​ច្រើន នៅពេល​យើង​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​សិក្សា រ៉ូម ៦:៣–៦ និង នីហ្វៃទី ៣ ១៨:៧, ១១ ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​និមិត្តរូបដែល​សំដៅ​ទៅលើ​ព្រះអង្គ​សង្គ្រោះ ។ បន្ទាប់មក​ សូម​សួរ ៖

  • តើ​មាន​របៀប​ណាខ្លះ​ដែល​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ បង្រៀន​យើង​អំពី​ព្រះអង្គ​សង្គ្រោះ ហើយ​ជួយ​អ្នក​ឲ្យ​ចងចាំ​ដល់​ទ្រង់​នោះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​អំពី​​សេចក្ដីពិត និង​ពី​សារៈសំខាន់​នៃ​ការរៀន​ ដើម្បី​ស្គាល់​ប្រភេទ និង​និមិត្តរូប​អំពី​ព្រះគ្រីស្ទ សូម​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​និមិត្តរូណា​មួយ​អំពី​ព្រះអង្គ​សង្គ្រោះ​ ដែល​មាន​ន័យ​យ៉ាងខ្លាំង​ចំពោះអ្នក​ ?

  • តើ​អ្នក​អះអាង​ថា អ្នក​កត់ចំណាំ​និមិត្តរូបនេះ​ដោយ​របៀប​ណា ?

  • តើការមើល​ឃើញ​ពី​ការណ៍​នេះ​ ជា​និមិត្តរូបមួយ​អំពី​ព្រះគ្រីស្ទ បាន​ប្រទាន​ពរជ័យ​ដល់​ជីវិត​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ ?

សូម​ឲ្យ​សិស្ស​អនុវត្ត​គោលការណ៍នៅក្នុង​មេរៀន​នេះ ដោយ​ការសុំ​ឲ្យ​ពួកគេ​សរសេរ​របៀប​ដែល​ពួកគេ​អាចស្គាល់កាន់តែ​ច្បាស់​នូវ​គំរូ ស្រមោល និង​និមិត្តសញ្ញា​ទាំងឡាយ​អំពី​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ព្រះគម្ពីរ នៅក្នុង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ និង​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ជ្រើសរើស​ថ្ងៃមួយ​នៅក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ដែល​ពួកគេ​នឹង​រកមើល​រូបភាព វត្ថុ ឬ​ក៏​ហេតុការណ៍​នានា​ដោយ​ពិចារណាដែល​រំឭកដល់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យរក្សា​បញ្ជី​មួយ​អំពី​អ្វីដែល​ពួកគេ​បាន​រកឃើញ ហើយ​ចែកចាយ​វា​ដល់​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ ឬ​ប្រហែល​ជា​តាមរយៈ​ប្រពន្ធ័​ផ្សព្វផ្សាយ​សង្គម ។

ការអាន​របស់​សិស្ស