មេរៀនទី ២១
ព្រះយេស៊ូវគ្រីស្ទ បានស្ថាបនាសាសនាចក្ររបស់ទ្រង់ឡើង
សេចក្ដីផ្ដើម
អំឡុងពេលនៃការបម្រើក្នុងជីវិតរមែងស្លាប់ បីឆ្នាំរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ បានប្រគល់កូនសោនៃសិទ្ធិអំណាចបព្វជិតភាពដល់ពួកសាវកទាំងដប់ពីររបស់ទ្រង់ ។ ដោយមានកូនសោទាំងនេះ នោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបាន « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា » ( អេភេសូ ២:២០ ) ។ មេរៀននេះនឹងពិភាក្សាពីរបៀបដែលព្រះអង្គសង្គ្រោះបានបន្ដណែនាំ និងដឹកនាំពួកសាវករបស់ទ្រង់ និងសាសនាចក្ររបស់ទ្រង់តាមរយៈការបម្រើនៃព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពីទ្រង់បានរស់ឡើងវិញ ដើម្បីឲ្យពួកសាវកអាចជួយបំពេញនូវសេចក្ដីសញ្ញាអ័ប្រាហាំក្នុងការប្រមូលពួកសាសន៍អ៊ីស្រាអែលដែលខ្ចាត់ព្រាត់ ។
ការអានពីសាវតា
-
ជែហ្វ្រី អ័រ ហូឡិន « Prophets, Seers, and Revelators »Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៦–៩ ។
យោបល់សម្រាប់ការបង្រៀន
ម៉ាថាយ ១០:១–៤; ១៦:១៩; ១៧:៣–៧; ១៨:១៨; អេភេសូ ២:១៩–២០; ៤:១១–១៤
ព្រះយេស៊ូវគ្រីស្ទ បានស្អាងសាសនាចក្ររបស់ទ្រង់លើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា
សូមចង្អុលបង្ហាញសិស្សនូវកូនសោមួយ ឬកូនសោមួយចង្កោម ហើយសូមសួរថាតើយើងមានន័យយ៉ាងណា នៅពេលយើងប្រើពាក្យ កូនសោ នៅក្នុងបរិបទនៃដំណឹងល្អ ។ សូមអញ្ជើញសិស្សបួនប្រាំនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗមកពីវគ្គនៅក្នុងសេរ៊ីព្រះគម្ពីរខាងក្រោម ។ សូមប្រាប់ឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលហេតុការណ៍សំខាន់ដែលវគ្គគម្ពីរនីមួយៗរៀបរាប់ ឬនិយាយអំពីវា ។
-
ម៉ាថាយ ១០:១–៤ ( ពួកសាវកបានហៅ និងបានចេញបម្រើ )
-
ម៉ាថាយ ១៦:១៩ ( កូនសោបព្វជិតភាព ត្រូវបានសន្យាដល់ពេត្រុស [ សូមមើល សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ “កូនសោនៃបព្វជិតភាព”; scriptures.lds.org] ) ។
-
ម៉ាថាយ ១៧:៣–៧ ( « ព្រះអង្គសង្គ្រោះ ម៉ូសេ និងអេលីយ៉ាស [ អេលីយ៉ា ] បានប្រទានកូនសោដល់ពេត្រុស យ៉ាកុប និងយ៉ូហាន នៅលើភ្នំ នៅពេលដែលពួកលោកបានប្រែរូបនៅចំពោះព្រះភក្រ្ដ័ទ្រង់ » [ ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ២០០៧ ), ទំព័រ ១០៥ ] ) ។
-
ម៉ាថាយ ១៨:១៨ ( សេចក្ដីយោងចំពោះការចង និងការស្រាយនៅលើផែនដី និងនៅលើស្ថានសួគ៌ មាននិយាយដល់កូនសោបព្វជិតភាព និងការបានសន្យាដល់ពួកសាវកផ្សេងទៀតផងដែរ ) ។
អ្នកអាចពន្យល់ថា « កូនសោ » ដែលត្រូវបានលើកឡើង ឬនិយាយនៅក្នុងវគ្គទាំងនេះមានន័យដូចគ្នាទៅនឹងអំណាចផ្សារភ្ជាប់ ( សូមមើល , The Holy Temple [ ១៩៨០ ] ទំព័រ ៨១–៨៧ ) ។
សូមសួរសិស្ស ៖
-
តើកូនសោបព្វជិតភាពមានន័យដូចម្តេច ?
-
ហេតុអ្វីបានជាវាសំខាន់ ដែលពួកសាវកកាន់កូនសោបព្វជិតភាពនោះ ?
សូមប្រាប់ឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេកអូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ‹ កូនសោបព្វជិតភាពគឺជាសិទ្ធិអំណាចព្រះ ដែលបានប្រទានដល់[ អ្នកដឹកនាំ ]បព្វជិតភាពដើម្បីដឹកនាំ គ្រប់គ្រង និង ត្រួតត្រាការប្រើប្រាស់បព្វជិតភាពរបស់ទ្រង់នៅលើផែនដី › [ សៀវភៅក្បួនខ្នាតភាគទី ២ ៖ ការគ្រប់គ្រងសាសនាចក្រ [ ឆ្នាំ ២០១០ ], ២.១.១ ] ។ រាល់កិច្ចការ ឬពិធីបរិសុទ្ធ ដែលធ្វើក្នុងសាសនាចក្រគឺធ្វើឡើងក្រោមការអនុញ្ញាតដោយផ្ទាល់ ឬប្រយោលពីបុគ្គលម្នាក់ ដែលកាន់កូនសោសម្រាប់មុខងារនោះ ។ នៅពេលដែលអែលឌើរ អិម រ័សុល បាឡឺដ បានពន្យល់ថា ‹ អស់អ្នកទាំងឡាយដែលមានកូនសោបព្វជិតភាព … ពិតជាអាចប្រទានពរអស់អ្នកដែលបម្រើដោយស្មោះត្រង់នៅក្រោមការដឹកនាំរបស់ពួកគេដើម្បីអនុវត្តសិទ្ធិអំណាចបព្វជិតភាព និងអាចទទួលបានអំណាចបព្វជិតភាព › [ អិម រ័សុល បាឡឺដ « Men and Women in the Work of the Lord » New Era, ខែ មេសា ឆ្នាំ ២០១៤ ទំព័រ ៤; Liahona, ខែ មេសា ឆ្នាំ ២០១៤ ទំព័រ ៤៨ ] » (« The Keys and Authority of the Priesthood » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៩ ) ។
-
តើកូនសោបព្វជិតភាពប្រទានពរដល់សមាជិកសាសនាចក្រម្នាក់ៗតាមរបៀបណាខ្លះ ?
សូមប្រាប់ឲ្យសិស្សម្នាក់អាន អេភេសូ ២:១៩–២០ ឲ្យឮៗ ។ បន្ទាប់មក សូមសួរសិស្ស ៖
-
តើយើងអាចរៀនអ្វីខ្លះ ពីវគ្គគម្ពីរនេះអំពីគ្រឹះនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ? ( សិស្សគួររកឃើញនូវសេចក្ដីពិតខាងក្រោមនេះ ៖ ព្រះយេស៊ូវគ្រីស្ទ ដែលជាថ្មជ្រុងយ៉ាងឯក បានរៀបចំសាសនាចក្ររបស់ទ្រង់នៅលើគ្រឹះនៃពួកសាវក និងពួកព្យាការី ) ។
-
តើគ្រឹះ និងថ្មជ្រុងមួយមានតួនាទីធ្វើអ្វីសម្រាប់អគារមួយខ្នង ? ( គ្រឹះផ្ដល់នូវកម្លាំង និងការគាំទ្រដល់អគារ ។ កាលដែលជាថ្មដំបូងដែលបានដាក់នៅក្នុងគ្រឹះ នោះថ្មជ្រុងគឺជាចំណុចយោងមួយដល់ការដាក់ថ្មគ្រឹះផ្សេងទៀតទាំងឡាយ និងសម្រេចពីទីតាំងនៃអគារទាំងមូល ។ វាក៏ជួយដើម្បីបោះយុថ្កានៃគ្រឹះជញ្ជាំងឲ្យនៅនឹងកន្លែង ) ។
សូមអញ្ជើញសិស្សឲ្យពិភាក្សាជាមួយអ្នកអង្គុយក្បែរម្នាក់នូវសំណួរដូចខាងក្រោមនេះ ៖
-
តើព្រះយេស៊ូវគ្រីស្ទជា « ថ្មជ្រុងយ៉ាងឯក » នៃសាសនាចក្រយ៉ាងដូចម្ដេច ?
-
តើព្រះគម្ពីរនេះបង្រៀនយើងអ្វីខ្លះ អំពីទំនាក់ទំនងរវាងព្រះអង្គសង្គ្រោះ ( ថ្មជ្រុង ) និងពួកសាវក ព្រមទាំងពួកព្យាការី ( គ្រឹះ ) ?
សូមប្រាប់ឲ្យសិស្សម្នាក់អាន អេភេសូ ៤:១១–១៤ ឲ្យឮៗ ។ សូមប្រាប់ឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលមូលហេតុដែលសាវក ប៉ុល បានថ្លែងថាហេតុអ្វីបានជាយើងត្រូវការពួកសាវក ពួកព្យាការី និងអ្នកដឹកនាំសាសនាចក្រផ្សេងទៀតដើម្បីដឹកនាំពួកបរិសុទ្ធ ។
សូមចង្អុលបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមប្រាប់ឲ្យសិស្សម្នាក់អានវាឮៗ ៖
« ដើម្បីស្ថាបនាសាសនាចក្រមួយដែលនឹងបន្ដនៅក្រោមការដឹកនាំរបស់ទ្រង់ ទោះបីជាក្រោយពីទ្រង់បានចាកចេញពីផែនដីហើយក្ដី នោះព្រះយេស៊ូវបាន ‹ ចេញ … ទៅឯភ្នំដើម្បីនឹងអធិស្ឋាន រួចទ្រង់អធិស្ឋានដល់ព្រះដរាបទាល់ភ្លឺ ។
« ‹ ហើយនៅពេលថ្ងៃ ទ្រង់បានហៅពួកសាវកមកកាន់ទ្រង់ ហើយក្នុងចំណោមពួកគេ ទ្រង់ក៏រើសយក ១២ នាក់ ដែលទ្រង់ហៅថាសាវក › [ លូកា ៦:១២-១៣ ] ។
« ក្រោយមក សាវកប៉ុល បានបង្រៀនថា ព្រះអង្គសង្គ្រោះបានធ្វើការណ៍នេះ ដោយដឹងពីការមិនអាចចៀសផុតពីការសុគតរបស់ទ្រង់ ដើម្បីប្រទានដល់សាសនាចក្រនេះនូវ ‹ ជើងជញ្ជាំងលើពួកសាវក និងពួកហោរា › [ សូមមើល អេភេសូ ២:១៩–២០ ] ។ បងប្អូនប្រុសទាំងនេះ និងអ្នកមានសិទ្ធិអំណាចផ្សេងទៀតនៃសាសនាចក្រ បានបម្រើនៅក្រោមការដឹកនាំរបស់ព្រះគ្រីស្ទដែលបានរស់ឡើងវិញ ។
« ហេតុអ្វី ? នៅក្នុងចំណោមមូលហេតុផ្សេងទៀត ‹ ដើម្បីកុំឲ្យយើងជាកូនតូចទៀត សេចក្ដីបង្រៀនបោក ហើយផាត់យើងចុះឡើង ដោយសេចក្ដីឆបោករបស់ផងមនុស្ស ហើយដោយឧបាយកលដែលគេប្រើនឹងនាំឲ្យវង្វេងទៀតឡើយ › [ អេភេសូ ៤:១៤ ] » ( « Prophets, Seers, and Revelators » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៦–៧ ) ។
-
តើអ្នកបានឃើញពួកសាវក និងពួកព្យាការីសម័យទំនើបផ្ដល់នូវកម្លាំង និងសេ្ថរភាពគ្រឹះដល់សាសនាចក្រយ៉ាងដូចម្ដេច ?
កិច្ចការ ២:១–៦, ១៤–២៦; ៤:១–១៣, ១៨–២១; កិច្ចការ ១០:៩–២០, ២៥–២៨, ៣៤–៣៥, ៤៤–៤៨; កិច្ចការ ១៥:១–២០
ព្រះយេស៊ូវគ្រីស្ទដឹកនាំពួកសាវកទាំងឡាយតាមរយៈព្រះវិញ្ញាណបរិសុទ្ធ
សូម ឲ្យសិស្សម្នាក់អានកិច្ចការ ១:១–២ឮៗ ។ បន្ទាប់មក សូមសួរសិស្ស ៖
-
តើលូកាបានមានប្រសាសន៍ដូចម្តេចអំពី ព្រះយេស៊ូវគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ បានបន្ដដឹកនាំពួកសាវករបស់ទ្រង់ បន្ទាប់ពីការយាងទៅកាន់ស្ថានសួគ៌របស់ទ្រង់វិញ ? ( ទ្រង់បានប្រទានព្រះបញ្ញត្តិ និងការណែនាតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ) ។
សូមថ្លែងទីបន្ទាល់ថា ក្រោយពីការរស់ឡើងវិញរបស់ទ្រង់ និងការយាងទៅកាន់ស្ថានសួគ៌វិញ នោះព្រះយេស៊ូវគ្រីស្ទបានដឹកនាំពួកសាវកទាំងឡាយតាមរយៈការបម្រើនៃព្រះវិញ្ញាណបរិសុទ្ធ ។ ដើម្បីជួយសិស្សឲ្យឃើញពីគំរូនៃការដឹកនាំនេះ សូមបែងចែកសិស្សជាបួនក្រុម ហើយឲ្យពួកគេធ្វើកិច្ចការខាងក្រោមនេះ ៖
-
សិក្សា កិច្ចការ ២:១–៦ , ១៤–២៦ ដោយរកមើលរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានជួយដល់ពេត្រុស និងពួកសាវកទាំងឡាយនៅបុណ្យថ្ងៃទីហាសិប ។
-
សិក្សា កិច្ចការ ៤:១–១៣ , ១៨–២១ ដោយរកមើលរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានជួយដល់ពេត្រុស និងពួកសាវកទាំងឡាយនៅបុណ្យថ្ងៃទីហាសិប ។
-
សិក្សា កិច្ចការ ១០:៩–២០ , ២៥–២៨ , ៣៤–៣៥ , ៤៤–៤៨ ដោយរកមើលរបៀបដែលការផ្លាស់ប្ដូរដ៏សំខាន់មួយនៅក្នុងសាសនាត្រូវបានបើកបង្ហាញដល់ពេត្រុស ។
-
សិក្សា កិច្ចការ ១៥:១–២០ ដោយរកមើលរបៀបដែលវិវរណៈអតីតៈមកពីព្រះយេស៊ូវគ្រីស្ទតាមរយៈព្រះវិញ្ញាណបរិសុទ្ធ បានជះឥទ្ធិពលដល់ការសម្រេច ចិត្តរបស់ពេត្រុស និងគាំទ្រដែលអ្នកដឹកនាំសាសនាចក្រផ្សេងទៀតបានធ្វើការសម្រេចចិត្តនេះនៅឯសន្និសីទទីក្រុងយេរូសាឡិម ។
ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមប្រាប់ឲ្យបុគ្គលម្នាក់ចេញពីក្រុមនីមួយៗសង្ខេបអ្វី ដែលពួកគេបានអាន និងពន្យល់ពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានដឹកនាំអ្នកដឹកនាំសាសនាចក្រតាមរយៈការបម្រើនៃព្រះវិញ្ញាណបរិសុទ្ធ ។ សូមពន្យល់ថា ព្រះវិញ្ញាណបរិសុទ្ធសម្ដែងកាតព្វកិច្ចរបស់ទ្រង់នៅក្រោមការដឹកនាំពីព្រះអង្គសង្គ្រោះ ( សូមមើល យ៉ូហាន ១៦:១៣–១៤ ) ។
សូមគិតពីការប្រើ នីហ្វៃទី ៣ ១៩:៧–៩ , ១៩–២០ ដើម្បីបង្ហាញថា អ្នកដឹកនាំសាសនាចក្រ ដែលយើងអាននៅក្នុងព្រះគម្ពីរមរមនក៏ទទួលបានជំនួយពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការបម្រើរបស់ពួកលោកដែរ ។
សូមពិភាក្សាជាមួយនឹងសិស្សនូវសំណួរខាងក្រោម ៖
-
តើអ្នកនឹងពន្យល់ដល់នរណាម្នាក់ពីមូលហេតុដែលវាសំខាន់ដើម្បីដឹងថា បន្ទាប់ពីការសុគតរបស់ទ្រង់ នោះព្រះយេស៊ូវគ្រីស្ទបានបន្ដដឹកនាំពួកសាវករបស់ទ្រង់ដោយរបៀបណា ?
ព្រះយេស៊ូវគ្រីស្ទដឹកនាំពួកអ្នកដឹកនាំសាសនាចក្រទាំងឡាយនាសព្វថ្ងៃនេះតាមរយៈព្រះវិញ្ញាណបរិសុទ្ធ
សូមចង្អុលបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ថូម៉ាស អេស ម៉នសុន និងប្រធានហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ( ឬចែកវាដល់សិស្សក្នុងថ្នាក់ ) ហើយសូមប្រាប់ឲ្យសិស្សម្នាក់អានវាឮៗ ៖
« ខ្ញុំសូមថ្លែងទីបន្ទាល់ … ថា ព្រះអង្គសង្គ្រោះរបស់យើងគឺ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គចម្បងនៃសាសនាចក្រនេះ ដែលហៅតាមព្រះនាមរបស់ទ្រង់ ។ ខ្ញុំដឹងថា បទពិសោធន៍ដ៏ផ្អែមល្ហែមបំផុតនៅក្នុងអ្វីៗទាំងអស់នៃជីវិតគឺ ដើម្បីមានអារម្មណ៍ពីការបំផុសរបស់ទ្រង់ នៅពេលទ្រង់ដឹកនាំយើងនៅក្នុងកិច្ចការកាន់តែវែងឆ្ងាយរបស់ទ្រង់ » ( ថូម៉ាស អេស ម៉នសុន, « Looking Back and Moving Forward » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៨៨ ) ។
« វិវរណៈ និងការបំផុសគំនិតបានមកដល់ [ ប្រធាន ថូម៉ាស អេស ម៉នសុន ] នៅក្នុងវត្តមានរបស់ខ្ញុំ ដែលបញ្ជាក់ដល់ខ្ញុំថា ព្រះផ្ដល់តម្លៃដល់ [ កូនសោបព្វជិតភាពទាំងឡាយ ដែលព្យាការីកាន់ ] ។ ខ្ញុំគឺជាសាក្សីផ្ទាល់ភ្នែកម្នាក់ » ( ហិនរី ប៊ី អាវរិង« សាសនាចក្រពិត ហើយសកម្ម »Ensign ឬ លីអាហូណាខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២៤ ) ។
-
តើប្រយោគទាំងនេះចង្អុលបង្ហាញពីទំនាក់ទំនងមួយរវាងសាសនាចក្រនៃជំនាន់ព្រះគម្ពីរសញ្ញាចាស់ និងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយបច្ចុប្បន្ននេះយ៉ាងដូចម្ដេច ? ( សូមជួយសិស្សឲ្យយល់ពីសេចក្ដីពិតខាងក្រោមនេះ ៖ គឺដូចជាព្រះយេស៊ូវគ្រីស្ទបានដឹកនាំពួកសាវករបស់ទ្រង់នៅក្នុងជំនាន់គម្ពីរសញ្ញាថ្មីដែរ ទ្រង់នៅតែដឹកនាំអ្នកដឹកនាំសាសនាចក្រនាសព្វថ្ងៃនេះ តាមរយៈរបៀបផ្សេងៗគ្នា រួមមានការបម្រើនៃព្រះវិញ្ញាណបរិសុទ្ធ ) ។
សូមប្រាប់ឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះឮៗដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមប្រាប់ឲ្យសិស្សក្នុងថ្នាក់ស្ដាប់ និងគិតអំពីមូលហេតុដែលអ្នកដឹកនាំសាសនាចក្រត្រូវតែបានដឹកនាំដោយព្រះអង្គសង្គ្រោះ ។
« គ្រឹះនៃពួកសាវក និងនៃព្យាការីនៃសាសនាចក្រនេះគឺដើម្បីប្រទានពរដល់គ្រប់ជំនាន់ទាំងអស់ ប៉ុន្ដែ ជាពិសេស នៅក្នុងពេលមានឧបសគ្គ ឬគ្រោះថ្នាក់ ពេលដែលយើងអាចមានអារម្មណ៍ដូចជាកូនក្មេង ភាន់ច្រឡំ ឬវង្វេង ព្រមទាំងភ័យញញើតបន្តិច ពេលដែលដៃទុច្ចរិតរបស់មនុស្ស ឬការចំអករបស់អារក្សបានល្បួងយើងឲ្យមិនសុខស្រួល ឬដឹកនាំខុស ។ ប្រឆាំងជំទាស់នឹងកាលៈទេសៈបែបនេះពេលវាកើតមាននៅក្នុងជំនាន់ទំនើបរបស់យើង នោះគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ត្រូវបានអនុញ្ញាតដោយព្រះ និងតែងតាំងដោយអ្នករាល់គ្នាឲ្យធ្វើជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ជាមួយនឹងប្រធាននៃសាសនាចក្រដែលត្រូវបានតែងតាំងជា ព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ នោះពួកសាវកជាន់ខ្ពស់ ហើយមានតែបុរសដែលមានសិទ្ធិអំណាចបែបនោះដើម្បីធ្វើការអនុវត្តន៍វិវរណៈ និងកូនសោកិច្ចការសម្រាប់សាសនាចក្រទាំងអស់ ។ នៅក្នុងជំនាន់គម្ពីរសញ្ញាថ្មី នៅក្នុងជំនាន់ព្រះគម្ពីរមរមន និងនៅក្នុងសម័យទំនើបនេះ អ្នកមានសិទ្ធិអំណាចទាំងនេះបង្កើតជាគ្រឹះថ្មនៃសាសនាចក្រដ៏ពិត បានតែងតាំងតំណែង និងទទួលបានកម្លាំងរបស់ពួកលោកពីថ្មជ្រុងយ៉ាងឯក‹ សិលានៃព្រះដ៏ប្រោសលោះនៃយើងគឺ [ ព្រះយេស៊ូវ ] ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ › [ ហេលេមិន ៥:១២ ] » ( « Prophets, Seers, and Revelators » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៧ ) ។
សូមតាមដានសិស្សដោយសួរសិស្សនូវសំណួរខាងក្រោមនេះខ្លះ ឬទាំងអស់ ៖
-
តើអ្នកគិតថា អ្នកមានសិទ្ធិអំណាចជាអធិបតីនៃសាសនាចក្រដែល « ត្រូវបានតែងតាំង » និងទទួលបានកម្លាំងពីថ្មជ្រុងយ៉ាងឯក គឺព្រះយេស៊ូវគ្រីស្ទ មានន័យដូចម្ដេច ?
-
តើភស្ដុតាងអ្វីដែលអ្នកបានឃើញ ឬតើនៅពេលណាដែលអ្នកបានមានអារម្មណ៍ថា ព្រះអង្គសង្គ្រោះដឹកនាំដល់អស់អ្នកដែលដឹកនាំសាសនាចក្រនាសព្វថ្ងៃ ?
-
តើការចូលរួមនៅក្នុងសន្និសីទទូទៅបានជួយអ្នក ឲ្យមករកព្រះគ្រីស្ទ និងសង់លើគ្រឹះនៃពួកសាវក និងពួកព្យាការីតាមរបៀបណា ?
សូមបង្ហាញ ឬសរសេរសំណួរខាងក្រោមនេះនៅលើក្ដារខៀន ។ សូមអញ្ជើញឲ្យសិស្សសញ្ជឹងគិតពីសំណួរនេះ ហើយបន្ទាប់មកឲ្យសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរនូវគម្រោងមួយ ដើម្បីកែលម្អលើផ្នែកទាំងនោះ ។
ការអានរបស់សិស្ស
-
ម៉ាថាយ ១០:១–៤; ១៦:១៩; ១៧:៣–៧; ១៨:១៨; កិច្ចការ ២:១–៦, ១៤–២៦; ៤:១–១៣, ១៨–២១; កិច្ចការ ១០:៩–២០, ២៥–២៨, ៣៤–៣៥, ៤៤–៤៨; កិច្ចការ ១៥:១–១១, ១៣–១៩; អេភេសូរ ២:១៩–២០; ៤:១១–១៤ ។
-
ជែហ្វ្រី អ័រ ហូឡិន « Prophets, Seers, and Revelators »Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៦–៩ ។