ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៥ ៖ ព្រះយេស៊ូវគ្រីស្ទ​បាន​ចាត់តាំង​ឲ្យមាន​ពិធីសាក្រាម៉ង់​ឡើង


មេរៀនទី ១៥

ព្រះយេស៊ូវគ្រីស្ទ ចាត់តាំង​ឲ្យ​មាន​បុណ្យ​សាក្រាម៉ង់​ឡើង

សេចក្ដីផ្ដើម

« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » អាន ៖ « [ ព្រះយេស៊ូវគ្រីស្ទ ] បាន​ចាត់តាំង​ឲ្យមាន​ពិធីសាក្រាម៉ង់​ឡើង ដើម្បី​ទុក​ជា​ការរំឭក​ចាំ​អំពី​ការបូជា​ដ៏​មហិមា​របស់​ទ្រង់​ដែល​ធួន​នឹង​បាប » ( Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០២ ទំព័រ ២ ) ។ នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ នោះ​យើង​ត្រូវបាន​រំឭក​ថា ព្រះអង្គ​សង្គ្រោះ​បាន​បង្ហូរ​ព្រះលោហិត​ចេញ តាម​គ្រប់​រន្ធញើស​ទាំងអស់ និង​បាន​សុគត​ជំនួស​យើង ហើយ​យើង​ក៏បាន​ធ្វើ​ឲ្យ​សេចក្ដីសញ្ញា​របស់​យើង​មាន​បច្ចុប្បន្នភាព​ជាមួយ​នឹង​ព្រះអម្ចាស់​ដែរ ។

ការអាន​ពី​សាវតា

  • ដាល្លិន អេក អូក « Sacrament Meeting and the Sacrament »Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៧–២០ ។

  • ជែហ្វ្រី អ័រ ហូឡិន « This Do in Remembrance of Me »​Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៦៧–៦៩ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ២៦:២៦–២៨; លូកា ២២:១៥

ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ថាបនា​សេចក្ដីសញ្ញា​ថ្មី​មួយ

អាហារ​ចុងក្រោយ

សូម​បង្ហាញ​រូបភាព​អមបន្ថែម ឬ​រូបភាព​ផ្សេងទៀត​ដែល​បង្ហាញ​ពី​អាហារ​ចុងក្រោយ និង​សូម​ឲ្យ​សិស្ស​ម្នាក់​ពន្យល់​ពីព្រឹត្តិការណ៍​ដែល​រូបភាព​នេះ​បង្ហាញ ៖

សូម​សួរ​សិស្ស ៖

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​ព្រះអង្គ​សង្គ្រោះ​បាន​រៀបចំ បាន​ប្រទានពរ និង​បាន​ប្រទាន​ដល់​អ្នក​នូវ​ពិធីសាក្រាម៉ង់​នោះដោយផ្ទាល់ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អានលូកា ២២:១៥ឮៗ ។ សូម​លើកទឹកចិត្ត​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ពិចារណា​ពេល​កំពុង​សិក្សា​មេរៀន​នេះ នូវ​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ចង់​ចំណាយពេល​បុណ្យ​រំលង​ជាមួយ​នឹង​ពួកសាវក​របស់​ទ្រង់ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៦:២៦–២៨ ឮៗ ខណៈ​ដែល​សិស្ស​ផ្សេង​ទៀត​ផ្ទៀង​តាម ។ សូម​ឲ្យ​និយមន័យ​ពាក្យ សញ្ញា ដោយ​ការពន្យល់​ថា វា​ត្រូវបាន​បកប្រែ​ពី​ពាក្យ​ជា​ភាសា​ក្រិច​ដែល​មានន័យ​ថា « សេចក្ដី​សញ្ញា » ( អ្នក​គប្បីស្នើ​សូម សិស្ស​ឲ្យ​សរសេរ​និយមន័យ​នេះ​នៅគែម​នៃ​ព្រះគម្ពីរ​របស់​គេ ) ។ សូម​ពិភាក្សា​សំណួរ​ខាងក្រោម​នេះ ៖

  • ប្រសិនបើ​ព្រះយេស៊ូវ​បាន​ចាត់តាំង​ឲ្យ​មាន​សញ្ញា​ថ្មី​មួយ ឬ​សេចក្ដីសញ្ញា​ថ្មី​មួយ តើ​សេចក្ដីសញ្ញា​នោះ​នឹង​អាចយកជំនួស​ឲ្យ​អ្វី ?

ព័ត៌មាន​ខាងក្រោម​នេះ​នឹង​ផ្ដល់​នូវ​សាវតា ឬ​បរិបទ​ដែល​នឹង​ជួយ​ដល់​ការពិភាក្សា​របស់​អ្នក ៖ កាលពី​បុរាណ នៅពេល​ដែល​ព្រះយេហូវ៉ា​បាន​ធ្វើ​សេចក្ដីសញ្ញា​របស់​ទ្រង់​ជាមួយ​នឹង​កូនចៅ​សាសន៍​អ៊ីស្រាអែល ម៉ូសេ​បាន​បង្រៀន​ពួកគេ​អំពី​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា ហើយ​ប្រជាជន​បាន​ធ្វើ​សេចក្ដីសញ្ញា ថា​នឹង​គោរព​តាម​ព្រះបន្ទូល​ទាំងនោះ ។ បន្ទាប់មក ម៉ូសេ បាន​ថ្វាយ​យញ្ញបូជា​សត្វ​មួយ បាន​យកឈាម​ពី​សត្វ​នោះ ហើយ​ប្រោះ​វា​លើ​ប្រជាជន​ដោយ​និយាយ​ថា « នេះ​ជា​ឈាម​នៃ​សេចក្ដីសញ្ញា​ដែល​ព្រះយេហូវ៉ា​បាន​តាំង​នឹង​អ្នក​រាល់គ្នា » ។ ( សូមមើល និក្ខមនំ ២៤:៣–៨ ) ។ ព្រះយេស៊ូវ បាន​ទាញ​យក​ប្រសាសន៍​របស់​ម៉ូសេ នៅពេល​ទ្រង់​បាន​បង្រៀន​ថា ទ្រង់​រៀបនឹង​បង្កើត​នូវ​សេចក្ដីសញ្ញា​ថ្មី​មួយ​ជាមួយ​នឹង​កូនចៅ​របស់​ព្រះ ដោយ​ការបង្ហូរ​ព្រះលោហិត​របស់​ទ្រង់ ( គឺ​ដូចជា​ការប្រោះ​ឈាម​សត្វ ដែល​តំណាង​ឲ្យ​កូនចៅ​របស់​អ៊ីស្រាអែល ចូលទៅក្នុង​សេចក្ដី​សញ្ញា​ចាស់​ជាមួយ​នឹង​ព្រះយេហូវ៉ា​ដែរ ) ។ នៅពេល​ព្រះយេស៊ូវ​បាន​បង្ហាញ​ពែង​ស្រា​ទំពាំងបាយជូរ​ដល់​ពួកសាវក​របស់​ទ្រង់ ទ្រង់​បាន​ផ្ដល់​សញ្ញា​ពី​ការបំពេញតាម​នូវ​សេចក្ដីសញ្ញា​ចាស់ និង​ការបង្កើត​នូវ​សេចក្ដីសញ្ញា​ថ្មី ( សូមមើល ហេព្រើរ ៩:១២–១៥ ) ។ ច្បាប់​ម៉ូសេ ( សេចក្ដីសញ្ញា​ចាស់ ) តាម​ពាក្យសម្ដី​ជាច្រើន គឺជា​ការព្យាករណ៍​ដ៏​អស្ចារ្យ​មួយ​អំពី​ព្រះមែស៊ី ។ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ការបំពេញតាម​នៃ​ការព្យាករណ៍​នោះ ( សូមមើល នីហ្វៃទី ២ ១១:៤; យ៉ាកុប ៤:៥; អាលម៉ា ៣៤:១៣–១៤ ) ជាពិសេស​ក្នុង​ន័យ​ថា ទ្រង់​បាន​សម្រេច​នូវ​ព្រះបំណង​ចុងក្រោយ​បំផុត​នៃ​ច្បាប់​នោះ តាមរយៈ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។

  • តើ​ការថ្វាយ​ដង្វាយ​ជា​ឈាម​ទាំង​នៅក្នុង​សញ្ញាចាស់ និង​សេចក្ដីសញ្ញា​ថ្មី ផ្ដោតទៅលើ​ការយកចិត្ត​ទុកដាក់​របស់​យើង​អ្វីខ្លះ ? ( ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ការបង្ហូរ​ព្រះលោហិត​របស់​ទ្រង់​សម្រាប់​ការផ្ដាច់បាប​របស់​យើង ) ។

សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ ដាល្លិន អេក អូក

« ពិធីសាក្រាម៉ង់ គឺជា​ពិធីបរិសុទ្ធ​ដែល​បាន​យកមកជំនួស​ឲ្យ​យញ្ញបូជា​ឈាម និង​បាន​ដុត​ជាដង្វាយ ថ្វាយ​នៃ​ច្បាប់​ម៉ូសេ ហើយ​តាមរយៈ​ការណ៍​នេះ វា​នាំ​មក​នូវ​សេចក្ដីសន្យា​របស់​ព្រះអង្គ​សង្គ្រោះ ៖ ‹ ហើយ​អស់​អ្នក​ណា​ដែល​មករក​យើង ដោយមាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប អ្នកនោះ​ហើយ​ដែល​យើង​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ › (នីហ្វៃទី ៣ ៩:២០) » (« Sacrament Meeting and the Sacrament »Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៩ ) ។

  • តើ​អ្នក​នឹង​សង្ខេប​នូវ​សេចក្ដីពិត​ដែល​យើង​បាន​ពិភាក្សា​កន្លងមក​អំពី​អាហារ​ចុងក្រោយ​ដោយ​របៀប​ណា ? ( នៅពេល​សិស្ស​ឆ្លើយ សូម​បញ្ជាក់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញ​តាម​សេចក្ដីសញ្ញា​ចាស់ ហើយ​ទ្រង់​បាន​ស្ថាបនា​នូវ​សេចក្ដីសញ្ញា​ថ្មី តាមរយៈ​ពិធីសាក្រាម៉ង់ ) ។

លូកា ២២:១៤–២០; នីហ្វៃទី ៣ ១៨:៧, ១១

ពិធីសាក្រាម៉ង់​ជួយ​យើង​ឲ្យ​រំឭកចាំ​ដល់​ព្រះអង្គ​សង្គ្រោះ

សូម​ចែក​សិស្ស​ជា​គូៗ ។ សូម​អញ្ជើញឲ្យ​ដៃគូ​នីមួយៗ​អានលូកា ២២:១៩–២០; នីហ្វៃទី ៣ ១៨:៧, ១១ ។ សូមប្រាប់ឲ្យពួកគេ​រកមើល​មូលហេតុ​មួយ​ទៀត ( បន្ថែមលើ​ការស្ថាបនា​សេចក្ដីសញ្ញា​ថ្មី ) ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ចាត់តាំង​ឲ្យ​មាន​ពិធី​សាក្រាម៉ង់​ ។ សូម​ពិភាក្សា​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​មូលហេតុអ្វី​ខ្លះ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ចាត់តាំង​ឲ្យ​មាន​ពិធី​សាក្រាម៉ង់ ? ( សិស្ស​គួរ​រកឃើញ​នូវ​សេចក្ដីពិត​ដូចខាងក្រោម​នេះ ៖ នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ នោះ​យើង​គួរ​រំឭក​ចាំ​អំពី​ព្រះអង្គ​សង្គ្រោះ) ។

  • ហេតុអ្វី​បានជា​វា​សំខាន់​ដែល​យើង​ខិតខំ​ដើម្បី​រំឭកចាំ​ដល់​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ ?

  • ប្រសិនបើ​យើង​ខកខាន​មិន​បាន​រំឭកចាំ​ដល់​ព្រះអង្គ​សង្គ្រោះ និង​អ្វី​ដែល​ទ្រង់​បានធ្វើ​សម្រាប់​យើង​នោះទេ តើ​ពិធីសាក្រាម៉ង់​មានន័យ​ដូចម្តេច ?

ក្រដាស​ចែក ប្រសាសន៍​របស់​អែលឌើរ ហូឡិន

handout iconសូម​ពិចារណា​ចែក​សេចក្តី​ចម្លង​នៃ​ក្រដាសចែក​ដែល​មាន​អម​មក​ជាមួយ​ឲ្យ​សិស្ស​ម្នាក់ៗ ដែល​វារួម​មាន​នូវ​ផ្នែក​មួយ​នៃ​សុន្ទរកថា​មួយ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​អញ្ជើញឲ្យ​សិស្ស​អាន​ពី​ក្រដាស​ចែក​នោះ​ដោយ​ស្ងាត់ស្ងៀម ។ ក្រោយ​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ពិភាក្សា​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​នឹង​ផ្ដល់​​ពាក្យទូន្មាន​អ្វីខ្លះ​ដល់​នរណាម្នាក់​ដែល​មានការពិបាកនឹងផ្តោត​គំនិត​លើ​ព្រះអង្គ​សង្គ្រោះ និង​ការពលិកម្ម​របស់​ទ្រង់ អំឡុងពេល​ការបម្រើ​នៃ​ពិធីសាក្រាម៉ង់ ? ( នៅពេល​សិស្ស​ឆ្លើយ អ្នក​អាច​បង្ហាញ​ថា នៅពេល​យើង​រកមើល​ឱកាស​ដើម្បី​គិត​អំពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ និង​ការបម្រើ​ក្នុង​សប្ដាហ៍ នោះ​វា​នឹង​ងាយស្រួល​សម្រាប់​យើង​ក្នុង​ការផ្ដោតលើ​ទ្រង់ អំឡុងពេល​ការបម្រើ​នៃ​ពិធីសាក្រាម៉ង់​នៅថ្ងៃ​អាទិត្យ ) ។

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​អ្នក​ទទួល​បាន​ក្នុង​អារម្មណ៍ នៅពេល​អ្នក​ព្យាយាម​រំឭកចាំ​ពី​ព្រះអង្គ​សង្គ្រោះ និង​អំពី​ដង្វាយធួន​របស់​ទ្រង់ នៅពេល​អ្នក​ទទួលទាន​សាក្រាម៉ង់ ?

កូរិនថូសទី ១ ១១:២៧–៣០; នីហ្វៃទី ៣ ១៨:២៨–២៩; ២០:៨–៩

ការទទួល​ទាន​សាក្រាម៉ង់​យ៉ាង​សក្តិសម ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​សេចក្ដីសញ្ញា​របស់​យើង

សូម​អញ្ជើញឲ្យ​សិស្ស​អានកូរិនថូសទី ១ ១១:២៧–៣០ និងនីហ្វៃទី ៣ ១៨:២៨–២៩ ; ២០:៨–៩ ដោយ​ស្ងាត់ស្ងៀម ។ សូមប្រាប់ឲ្យពួកគេ​រកមើល​ការហាមប្រាម​មួយ ដែល​ផ្ដល់​អំពី​ពិធីសាក្រាម៉ង់ ។ បន្ទាប់មក សូម​សួរ ៖

  • តើ​ហេតុអ្វី​បានជា​វា​មិន​ឈ្លាសវៃ​ក្នុង​ការទទួល​ទាន​សាក្រាម៉ង់​ដោយ​មិន​សក្តិសម ?

វា​អាច​ជួយ​ដល់​អ្នកឲ្យយល់ ​ដើម្បីនឹង​ចែកចាយ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ចន អេច ហ្គ្រូប៊ើក នៃ​កុ្រមចិតសិបនាក់ ដែល​បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ការទទួលទាន​សាក្រាម៉ង់​ដោយ​ភាពសក្តិសម ៖

អែលឌើរ ចន អេច ហ្គ្រូប៊ើក

« ប្រសិនបើ​យើង​ចង់​កែលម្អ ( ដែល​មានន័យ​ថា ប្រែចិត្ត ) និង​មិន​នៅក្រោម​ច្បាប់​តឹងរឹង​នៃ​បព្វជិតភាព នោះ​ខ្ញុំ​គិត​ថា យើង​សក្តិសម ។ ទោះជាយ៉ាងណាក្ដី ប្រសិនបើ​យើង​គ្មាន​បំណង​ចង់​កែលម្អ បើសិន​យើង​គ្មាន​បំណង​ចង់​ធ្វើតាម​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​ទេ នោះ​យើង​ត្រូវ​សួរ ៖ តើ​យើង​សក្តិសម​នឹង​ទទួល​ទាន ឬ​តើ​យើង​កំពុង​តែ​ធ្វើការចំអកចំពោះគោលបំណង​ដ៏​ពិតប្រាកដ​នៃ​ពិធីសាក្រាម៉ង់​ដែល​ត្រូវ​ធ្វើ​ជា ​កាតាលីករ​មួយ​សម្រាប់​ការប្រែចិត្ត និង​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន​ឬ » ? ( « The Beauty and Importance of the Sacrament » Ensign, ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៣៨ ) ។

  • តើ​មានពរជ័យ​អ្វីខ្លះ សម្រាប់​អស់អ្នក​ទាំងឡាយ​ណា​ដែល​ទទួល​ទាន​ដោយសក្តិសម​នោះ ? ( សូមមើល នីហ្វៃទី ៣ ២០:៨–៩ ) ។ ( សូម​ប្រាកដ​ថា សិស្ស​យល់​ថា បើសិន​យើង​ទទួលទាន​សាក្រាម៉ង់​ប្រកបដោយ​ការអធិស្ឋាន និង​ពេញដោយ​វិញ្ញាណ​នៃ​ការប្រែចិត្ត នោះ​យើង​អាច​ទទួល​បាន​ការផ្ដាច់បាប​ក៏ដូចជា​ពេល​យើង​បាន​​ជ្រមុជទឹក​ដូច្នោះ​ដែរ ) ។

សូម​ដាក់តាំងបង្ហាញ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ ដាល្លិន អេក អូក

« ដោយគ្មាន​លក្ខខណ្ឌ​ខ្លះ​សម្រាប់​ការបន្ដ​សម្អាត​ឲ្យ​ស្អាតស្អំ បន្ទាប់ពី​បុណ្យជ្រមុជទឹក​របស់​យើង​ទេ នោះ​យើង​ម្នាក់ៗ​នឹង​វង្វេង​ក្នុង​រឿង​រ៉ាវខាងវិញ្ញាណ ។ យើង​មិន​អាច​មាន​នូវ​ដៃគូ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ឡើយ ហើយ​នៅពេល​កាត់សេចក្ដី​ចុងក្រោយ យើង​នឹង​ត្រូវ ‹ បោះបង់​ចោល​ជារៀង​ដរាប​តទៅ › ( នីហ្វៃទី ១ ១០:២១) ។ តើ​យើង​រីករាយ​ប៉ុណ្ណា​ទៅ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​នូវ​ដំណើរការ​មួយ​ឲ្យ​សមាជិក​ដែល​បាន​ជ្រមុជទឹក​រួចហើយ​ម្នាក់​នៃ​សាសនាចក្រ​នេះ ត្រូវបាន​សម្អាត​មួយ​គ្រាៗ​ចេញពី​អំពើបាប ។ ពិធីសាក្រាម៉ង់ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ដំណើរការ​នេះ » ( «The Aaronic Priesthood and the Sacrament »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៨, ទំព័រ ៣៨ ) ។

  • យោងតាម​អែលឌើរ អូក តើ​ហេតុអ្វីបានជា​ពិធីសាក្រាម៉ង់​ជា​ពិធីបរិសុទ្ធ​នៃ​ដំណឹងដ៏ចាំបាច់​មួយ​ដ៏​មាន​សារៈ សំខាន់​ម្ល៉េះ ?

សូមចែកចាយ​សេចក្ដី​ថ្លែងការណ៍​បន្ថែម​នេះ​ដោយ​អែលឌើរ អូក ៖

អែលឌើរ ដាល្លិន អេក អូក

« យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ហើយ​មក​រក​ព្រះអម្ចាស់​ដោយ​ដួងចិត្ត​សង្រេង និងវិញ្ញាណទន់ទាប ហើយ​ទទួលទាន​សាក្រាម៉ង់​ដោយ​ការ​គោរពតាម​សេចក្ដីសញ្ញានានា​នៃពិធី សាក្រាម៉ង់ ។ នៅពេល​យើង​រំឭក​ពីសេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​យើង​តាម​វិធី​នេះ នោះ​ព្រះអម្ចាស់​នឹង​រំឭក​ឥទ្ធិពល​នៃ​ការ​លាង​សម្អាត​នៃពិធីបុណ្យជ្រមុជទឹក​របស់​យើង។ តាម​វិធីនេះ យើង​ត្រូវបាន​ធ្វើ​ឲ្យ​ស្អាត ហើយ​នឹង​អាច​មាន​ព្រះវិញ្ញាណ​របស់ទ្រង់​គង់នៅ​ជាមួយ​យើង​ជា​ដរាប ។ សារៈសំខាន់​នៃ​ការណ៍​នេះ គឺ​ជា​ភស្តុតាងយ៉ាងជាក់ច្បាស់​នៅក្នុង​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ថា យើង​ត្រូវ​ទទួល​ទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍ » ( សូមមើល គ និង ស ៥៩:៨–៩ ) » ( «The Aaronic Priesthood and the Sacrament »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៨, ទំព័រ ៣៨ ) ។

អ្នក​អាច​ពន្យល់​ថានៅពេល​យើង​ទទួលទាន​សាក្រាម៉ង់​ដោយ​សក្តិសម នោះ​យើង « នឹង​រំឭកដល់ សេចក្ដីសញ្ញា​ទាំងអស់ ដែល​យើង​បាន​ចូល​ជាមួយ​នឹង​ព្រះ​អម្ចាស់ » ( ឌេលប៊ឺត អិល ស្តេបលី នៅក្នុង​របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ ១៩៦៥ ទំព័រ ១៤ ; អក្សរ​ទ្រេត​ត្រូវបាន​បន្ថែម ; សូមមើល​ផងដែរ អិល ថម ភែរី « As Now We Take the Sacrament » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៤១ ) ។

សូម​អញ្ជើញឲ្យ​សិស្ស​រំឭក​ក្នុងលូកា ២២:១៥ ។ បន្ទាប់មក សូម​សួរ ៖

  • ប្រសិនបើ​នរណាម្នាក់​បាន​សួរ​អ្នក​ថា ហេតុអ្វី​បានជា​អ្នក​គិត​ថា ព្រះយេស៊ូវ​ពិត​ជា​មាន​ព្រះបំណង់​ចង់​ចំណាយ​ពេល​បុណ្យ​រំលង​ជាមួយ​នឹង​ពួកសាវក​របស់​ទ្រង់ តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា ? តើ​ទីបន្ទាល់​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​ថ្លែង ?

សូម​ថ្លែងទីបន្ទាល់​ថា នៅពេល​យើង​ចងចាំ​ដល់​ព្រះយេស៊ូវគ្រីស្ទ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ហើយ​នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់​ដោយសក្តិសម នោះ​យើង​នឹង​រំឭក​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​អាច​ថ្វាយដង្វាយ​រៀងៗខ្លួន​នូវ « ចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប » នៅពេល​ពួកគេ​ទទួលទាន​សាក្រាម៉ង់ ? សូម​តាំងចិត្ត​ពួកគេ​ឲ្យ​ធ្វើ​ពិធីបរិសុទ្ធ​សាក្រាម៉ង់​ឲ្យ​ក្លាយជា​បទពិសោធន៍​ខាងវិញ្ញាណ​ជាទៀងទាត់​មួយ ?

ការអាន​របស់​សិស្ស

ការជ្រើសរើស​ពី ជែហ្វ្រី អ័រ ហូឡិន «« ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ »

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ប្រសិនបើ​ការចងចាំ​គឺជា​ករណីយកិច្ច​ដ៏​សំខាន់​ចំពោះមុខ​យើង នោះ​តើ​នឹង​មាន​អ្វី​ផុសចេញមក​ក្នុង​ការចងចាំ​របស់យើង នៅពេល​ដែល​នំប៉័ង និង​ទឹក​ដ៏​សាមញ្ញ និង​មាន​តម្លៃ​ទាំងនោះ​ត្រូវបាន​ផ្ដល់​ឲ្យ​យើង ?

« យើង​អាច​ចងចាំ​ដល់​ជីវិត​មុនឆាក​ជីវិត​នេះ​របស់​ព្រះអង្គ​សង្គ្រោះ និង​អ្វីៗ​ទាំងអស់​ដែល​យើង​បាន​ដឹង​អំពី​ទ្រង់ ថា​ទ្រង់​បាន​ធ្វើ​ការណ៍​ក្នុង​នាម​ជា​ព្រះយេហូវ៉ា​ដ៏​មហិមា ព្រះ​ដ៏​បង្កបង្កើត​នៃ​សា្ថនសួគ៌ និង​ផែនដី និង​អ្វីៗ​ទាំងអស់​ដែល​នៅលើ​ផែនដី​នោះ ។ យើង​អាច​ចងចាំ​ថា ទោះបីជា​នៅក្នុង​ក្រុមប្រឹក្សា​ដ៏​ធំ​នៃ​ស្ថានសួគ៌ នោះ​ទ្រង់​បាន​ស្រឡាញ់​យើង និង​បាន​នៅ​រឹងមាំ​ជាខ្លាំង រហូតដល់​យើង​បាន​ជោគជ័យ​គឺ​ដោយសារ​ព្រះចេស្ដា​នៃ​ព្រះគ្រីស្ទ និង​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះលោហិត​នៃ​កូនចៀម ( សូមមើលវិវរណៈ ១២:១០–១១ ) ។

« យើង​អាច​ចងចាំ​ពី​ភាពរុងរឿងសាមញ្ញ​នៃ​ការប្រសូត​មកលើ​ផែនដី​របស់​ទ្រង់ ។ …

« យើង​អាច​ចងចាំ​ពី​អព្ភូតហេតុ​ទាំងឡាយ​របស់​ព្រះគ្រីស្ទ និង​ការបង្រៀន​ទាំងឡាយ​របស់​ទ្រង់ ការព្យាបាល និង​ជំនួយ​នានា​របស់​ទ្រង់ ។ យើង​អាច​ចងចាំ​ថា ទ្រង់​បាន​ប្រោស​អ្នកខ្វាក់​ឲ្យ​មើលឃើញ និង​អ្នកថ្លង់​ឲ្យ​ស្ដាប់ឮ និង​អ្នកខិ្វន​ឲ្យ​ដើរ​បាន ។ ពេលនោះ គឺ​នៅថ្ងៃ​ណា​ដែល​យើង​មានអារម្មណ៍​ពី​ដំណើរការ​រីកចម្រើន​របស់​យើង​ឈប់មួយកន្លែង ឬ​សេចក្ដីអំណរ និង​ទស្សនវិស័យ​របស់​យើង​បាន​ទៅ​ជា​អាប់រស្មី នោះ​យើង​អាច​បោះជំហាន​ទៅមុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ ។ …

« យើង​អាច​ចងចាំ​ថា ទោះបីជា​មាន​បេសកកម្ម​ដ៏​រឹងមាំ​ត្រូវសម្រេច​ឲ្យ​បាន​បែប​នោះ​ត្រូវបាន​ប្រទាន​ទៅ​ឲ្យ​ទ្រង់​ក្ដី ក៏​ព្រះអង្គ​សង្គ្រោះ​បាន​រកឃើញ​នូវ​សេចក្ដីអំណរ​នៅក្នុង​ជីវិត ទ្រង់​បាន​រីករាយ​នឹង​ប្រជាជន និង​បាន​ប្រាប់​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​រីករាយ​ឡើង ។ ទ្រង់​បាន​មាន​បន្ទូល​ថា យើង​គួរតែ​រំភើបចិត្ត​នឹង​ដំណឹងល្អ ប្រៀបដូចជា​មនុស្ស​ម្នាក់​ដែល​បាន​រកឃើញ​ទ្រព្យ​ដ៏​អស្ចារ្យ​មួយ មុក្ដា​ដ៏​ពិត​ដ៏​មានតម្លៃ​មហិមា នៅ​ចំ​ពី​ក្រោម​ជណ្ដើរ​ឡើង​ផ្ទះ ។ …

« យើង​អាច​ចងចាំ​ថា ព្រះគ្រីស្ទ​បាន​ហៅ​ពួកសិស្ស​របស់​ទ្រង់​ថា​ជា​មិត្តភក្ដិ ។ …

« យើង​អាច​—​ហើយ​គួរតែ​—​ចងចាំ​ដល់​រឿង​ដ៏​អស្ចារ្យ​ទាំងនេះ​ដែល​បាន​កើតមកក្នុង​ជីវិត​របស់​យើង ហើយ​ថា ‹ គ្រប់​អស់​ទាំងការណ៍​ណា​ដែល​ល្អ នោះ​ចេញ​មកពី​ព្រះគ្រីស្ទ › ( មរ៉ូណៃ ៧:២៤ ) ។ …

« នៅថ្ងៃ​ណា​មួយ យើង​នឹង​មាន​បុព្វហេតុ​ដើម្បី​ចងចាំ​ដល់​ទង្វើ​ដ៏​ឥតសណ្ដានចិត្ត​ដែល​ទ្រង់​បាន​ទទួល ការបដិសេធ​ដែល​ទ្រង់​បាន​ជួបប្រទះ និង​ភាពអយុត្តិធម៌​—​ឱ ភាព​អយុត្តិធម៌​— នោះ​ទ្រង់​បាន​ស៊ូទ្រាំ ។ ដូចគ្នាដែរ នៅពេល​ដែល​យើង​នឹង​ជួប​ជីវិត​បែបនោះ​ខ្លះ​នៅ​ថ្ងៃណា​មួយ នោះ​យើង​អាច​ចងចាំ​ថា ព្រះគ្រីស្ទ​ដ៏​បាន​ជួប​បញ្ហា​ពី​គ្រប់ជ្រុងជ្រោយ​ដែរ ប៉ុន្ដែ​ទ្រង់​មិនបាន​ទ័លផ្លូវ​ឡើយ មាន​សេចក្ដីវិលវល់ តែ​មិន​ទ័ល​គំនិត​ទេ មាន​គេ​ធ្វើ​ទុក្ខ តែ​មិនមែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្ដូក តែ​មិន​ស្លាប់​ទេ » ( សូមមើល កូរិនថូសទី ២ ៤:៨–៩) ។

« នៅពេល​គ្រា​លំបាក​ទាំងនោះ​ដើរ​មកកាន់​យើង នោះ​យើង​អាច​ចងចាំ​ថា ព្រះយេស៊ូវ​បាន​យាងចុះ​ក្រោម​គ្រប់​ទាំង​អស់ មុនពេល​ទ្រង់​បាន​យាង​ឡើង​ទៅ​ស្ថានខ្ពស់ ហើយ​ថា​ទ្រង់​បាន​រង​ការឈឺចាប់ និង​ទុក្ខវេទនា និង​ការល្បួង​គ្រប់បែប​យ៉ាង ដើម្បី​ឲ្យ​ព្រះហឬទ័យ​ទ្រង់​ពោរពេញ​ទៅដោយ​សេចក្ដី​មេត្តា​ករុណា និង​ដើម្បី​ទ្រង់​អាច​ដឹង​ថា​តើ​ត្រូវ​ជួយ​រាស្ដ្រ​ទ្រង់​បែបណា​តាម​ជំងឺ​របស់​គេ ( សូមមើល គ និង ស ៨៨:៦; អាលម៉ា ៧:១១–១២ ) ។

« ចំពោះ​អស់​អ្នកណាដើរទ្រេតទ្រោត ឬ​ជំពប់​ជើង​ដួល នោះ​ទ្រង់​នឹង​នៅ​ទីនោះ​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព និង​ពង្រឹង​យើង​ឡើង ។ នៅទីបញ្ចប់ ទ្រង់​នៅ​ទីនោះ​ដើម្បី​សង្គ្រោះ​យើង ហើយ​សម្រាប់​ការណ៍​ទាំងអស់​នេះ នោះ​ទ្រង់​បាន​ថ្វាយ​ព្រះជន្ម​របស់​ទ្រង់ ។ …

« … អ្វី​ទាំងអស់​នេះ យើង​អាច​ចងចាំ​នៅពេល​យើង​ត្រូវ​បាន​អញ្ជើញ ដោយ​សង្ឃ​វ័យ​ក្មេង​ដែល​លុតជង្គង់​ចុះ​សុំ​ឲ្យ​ចង​ចាំ​ដល់​ព្រះគ្រីស្ទ​ជានិច្ច » (Ensign,ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៦៧–៦៩ ) ។