ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៦ ៖ ព្រះយេស៊ូវគ្រីស្ទ នឹង​គ្រប់គ្រង​ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច ហើយ​ជំនុំជម្រះ​ដល់​ពិភពលោក


មេរៀន​ទី ២៦

ព្រះយេស៊ូវគ្រីស្ទ នឹង​គ្រប់គ្រង ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច ហើយ ជំនុំជម្រះ​ដល់​ពិភពលោក

សេចក្ដីផ្ដើម

អំឡុងពេល​សហសវត្សរ៍ ព្រះយេស៊ូវគ្រីស្ទ « នឹង​គ្រប់​គ្រង​រាជ្យជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច ហើយ​សោយរាជ្យ​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ចៅហ្វាយ ហើយ​គ្រប់​ទាំង​ជង្គង់​នឹង​បន្ទាប​ចុះ ហើយ​គ្រប់​ទាំង​អណ្ដាត​នឹង​ចេញ​វាចា​ដោយ​នូវ​ការថ្វាយ​បង្គំ​ដល់​ទ្រង់ ។ យើង​នីមួយៗ​នឹង​ត្រូវ​ឈរ ដើម្បី​ទនឹងត្រូវបានជំនុំ​ជម្រះ​ពី​ទ្រង់ ស្របតាម​កិច្ចការ​របស់​យើង​ទាំងឡាយ និង​តាម​សេចក្ដីប៉ង​ប្រាថ្នា​នៃចិត្ត​របស់​យើង​ទាំងឡាយ » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក »Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ៣ ) ។ មេរៀន​នេះ នឹង​ជួយ​សិស្ស​ឲ្យ​យល់​ថា ពួកគេ​មិន​ត្រូវ​រង់ចាំ​ដល់​ពេល​សហសវត្សរ៍​ដើម្បី​រីករាយ​នឹង​ពរជ័យ​ខ្លះ​របស់​វា​នោះឡើយ ។

ការអាន​ពី​សាវតា

  • ជំពូក​ទី ៤៥ « សហសវត្សរ៍ » គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ [ ឆ្នាំ ឆ្នាំ ២០០៩ ] ទំព័រ ២៦៣–៦៧ ។

  • ជំពូក​ទី ៤៦ « ការជំនុំជំរះ​លើក​ចុងក្រោយ » គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ [ ឆ្នាំ ២០០៩ ] ទំព័រ ២៦៨–៧៤ ។

  • បើ​មាន ៖ ជំពួកទី ៣៧ « The Millennium and the Glorification of the Earth » Doctrines of the Gospel Student Manual, ការបោះពុម្ព​លើក​ទី ២ ( Church Educational System manual ឆ្នាំ ២០១០ ) ទំព័រ ១០៤–៦ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៥:១–៦

ព្រះយេស៊ូវគ្រីស្ទ សោយរាជ្យ​ដោយផ្ទាល់​នៅលើ​ផែនដី

សូម​អញ្ជើញឲ្យ​សិស្ស​សរសេរ រាយ​នៅលើ​ក្រដាស​មួយ​នូវ​អ្វី​ដែល​ពួកគេ​អធិស្ឋាន​ជាទៀងទាត់​ដើម្បីសុំអ្វី ឬ​អំពីអ្វី​មួយ ។ សូម​អញ្ជើញឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ប្រសិនបើ​ពួកគេ​មាន​អារម្មណ៍​ចង់​ធ្វើ​ដូច្នោះ ។

សូមប្រាប់ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដីផ្ដើម​កថាខណ្ឌ​សម្រាប់ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៥ ។ ( ប្រសិនបើ​សិស្ស​មិន​មាន​ព្រះគម្ពីរ​បោះពុម្ព​ឆ្នាំ ២០១៣ ទេ សូម​ពន្យល់​ថា កថាខណ្ឌ​នេះ​គឺ​ជា​វិវរណៈ​មួយ​អំពី​ការអធិស្ឋាន​ដែល​បាន​ធ្វើឡើង​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ ) ។ សូម​ពន្យល់​ថា នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ប្រាប់​យើង​អ្វីមួយ​ដែល​យើង​គួរ​អធិស្ឋាន​ទូលសុំ ជាពិសេស​នៅពេល​យើង​ធ្វើ​ជា​សាក្សី​ពី​ភាពពេញលេ​នៃ​ព្រឹត្តិការណ៍​ ដែល​បាន​ព្យាករណ៍​ទុក​មុនពេល​កើតឡើង​នៅក្នុង​ថ្ងៃចុងក្រោយ​នេះ ។

សូម​អញ្ជើញឲ្យ​សិស្ស​ពីរ​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៥:១–២ ។ សូម​អញ្ជើញឲ្យ​សិស្ស​ក្នុង​ថ្នាក់ ផ្ទៀង​តាម ដោយរកមើល​ការពិពណ៌នា​របស់​ព្រះអម្ចាស់​អំពី​ការផ្សព្វផ្សាយ​ដំណឹងល្អ ។ បន្ទាប់មក​ សូម​សួរ ៖

  • តើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នឹង​ផ្សព្វផ្សាយទៅដល់ទីណា ? ( សិស្ស​គួរ​តែ​រកឃើញ​នូវ​គោលលទ្ធិ​ខាង​ក្រោម ៖ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ នឹង​ចេញទៅ​ដល់​ចុង​ផែនដី​នេះ ។ សូមសរសេរ​គោលលទ្ធិ​​នេះ​​នៅលើ​ក្ដារខៀន ) ។

  • យោងតាម ខ ២តើ​អ្វី​ជា​ថ្ម ដែល​ត្រូវបាន​កាត់ចេញ​ពី​ភ្នំ​ដោយគ្មាន​ដៃ ?

ក្រោយពី​សិស្ស​ឆ្លើយ​ហើយ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ១៨៩៥–១៩៨៥ ) ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ … គឺ​ជា​នគរ ដែល​ត្រូវបាន​សាងឡើង​ដោយ​ព្រះ​នៃ​ស្ថានសួគ៌ ដែល​នឹង​មិនដែល​ត្រូវ​បាន​បំផ្លាញ ឬ​ជំនួស​ឡើយ ។ … នៅដើម​សតវត្សរ៍​ទី​ដប់ប្រាំបួន ថ្ងៃ​នោះ​បាន​មក​ដល់ … សាសនាចក្រ​ត្រូវ​បាន​កសាង​ឡើង ។ វា​គឺ​តូច មានតែ​សមាជិក​ប្រាំមួយ​រូប​ប៉ុណ្ណោះ បាន​ប្រៀបធៀប​ទៅនឹង​ថ្ម​ដែល​បាន​កាត់ចេញ​ពី​ភ្នំ​ដោយគ្មាន​ដៃ ដែល​នឹង​បំបែក​ជា​ចំណែក​តូចៗ​នៅក្នុង​ជាតិសាសន៍​ដទៃ ហើយ​ដែល​នឹង​ចេញទៅ ហើយ​បំពេញ​ផែនដី​ទាំងមូល ។ … ក្នុងសម័យនេះ ថ្មមួយរមាលទៅមុខ ដើម្បី​បំពេញ​ផែនដី​ទាំងមូល » ( « The Stone Cut without Hands »Ensign, ខែ ឧសភា ឆ្នាំ ១៩៧៦ ទំព័រ ៨,៩ ) ។

  • តើ​វា​មានន័យ​យ៉ាងណា​ដល់​អ្នក​ដើម្បី​ក្លាយ​ជា​ផ្នែក​មួយ​នៃ​នគរ​របស់​ព្រះ​នៅលើ​ផែនដី ?

សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៥:៣–៤ ឮៗ ។ សូមប្រាប់ឲ្យ​​សិស្ស​ម្នាក់​ទៀត​អាន ខ ៥–៦ ឮៗ ។ សូម​អញ្ជើញឲ្យ​សិស្ស​ក្នុង​ថ្នាក់ ផ្ទៀង​តាម ដោយរកមើល​ការប្រឹក្សា​របស់​ព្រះអម្ចាស់​លើ​អ្វី​ដែល​យើង​គួរ​អធិស្ឋាន​ទូលសុំ ។ បន្ទាប់មក សូម​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • ស្រប​តាម​ខគម្ពីរ​ទាំងនេះ តើ​យើង​គួរ​អធិស្ឋាន​សម្រាប់​អ្វី នៅពេល​យើង​រៀបចំ​សម្រាប់​ការយាងមក​ជា​លើកទីពីរ​នោះ ? ( នៅពេល​សិស្ស​ឆ្លើយ​នឹង​សំណួរ​នេះ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​ប្រៀបធៀប ខ ៦ ទៅនឹង​ពាក្យ​នៃ​ការអធិស្ឋាន​របស់​ព្រះអម្ចាស់​នៅក្នុង ម៉ាថាយ ៦:១០ ។

  • តើ​នគរ​ពីរ​ដែល​មាន​នៅ​ក្នុង​ខ ៦ គឺជា​អ្វី ? ( « នគរ​នៃ​ព្រះ » នៅលើ​ផែនដី [ ឬ សាសនាចក្រ ] និង « នគរ​ស្ថានសួគ៌ » ) ។

  • តើ​ព្រះអម្ចាស់​បាន​ដាក់​បញ្ជា​ឲ្យ « នគរ​ព្រះ » នៅលើ​ផែនដី​ធ្វើ​អ្វីខ្លះ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​បញ្ជាក់​ពី​គោលលទ្ធិ​ខាងក្រោម​នេះ ៖ នគរ​ព្រះ​នៅលើ​ផែនដី ឬ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ នឹង​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក ហើយ​រៀបចំ​ប្រជាជន​នៅលើ​ផែនដី​នេះ​សម្រាប់​ការសោយរាជ្យ​របស់​ព្រះគ្រីស្ទ​នៅ​សហវត្សរ៍ ) ។

(កំណត់ចំណាំ ៖ អ្នកគួរតែ​បញ្ជាក់​ថា អំឡុងពេល​សហវត្សរ៍ ព្រះ​យេស៊ូវគ្រីស្ទ​នឹង​អនុវត្ត​នីតិកម្ម​តាម​នយោបាយ និង​តាម​សាសនា​នៅ​ទូទាំង​ផែនដី​ទាំងមូល ។ [ ប្រសិនបើ​មាន សូមមើល Doctrine and Covenants Student Manual, ការបោះពុម្ព​លើកទីពីរ ( Church Educational System manual ឆ្នាំ ២០០១ ) ទំព័រ ១៣៩–៤០  ] ) ។

សូម​ចម្លង​តារាង​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ឬ​ចែក​ជា​ក្រដាស​ដល់​សិស្ស​ម្នាក់ៗ ( សូម​កុំ​ចម្លង​ចម្លើយ​នៅក្នុង​វង់ក្រចក​ឡើយ ) ៖

រូបភាព
ក្រដាស​ចែក ព្រះយេស៊ូវគ្រីស្ទ និង​សហសវត្សរ៍

ព្រះយេស៊ូវគ្រីស្ទ និង​សហសវត្សរ៍

តើ​ព្រះគ្រីស្ទ​នឹង​ធ្វើ​អ្វីខ្លះ​ក្នុង​ពេល​សហសវត្សរ៍ ?

អេសាយ ៩:៦–៧; ៣៣:២២;​ វិវរណៈ ១១:១៥; នីហ្វៃទី ១ ២២:២៤

( ទ្រង់​នឹង​គ្រងរាជ្យ​នគរ​ព្រះ​នៅលើ​ផែនដី ។ ទ្រង់​នឹង​ធ្វើ​ជា​ចៅក្រម និង​អ្នកតែង​ច្បាប់ ហើយ​នឹង​សង្គ្រោះ​យើង ) ។

តើ​ព្រះគ្រីស្ទ​នឹង​នៅឯណា​ក្នុងពេល​សហសវត្សរ៍ ?

សេផានា ៣:១៥–១៧; គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៩:១១; ៤៥:៥៩

( ទ្រង់​នឹងគង់​នៅលើ​ផែនដី នៅក្នុង​ចំណោម​រាស្រ្តទ្រង់ ) ។

តើ​ព្រះគ្រីស្ទ​នឹង​សោយរាជ្យ​ក្នុងពេល​សហសវត្សរ៍​ដោយ​របៀបណា ?

វិវរណៈ ១៩:១៥; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៨:២១–២២

( ព្រះគ្រីស្ទ​នឹង​ជា​ស្ដេច និង​អ្នកតែង​ច្បាប់ ) ។

តើ​ការសោយរាជ្យ​របស់​ព្រះគ្រីស្ទ​មាន​ឥទ្ធិពល​អ្វី​ខ្លះ ?

អេសាយ ២:២–៤; នីហ្វៃទី ១ ២២:២៥-២៨ ; នីហ្វៃទី ២ ៣០:១០-១៨

( សេចក្ដីសុខសាន្ដ សាមគ្ដីភាព និង​សេចក្ដីសុចរិត នឹង​ត្រូវស្ថាបនា​នៅលើ​ផែនដី ។ សាតាំង​នឹង​គ្មាន​អំណាច​លើ​ដួងចិត្ត​របស់​មនុស្ស​ឡើយ ) ។

(កំណត់ចំណាំ ៖ អ្នក​អាច​ចង់​ពន្យល់​ថា សកម្មភាព​នេះ​នៅ​​ពេលខ្លះ​នឹង​បង្ហាញ​ពី​គុណតម្លៃ​នៃ​ការសិក្សា​ព្រះគម្ពីរ​តាម​ប្រធានបទ ។ នៅពេល​យើង​សិក្សា​ព្រះគម្ពីរ​តាម​ប្រធានបទ នោះ​យើង​អាច​ឃើញ​នូវ​សេចក្ដីលម្អិត — ដូចជា​គំរូ និង​ប្រធានបទ — ដោយ​មាន​ការបញ្ជាក់​ដ៏​ច្បាស់ ) ។

សូម​បែងចែក​សិស្ស​ទាំងឡាយ​ជាក្រុម​ដែល​មាន​គ្នា​បួននាក់ ។ សូមប្រាប់ឲ្យ​សិស្ស​ម្នាក់​ក្នុង​ក្រុម​នីមួយៗ​សិក្សា​សេចក្ដីយោង និង​ចម្លើយ​ចំពោះ​សំណួរ​នៅក្នុង​ជួរ​ទីមួយ​នៅក្នុង​តារាង ។ សូម​អញ្ជើញឲ្យ​សិស្ស​ផ្សេងទៀត​នៅក្នុង​ក្រុម​ធ្វើ​ដូចគ្នា​នៅក្នុង​ជួរ​ទីពីរ ហើយ​បន្ដ​ដូច្នោះ​ទៀត ។ សូម​ណែនាំ​សិស្ស​ឲ្យ​យកចិត្ត​ទុកដាក់​ ជាពិសេស​លើ​ពាក្យ និង​ឃ្លា​ដែល​ជួយ​ឆ្លើយ​ចំពោះ​សំណួរ​ចាត់តាំង​របស់​ពួកគេ ។ អ្នក​គួរ​ស្នើ​សុំឲ្យសិស្ស​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។ ក្រោយពី ទុក​ពេល​គ្រប់គ្រាន់​ហើយ សូមប្រាប់ឲ្យសិស្ស​ពិភាក្សា​អ្វី ដែល​ពួកគេ​បាន​រៀន​ជាមួយ​នឹង​សមាជិក​ក្រុម​ផ្សេងទៀត​របស់ពួកគេ ។

កំណត់ចំណាំ ៖ ប្រសិនបើ​អាច​អំឡុងពេល​ការរៀបចំ​មេរៀន សូម​ពិភាក្សា​ក្នុង​យោបល់​សៀវភៅ​ណែនាំ​ខាងក្រោម​ក្នុង នីហ្វៃទី ១ ២២:២៦ ៖ សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​សម្រាប់​សិស្ស Church Educational System manual ឆ្នាំ ២០០៩ ] ទំព័រ ៤៨ ។ )

បន្ទាប់មក សួរ​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • ចេញពី​អ្វី​ដែល​អ្នក​បាន​ពិភាក្សា តើ​អ្វី​ដែល​អ្នក​រំពឹង​ចង់បានយ៉ាងខ្លាំង​បំផុត​ពេល​សហសវត្សរ៍ ? ( ក្រោយពី​សិស្ស​ឆ្លើយ​ហើយ​សូម​សរសេរ​គោលលទ្ធិ​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះអង្គ​សង្គ្រោះ​នឹង​សោយរាជ្យ​ដោយ​ផ្ទាល់​លើ​ផែនដី អំឡុងពេល​សហសវត្សរ៍ ) ។

  • តើ​មាន​របៀប​មួយចំនួន​អ្វីខ្លះ ដែល​យើង​អាច​អនុញ្ញាត​ឲ្យ​ព្រះអង្គ​សង្គ្រោះ​សោយរាជ្យ​ដោយផ្ទាល់​នៅក្នុង​ជីវិត​របស់​យើង​នាពេល​នេះ ?

  • តើ​ជីវិត​របស់​យើង​អាច​ផ្លាស់ប្ដូរ​ដោយ​របៀបណា ប្រសិនបើ​យើង​​អនុញ្ញាត​ឲ្យ​ព្រះគ្រីស្ទ​សោយរាជ្យ​នៅក្នុង​ជីវិត​របស់​យើង ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះឮៗ​ដោយ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« នៅពេល​សាតាំង​ត្រូវ​ចង​នៅក្នុង​ផ្ទះ​តែមួយ — នៅពេល​សាតាំង​ត្រូវចង​នៅក្នុង​ជីវិត​តែមួយ ​— នោះ​ពេល​សហសវត្សរ៍​បាន​ចាប់ផ្ដើម​នៅក្នុង​ផ្ទះ​នោះ​រួចហើយ នៅក្នុង​ជីវិត​នោះឯង » ( The Teachings of Spencer W. Kimball, ed. Edward L. Kimball [ ឆ្នាំ ១៩៨២ ] ទំព័រ ១៧២ ) ។

សូម​អញ្ជើញឲ្យ​សិស្ស​មាន​ពេល​សញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​អញ្ជើញ​ព្រះអង្គ​សង្គ្រោះ​ឲ្យ​សោយរាជ្យ​ដោយផ្ទាល់​នៅក្នុង​ជីវិត​របស់​ពួកគេ និង​គ្រួសារ​របស់​ពួកគេ ?

យ៉ូហាន ៥:២២; ម៉ាថាយ ១២:៣៦–​៣៧​; វិវរណៈ ២០:១២–១៣; ម៉ូសាយ ៤:៣០; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៧:៩

ព្រះយេស៊ូវគ្រីស្ទ នឹង​ក្លាយជា​ចៅក្រម​របស់​យើង

សូម​ចង្អុលបង្ហាញ​សេចក្ដីយោង​ព្រះគម្ពីរ​ខាងក្រោម ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន ៖

យ៉ូហាន ៥:២២

ម៉ាថាយ ១២:៣៦–៣៧

វិវរណៈ ២០:១២–១៣

ម៉ូសាយ ៤:៣០

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៧:៩

សូម​អញ្ជើញឲ្យ​សិស្ស​ស្រមៃ​ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប ប្រសិនបើ​មិត្ត​ម្នាក់​បាន​សួរ​សំណួរ​ខាងក្រោម​នេះ ៖ « តើ​នរណា​នឹង​ក្លាយជា​ចៅក្រម​របស់​យើង​នៅ​ក្នុង​ថ្ងៃជំនុំ​ជម្រះ ? » និង « តើ​យើង​នឹង​ត្រូវ​កាត់ក្ដី​ផ្អែកលើ​កត្តា​មូលដ្ឋាន​អ្វី​ខ្លះ ? » សូម​ទុក​ពេល​ឲ្យ​សិស្ស​​បួនប្រាំ​នាទី​ដើម្បី​សិក្សា​វគ្គ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ហើយ​បង្កើត​ជា​ចម្លើយ​ចំពោះ​សំណួរ​នេះ ។ ក្រោយពី​ពីរ​បី​នាទី សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ពី​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹង​បុគ្គល​ដែល​អង្គុយ​នៅក្បែរ​ពួកគេ ។ បន្ទាប់មក សូម​សួរ​សិស្ស​ ៖

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ថ្ងៃ​ជំនុំ​ជម្រះ ? ( សិស្ស​គួរ​តែ​រកឃើញ​នូវ​គោលលទ្ធិ​ខាង​ក្រោម ៖ព្រះយេស៊ូវគ្រីស្ទ នឹង​ក្លាយជា​ចៅក្រម​របស់​យើង ) ។

  • តើ​ព្រះអង្គ​សង្គ្រោះ​នឹង​កាត់សេចក្ដី​យើង​ដោយ​ផ្អែក​លើ​កត្តា​មូលដ្ឋាន​អ្វីខ្លះ ? ( ចម្លើយ​ទាំងឡាយ​គួរតែ​រួមមាន​គោលលទ្ធិ​ខាងក្រោម ៖ ព្រះអង្គ​សង្គ្រោះ​នឹង​កាត់សេចក្ដី​យើង​ស្របតាម​ពាក្យសម្ដី គំនិត និង​ទង្វើ​របស់​យើង ហើយ​និង​បំណងប្រាថ្នា​នៃ​ដួងចិត្ត​របស់​យើង ) ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ឮៗ​ដោយ​អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ រីឆាត ជី ស្កត

« ចៅហ្វាយ​របស់​យើង​បាន​រស់នៅ​ជីវិត​មួយ​យ៉ាង​ឥតខ្ចោះ ដោយ​គ្មាន​អំពើបាប ហើយ​ហេតុដូច្នេះ ទ្រង់​មាន​សេរីភាព​ពី​ការទាមទារ​ឲ្យ​មាន​យុត្តិធម៌ ។ ទ្រង់​ល្អ​ឥតខ្ចោះ​ក្នុង​រាល់​គុណសម្បត្តិ​រួមមាន សេចក្ដីស្រឡាញ់ សេចក្ដីមេត្តា​ករុណា ការអត់ធ្មត់ ការគោរពប្រតិបត្តិ ការអភ័យទោស និង​ការបន្ទាបខ្លួន ។ …

« ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា ដោយ​ការរងទុក្ខ និង​ការឈឺចាប់​ដែល​មិន​អាច​ស្រមៃ​បាន​នៅក្នុង​តម្លៃ​ដែល​មិន​អាច​គណនា​បាន នោះ​ព្រះអង្គ​សង្គ្រោះ​បាន​ទទួល​នូវ​សិទ្ធិ​របស់​ទ្រង់​ដើម្បី​ធ្វើជា​ព្រះប្រោសលោះ​របស់​យើង អ្នកសម្របសម្រួល​របស់​យើង ចៅក្រម​ចុងក្រោយ​របស់​យើង» ( « The Atonement Can Secure Your Peace and Happiness »Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៤២ ) ។

  • តើ​ការដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​ក្លាយជា « ចៅក្រម​ចុងក្រោយ » របស់​យើង​នឹង​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​អំពី​ការកាត់សេចក្ដី​ចុងក្រោយ​ដោយ​របៀបណា ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​សំណួរ​ខាងក្រោម​នេះ​នៅលើ​កាត ឬ​ក្រដាស​តូច​មួយ ហើយ​ដាក់​វា​នៅ​កន្លែង​ដែល​ងាយ​មើល​ឃើញ​មួយ ៖ តើ​ខ្ញុំ​នឹង​អនុញ្ញាត​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ​សោយរាជ្យ​នៅក្នុង​ជីវិត​របស់ ខ្ញុំ​នា​ថ្ងៃនេះ​ដោយ​របៀប​ណា ?

ការអាន​របស់​សិស្ស

  • ម៉ាថាយ ២៥:៣១–៤៦ ។

  • ជំពូក​ទី ៤៥ « សហសវត្សរ៍ » គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ [ ឆ្នាំ ឆ្នាំ ២០០៩ ] ទំព័រ ២៦៣–៦៧ ។

  • ជំពូក​ទី ៤៦ « ការជំនុំជំរះ​លើក​ចុងក្រោយ » គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ [ ឆ្នាំ ២០០៩ ] ទំព័រ ២៦៨–៧៤ ។

បោះពុម្ព