មេរៀនទី ២៣
ព្រះអង្គសង្គ្រោះ បានស្ដារឡើងវិញនូវអំណាចបព្វជិតភាព សាសនាចក្រ និងដំណឹងល្អរបស់ទ្រង់
សេចក្ដីផ្ដើម
ព្យាការីសម័យទំនើបជាច្រើនបានថ្លែងទីបន្ទាល់ ៖ « យើងសូមថ្លែងដោយនូវពាក្យដ៏ម៉ឺងម៉ាត់ថា បព្វជិតភាព [ របស់ព្រះយេស៊ូវគ្រីស្ទ ] និងពួកជំនុំរបស់ទ្រង់ត្រូវបានសាងឡើងវិញនៅលើផែនដី » ( « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក »Ensign ឬ លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ៣ ) ។ នៅពេលអ្នកបង្រៀនមេរៀននេះ សូមជួយសិស្សឲ្យយល់ថា ជាផ្នែកនៃការបម្រើដ៏អស់កល្បរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានដឹកនាំការស្ដារឡើងវិញនៃដំណឹងល្អ និងសាសនាចក្ររបស់ទ្រង់តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។ ការសិក្សាដ៏យកចិត្តទុកដាក់មួយអំពីគោលលទ្ធិ និងសេចក្ដីសញ្ញាបង្ហាញថា ព្រះយេស៊ូវគ្រីស្ទដឹកនាំនគរព្រះនៅលើផែនដី ។
ការអានពីសាវតា
-
ជែមស៍ អ៊ី ហ្វោស្ត « The Restoration of All Things »Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៦១–៦២, ៦៧–៦៨ ។
-
ធេត អរ ខាលីសធើរ « តើអ្វីជាប្លង់មេនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ? » ( ការប្រជុំធម្មនិដ្ឋានប្រពន្ធ័អប់រំសាសនាចក្រសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៤ ) LDS.org ។
យោបល់សម្រាប់ការបង្រៀន
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៨–២០
ព្រះយេស៊ូវគ្រីស្ទ បានស្ដារឡើងវិញនូវសាសនាចក្ររបស់ទ្រង់នៅក្នុងថ្ងៃចុងក្រោយ
សូមចាប់ផ្ដើមថ្នាក់ដោយការសុំសិស្សឲ្យសរសេរសំណួរសំខាន់ខ្លះដែលនរណាម្នាក់អាចសួរដល់ព្រះវរបិតាសួគ៌ ។ ក្រោយពីមានចម្លើយបីបួនហើយ សូមប្រាប់ឲ្យសិស្សម្នាក់អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៨–២០ឲ្យឮៗ ។ បន្ទាប់មក សូមសួរ ៖
-
តើសំណួរអ្វីដែល យ៉ូសែប ស្ម៊ីធ បានសួរដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
តើព្រះយេស៊ូវគ្រីស្ទបានឆ្លើយតបដោយរបៀបណា ? ( សូមគិតពីការបង្ហាញថា ខគម្ពីរទី ២០ កត់ត្រាថា ព្រះអង្គសង្គ្រោះបានផ្ដល់ចម្លើយរបស់ទ្រង់ម្ដងទៀត ៖ « សារជាថ្មីទៀត ទ្រង់បានហាមមិនឲ្យខ្ញុំចូលរួមនឹងពួកគេណាមួយឡើយ » ) ។
-
ប្រសិនបើសាសនាចក្រទាំងអស់ « ខុស » តើត្រូវមានអ្វីកើតឡើងដើម្បីឲ្យសាសនាចក្ររបស់ព្រះអម្ចាស់មាននៅលើផែនដី ? ( វាត្រូវតែមានការស្ដារឡើងវិញនៃសាសនាចក្រសញ្ញាថ្មីរបស់ព្រះអម្ចាស់ ) ។
សូមចង្អុលបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០-២០០៧ ) នៃគណៈប្រធានទីមួយ ហើយសូមប្រាប់ឲ្យសិស្សម្នាក់អានវាឮៗ ៖
« យើងជឿថាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាការស្ដារឡើងវិញមួយនូវសាសនាចក្រដើមដែលបានស្ថាបនាឡើងដោយព្រះយេស៊ូវគ្រីស្ទកាលពីដើម ដែលត្រូវបានស្អាងឡើង ‹ លើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក › [ អេភេសូ ២:២០ ] ។ វាមិនមែនជាការកាត់ចេញពីសាសនាចក្រផ្សេងទៀតនោះទេ » ( « The Restoration of All Things »Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៦៨ ។
-
តើវាមានន័យយ៉ាងណា នៅពេលយើងនិយាយថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាការស្ដារឡើងវិញនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ដែលត្រូវបានស្ថាបនានៅក្នុងជំនាន់ព្រះគម្ពីរសញ្ញាថ្មី ?
សូមប្រាប់សិស្សថា យើងគ្មានពេលគ្រប់គ្រាន់នៅក្នុងថ្នាក់ដើម្បីប្រៀបធៀបរាល់ធាតុផ្សំនៃសាសនាចក្រកាលពីបុរាណ ( មានន័យថា សាសនាចក្រដើម )របស់ព្រះអម្ចាស់ ជាមួយនឹងសាសនាចក្រដែលបានស្ដារឡើងវិញទេ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចឲ្យសិស្សអាន លូកា ៦:13; ១០:១; កិច្ចការ ១៤:២៣; អេភេសូ ៤:១១; ភីលីព ១:១; និង ទីតុស ១:៥ ឡើងិវញ ហើយរកមើលធាតុផ្សំនៃរចនាសម្ពន្ធ័រៀបចំសាសនាចក្រកាលពីដើម ដែលស្ថិតនៅក្នុងសាសនចក្រនាសព្វថ្ងៃនេះដែរ ។ ( សម្រាប់គំរូបន្ថែមទៀត សូមលើកទឹកចិត្តសិស្សឲ្យអាន « តើអ្វីជាប្លង់មេរបស់សាសនាចក្រនៃព្រះគ្រីស្ទ ? » ដោយបងប្រុស ថាត អរ ខាលីស្ទើរ ជាប្រធានសាលាថ្ងៃអាទិត្យទូទៅ ដែលត្រូវបានចុះបញ្ជីនៅក្នុងផ្នែកការអានរបស់សិស្សនៅក្នុងមេរៀននេះ ) ។ សូមចង្អុលបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយបងប្រុស ខាលីស្ទើរ ហើយសូមប្រាប់ឲ្យសិស្សម្នាក់អានវាឮៗ ៖
« ប្រសិនបើអ្វីមួយត្រូវតែត្រូវគ្នា…សាសនាចក្រដើមរបស់ព្រះគ្រីស្ទប្រឆាំងនឹងសាសនាចក្រនានានៅក្នុងពិភពលោកនាសព្វថ្ងៃនេះ ទ្រង់នឹងឃើញថា ចំណុចសម្រាប់ចំណុច អង្គការសម្រាប់អង្គការ ការបង្រៀនសម្រាប់ការបង្រៀន ពិធីបរិសុទ្ធសម្រាប់ពិធីបរិសុទ្ធ ផលផ្លែសម្រាប់ផលផ្លែ ហើយវិវរណៈសម្រាប់វិវរណៈ វានឹងគ្រាន់តែជាការត្រូវគ្នាមួយប៉ុណ្ណោះ—សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ( « តើអ្វីជាប្លង់មេរបស់សាសនាចក្រនៃព្រះគ្រីស្ទ ? » [ ការប្រជុំធម្មនិដ្ឋានប្រពន្ធ័អប់រំសាសនាចក្រសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៤ ];LDS.org ) ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីមានទីបន្ទាល់មួយថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាការស្ដារឡើងវិញនៃសាសនាចក្រកាលពីដើមរបស់ព្រះអង្គសង្គ្រោះ ? ( ទីបន្ទាល់មួយបែបនោះជួយយើងឲ្យដឹងថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជាសាសនាចក្រដ៏ពិតរបស់ព្រះអម្ចាស់នៅលើផែនដីសព្វថ្ងៃនេះ ។ ដោយសារព្រះអម្ចាស់គឺដូចគ្នាកាលពីម្សិលមិញ ថ្ងៃនេះ និងជារៀងរហូតទៅ យើងគួររំពឹងថាសាសនាចក្ររបស់ទ្រង់នឹងមានធាតុផ្សំដូចគ្នានៅក្នុងគ្រប់សម័យកាន់កាប់ត្រួតត្រា ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១:១៧, ៣៨; ១៨:៣៤–៣៥
ព្រះយេស៊ូវគ្រីស្ទ ដឹកនាំកិច្ចការនៃការស្ដារឡើងវិញ
សូមអញ្ជើញសិស្សឲ្យអានត្រួសៗក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ហើយស្វែងរកអ្វី ដែលព្រះវរបិតាសួគ៌បានបញ្ជាដល់ យ៉ូសែបស្ម៊ីធ ឲ្យធ្វើ ( ស្ដាប់តាមព្រះរាជបុត្រារបស់ទ្រង់ ) ។ បន្ទាប់មក សូមអានឮៗសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ( ឆ្នាំ ១៨៧៦–១៩៧២ ) ៖
« វិវរណៈទាំងអស់ តាំងពីការធ្លាក់មក បានទៅជាសម្រេចតាមរយៈព្រះយេស៊ូវគ្រីស្ទ » ( Doctrines of Salvation, និពន្ធដោយ ប្រូ អ័រ ម៉ាក់ឃុនឃី, វ៉ុលទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ], ១:២៧ ) ។
ដើម្បីបង្ហាញសេចក្ដីពិតនេះ សូមប្រាប់ឲ្យសិស្សអានដោយស្ងៀមស្ងាត់ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១:១៧, ៣៨; ១៨:៣៤–៣៥ ជាមួយនឹងសំណួរខាងក្រោមក្នុងចិត្ត ៖ តើខគម្ពីរទាំងនេះជួយយើងឲ្យយល់ពីសេចក្ដីពិតកាន់តែច្បាស់ថា ព្រះយេស៊ូវគ្រីស្ទ ណែនាំ និងដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈវិវរណៈ ដោយរបៀបណា ? ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមប្រាប់ឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ ។
សូមចង្អុលបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ហ្គែរី ជេ ខូលមែន នៃកុ្រមចិតសិបនាក់ ហើយសូមប្រាប់ឲ្យសិស្សម្នាក់អានវាឮៗ ៖
« គោលលទ្ធិ និង សេចក្តីសញ្ញាគឺជាសក្ខីភាពនៅថ្ងៃចុងក្រោយអំពីការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទដល់កូនចៅរបស់ព្រះ តាមរយៈព្យាការី និងអ្នកបម្រើរបស់ព្រះ ហើយវាចង្អុលបង្ហាញពីផ្លូវដ៏ទេវភាពនៃវិវរណៈដែលដឹកនាំសាសនាចក្រនេះ និងសមាជិកនៃសាសនាចក្រនាសព្វថ្ងៃនេះ » ( « You Shall Have My Word: The Personal Ministry of Jesus Christ in the Restoration » នៅក្នុង You Shall Have My Word: Exploring the Text of the Doctrine and Covenants, បានបោះពុម្ពដោយ ស្កត់ ស៊ី អ៊ីស្ពីន រីឆាត អូ ខូវ៉ាន និង រ៉ាជែល ខូប, The 41st Annual Brigham Young Unive ឆ្នាំ ២០១២ ] ទំព័រ 3 ) ។
-
យោងតាមអែលឌើរ ខូលមែន ហេតុអ្វីបានជាគោលលទ្ធិ និង សេចក្តីសញ្ញាសំខាន់ដល់សាសនាចក្រនាសព្វថ្ងៃនេះ ? ( វាគឺជាសក្ខីភាពនៅថ្ងៃចុងក្រោយនៃការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ហើយវាចង្អុលបង្ហាញពីរបៀបដែលវិវរណៈដឹកនាំសាសនាចក្រនាសព្វថ្ងៃនេះ ) ។
-
ហេតុអ្វីអ្នកគិតថា វាសំខាន់សម្រាប់កូនចៅរបស់ព្រះវរបិតាសួគ៌ដើម្បីយល់ពីសេចក្ដីពិតដែលអែលឌើរ ខូលមែន បានបង្រៀននេះ ?
សូមថ្លែងទីបន្ទាល់ថា ការលេចមករបស់ព្រះអង្គសង្គ្រោះ វិវរណៈទាំងឡាយ និងការប្រទានអំណាចបព្វជិតភាព និងកូនសោទាំងឡាយអំឡុងពេលការស្ដារឡើងវិញ គឺជាផ្នែកដ៏សំខាន់នៃការបម្រើដ៏អស់កល្បរបស់ទ្រង់ ។ ដើម្បីជួយសិស្សឲ្យឃើញជាក់លាក់ជាងនេះពីរបៀបដែលព្រះអង្គសង្គ្រោះបានដឹកនាំការស្ដារឡើងវិញនៃដំណឹងល្អដ៏អស់កល្បអស់កាល និងសាសនាចក្ររបស់ទ្រង់នៅក្នុងថ្ងៃចុងក្រោយនេះ សូមចង្អុលបង្ហាញតារាងខាងក្រោម ឬចែកវាដល់សិស្សជាក្រដាសមួយ ( សូមកុំបញ្ចូលឃ្លានៅក្នុងវង់ក្រចក ) ៖
ព្រះអង្គសង្គ្រោះដឹកនាំកិច្ចការនៃការស្ដារឡើងវិញ
គោលលទ្ធិនៃសាសនាចក្រ |
ពិធីបរិសុទ្ធនៃសាសនាចក្រ |
ថ្នាក់ដឹកនាំនៃសាសនាចក្រ |
---|---|---|
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦ ក្បាលកថាខណ្ឌ និងសេចក្ដីសង្ខេប ( នគរនៃសិរីល្អ ជីវិតបន្ទាប់សេចក្ដីស្លាប់ ) គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:៣៣–៣៩ ( សម្បថ និងសេចក្ដីសញ្ញានៃបព្វជិតភាព ) គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:១, ១៥, ១៨ ( ពិធីបុណ្យជ្រមុជទឹកជំនួសមរណជន ) គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣១:១–៤ ( អាពាហ៍ពិពាហ៍សេឡេស្ទាលដ៏ចាំបាច់សម្រាប់ភាពលើកតម្កើង ) គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧:៦–១០; ១៣៨:២៩–៣៥ ( អស់អ្នកដែលស្លាប់ដោយគ្មានចំណេះដឹងអំពីសេចក្ដីពិត នឹងមានឱកាសទទួលបានការប្រោសលោះ ) |
គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៧, ៧២–៧៤ ( តម្រូវការ និងរបៀបត្រឹមត្រូវដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក ) គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧០ ( ការប្រសិទ្ធិពរកូនក្មេង ) គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៥-៧៧, ៧៩ ( ការបម្រើពិធីសាក្រាម៉ង់ ) គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៣៣–៣៩ ( ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ) គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៧,១៥–២០ ( អាពាហ៍ពិពាហ៍ដ៏អស់កល្ប ) |
គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៨–៥៩ ( កាតព្វកិច្ចរបស់តំណែងបព្វជិតភាព ) គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៦១–៦២ ( ការចាត់ចែងសន្និសិទទូទៅនៃសាសនាចក្រ ) គោលលទ្ធិ និង សេចក្តីសញ្ញា ២៦:២ ( ការយល់ព្រមទូទៅ ) គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:២២–២៧, ៣៣–៣៥, ៦៤–៦៧, ៨៥–៩១ ( កាតព្វកិច្ចនៃថ្នាក់ដឹកនាំសាសនាចក្រ ) |
សូមចែកសិស្សទៅជាបីក្រុម ហើយចាត់តាំងឲ្យក្រុមនីមួយៗសិក្សាពីជួរឈរណាមួយ ។ សូមអញ្ជើញសិស្សម្នាក់ៗឲ្យអានខយោងបី ឬបួននៅក្នុងជួរឈរណាដែលបានចាត់តាំងដល់ខ្លួន ហើយរៀបចំចម្លើយចំពោះសំណួរដូចខាងក្រោម ៖
-
តើព្រះអង្គសង្គ្រោះបានស្ដារឡើងវិញអ្វីខ្លះដល់ផែនដីតាមរយៈព្យាការី យ៉ូសែប ស៊្មីធ នោះ ?
-
ហេតុអ្វីបានជាគោលការណ៍ ឬការអនុវត្តន៍ដែលអ្នកបានរកឃើញនេះសំខាន់ម្ល៉េះ ?
ក្រោយពីមានពេលបួនប្រាំនាទីហើយ សូមប្រាប់ឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ ។ នៅពេលពួកគេចែកចាយ សូមបញ្ជាក់ថា ព្រះយេស៊ូវគ្រីស្ទ ដឹកនាំកិច្ចការនៃការស្ដារឡើងវិញ ។ ប្រសិនបើចាំបាច់ សូមសួរសំណួរស្រដៀងនេះទៅនឹងសំណួរដូចខាងក្រោម ៖
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ថា ព្រះយេស៊ូវគ្រីស្ទបន្ដដឹកនាំកិច្ចការសាសនាចក្ររបស់ទ្រង់ និងអ្នកដឹកនាំសាសនាចក្រទាំងឡាយ ?
-
តើបទពិសោធន៍អ្វីខ្លះដែលបានជួយដល់អ្នកឲ្យដឹងថា សាសនាចក្រនេះគឺជាសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ?
បើសិនមានពេល សូមប្រាប់ឲ្យសិស្សម្នាក់អានគោលលទ្ធិ និង សេចក្ដីសញ្ញា១:៣០ឲ្យឮៗ ។ បន្ទាប់មក សូមសួរសិស្ស ៖
-
បន្ទាប់ពីគិតពីអ្វីដែលយើងបានពិភាក្សាគ្នានៅថ្ងៃនេះហើយ ហេតុអ្វីបានជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជា « សាសនាចក្រតែមួយដែលពិត ហើយសកម្មនៅលើផ្ទៃផែនដីទាំងមូល ? » ( ដោយសារវាគឺជាសាសនាចក្រតែមួយគត់នៅលើផែនដីនេះដែលមានសិទ្ធិអំណាចពីស្ថានសួគ៌ដើម្បីបង្រៀនដំណឹងល្អដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ដឹកនាំពិធីបរិសុទ្ធដ៏ចាំបាច់នៃសេចក្ដីសង្គ្រោះ ហើយទទួលបានវិវរណៈបន្ដឥតដាច់តាមរយៈអ្នកបម្រើដែលបានតែងតាំងរបស់ព្រះអម្ចាស់ ) ។
ដើម្បីបញ្ចប់មេរៀននេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៤០-៤២ ឲ្យឮៗ ពេលសិស្សក្នុងថ្នាក់ផ្ទៀងតាម ។ សូមថ្លែងទីបន្ទាល់ថា ខគម្ពីរទាំងនេះគឺជាសេចក្ដីសង្ខេបមួយនៃការបម្រើដ៏អស់កល្បរបស់ព្រះអង្គសង្គ្រោះ ។ សូមតាំងចិត្តសិស្សឲ្យគិតពីអ្វីដែលពួកគេអាចធ្វើដើម្បីតម្កើងដល់ព្រះយេស៊ូវគ្រីស្ទ ដែលបានធ្វើដង្វាយធួន ដើម្បីឲ្យយើងអាចត្រូវបានបន្សុទ្ធ សម្អាត និងសង្គ្រោះនៅក្នុងនគររបស់ព្រះវរបិតា ។
ការអានរបស់សិស្ស
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ១:១៧, ៣៨; ១៨:៣៣–៣៥; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧–២០ ។
-
ធេត អរ ខាលីសធើរ « តើអ្វីជាប្លង់មេនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ? » ( ការប្រជុំធម្មនិដ្ឋានប្រពន្ធ័អប់រំសាសនាចក្រសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៤ ) LDS.org ។