ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៣ ៖ ព្រះយេហូវ៉ា និង ការបម្រើ​ក្នុង​ជីវិត​មុន​ជីវិត​នៅលើ​ផែនដី​របស់​ទ្រង់


មេរៀន​ទី ៣

ព្រះយេហូវ៉ា និង ការបម្រើ​ក្នុង​ជីវិត​មុន​ជីវិត​នៅលើ​ផែនដី​របស់​ទ្រង់

សេចក្ដីផ្ដើម

យោងតាម​ព្យាការី​សម័យ​ទំនើប ព្រះយេស៊ូវគ្រីស្ទ « បាន​បង្រៀន​ពី​សេចក្ដី​ពិត​នៃ​ភាពអស់កល្ប ពី​ភាពជាក់ស្តែង​​​នៃ​ជីវិត​របស់​យើង ដែល​មាន​មុន​ផែនដី ពី​គោលបំណង​នៃ​ជីវិត​របស់​យើង​នៅលើ​ផែនដី និង​ពី​សក្តានុពល​ចំពោះ​បុត្រា និង​បុត្រី​ទាំងឡាយ​នៃ​ព្រះ​នៅក្នុង​ជីវិត​ខាងមុខ » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​រៀន​ថា នៅក្នុង​ជីវិត​មុន​ផែនដី សេចក្ដីជំនឿ​របស់​ពួកគេ​ថា ព្រះយេហូវ៉ា ( ព្រះយេស៊ូវគ្រីស្ទ ) នឹង​អនុវត្តនូវ​ដង្វាយធួន​ដែល​អាច​ឲ្យ​ពួកគេ​យកឈ្នះ​លើ​សាតាំង​ នៅក្នុង​សង្គ្រាម​នៅលើ​ស្ថានសួគ៌​បាន ។ សិស្ស​ក៏​នឹង​មើល​ឃើញ​ថា នៅក្នុង​ពិភព​នៃ​ជីវិត​មុន​ផែនដី ព្រះយេហូវ៉ា​ខ្លាំងពូកែ​ច្រើន​ជាងកូនចៅ​របស់​ព្រះ​ទាំងអស់ នៅ​ក្នុង​គ្រប់​លក្ខណៈ​សម្បត្តិ​ដ៏​ទេវភាព​ទាំងឡាយ ។

ការអាន​ពីសាវតា

  • រីឆាដ ជី ស្កត « Jesus Christ, Our Redeemer » Ensign, ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ៥៣–៥៤, ៥៩ ។

  • « The Father and the Son: A Doctrinal Exposition by the First Presidency and the Quorum of the Twelve Apostles » Ensign, ខែ មេសា ឆ្នាំ ២០០២ ទំព័រ ១៣–១៨ ។

យោបល់​សម្រាប់​ការបង្រៀន

វិវរណៈ ១២:៧–១១; ម៉ូសេ ៤:៣

តួនាទី​របស់​ព្រះយេហូវ៉ា​នៅក្នុង​សង្គ្រាម​នៅលើ​ស្ថានសួគ៌

សូម​សរសេរ​ពាក្យ សង្គ្រាម នៅលើ​ក្ដារខៀន ហើយ​សូម​សួរ​​សិស្ស​ថា តើ​រូបភាព​អ្វី​ដែល​ផុសមក​ក្នុង​គំនិត​ នៅពេល​ពួកគេ​គិត​អំពី​សង្រា្គម ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​អាន​ត្រួសៗ​ក្នុង វិវរណៈ ១២:៧,៩ ហើយ​រកមើល​អ្វី​ដែល​បាន​រៀបរាប់​ពី​សង្គ្រាម​( ចំបាំង​នៅ​លើ​មេឃ ) ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​ការយល់​ដឹង​របស់​ពួកគេ​ថា​មាន​អ្វី​បាន​កើត​ឡើង​នៅ​ក្នុង​សង្គ្រាម​នោះ ។

សូម​បង្ហាញ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​​ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី

« តើ​ [ ចំបាំង​នៅ​លើ​មេឃ ] ជា​ប្រភេទ​ចំបាំង​អ្វី ? វា​ជា​សង្គ្រាម​ដូចគ្នា​នេះ ដែល​មានជ័យជំនះ​នៅលើ​ផែនដី គឺ​ជា​សង្គ្រាម​តែមួយ​គត់ ដែល​សាតាំង និង​ពួក​វិញ្ញាណ​ទាំងឡាយ​អាច​ធ្វើ—គឺ​សង្គ្រាម​នៃ​ពាក្យ​សម្ដី ការចលាចល​នៃ​គំនិត​នានា វិបត្ត​នៃ​មនោគមវិជ្ជា ជា​សង្គ្រាម​មួយ​រវាង​សេចក្ដីពិត និង​កំហុស​ឆ្គង » ( Doctrinal New Testament Commentary វ៉ុល​ទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ], ៣:៥១៨ ) ។

សូម​សួរ​សិស្ស ៖

  • ស្របតាម​អែលឌើរ ម៉ាក់ខនឃី តើ​ចំបាំង​នៅ​លើ​មេឃ ស្រដៀង​គ្នា​ទៅ​នឹង​សង្គ្រាម​ដែល​សាតាំង​ធ្វើ ប្រឆាំង​ទាស់​នឹង​កូនចៅ​របស់​ព្រះ​នៅក្នុង​ជីវិត​រមែងស្លាប់​​ដោយ​របៀបណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន វិវរណៈ ១២:១០ ឮៗ ហើយ​សិស្ស​ម្នាក់​ទៀត​អាន ម៉ូសេ ៤:៣ ឮៗ ។ អ្នក​អាច​ស្នើ​ថា សិស្ស​ធ្វើ​សេចក្តី​​យោង​វគ្គ​បទគម្ពីរ​ទាំងពីរ​ដោយ​សរសេរ ម៉ូសេ ៤:៣ នៅ​គែម​នៃ​ព្រះគម្ពីរ​របស់​ពួកគេ ​នៅក្បែរ វិវរណៈ ១២:១០ និង​សរសេរ​ក្បែរ​វិវរណៈ នូវ​ខគម្ពីរ​នៃ​ម៉ូសេ​វិញ ។ សូម​ពន្យល់​ថា « អានោះ​ដែល​ចោទប្រកាន់​ពី​ពួក​បងប្អូន​យើង​រាល់គ្នា » (វិវរណៈ ១២:១០) គឺជា​សាតាំង ។ បន្ទាប់មក​ សូម​សួរ ៖

  • យោង​តាម ម៉ូសេ ៤:៣តើ​សាតាំង​ត្រូវ​បាន​​បណ្ដេញ​ចេញពី​ពិភព​មុន​ផែនដី​នេះ​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​អាន វិវរណៈ ១២:១១ ដោយ​ស្ងាត់ស្ងៀម ។ សូម​ជួយ​ពួកគេ​ឲ្យ​និយាយ​ពី​គោលការណ៍​មួយ ដែល​ត្រូវបាន​បង្រៀន​នៅក្នុង​ខគម្ពីរ​នេះ ដោយ​ការសួរ​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​នឹង​សង្ខេប​អ្វី​ដែល​នៅក្នុង ខ​ទី ១១ ដែល​បង្រៀន​អំពី​ឥទ្ធិពល​នៃ​​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ? ( សិស្ស​គួរ​រកឃើញ​នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ដោយសារ​តែវា​ជាក់ច្បាស់​ណាស់​ថា ព្រះយេស៊ូវគ្រីស្ទ នឹង​បញ្ចប់​ដង្វាយធួន នោះ​ឥទ្ធិពល​នៃ​ការពលី​នេះ ត្រូវ​បាន​រៀបចំ​រួចស្រេច​ហើយ ​នៅក្នុង​ពិភព​មុន​ផែនដី​នេះ ។ ហេតុ​ដូច្នេះ ទ្រង់​ត្រូវ​បាន​រាប់ទុកថា​ជា « កូនចៀម​ដែល​ត្រូវ​គេ​សម្លាប់ តាំង​ពី​កំណើត​លោកិយ​មក » [ វិវរណៈ ១៣:៨; សូម​មើល​ផងដែរ ម៉ូសាយ ៤:៧; ម៉ូសេ ៧:៤៧ ] ) ។

  • តើ​អ្នក​អាច​ប្រើ​អ្វី​ដែល​ត្រូវបាន​កត់ត្រា​នៅក្នុង វិវរណៈ ១២:១១ ដើម្បី​ជួយ​អ្នក​​ក្នុង​សង្គ្រាម​ផ្ទាល់ខ្លួន​អ្នក​ប្រឆាំង​នឹង​សាតាំង​នៅក្នុង​ជីវិត​នេះ​បាន​ដោយ​របៀបណា ? ( ក្រោយពី​សិស្ស​ឆ្លើយ​ហើយ សូម​សរសេរ​គោលការណ៍​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ យើង​អាច​យកឈ្នះ​លើ​សាតាំង​បាន​ដោយ ការពឹងផ្អែក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ដែល​បានធ្វើ​នូវ​ដង្វាយធួន ហើយ​ដោយ​បាន​រងទុក្ខ និង​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​របស់​យើង ) ។

អ័ប្រាហាំ ៣:១៥–២៥; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៥៥–៥៦

ព្រះយេហូវ៉ា ខ្លាំងពូកែ​ជាង​យើង​ក្នុង​គ្រប់​ការណ៍​ទាំងអស់

សូម​ប្រាប់​សិស្ស​ថា នៅក្នុង​ជីវិត​មុនផែនដី​នេះ យើង​បាន​រៀបចំ​ដើម្បី​ចុះមក​ផែនដី ។ សូម​បង្ហាញ​​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ព្យាការី យ៉ូសែប ស្ម៊ីធ

« ដោយ​ឃើញ​ថា​ទ្រង់​ស្ថិតនៅ​ក្នុង​ចំណោម​ពួក​វិញ្ញាណ និង សិរីល្អ ដោយ​សារ​ទ្រង់​មាន​បញ្ញាច្រើន​ជាង​ពួកគេ នោះ​ព្រះអង្គ​ទ្រង់​ផ្ទាល់​បាន​ទតឃើញ​ថាត្រឹមត្រូវ​ដើម្បី​បង្កើត​ច្បាប់​ ដែល​កូនចៅ​វិញ្ញាណ​ផ្សេងទៀត​អាច​មាន​ឱកាស​បាន​ក្លាយ​ដូចជា​ទ្រង់​ដែរ។ ទំនាក់ទំនង​ ដែល​យើង​មាន​ជាមួយ​នឹង​ព្រះ បាន​ដាក់​យើង​នៅក្នុង​ស្ថានភាព​មួយ​ដើម្បី​បង្កើន​ចំណេះដឹង​របស់​យើង ។ ទ្រង់​មាន​ព្រះចេស្ដា​ដើម្បី​បង្កើត​ច្បាប់ ស្ដីពី​ការណែនាំ​ដល់​អ្នក​ចេះ​ដឹង​តិចតួច ថា​ពួកគេ​អាច​ត្រូវ​បាន​លើក​តម្កើង​​ដូច​ទ្រង់​ដែរ » ( ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ២១០ ) ។

សូម​តាមដាន ​ដោយ​ការសួរ​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​រៀន​បាន​អ្វីខ្លះ​ពី​សេចក្ដី​ថ្លែងការណ៍​របស់ យ៉ូសែប ស្ម៊ីធ អំពី​ព្រះ​បំណង​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង ? ( ព្រះវរបិតា​សួគ៌សព្វ​ព្រះទ័យ​ឲ្យ​យើង​បង្កើន និង​អភិវឌ្ឍ​ខាង​វិញ្ញាណ—ដើម្បី​ក្លាយជា​ដូចទ្រង់ ) ។

សូម​សរសេរ​សំណួរ​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​សិក្សា អ័ប្រាហាំ ៣:២៣–២៤ ដើម្បី​ស្វែងរក​នូវ​ចម្លើយ ៖

  • តើ​នរណា​ជា « ម្នាក់​ឈរ​ក្នុង​ចំណោម​ពួកគេ ដែល​មើល​ទៅ​ដូចជា​ព្រះ » ? ( ខទី ២៤ ) ។

  • តើ​ទ្រង់​មាន​តួនាទី​អ្វី ?

  • តើ​ទ្រង់​បាន​មាន​បន្ទូល​ដូចម្តេច អំពី​គោលបំណងមួយ​នៃ​ជីវិត​រមែងស្លាប់​នោះ ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​ចម្លើយ​របស់​គេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ បន្ទាប់មក សូម​អញ្ជើញ​ឲ្យ​សិស្ស​ស្រាវជ្រាវ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៨:៥៥–៥៦ រកមើល​ការយល់​ដឹង​ពី​អ្វី​ដែល​បាន​ធ្វើ​ឡើង ដើម្បី​រៀបចំ​កូនចៅ​របស់​ព្រះ ឲ្យ​បាន​ជ័យ​ជំនះ​នៅក្នុងជីវិត​រមែងស្លាប់​នេះ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ប្រៀបធៀប​វគ្គ​គម្ពីរ​នេះ​ទៅនឹង​ខ្លួន​គេ សូម​សួរ ៖

  • ស្របតាម​ខគម្ពីរ​ទាំងនេះ តើ​យើង​បាន​រៀបចំ​ដើម្បី​ចុះមក​ផែនដី​នេះ​ដោយ​របៀបណា ?

សូម​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹង​គិត​មួយ​ភ្លែត ពី​លក្ខណៈ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​នៅក្នុង​ពិភព​មុន​ជីវិត​ផែនដី ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អ័ប្រាហាំ ៣:១៩,២១ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម​ ដោយ​រកមើល​អ្វី​ដែល​ត្រូវបាន​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ក្រោយ​ពី​សិស្ស​ឆ្លើយ​ហើយ សូម​ចែក​ឲ្យ​សិស្ស​ម្នាក់​នូវ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​មួយ​ច្បាប់​​ដោយ​អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) និង​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី ( ឆ្នាំ ១៩១៥–៨៥ ) នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​ពួកគេ​អាន​​សេចក្ដី​ថ្លែងការណ៍​នេះ និង គូស​ចំណាំ​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​បង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ។

អែលឌើរ នែល អេ ម៉ាក់ស្វែល

« នៅក្នុង បញ្ញា និង ការធ្វើកិច្ចការ [ ព្រះយេស៊ូវគ្រីស្ទ ] បាន​មាន​លើស​ពី​បុគ្គល​ទាំងឡាយ និង​សមត្ថភាព​ រួមផ្សំ​ទាំងឡាយ និង ស្នាដៃ​នានា​ ដែល​មនុស្ស​ទាំងអស់​ធ្លាប់​បាន​រស់នៅ រស់នៅ​នាពេល​នេះ និង​រៀប​នឹង​មក​រស់នៅ ! ( សូមមើល អ័ប្រាហាំ ៣:១៩ ។ » ) ( នែល អេ ម៉ាក់ ស្វែល « O, Divine Redeemer » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨១ ទំព័រ ៨ ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« ការ​គោរពចំពោះ​ច្បាប់ និង​ការមាន​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ នោះ​ធ្វើ​ឲ្យ​វិញ្ញាណ​នៃ​មនុស្ស​ទាំងអស់​បាន​អភិវឌ្ឍ​នូវ​សម្បទា ទេពកោសល្យ សមត្ថភាព និង​លទ្ធភាព​គ្រប់​បែប គ្រប់​យ៉ាង និង​គ្រប់​កម្រិត ពេល​នៅក្នុង​វត្តមាន​ដ៏​អស់កល្ប ។ គឺក្នុងអំឡុងពេល​​ដ៏​យូរ​អង្វែង​នៃ​ជីវិត​នោះ​ហើយ ដែល​ជា​ពេលនៃភាពខុសគ្នា​ដ៏​និរន្ដរ៍​នៃ​ទេពកោសល្យ និង​លទ្ធភាព ដែល​លេច​ចេញជា​​រូបរាងមក ។ …

« ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​នូវ​សិទ្ធិ​ជ្រើសរើស ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​ច្បាប់ ដែល​នឹង​ជួយ​យើង​ឲ្យ​លូតលាស់ និង​ចម្រុងចម្រើងឡើង​ និង​ប្រែក្លាយជា​មាន​សមត្ថភាព​ដូច​ជា​ទ្រង់ ហើយ​ទ្រង់​បាន​ប្រឹក្សា និង​ដាស់តឿន​យើង​ឲ្យ​ដើរតាម​គន្លងមាគ៌ា ដែល​នាំ​ទៅរក​សិរីល្អ និង​ភាពតម្កើងឡើង ។ ព្រះអង្គ​ទ្រង់​ផ្ទាល់ គឺ​ជា​តំណាង និង​បដិរូប​នៃ​គ្រប់​ការណ៍​ល្អ​ទាំងអស់ ។ រាល់​លក្ខណៈសម្បត្តិ និង​លក្ខណៈនិស័្សយ​ដែល​យើង​ប្រាថ្នា​ចង់​បាន បាន​មាន​នៅក្នុង​ទ្រង់​​យ៉ាងពេញលេញ ដ៏​អស់កល្ប ។ កូនចៅ​ដែលចេះ​ស្ដាប់​បង្គាប់​របស់​ទ្រង់​ទាំងអស់ បាន​ចាប់ផ្ដើម​ក្លាយ​ដូចជា​ទ្រង់ តាម​របៀប​មួយ ឬ​ក៏​របៀប​ណាផ្សេង​ទៀត ។ វា​មាន​នូវ​ភាពខុសគ្នា​ដ៏​ធំ​មួយ និង​កម្រិត​នៃ​ទេពកោសល្យ ព្រមទាំង​លទ្ធភាព​នៅក្នុង​ចំណោម​ពួកយើង​នៅ​ទីនោះ ក៏​ដូចជា​មាន​នៅទីនេះ​ដែរ ។ អ្នកខ្លះ​ខ្លាំង​​ខាង​ម្យ៉ាង អ្នក​ឯទៀត​ខ្លាំង​ខាង​អ្វី​ផ្សេង​ទៀត ។ បុត្រ​ទីមួយ បាន​ខ្លាំង​ពូកែ​លើស​ពួកយើង​រាល់គ្នា​ទាំងអស់ ក្នុង​គ្រប់​ការណ៍​ទាំងឡាយ » ( ប្រ៊ូស អ័រ ម៉ាក់ខនឃី The Mortal Messiah, វ៉ុលទី ៤ [ ឆ្នាំ ១៩៧៩–៨១ ], ១:២៣ ) ។

សូម​តាមដាន ដោយ​ការសួរ​សិស្ស​ថា តើ​អ្វី​ដែល​បាន​លេចធ្លោ​ដល់​ពួកគេ ចេញពី​សេចក្ដីថ្លែង​ការណ៍​នេះ ។ ប្រសិនបើ​ចាំបាច់ សូម​សួរ ៖

  • តើ​អ្នក​បាន​រៀន​អ្វី​ពីសាវក​ទាំងពីរ​រូប​នេះ អំពីលក្ខណៈ​ល្អ​ឯក​របស់​ព្រះយេហូវ៉ា នៅក្នុង​ពិភព​មុន​ផែនដី​នេះ ? ( សិស្ស​គួរ​យល់​ថា នៅក្នុង​ពិភព​មុន​ផែនដី​នេះ ព្រះយេហូវ៉ា បាន​មាន​សមត្ថភាព​លើសពី​សមត្ថភាព​រួមផ្សំ និង​ស្នាដៃ​ជាច្រើន​លើស​ពី​កូនចៅ​របស់​ព្រះវរបិតាសួគ៌​គ្រប់រូប ។ )

សូម​ទុក​ពេល​ឲ្យ​សិស្ស​​មួយ​សន្ទុះ​ដើម្បី​សញ្ជឹងគិត ពី​ការបម្រើ​ក្នុង​ជីវិត​មុន​ផែនដី​របស់​ព្រះអង្គ​សង្គ្រោះ និង​សរសេរ​នូវ​គំនិត ព្រមទាំងអារម្មណ៍​ទាំងឡាយ​ដែល​ពួកគេ​មាន ។ សូម​អញ្ជើញ​ពួកគេ​បី​បួន​នាក់​ឲ្យ​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់ នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​បញ្ចប់​មេរៀន​នេះ​ដោយ​ការលើក​ទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី របៀប​ដែល​ការដឹង​អំពី​ការបម្រើ​ក្នុង​ជីវិត​មុន​ផែនដី​របស់​ព្រះអង្គ​សង្គ្រោះ និង​លក្ខណៈ​ល្អ​ឯក​របស់​ទ្រង់ អាច​ជួយ​ពួកគេ​ឲ្យមាន​សេចក្ដីស្រឡាញ់​ និង​​សេចក្ដីជំនឿ​កាន់តែខ្លាំង​ទៅលើ​ទ្រង់ ។

ការអាន​របស់​សិស្ស