មេរៀនទី ១២
អព្ភូតហេតុនៅលើថ្នល់ទៅភីលីស្ទីន
សេចក្ដីផ្ដើម
« [ ព្រះយេស៊ូវគ្រីស្ទ ] បានយាងតាមថ្នល់ស្រុកភីលីស្ទីន ដើម្បីព្យាបាលអ្នកឈឺ ធ្វើឲ្យអ្នកខ្វាក់មើលឃើញ ហើយប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ » (« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » Ensign ឬ លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ អព្ភូតហេតុគឺជាផ្នែកមួយដ៏សំខាន់នៃការបម្រើខាងសាច់ឈាមដ៏មានមេត្តាករុណារបស់ព្រះអង្គសង្គ្រោះ ប៉ុន្ដែវាក៏ផ្តល់ជាភស្ដុតាងអំពីព្រះចេស្ដា និងអានុភាពរបស់ទ្រង់ដែរ ដោយវាផ្ដល់នូវជំនឿតាមការអះអាងរបស់ទ្រង់ថា ទ្រង់គឺជាព្រះមែស៊ី ។ ដោយការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចធ្វើជាសាក្សី ឬដកពិសោធន៍នូវសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា និងព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះតាមទម្រង់ជាអព្ភូតហេតុបានផងដែរ ។
ការអានពីសាវតា
-
ដាល្លិន អេក អូក « Miracles » Ensign, ខែ មិថុនា ឆ្នាំ ២០០១ ទំព័រ ៦-១៧ ។
-
ស៊ីដនី អេស រីយណុលស៍ « A God of Miracles » Ensign, ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ១២–១៣ ។
យោបល់សម្រាប់ការបង្រៀន
ម៉ាកុស ១:៣៩–៤២; ២:១–១២; ៥:១–៨, ១៩, ២២–៤៣; ៨:១–៩; លូកា ៧:១១–១៥; នីហ្វៃទី ៣ ១៧:៥–៩
ព្រះអង្គសង្គ្រោះបានសម្ដែងអព្ភូតហេតុ អំឡុងពេលនៃការបម្រើខាងសាច់ឈាមរបស់ទ្រង់ ។
សូមសរសេរឃ្លាខាងក្រោមនៅក្ដារខៀន ៖ ធ្វើឲ្យទឹកសមុទ្រស្ងប់ ប្រោសអ្នកស្លាប់ឲ្យរស់ឡើងវិញ និង ដេញ អារក្សចេញផង ។ សូមសួរសិស្សថា តើអព្ភូតហេតុមួយណាដែលត្រូវបានធ្វើឡើងដោយព្រះអង្គសង្គ្រោះ ដែលពួកគេគិតថាអស្ចារ្យបំផុតក្នុងចំណោមអព្ភូតហេតុទាំងបីនេះ ។ ក្រោយពីសិស្សឆ្លើយហើយ សូមសរសេរបន្ថែម បានបង្កើតផែនដី ទៅលើបញ្ជីពាក្យនៅលើក្ដារខៀន ហើយសូមសួរថាមួយណាអស្ចារ្យបំផុត ។ សូមធ្វើលំហាត់នេះសារឡើងវិញដោយសរសេរបន្ថែម ព្រលឹងដែលត្រូវបានកែប្រែ និងចុងបញ្ចប់ដោយពាក្យ បានរងទុក្ខ និងបានសុគតចំពោះអំពើបាបរបស់យើង ។
សូមសួរសិស្សថា តើពួកគេផ្ដល់និយមន័យពាក្យ អព្ភូតហេតុយ៉ាងណាដែរ ។ ក្រោយពីសិស្សឆ្លើយហើយ សូមបង្ហាញនិយមន័យខាងក្រោមនេះ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« [ អព្ភូតហេតុគឺជា] ហេតុការណ៍ពិសេសមួយ ដែលបានបណ្ដាលឡើងដោយអំណាចនៃព្រះ ។ អព្ភូតហេតុទាំងឡាយ គឺជាកត្តាដ៏សំខាន់នៅក្នុងកិច្ចការរបស់ព្រះយេស៊ូវគ្រីស្ទ ។ វារួមមាននូវការព្យាបាល ការស្ដារឡើងអ្នកស្លាប់ឲ្យមានជីវិត និងការរស់ឡើងវិញ ។ អព្ភូតហេតុគឺជាផ្នែកមួយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីជំនឿ គឺជាអ្វីដែលចាំបាច់ដើម្បីឲ្យមានអព្ភូតហេតុកើតឡើងបាន » (Guide to the Scriptures, « Miracle »; scriptures.lds.org) ។
-
តើមានឧទាហរណ៍ណាផ្សេងទៀតអំពីអព្ភូតហេតុទាំងឡាយ ដែលព្រះយេស៊ូវបានសម្ដែងឡើងអំឡុងពេលការបម្រើខាងសាច់ឈាមរបស់ទ្រង់ទេ ? ( សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ) ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ដឹងពីទំហំយ៉ាងធំឥតគណនានៃព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះក្នុងការធ្វើអព្ភូតហេតុ ?
សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោមនេះនៅលើក្ដារខៀន ហើយសូមឲ្យសិស្សជ្រើសរើសខណាមួយសិក្សា ៖ ម៉ាកុស ១:៤០–៤២; ម៉ាកុស ៥:១–៨, ១៩; ម៉ាកុស ៨:១–៩; លូកា ៧:១១–១៥; និង នីហ្វៃទី ៣ ១៧:៥–៩។ សូមឲ្យពួកគេរកមើលនៅក្នុងវគ្គគម្ពីរដែលពួកគេអាននោះ គឺជាអព្ភូតហេតុមួយដែលព្រះអង្គសង្គ្រោះបានសម្ដែងឡើង និងអ្វីដែលវាបង្ហាញអំពីព្រះចេស្ដារបស់ទ្រង់ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមពិភាក្សានូវសំណួរខាងក្រោមនេះ ៖
-
តើអ្នកអានអំពីអព្ភូតហេតុអ្វី ហើយតើវាបង្ហាញអ្វីខ្លះអំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ?
-
តើការយល់ដឹងអំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ក្នុងការសម្ដែងអព្ភូតហេតុ ជួយអ្នកឲ្យមានសេចក្ដីជំនឿលើទ្រង់ដោយរបៀបណា ? ( នៅពេលសិស្សឆ្លើយ អ្នកអាចបង្ហាញថាកាលពីប៉ុន្មានសតវត្សរ៍មុនពេលព្រះអង្គសង្គ្រោះបានប្រសូត នោះមានព្យាការីជាច្រើនបានព្យាករណ៍ថា ទ្រង់នឹងធ្វើអព្ភូតហេតុជាច្រើនអំឡុងពេលការបម្រើរបស់ទ្រង់នៅលើផែនដីនេះ [ សូមមើល នីហ្វៃទី ១ ១១:៣១; ម៉ូសាយ ៣:៥–៦] ។ ចំណេះដឹងនេះ បានជួយដល់អស់អ្នកដែលបានរស់នៅពីមុនពេលការប្រសូតរបស់ព្រះអង្គ ឲ្យមានសេចក្ដីជំនឿកាន់តែខ្លាំងទៅលើទ្រង់) ។
សូមអញ្ជើញសិស្សមើលម្ដងទៀតនៅក្នុងវគ្គគម្ពីរដែលពួកគេបានសិក្សា និងរកមើលមូលហេតុដែលបានលើកឡើងមកនោះ ថាហេតុអ្វីបានជាព្រះយេស៊ូវបានសម្ដែងអព្ភូតហេតុនេះ ។ សូមពិភាក្សាសំណួរខាងក្រោមនេះ ៖
-
តើមានមូលហេតុដែលបានលើកឡើងនោះមានអ្វីខ្លះ ដែលថាព្រះអង្គសង្គ្រោះបានសម្ដែងនូវអព្ភូតហេតុដែលអ្នកបានអាននោះ ? ( សូមឲ្យសិស្សបីបួននាក់ឆ្លើយ ។ សេចក្ដីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះ ត្រូវបានលើកឡើងនៅក្នុងគំរូនីមួយៗ ។ សូមប្រាប់សិស្សថា នៅពេលពួកគេរៀនរកមើលគំរូ និងផ្ទៃរឿងដូចដែលមានក្នុងខគម្ពីរនេះនៅក្នុងព្រះគម្ពីរ នោះពួកគេនឹងមានចំណេះដឹងកាន់តែច្បាស់អំពីព្រះគម្ពីរ ) ។
-
តើអព្ភូតហេតុទាំងនេះបានបង្ហាញពីសេចក្ដីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះតាមរបៀបណាដែរ ?
-
តើវាសំខាន់ដែរឬទេ ក្នុងការដឹងថា ពេលខ្លះព្រះអង្គសង្គ្រោះបានធ្វើអព្ភូតហេតុឡើងដោយសារតែសេចក្ដីមេត្តាករុណាដ៏មហិមារបស់ទ្រង់នោះ ? ( នៅពេលសិស្សឆ្លើយ សូមបញ្ជាក់ថា នៅពេលយើងអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលបាននូវព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ និងទទួលបានអារម្មណ៍ពីសេចក្ដីមេត្តារបស់ទ្រង់សម្រាប់យើង ) ។
សូមបញ្ចប់ផ្នែកនៃមេរៀននេះដោយការសុំឲ្យសិស្សអាន កិច្ចការ ១០:៣៨ ខណៈពេលដែលសិស្សផ្សេងទៀតមើលតាម ។ បន្ទាប់មក សួមសួរសិស្ស ៖
-
តើវាមានអត្ថន័យយ៉ាងណាដែរដែលព្រះយេស៊ូវបានព្យាបាល « អស់អ្នកដែលត្រូវអារក្សសង្កត់សង្កិន » ? ( ឃ្លានេះអាចសំដៅទៅលើអព្ភូតហេតុដែលព្រះយេស៊ូវបានធ្វើក្នុងការបណ្ដេញអារក្សចេញ ក៏ដូចជាទៅលើអព្ភូតហេតុដ៏មហិមាបំផុត—ជាការព្យាបាលខាងវិញ្ញាណដែលព្រះយេស៊ូវបាននាំមកដល់អស់អ្នកដែលត្រូវសង្កត់សង្កិនដោយអំពើបាប ។ សូមបង្ហាញថា ទោះបីជាការព្យាបាលខាងរូបកាយ ជាផ្នែកមួយដ៏សំខាន់នៃការបម្រើរបស់ព្រះអង្គសង្គ្រោះក្ដី ក៏ឥទ្ធិពលរបស់វាជាការបណ្ដោះអាសន្នដែរ ។ ពរជ័យនៃការព្យាបាលខាងវិញ្ញាណទាំងនេះ បានធ្វើជា—ហើយវាជា—ពរជ័យដ៏អស់កល្ប ) ។
ម៉ាកុស ២:១–១២; ៥:២២-៤៣
សេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នាំមកនូវអព្ភូតហេតុនៅក្នុងជីវិតរបស់យើង
សូមប្រាប់សិស្សថា ថ្វីបើវាសំខាន់ដើម្បីដឹងថា ព្រះយេស៊ូវបានសម្ដែងអព្ភូតហេតុជាច្រើននៅពេល « ទ្រង់បានយាងតាមថ្នល់ស្រុកភីលីស្ទីន » ក្ដី (« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ទីបន្ទាល់នៃពួកសាវក »ទំព័រ ២ ) ប្រហែលអ្វីដែលកាន់តែសំខាន់នោះ គឺជាការដឹងថា ទ្រង់នឹងបន្ដសម្ដែងអព្ភូហេតុដល់សព្វថ្ងៃនេះ ។ សូមអញ្ជើញសិស្សឲ្យអាន អេធើរ ១២:១២, ១៨ ដោយស្ងាត់ស្ងៀម ហើយបន្ទាប់មកសរសេរនូវគោលការណ៍ដំណឹងល្អមួយ ដែលពួកគេបានរៀនពីខគម្ពីរទាំងនេះ ។ សូមឲ្យសិស្សបីបួននាក់ចែកចាយដល់សិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានសរសេរ ។ ( ចម្លើយអាចរួមមាននូវសេចក្ដីពិតដូចខាងក្រោម ៖ នៅពេលយើងអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចធ្វើជាសាក្សីអំពីព្រះចេស្ដាដ៏អព្ភូតហេតុរបស់ទ្រង់នៅក្នុងជីវិតរបស់យើងបាន ) ។
ដើម្បីជួយសិស្សឲ្យរកឃើញនូវសេចក្ដីពិតនេះ សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោមនេះនៅលើក្ដារខៀន ៖ ម៉ាកុស ២:១–១២; ម៉ាកុស ៥:២២–២៤, ៣៥–៤៣; និង ម៉ាកុស ៥:២៥–៣៤។ (កំណត់ចំណាំ ៖ អ្នកអាចបង្ហាញថា វគ្គគម្ពីរទាំងនេះរួមមាននូវការបង្ហាញផ្សេងទៀតអំពីគំរូ ឬមូលរឿងនៅក្នុងព្រះគម្ពីរ ) ។ សូមបែងចែកសិស្សទៅជាបីក្រុម ។ សូមចាត់ឲ្យក្រុមនីមួយៗអានវគ្គគម្ពីរមួយ ដោយរកមើលពីរបៀបដែលសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទត្រូវបានបង្ហាញ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមសួរ ៖
-
តើអ្នករកឃើញ ភស្ដុតាងនៃសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទណាខ្លះ ដែល ?
សូមចែកឲ្យសិស្សនូវច្បាប់ចម្លងមួយនៃ « ការប្រោសមនុស្សឈឺ » ។
ការប្រោសមនុស្សឈឺ
អែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា សេចក្ដីជំនឿសំខាន់ដើម្បីឲ្យមានអព្ភូតហេតុកើតឡើងបាន ៖
« សេចក្ដីជំនឿសំខាន់សម្រាប់ការព្យាបាលដោយព្រះចេស្ដាពីស្ថានសួគ៌ ។ ព្រះគម្ពីរមរមន ថែមទាំងបានបង្រៀនថា ‹ ព្រោះបើគ្មានសេចក្ដីជំនឿនៅក្នុងចំណោមកូនចៅមនុស្សទេ នោះទ្រង់ពុំអាចសម្ដែងអព្ភូតហេតុនៅក្នុងចំណោមពួកគេបានឡើយ › (អេធើរ ១២:១២) [ សូមមើលផងដែរ នីហ្វៃទី ១ ៧:១២; គ និង ស ៣៥:៩] ។ នៅក្នុងសុន្ទរកថាដ៏គួរឲ្យកត់សម្គាល់មួយអំពីការបម្រើដល់អ្នកឈឺ នោះប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានមានប្រសាសន៍ ថា ៖ ‹ តម្រូវការចំពោះសេចក្ដីជំនឿ ជាញឹកញាប់ ត្រូវបានផ្តល់តម្លៃក្រោមកម្រិត ។ ជារឿយៗ អ្នកជំងឺ និងគ្រួសារហាក់ដូចជារំពឹងតែលើអំណាចបព្វជិតភាព និងអំណោយទាននៃការព្យាបាល ដែលពួកគេសង្ឃឹមថាបងប្អូនប្រុសដែលបម្រើនោះអាចធ្វើបាន ខណៈពេលដែលទំនួលខុសត្រូវកាន់តែធំ គឺនៅនឹងអ្នកដែលត្រូវបានគេប្រទានពរឲ្យនោះ ។ … ធាតុដ៏សំខាន់មួយ គឺជាសេចក្ដីជំនឿរបស់បុគ្គល នៅពេលបុគ្គលនោះមានសតិអារម្មណ៍និងទទួលខុសត្រូវ ។ « សេចក្ដីជំនឿរបស់នាងបានជួយសង្គ្រោះនាងហើយ » [ម៉ាថាយ ៩:២២] ត្រូវបាននិយាយហើយនិយាយទៀតជាញឹកញាប់ដោយលោកចៅហ្វាយ រហូតដល់វាស្ទើរតែក្លាយទៅជាវគ្គបន្ទរទៅហើយ › [« President Kimball Speaks Out on Administration to the Sick » New Era, ខែតុលា ឆ្នាំ ១៩៨១ ទំព័រ ៤៨ ]»(« Healing the Sick » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៤៩ ) ។
អែលឌើរ ដាល្លិន អេក អូក ក៏បានរំឭកយើងផងដែរថា ផ្នែកដ៏សំខាន់មួយនៃការមានសេចក្ដីជំនឿ គឺជាឆន្ទៈទទួលយកព្រះឆន្ទៈរបស់ព្រះ ៖
« នៅពេលយើងអនុវត្តអំណាចបព្វជិតភាពនៃព្រះដោយឥតសង្ស័យ និងនៅពេលយើងឱប ក្រសោបដល់សេចក្ដីសន្យារបស់ទ្រង់ ថាទ្រង់នឹងឮ និងឆ្លើយតបការអធិស្ឋានដោយសេចក្ដីជំនឿនោះយើងតែងតែត្រូវចងចាំថា សេចក្ដីជំនឿ និងអំណាចបព្វជិតភាពនៃការព្យាបាលមិនអាចមានលទ្ធផលមួយ ផ្ទុយទៅនឹងព្រះឆន្ទៈរបស់ទ្រង់ ដែលមានបព្វជិតភាពនោះឡើយ ។ គោលការណ៍នេះត្រូវបានបង្រៀននៅក្នុងវិវរណៈដែលណែនាំថា ពួកអែលឌើរនៃសាសនាចក្រ ត្រូវតែដាក់ដៃរបស់ពួកគេលើអ្នកឈឺ ។ សេចក្ដីសន្យារបស់ព្រះអម្ចាស់គឺថា ‹ អ្នកណាដែលមានសេចក្ដីជំនឿជឿដល់យើង ដើម្បីឲ្យបានជាស្បើយ ហើយដែលពុំបានកំណត់ឲ្យស្លាប់ នោះនឹងត្រូវបានជាស្បើយហើយ › (គ និង ស ៤២:៤៨; បានត្រូវបញ្ជាក់បន្ថែម ) ។ ស្រដៀងគ្នានេះដែរ នៅក្នុងវិវរណៈសម័យទំនើបផ្សេងទៀត ព្រះអម្ចាស់ប្រកាសថា នៅពេលអ្នកណា ម្នាក់ ‹ សូមតាមព្រះហឬទ័យរបស់ព្រះ… ត្រូវបានសម្រេចតាមសំណូមពររបស់គេ › (គ និង ស ៤៦:៣០) [ សូមមើលផងដែរ យ៉ូហានទី ១ ៥:១៤; ហេលេមិន ១០:៥] ។
« ចេញពីអ្វីទាំងអស់នេះ យើងរៀនថា ទោះបីជាអ្នកបម្រើរបស់ព្រះអម្ចាស់ ដែលមានការអនុវត្តអំណាចដ៏ទេវភាពរបស់ទ្រង់នៅក្នុងកាលៈទេសៈមួយ ដែលមានសេចក្ដីជំនឿគ្រប់គ្រាន់ត្រូវបានព្យាបាល ក៏មិនអាចទទួលបានពរជ័យបព្វជិតភាពមួយ ដែលនឹងបណ្ដាលឲ្យបុគ្គលម្នាក់ត្រូវបានជាស្បើយដែរ ប្រសិនបើការព្យាបាលនោះមិនមែនជាឆន្ទៈរបស់ព្រះអម្ចាស់ ។
« ក្នុងនាមជាបុត្ររបស់ព្រះ ដោយដឹងពីសេចក្ដីស្រឡាញ់ដ៏មហិមារបស់ទ្រង់ និងចំណេះដឹងដ៏គ្មានកម្រិតរបស់ទ្រង់អំពីអ្វីដែលល្អបំផុតសម្រាប់សុខុមាលភាពដ៏អស់កល្បរបស់យើង នោះយើងនឹងទុកចិត្តលើទ្រង់ ។ គោលការណ៍ទីមួយនៃដំណឹងល្អ គឺជាសេចក្ដីជំនឿទៅលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ហើយសេចក្ដីជំនឿមានន័យថាការទុកចិត្ត ។ ខ្ញុំបានមានអារម្មណ៍ថា ទំនុកចិត្តទៅលើសុន្ទរកថាមួយ ដែលបងប្អូនជីដូនមួយរបស់ខ្ញុំបាននិយាយនៅឯបុណ្យសពរបស់ក្មេងស្រីជំទង់ម្នាក់ ដែលបានស្លាប់ដោយសារមានជំងឺធ្ងន់ ។ គាត់បាននិយាយពាក្យទាំងនេះ ដែលដំបូងវាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ហើយបន្ទាប់មកវាបានធ្វើខ្ញុំបានស្កប់ចិត្ត ៖ ‹ ខ្ញុំដឹងថា វាគឺជាព្រះឆន្ទៈរបស់ព្រះអម្ចាស់ ដែលថានាងត្រូវស្លាប់ ។ នាងបានទទួលនូវការយកចិត្តទុកដាក់ពីវេជ្ជសាស្ដ្រដ៏ល្អ ។ នាងត្រូវបានប្រទានពរពីអំណាចបព្វជិតភាព ។ ឈ្មោះរបស់នាងត្រូវបានដាក់នៅក្នុងបញ្ជីអធិស្ឋានក្នុងព្រះវិហារបរិសុទ្ធ ។ នាងគឺជាប្រធានបទនៃការអធិស្ឋានរបស់មនុស្សរាប់រយនាក់ ថាសុំឲ្យនាងមានសុខភាពល្អប្រសើរវិញ ។ ហើយខ្ញុំដឹងថា មានសេចក្ដីជំនឿគ្រប់គ្រាន់នៅក្នុងគ្រួសារនេះ ថានាងនឹងត្រូវបានជាសះស្បើយ លើកលែងតែវាជាព្រះឆន្ទៈរបស់ព្រះអម្ចាស់នឹងយកនាងទៅផ្ទះវិញនៅពេលនេះ › ។ ខ្ញុំបានមានអារម្មណ៍ពីទំនុកចិត្តដូចគ្នានេះ ទៅលើពាក្យរបស់ឪពុករបស់ក្មេងស្រីផ្សេងទៀត ដែលបានស្លាប់ដោយសារមហារីក ក្នុងវ័យជំទង់របស់នាង ។ គាត់បានប្រកាសថា ‹ សេចក្ដីជំនឿរបស់គ្រួសារយើង គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទ ហើយវាមិនពឹងផ្អែកទៅលើលទ្ធផលណាមួយនោះទេ › ។ ការបង្រៀនទាំងនោះ ស្ដាប់ទៅពិតចំពោះខ្ញុំ ។ យើងធ្វើអ្វីៗទាំងអស់ ដែលយើងអាចធ្វើបាន ដើម្បីព្យាបាលដល់អ្នកដែលយើងស្រឡាញ់ម្នាក់ ហើយបន្ទាប់មក យើងទុកចិត្តលើព្រះអម្ចាស់ចំពោះលទ្ធផលវា » (« Healing the Sick » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥០ ) ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីតម្រូវការនៃសេចក្ដីជំនឿនៅក្នុងការសម្ដែងអព្ភូតហេតុនានា សូមឲ្យសិស្សម្នាក់អាននូវសេចក្ដីថ្លែងការណ៍ទីមួយនៅលើក្រដាសដែលចែកឲ្យនោះដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឮៗ ៖ បន្ទាប់មក សូមសួរ ៖
-
តើសេចក្ដីពិតដ៏សំខាន់អ្វីដែលអែលឌើរ អូក បាមបង្រៀនអំពីសេចក្ដីជំនឿ ?
សម្រាប់ការយល់ដឹងបន្ថែមពីអែលឌើរ អូក សូមពិចារណាពីការអាន ឬ ការចែកចាយជាសម្ដីអ្នកផ្ទាល់ពីសេចក្ដីថ្លែងការណ៍ទីពីរនៅលើក្រដាសដែលបានចែកឲ្យនោះ ។ អ្នកគប្បីលើកមកនិយាយថា អែលឌើរ អូក បានណែនាំនូវសម្ដីទាំងនេះដល់អ្នកកាន់បព្វជិតភាព ។ សូមពិភាក្សានូវសំណួរខាងក្រោមនេះ ៖
-
តើអែលឌើរ អូក បានមានប្រសាសន៍អ្វីខ្លះ ដែលជាតម្រូវការឲ្យយើងធ្វើ នៅពេលយើងអធិស្ឋានដោយសេចក្ដីជំនឿសុំឲ្យមានអព្ភូតហេតុមួយកើតឡើង ?
-
ហេតុអ្វីបានជាវាជាការណ៍សំខាន់ដើម្បីចងចាំថា អ្វីដែលយើងស្វែងរក ត្រូវតែស្របតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ ?
សូមថ្លែងទីបន្ទាល់ថា អព្ភូតហេតុនៅតែកើតមានឡើងនៅសព្វថ្ងៃនេះ ។ សូមចែកចាយនូវសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« អព្ភូតហេតុកើតឡើងរាល់ថ្ងៃ នៅក្នុងកិច្ចការនៃសាសនាចក្ររបស់យើង និងនៅក្នុងជីវិតរបស់សមាជិករបស់យើង ។ អ្នករាល់គ្នាជាច្រើនបានធ្វើជាសាក្សីអំពីអព្ភូតហេតុ ប្រហែលជាច្រើនជាងអ្វីដែលអ្នកដឹងផង » (« Miracles » Ensign, ខែ មិថុនា ឆ្នាំ ២០០១ ទំព័រ ៦ ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាយើងតែងតែត្រូវស្គាល់ដឹងពីអព្ភូតហេតុទាំងឡាយ ដែលកើតឡើងនៅក្នុងជីវិតរបស់យើង ? ( នៅពេលសិស្សឆ្លើយ អ្នកអាចបង្ហាញថា អព្ភូតហេតុពីរបីដែលទាក់ទងទៅនឹងការបើកបង្ហាញដ៏អស្ចារ្យអំពីព្រះចេស្ដារបស់ព្រះអម្ចាស់ ។ អព្ភូតហេតុជាច្រើនភាគច្រើនតូច និងកើតឡើងជាផ្ទាល់ខ្លួន ។ [ សូមមើល ស៊ីដនី អេស រីយណុលស៍ « A God of Miracles » Ensign, ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ១២–១៣ ] ) ។
-
តើអព្ភូតហេតុតូច និងដោយផ្ទាល់ទាំងនេះបង្ហាញអំពីចំណាប់អារម្មណ៍របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចំពោះយើងអ្វីខ្លះ ?
-
តើឧទាហរណ៍នៃអព្ភូតហេតុ « តូច » ឬ « រាល់ថ្ងៃ » អ្វីខ្លះដែលអ្នកអាចគិតដល់ ? ( ប្រសិនបើគ្មានចម្លើយទេ សូមគិតពីការចែកចាយអ្វីដែលស៊ិស្ទើរ ស៊ីដនី អេស រីយណុលស៍ នៃគណៈប្រធានថ្នាក់បឋមសិក្សាទូទៅមានប្រសាសន៍នៅក្នុង « A God of Miracles » [Ensign, ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ១២–១៣ ] ) ។
សូមឲ្យសិស្សឆ្លើយនឹងសំណួរខាងក្រោមនេះ ក្នុងក្រដាស ៖
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីយល់ដឹង និងទទួលបាននូវអំណរគុណដ៏អស្ចារ្យចំពោះអព្ភូតហេតុរបស់ព្រះអម្ចាស់កាន់តែច្បាស់—ទាំងតូច ទាំងធំ—នៅក្នុងជីវិតរបស់អ្នក ?
សូមលើកទឹកចិត្តសិស្សឲ្យពិចារណាប្រកបដោយការអធិស្ឋានពីរបៀបដែលពួកគេអាចធ្វើសកម្មភាពលើអ្វីដែលពួកគេបានសរសេរ ។ សូមបញ្ចប់មេរៀននេះដោយសួរថា តើមានសិស្សណាម្នាក់ចង់ចែកចាយទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ និង សេចក្ដីស្រឡាញ់ដែលពួកគេទទួលបានពីទ្រង់ និងមានសម្រាប់ទ្រង់ដែរឬទេ ។
ការអានរបស់សិស្ស
-
ម៉ាកុស ១:៣៩–៤២; ២:១–១២; ៥:១–៨, ១៩, ២២–៤៣; ៨:១–៩; លូកា ៧:១១–១៥; នីហ្វៃទី ១ ១១:៣១; ម៉ូសាយ ៣:៥–៦; នីហ្វៃទី ៣ ១៧:៥–៩ ។
-
ស៊ីដនី អេស រីយណុលស៍ « A God of Miracles » Ensign, ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ១២–១៣ ។