ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១០ ៖ ចូរមកតាមខ្ញុំ


មេរៀនទី ១០

ចូរមកតាមខ្ញុំ

សេចក្ដីផ្ដើម

ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រកាស ៖ « ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដីពិត ហើយ​ជា​ជីវិត » (យ៉ូហាន​ ១៤:៦) ។ « មាគ៌ា​របស់​ [ ព្រះយេស៊ូវគ្រីស្ទ ] គឺ​ជា​ផ្លូវ​ដែល​នាំ​ទៅរក​សុភមង្គល​ នៅក្នុង​ជីវិត​នេះ និង​នៅក្នុង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅក្នុង​លោក​ដែល​នឹង​មក​ដល់ » (​« ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់នៃពួកសាវក » Ensign​លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ៣ ) ។ មេរៀន​នេះ​សង្កត់ធ្ងន់​ទៅលើ​ការអញ្ជើញ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដល់​មនុស្ស​ទាំងអស់​ ឲ្យ​មក​តាម​ទ្រង់ ហើយ​ក្លាយជា​សិស្ស​របស់​ទ្រង់ ។ មេរៀន​នេះ​ក៏​ពិនិត្យមើល​ទៅលើ​អត្ថន័យ​នៃ​ការដើរតាម​ផ្លូវ​នៃ​ភាពជាសិស្ស​ដែរ ។

ការអាន​ពី​សាវតា

  • ឌៀថើរ អេស្វ អុជដូហ្វ « The Way of the Disciple » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៧៥–៧៨ ។

  • យ៉ូសែប ប៊ី វ៉ឺតលីន « Follow Me » Ensign, ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ១៥–១៧ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ១:៣៥–៤៧; នីហ្វៃទី២ ២៦:៣៣; អាលម៉ា ៥:៣៣–៣៤ ។

ព្រះ​យេស៊ូវគ្រីស្ទ អញ្ជើញ​មនុស្ស​គ្រប់រូប​ឲ្យ​ក្លាយជា​សិស្ស​របស់​ទ្រង់

សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​ចែកចាយ​ដោយ​សង្ខេប​អំពី​គ្រាមួយ​ ដែល​គេ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទិសដៅ​មួយ ហើយ​បាន​ដើរ​បត់​ចូល​ផ្លូវ​ខុស ឬ​បាន​ដើរ​ទៅ​ផ្លូវ​ខុស ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យអាន យ៉ូហាន ១៤:៦ ហើយ​រៀបរាប់​ដោយ​ផ្ទាល់​មាត់​នូវ​គោលលទ្ធិ​​មួយ ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​នេះ ។ ( សិស្ស​អាច​ប្រើ​ពាក្យ​សម្ដី​ខុសគ្នា​ប៉ុន្ដែ​សិស្ស​គួរ​យល់​ថា របៀប​តែមួយ​គត់ ដែល​យើង​អាច​ត្រឡប់​ទៅរស់នៅ​ជាមួយ​នឺង​ព្រះវរបិតា​សួគ៌​វិញ​បាន គឺ​ដោយ​ការធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ) ។

សូម​ប្រាប់​សិស្ស​ថា ក្រោយ​ពី​ព្រះយេស៊ូវគ្រីស្ទ​បាន​ជ្រមុជ​ទឹក​ហើយ បន្ទាប់មក​ទ្រង់​ត្រូវបាន​ល្បួង​នៅ​ទីវាលរហោស្ថាន នោះ​ទ្រង់​បាន​អញ្ជើញ​អ្នក​ដទៃ​ផ្សេង​ទៀត​ឲ្យ​មក​តាម​ទ្រង់ ។ អស់​អ្នក​ដែល​បាន​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​នាពេល​នោះ​ និង​នៅ​គ្រានេះ​ត្រូវ​បាន​ហៅ​ថា ពួកសិស្ស​។ សូម​អញ្ជើញ​ឲ្យ​សិស្ស​រកមើល​នៅក្នុង យ៉ូហាន ១:៣៥–៤៧ នូវ​ឈ្មោះ​ខ្លះ​របស់​សិស្ស​ពី​ដំបូង​បំផុត​របស់​ព្រះអង្គ​សង្គ្រោះ និង​អ្វី​ដែល​បាន​បំផុសគំនិត​ដល់​ពួកលោក​ឲ្យ​ដើរ​តាម​ទ្រង់ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០-២០០៧ ) នៃ​គណៈ​ប្រធាន​ទី​មួយ ​ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« ពាក្យ​សម្រាប់ ពួកសិស្ស ​និង​ពាក្យ​សម្រាប់ វិន័យ ទាំងពីរ​នេះ​ចេញ​មកពី​ពាក្យ​ដើមជា​ភាសា​ឡាតាំង​ដូចគ្នា​—discipulus ដែល​មាន​ន័យ​ថា ពួក​កូន​សិស្ស ។ វា​បញ្ជាក់ន័យ​ទៅលើ​ការអនុវត្ត ឬ​ការធ្វើ​លំហាត់ ។ វិន័យ​ផ្ទាល់ខ្លួន និង​ការគ្រប់គ្រង​ខ្លួន​ឯង គឺជា​ចរិកលក្ខណៈ​ដ៏​ខ្ជាប់ខ្ជួន និង​អចិន្ដ្រៃយ៍​របស់​អ្នក​ដើរតាម​ព្រះយេស៊ូវ ។ …

« តើ​ភាពជា​សិស្ស​គឺ​ជា​អ្វី ? វា​គឺជា​ការគោរពតាម​ដ៏​ចម្បង​តាម​ព្រះអង្គ​សង្គ្រោះ » ( « Discipleship » Ensignលីអាហូណា ខែ វិច្ឆិកា ឆនាំ ២០០៦ ទំព័រ ២០ ) ។

  • តើ​និយមន័យ​នៃ​ភាពជាសិស្ស​នេះ បង្កប់​នូ​វ​អត្ថន័យ​ស្ដីពី​ជីវិត​ដ៏​របស់​ពួកសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​កាលពី​ដើម​ អាច​មាន​លក្ខណៈ​ដូច​ម្ដេច​ខ្លះ ?

សូម​អញ្ជើញ​ឲ្យ​សិស្ស​អាន និង​ប្រៀបធៀប នីហ្វៃទី២ ២៦:៣៣ និង អាលម៉ា ៥:៣៣–៣៤ ដើម្បី​ឃើញ​ថា​តើ​នរណា​ទៀត ដែល​ព្រះយេស៊ូវ​បាន​អញ្ជើញ​ឲ្យ​ចូលមក​រក​ទ្រង់ ។ បន្ទាប់មក សូម​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​វគ្គ​បទគម្ពីរ​ទាំងនេះ បង្រៀន​អ្វីខ្លះ​អំពី​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​មក​រក​ទ្រង់​នោះ ? ( ក្រោយពី​សិស្ស​ឆ្លើយ​ហើយ សូម​សរសេរ​សេចក្ដី​ពិត​ខាង​ក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះយេស៊ូវគ្រីស្ទ អញ្ជើញ​ឲ្យ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ទ្រង់ ​ហើយ​ក្លាយជា​សិស្ស​របស់​ទ្រង់) ។

  • យោងតាម​អាលម៉ា តើ​ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​អ្វីខ្លះ​ដល់​អស់​អ្នក​ដែល​​ទទួល​យក​ការអញ្ជើញ​របស់​ទ្រង់​ឲ្យ​មកកាន់​ទ្រង់​នោះ ?

  • តើ​សេចក្ដីសន្យា​ទាំងនេះ​មានន័យ​យ៉ាងដូចម្ដេច​ដែរ​ចំពោះ​អ្នក ?

ម៉ាថាយ ៤:១៨-22; លូកា ៥:១១; ៩:៥៧–៦២; ១៤:២៥–៣៣

ការក្លាយជា​កូន​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ

សូម​ចែក​សិស្ស​ជា​គូៗ ។។ សូម​អញ្ជើញ​ឲ្យ​ពួកគេ​សិក្សា ម៉ាថាយ ៤:១៨-22 និង លូកា ៥:១១ ហើយ​រកមើល​ពលិកម្ម​ដែល​ពួក​សិស្ស​ខ្លះ​របស់​ព្រះយេស៊ូវគ្រីស្ទ​កាល​ពីដើម​បាន​ធ្វើ ដើម្បី​ទទួល​យក​ការហៅ​ឲ្យ​ដើរតាម​ទ្រង់ ។ សូម​ពិភាក្សា​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​នឹង​ពិពណ៌នា​ពី​ចម្លើយ​របស់​ពួកសិស្ស​កាលពី​ដើម​ទាំងនេះ ចំពោះបទបញ្ជា​​របស់​ព្រះអង្គ​សង្គ្រោះ​​ឲ្យ​ដើរតាម​ទ្រង់​យ៉ាង​ដូចម្ដេច ? ( ពិភាក្សាអំពី​អត្ថន័យ​នៃ​ពាក្យ និង​ឃ្លា ដូចជា « ទុក​សំណាញ់​ចោល » « ភ្លាម » និង « លះបង់ » ) ។

  • តើ​សេចក្ដីពិត​ដ៏​សំខាន់​ទាំងឡាយ​ដែល​វគ្គ​ព្រះគម្ពីរ​ទាំងនេះ​បាន​បន្ថែម​អ្វីខ្លះ​ទៅលើ​អត្ថន័យ​ក្នុង​ការក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ? ( ក្រោយពី​សិស្ស​ឆ្លើយ​ហើយ​សូម​សរសេរ​សេចក្ដីពិត​​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ការក្លាយជា​សិស្ស​របស់ព្រះយេស៊ូវគ្រីស្ទ តម្រូវការ​ឲ្យ​មាន​ការគោរព​តាម និង​ពលិកម្ម ) ។

សូមចែក​ដល់​សិស្ស​នូវ​ច្បាប់​ចម្លង​នៃ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ ១៩១៧-២០០៨ ) នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« សំណាញ់​ទាំងឡាយ ជាទូទៅ​មានន័យ​ថាជា​ឧបករណ៍​សម្រាប់​ចាប់​យក​អ្វីមួយ ។ នៅក្នុង … អត្ថន័យ​ដ៏កាន់តែសំខាន់​ជាងនេះ យើង​អាច​ផ្ដល់​និយមន័យ​ថា សំណាញ់​គឺជា​អ្វីមួយ​ដែល​ទាក់ទាញ ឬ​រារាំងយើង​ពី​ការធ្វើតាម​ការហៅ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់នៅ ។

« សំណាញ់​នៅក្នុង​បរិបទ​នេះ អាច​ជា​កិច្ចការ​របស់ ចំណង់ចំណូល​ចិត្ត​របស់​យើង សេចក្តី សោមនស្ស​របស់​យើង និង​លើសពី​អ្វី​ទាំងអស់​ផ្សេងទៀត ជា​ការល្បួង និង​អំពើបាប​របស់​យើង ។ និយាយ​ឲ្យ​ខ្លីទៅ សំណាញ់​មួយ​អាច​ជា​អ្វីៗ​ដែល​ទាញ​យើង​ចេញពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​យើង ឬ​ពី​សាសនាចក្រ​ដែល​ត្រូវបាន​ស្ដារឡើងវិញ​របស់​ទ្រង់ ។ …

« វា​មិន​អាច​ទៅ​រួចទេ​ក្នុង​ការ​ចុះ​បញ្ជី​នៃ​សំណាញ់​ទាំង​អស់​ទុក ដែល​អាច​បោក​បញ្ឆោត​យើង និង​រារាំង​យើង​មិន​ឲ្យ​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ។ ប៉ុន្ដែ​ប្រសិនបើ​យើង​មានចិត្ត​ស្មោះ​ក្នុង​ការប៉ងប្រាថ្នា​យើង​ដើម្បី​ធ្វើ​តាម​ទ្រង់ នោះ​យើង​ត្រូវតែ​ចាកចេញ​ភ្លាម​ពី​សំណាញ់​របស់​ពិភពលោក​ដែល​ចង​ជំពាក់​យើង​​ ហើយ​ដើរតាម​ទ្រង់វិញ ។

« … ជីវីត​របស់​យើង​ នឹង​ងាយ​ពោរពេញ​ទៅដោយ​​ការណាត់ជួប ការប្រជុំ និង​ករណីយកិច្ច​នានា ។ វា​ពិតជា​ងាយ​ណាស់​ដើម្បី​នឹង​ធ្លាក់ខ្លួន​ជាប់ក្នុង​ហ្វូង​សំណាញ់​ដែល​ពេលខ្លះ​គ្រាន់តែ​សំណើរ​ឲ្យ​ចាកចេញ​ពី​វា អាច​គំរាមកំហែង​ដល់​យើង ហើយ​ថែមទាំង​បំភ័យ​យើង​ទៀត​ផង ។

« ពេលខ្លះ យើង​មាន​អារម្មណ៍​ថា កាលណា​យើង​កាន់តែ​ជាប់រវល់ នោះ​យើងនឹង​មាន​សារៈសំខាន់​កាន់តែ​ខ្លាំង​—វា​ហាក់​ដូចជា​ការជាប់​រវល់​របស់​យើង​នោះ​ផ្ដល់​តម្លៃ​ដល់​យើង ។ បងប្អូន​ប្រុសស្រី​អើយយើង​អាច​ចំណាយ​ពេល​មួយ​ជីវិត​វិល​វល់​នឹង​​ការបោះជំហានយ៉ាងលឿនដ៏ច្របូកច្របល់ ដោយ​គូសឆែកតាម​បញ្ជី​នៃអ្វី​ៗ ដែល​នៅ​ទីបញ្ចប់​គឺជា​លទ្ធផល​ជា​អសារឥតការ ។

« អ្វី​ដែល​យើង​ធ្វើ​ច្រើន មិន​មែន​អាច​មានន័យ​ថា​សំខាន់​នោះទេ ។ កាលដែល​យើង​ផ្ដោតលើ​ថាមពល​នៃ​គំនិត​របស់​យើង ដួងចិត្ត​របស់​យើង និង​ព្រលឹង​របស់​យើង​​លើ​រឿង​​ដ៏​មាន​សារៈសំខាន់​ដ៏​អស់កល្ប​ទាំងនោះ​—​នោះ​ទើប​ជា​អ្វី​ដែល​សំខាន់ » (« Follow Me » Ensign ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ១៥–១៦ ) ។

  • ប្រសិនបើ​ត្រី សំណាញ់ និង​ទូក​ដែល​អ្នកនេសាទ​ទាំងឡាយ​បាន​ទុកចោល នោះ​តំណាង​ឲ្យ​ការបារម្ភ​ខាង​សាច់ឈាម​របស់​ពួកលោក នោះ​តើ​អ្វី​ទៅ​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​តម្រូវ​ឲ្យ​អ្នក​ដាក់ទុក​មួយ​ឡែក ដើម្បី​ដើរតាម​ទ្រង់ ?

  • ហេតុអ្វី​បានជា​ការបារម្ភ​ខាង​សាច់​ឈាម​ទាំងឡាយ ពេលខ្លះ​ពិបាក​ដើម្បី​ទុកចោល​ម្ល៉េះ ?

  • តើ​បុគ្គល​ម្នាក់​អាច​ដឹង​ថា តើ​គាត់​ត្រូវបាន​ជាប់​ក្នុង​អន្ទាក់​នៃ​សំណាញ់​ដ៏​ជំពាក់ជំពិន​ប្រភេទ​ណា តាម​ដែល​អែលឌើរ វ៉ឺតលីន បាន​មាន​ប្រសាសន៍​នោះ​ដោយ​របៀប​ណា​ទៅ ?

សូម​ឲ្យអញ្ជើញ​សិស្ស​ចែកចាយ​អំពី​គ្រាមួយ​នៅក្នុង​ជីវិត​របស់​ពួកគេ នៅពេល​ពួកគេបាន​ឆ្លើយតប​ទៅនឹង​ការ​ហៅបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​មក​តាម​ទ្រង់​ ( ប្រហែល​ជា​ដោយ​ការទុក​របៀប​ចាស់ចោល​ ឬ​ដោយការ​ទទួល​យក​ការហៅ​បម្រើ​មួយ​នៅក្នុង​សាសនាចក្រ ) ។ បន្ទាប់មក​សូម​សួរ ៖

  • តើ​ការឆ្លើយតប​ទៅនឹង​ការហៅ​បម្រើ​នេះ ប្រទានពរ​ដល់​ជីវិត​អ្នក​យ៉ាង​ដូចម្តេច ?

សូម​បង្ហាញ​សេចក្ដី​យោង និង​សំណួរ​អំពី​ព្រះគម្ពីរ​ដូចខាង​ក្រោម ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន ៖

លូកា ៩:៥៧–៦២—តើ​អ្វី​ទៅ​ដែល​អាច​រារាំង​យើង​មិន​ឲ្យ​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​បាន ?

លូកា ១៤:២៥–២៧ , ៣៣—តើ​ព្រះអង្គ​សង្គ្រោះ​តម្រូវ​ឲ្យ​ពួកសិស្ស​របស់​ទ្រង់​ធ្វើ​អ្វី ?

លូកា ១៤:២៨–៣២—តើ​ពាក្យ ធ្វើ​រួច​ហើយ ទាក់ទង​ទៅនឹង​តម្រូវការ​ឲ្យ​មាន​ក្នុង​នាម​ជា​សិស្ស​ម្នាក់​ដោយ​របៀប​ណា ?

សូមបែងចែក​សិស្ស​​ជា​បី​ក្រុម ហើយ​ចាត់តាំង​ក្រុម​នីមួយៗ​ឲ្យ​សិក្សា​វគ្គ​មួយ ទៅតាម​សំណួរ​ដែល​ទាក់ទង​គ្នា​នោះ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​ឲ្យ​សិស្ស​ចែកចាយ​របៀប​ដែល​វគ្គ​ដែល​ពួកគេ​អាន​នេះ ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ពួកគេ​ ។ ក្រោយពី​វគ្គ​ទាំងបី​ត្រូវបាន​ពិភាក្សា​រួចហើយ សូម​សួរ ៖

  • តើ​មាន​កិច្ចតម្រូវ​អ្វី​ខ្លះ​ក្នុង​នាម​ជា​សិស្ស​ម្នាក់​ ដែលត្រូវបាន​បង្ហាញ​ដោយ​រឿងប្រៀបធៀប​របស់​ព្រះអង្គសង្គ្រោះ​ ? ( នៅពេល​សិស្ស​ពិភាក្សា​ពី​សំណួរ​នេះ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ភាពជាសិស្ស​តម្រូវ​ឲ្យ​យើង​មាន​ឆន្ទៈ​ដ៏​ខ្ជាប់ខ្ជួន ដើម្បី​លះបង់​អ្វី​ទាំងអស់ ហើយ​ដើរតាម​​ព្រះយេស៊ូវ​គ្រីស្ទ ។)

សូម​ពន្យល់​ថា ខណៈពេល​ដែល​ភាព​ជាសិស្ស​យោងទៅនឹង​ន័យ​ថា យើង​នឹង​ស្មោះត្រង់​កាន់តែ​ខ្លាំង​យ៉ាង​ហ្មត់ចត់ និង​បេ្ដជ្ញា​ថា​នឹង​ធ្វើតាមព្រះអង្គ សង្គ្រោះ​ នោះ​ទ្រង់​មិនបញ្ជាថា យើង​ត្រូវរត់​លឿន​ជាង​កម្លាំង​ដែល​យើង​មាន​នោះ​ទេ ( សូមមើល ​ ម៉ូសាយ ៤:២៧) ។

សូមចែក​ដល់​សិស្ស​នូវ​ច្បាប់​ចម្លង​នៃ​​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈ​ប្រធាន​ទី​មួយ ​ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ជំហាន​ដំបូង​នៅលើ​ផ្លូវ​នៃ​ភាពជា​សិស្ស​ចាប់ផ្ដើម​ដោយ​សំណាង​ណាស់ នៅក្នុង​កន្លែង​មួយ​ដែល​យើង​កំពុង​តែ​ឈរ​នេះ ! យើង​​ពុំ​ចាំបាច់​ធ្វើ​ឲ្យ​មាន​ភាពសក្ដិសម​មុន ដើម្បី​ចាប់ផ្ដើម​ជំហាន​ទីមួយ​នោះទេ ។ វា​មិន​សំខាន់ទេ បើ​អ្នក​មាន ឬ​ក្រ​ក្តី។ វា​គ្មាន​កិច្ចតម្រូវ​ថា​ឲ្យ​ត្រូវតែ​មាន​ការអប់រំ ការប្រសព្វនិយាយវោហា ឬ​ជា​បញ្ញាវន្ដ​នោះទេ ។ យើង​​ពុំចាំបាច់​​ឥតល្អខ្ចោះ ឬ​ពូកែ​និយាយ ឬ​ក៏​មាន​របៀប​របប​នោះ​ទេ ។

« អ្នក និង ខ្ញុំ​អាច​ដើរ​តាម​ផ្លូវ​នៃ​ភាពជា​សិស្ស​នៅ​ថ្ងៃនេះ ។ ចូរ​យើង​បន្ទាបខ្លួន ចូរយើង​អធិស្ឋាន​ទៅ​ព្រះបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ដោយ​អស់​ពី​ដួងចិត្ត​យើង ហើយបង្ហាញ​ពី​បំណង​ប្រាថ្នា​​របស់​យើង​​ដើម្បី​ទៅកាន់តែ​ជិត​នឹង​ទ្រង់ និង​រៀន​ពី​ទ្រង់ ។

« ចូរ​មាន​សេចក្ដី​ជំនឿ ។ ចូរ​រក នោះ​តែង​នឹងឃើញ ។ ចូរគោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក [ សូមមើល ​ ម៉ាថាយ ៧:៧] ។ ចូរបម្រើ​ព្រះអម្ចាស់​ដោយ​ការបម្រើ​ដល់​អ្នក​ដទៃ ។ ចូរ​ក្លាយជា​អ្នកចូលរួម​ដ៏​សកម្ម​ម្នាក់​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក ។ សូម​ពង្រឹង​គ្រួសារ​របស់​អ្នក​ដោយ​ការប្ដេជ្ញា​ថា​នឹង​រស់នៅ​តាម​គោលការណ៍​នៃ​ដំណឹង​ល្អ ។ សូម​​​មាន​ចិត្ត និង គំនិត​តែមួយ​នៅក្នុង​អាពាហ៍ពិពាហ៍ និង​នៅក្នុង​គ្រួសារ​របស់​អ្នក ។

« ឥឡូវ​នេះ​ គឺ​ជា​ពេល​វេលា​ដើម្បី​សម្រប​ជីវិត​របស់​អ្នក ឲ្យ​អាច​មាន​បណ្ណ័​ចូល​ព្រះវិហារ​បរិសុទ្ធ​មួយ​ហើយ និង​ប្រើ​វា​បាន ។ ឥឡូវនេះ​ គឺ​ជា​ពេល​វេលា​ដើម្បី​​មាន​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ដ៏​មាន​អត្ថន័យ​ ដើម្បី​អាន​ព្រះបន្ទូល​របស់​ព្រះ និង​ទូល​ទៅកាន់​ព្រះវរបិតាសួគ៌​របស់​យើង​ក្នុង​ការអធិស្ឋាន​ដោយ​មានចិត្ត​ដ៏​ស្មោះ ។ ឥឡូវនេះ​គឺ​ជា​ពេល​វេលា​ដើម្បី​​បំពេញ​ដួងចិត្ត​របស់​យើង​ដោយ​សេចក្ដីដឹងគុណ​ចំពោះ​ការ​ស្ដារឡើងវិញ​នៃ​សាសនាចក្រ​នេះ ចំពោះ​ព្យាការី​ដែល​នៅរស់ ព្រះគម្ពីរ​មរមន និង​ចំពោះ​អំណាច​បព្វជិតភាព​ដែល​ប្រទានពរ​ដល់​ជីវិត​របស់​យើង​រាល់គ្នា ។ ឥឡូវនេះ​ គឺ​ជាពេល​វេលា​ដើម្បី​ឱប​ក្រសោប​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ក្លាយជា​សិស្ស​របស់​ទ្រង់ និង ដើរ​តាម​ផ្លូវ​របស់​ទ្រង់ » (« The Way of the Disciple » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៧៧ ) ។

  • តើ​ប្រធាន​ អុជដូហ្វ បាន​មាន​ប្រសាសន៍​អ្វីខ្លះ​អំពី​ផ្លូវ​នៃ​ការចាប់​ផ្ដើម​ភាព​ជាសិស្ស ?

  • យោង​តាម​ប្រធាន​ អុជដូហ្វ តើ​នៅពេល​ណា​ដែល​ជា​ពេល​មួយ​ដើម្បី​ចាប់ផ្ដើម​ដើរតាម​ផ្លូវ​នៃ​​ភាព​ជាសិស្ស ?

សូម​សរសេរ​ប្រយោគ​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ។

ឥឡូវនេះ វា​ជា​ពេលវេលា​សម្រាប់​ខ្ញុំ​ដើម្បី …

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​អំពី​របៀប​ដែល​ពួកគេ​អាច​បំពេញ​ប្រយោគ​នេះ​តាម​របៀប​មួយ ដែល​ពួកគេ​នឹង​អនុវត្ត​តាម​ការក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​ភ្លាម​លើ​អ្វីក៏​ដោយ​ដែល​បាន​ផុសចេញ​មក​ក្នុង​គំនិត​ដោយសារ​គំនិត​អាច​គឺ​ដូចជា​ការបំផុត​គំនិត​មួយ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​ពួកគេ​បោះ​ទៅ​ជំហាន​ទីមួយ​នេះ នោះ​ព្រះអម្ចាស់​នឹង​ជួយ​ដល់​ពួកគេ​ឲ្យ​ក្លាយជា​សិស្ស​របស់​ទ្រង់ ។

ការ​អាន​របស់​សិស្ស