មេរៀនទី ៤
ព្រះយេហូវ៉ា បានបង្កើតផែនដី
សេចក្ដីផ្ដើម
« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » បានចែង ៖ « នៅក្រោមការដឹកនាំរបស់ព្រះវរបិតារបស់ទ្រង់ [ ព្រះយេស៊ូវគ្រីស្ទ ] គឺជាព្រះដ៏បង្កបង្កើតនៃផែនដី » ។ ‹ គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្ដារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ › ( យ៉ូហាន ១:៣ ) »( Ensign ឬ លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ នៅពេលសិស្សយល់ពីគោលបំណងដ៏អស់កល្បនៃការបង្កបង្កើតផែនដីនេះ នោះពួកគេអាចរស់នៅដោយការប្ដេជ្ញាដ៏ម៉ឺងម៉ាត់ ក្នុងការបំពេញតាមវិធានការណ៍នៃការបង្កើតផ្ទាល់ខ្លួនរបស់គេ ។
ការអានពីសាវតា
-
រ័សុល អិម ណិលសុន « The Creation » Ensign, ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៨៤–៨៦ ។
-
ប្រសិនបើវាមានជាភាសារបស់អ្នក សូមគិតពីការអានNeal A. Maxwell, “Our Creator’s Cosmos,” នៅក្នុង By Study and by Faith: Selections from the Religious Educator, ed. Richard Neitzel Holzapfel and Kent P. Jackson ( ឆ្នាំ ២០០៩ ) ទំព័រ ៣៧–៥០ ។
យោបល់សម្រាប់ការបង្រៀន
លោកុប្បត្តិ ១:១; យ៉ូហាន ១:១–៣; ហេព្រើរ ១:១–២; យ៉ាកុប ៤:៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១–៣; ៧៦:២២–២៤; ១០៤:១៤–១៧; ម៉ូសេ ១:៣០–៣៣; ២:១ ។
ព្រះយេហូវ៉ា បានបង្កើតផែនដី
សូមបង្ហាញនូវវត្ថុមួយ ដែលនរណាម្នាក់បានធ្វើឲ្យអ្នក ( ប្រហែលជាអំណោយមួយ ) ។ សូមចែកចាយដល់សិស្សនូវអារម្មណ៍របស់អ្នកចំពោះវត្ថុនោះ និងចំពោះបុគ្គលដែលបានធ្វើវានោះ ។ បន្ទាប់មក សូមសួរ ៖
-
តើនៅពេលណាដែលនរណាម្នាក់ បានធ្វើអ្វីមួយឲ្យអ្នក ? តើអ្នកមានអារម្មណ៍យ៉ាងណា ចំពោះបុគ្គលដែលបានធ្វើវានោះ ?
សូមឲ្យសិស្សប្រៀបធៀប និងរកភាពផ្ទុយគ្នានៃ លោកុប្បត្តិ ១:១; យ៉ូហាន ១:១–៣; អេភេសូ ៣:៩; ហេព្រើរ ១:១–២; និង ម៉ូសេ ២:១ ។ សូមឲ្យសិស្សសរសេរនៅលើក្ដារខៀន នូវភាពស្រដៀងគ្នា និងភាពខុសគ្នា ដែលពួកគេសម្គាល់ឃើញវាងវគ្គគម្ពីរទាំងនេះ ។ ( កំណត់ចំណាំ ៖ នៅពេលសិស្សរៀនប្រៀបធៀប និងរកភាពផ្ទុយគ្នាក្នុងវគ្គព្រះគម្ពីរ នោះគោលលទ្ធិ និងគោលការណ៍នានា អាចទទួលបានការយកចិត្តទុកដាក់ជាពិសេស ) ។ បន្ទាប់មក សូមសួរ ៖
-
យោងតាមខគម្ពីរទាំងនេះ តើនរណាជាអ្នកបង្កើតផែនដី ? ( សូមបញ្ជាក់ថា ព្រះយេហូវ៉ា បានបង្កើតផែនដីនៅក្រោមការដឹកនាំរបស់ព្រះវរបិតា ឬ ដូចដែលអែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖ « ការបង្កើតទាំងមូលត្រូវបានគ្រោងដោយ [ ព្រះវរបិតាសួគ៌ ] » ( « The Creation » Ensign ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៨៤ ) ។
សូមទុកពេលឲ្យសិស្សអាន និងប្រៀបធៀប គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២២–២៤; ១០៤:១៤–១៧; និង ម៉ូសេ ១:៣០–៣៣ ដោយស្ងាត់ស្ងៀម ដោយរកមើលអ្វីផ្សេងទៀត ដែលព្រះយេហូវ៉ាបានបង្កបង្កើត ។ ប្រសិនបើចាំបាច់ សូមបង្ហាញថា ទ្រង់បានបង្កើតពិភពលោកទាំងឡាយដោយរាប់មិនអស់ ហើយថា « ផែនដីបានពោរពេញ ហើយមានបរិបូរគ្រប់គ្រាន់ និងនៅសល់ខ្លះទៀតផង » ( គ. និង ស. ១០៤:១៧ ) ។ សូមជួយសិស្សវិភាគឃ្លានេះ ដោយការសួរ ៖
-
តើឃ្លានេះផ្តល់ជាសំណើរដូចម្តេច អំពីអ្វីដែលព្រះអង្គសង្គ្រោះត្រូវតែដឹង នៅពេលទ្រង់បានបង្កើតផែនដីនេះ ? ( ទ្រង់ត្រូវតែដឹងថា មានមនុស្សប៉ុន្មាននាក់នឹងរស់នៅនៅលើផែនដី និងអ្វីដែលជាសេចក្ដីត្រូវការរបស់ពួកគេទៅតាមរយៈពេលផ្សេងៗគ្នានៃប្រវត្តិសាស្ដ្រ ) ។
សូមពន្យល់ដល់សិស្សថា វាគឺជារឿងមួយដើម្បីដឹងថា នរណា បានបង្កើតផែនដី ប៉ុន្ដែវាគឺជារឿងមួយទៀតដើម្បីដឹងថា ដោយ ព្រះចេស្ដាអ្វី ដែលផែនដីនេះត្រូវបានបង្កើតឡើងនោះ ។ សូមឲ្យសិស្សប្រៀបធៀប និងធ្វើសេចក្តីយោងខគម្ពីររវាង មរមន ៩:១៦–១៧; គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១–៣; និង យ៉ាកុប ៤:៩ និង រកមើល របៀប ដែលផែនដីនេះត្រូវបានបង្កើតឡើង ។ សូមអញ្ជើញសិស្សឲ្យពន្យល់ជាសម្ដីរបស់គេ ពីអត្ថន័យនៃវគ្គគម្ពីរទាំងនេះ ។ បន្ទាប់មក សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ៖
« ព្រះយេស៊ូវគ្រីស្ទ បានបង្កើតពិភពលោកនេះ និងអ្វីៗទាំងអស់នៅលើលោក ។ ទ្រង់ក៏បានបង្កើតពិភពលោកជាច្រើនផ្សេងទៀតផងដែរ ។ ទ្រង់បានធ្វើដូច្នោះ តាមរយៈព្រះចេស្ដានៃអំណាចបព្វជិតភាព នៅក្រោមការដឹកនាំរបស់ព្រះវរបិតាសួគ៌របស់យើង » ( គោលការណ៍នៃដំណឹងល្អ [ ឆ្នាំ ២០០៩ ] ទំព័រ ២៣ ) ។
សូមបញ្ជាក់ថា តាមពិត ព្រះគម្ពីរផ្ដល់នូវសេចក្ដីលម្អិតមួយចំនួនអំពីរបៀបដែលផែនដីនេះត្រូវបានបង្កើតឡើង ទោះបីជាយើងត្រូវបានសន្យាថា សេចក្ដីលម្អិតបែបនោះនឹងត្រូវបានលាតត្រដាងនៅថ្ងៃមួយ ( សូមមើល គ. និង ស ១០១:៣២–៣៤ ) ។ អ្វីជាច្រើនទៀតត្រូវបានបង្រៀននៅក្នុងព្រះគម្ពីរ អំពីគោលបំណងនៃការបង្កើតនេះ ។
សូមពិភាក្សាសំណួរខាងក្រោមនេះ ជាថ្នាក់ ៖
-
នៅពេលអ្នកសង្កេតមើលពិភពលោកជុំវិញអ្នក តើការបង្កើតរបស់ព្រះបង្រៀនដល់អ្នកអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ អំពីអំណាចបព្វជិតភាពរបស់ទ្រង់ និងអំពីស្ថានភាពរបស់ទ្រង់នៅក្នុងពិភពមុនផែនដីនេះ ?
-
តើការយល់ដឹងពីសេចក្ដីពិតទាំងនេះ មានអនុភាពដូចម្តេច ចំពោះអារម្មណ៍របស់អ្នក និងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ?
-
តើការយល់ដឹងពីសេចក្ដីពិតទាំងនេះ មានអនុភាពដូចម្តេចចំពោះអារម្មណ៍របស់អ្នកអំពីផែនដីនេះ ?
មុនពេលបន្ដទៅមុខទៀត សូមបញ្ជាក់ដល់សិស្សថា ខណៈដែលព្រះអង្គសង្គ្រោះបានបង្កើតផែនដី នោះព្រះវរបិតាសួគ៌ គឺជាព្រះបិតានៃវិញ្ញាណរបស់យើង ហើយបានបង្កើតរូបកាយខាងសាច់ឈាមរបស់ អ័ដាម និងអេវ៉ា ។
នីហ្វៃទី ១ ១៧:៣៦; នីហ្វៃទី ១២ ២:២៣–២៥; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៦–១៧; ម៉ូសេ ១:២៧–៣៣, ៣៩
ព្រះបំណងនៃការបង្កើតផែនដី
សូមបែងចែកសិស្សជាគូៗ ហើយសូមឲ្យពួកគេសិក្សាស្រាវជ្រាវ ម៉ូសេ ១:២៧–៣៣, ៣៩; នីហ្វៃទី ១ ១៧:៣៦; និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៦–១៧ ។ អ្នកអាចស្នើថា ពួកគេគួរគូសចំណាំពាក្យ និងឃ្លានានានៅក្នុងវគ្គគម្ពីរទាំងនេះ ដែលជួយដល់ពួកគេឲ្យបង្កើតចេញជាចម្លើយ ទៅនឹងសំណួរនេះ ៖ « តើអ្នកនឹងពន្យល់ដល់មិត្តម្នាក់ពី មូលហេតុ ដែលផែនដីត្រូវបានបង្កើតឡើងដោយរបៀបណា ? » សូមឲ្យសិស្សពីរបីគូ ចែកចាយចម្លើយរបស់គេដល់សិស្សក្នុងថ្នាក់ ។ សិស្សគួរមើលឃើញថា ព្រះយេហូវ៉ា បានបង្កើតផែនដីដើម្បីផ្ដល់នូវកន្លែងមួយ ដែលកូនចៅរបស់ព្រះ អាចរស់នៅ និងរីកចម្រើនទៅរកជីវិតដ៏អស់កល្បជានិច្ចមួយ ។ សូមសួរ ៖
-
តើឃ្លា « ពេញទៅដោយមនុស្ស » នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៧មានន័យយ៉ាងណា ? ( ប្រសិនបើចាំបាច់ សូមមើលយោបល់សម្រាប់ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៦–១៧ នៅក្នុង Doctrine and Covenants Student Manual [(Church Educational System manual, ឆ្នាំ ២០០១ ), ទំព័រ ១០៦] ។ )
សូមឲ្យសិស្សអាន នីហ្វៃទី ២ ២:១៨–២៥ ដោយស្ងាត់ស្ងៀម ហើយបន្ទាប់មក សូមសួរ ៖
-
តើលក្ខខណ្ឌនៅក្នុងសួនច្បារអេដែន បានរារាំងលោកអ័ដាម និងនាងអេវ៉ា ពីការរីកចម្រើននៅក្នុងផែនការសង្គ្រោះរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
-
តើការធ្លាក់របស់លោកអ័ដាម បានជួយឲ្យផែនដីបំពេញតាមគោលបំណងនៃការបង្កើតរបស់វាដោយរបៀបណា ? ( វាធ្វើឲ្យលោកអ័ដាម និងនាងអេវ៉ា បង្កើតកូនចៅ ) ។
-
តើលទ្ធផលនៃការធ្លាក់នេះ ដែលបានរៀបរាប់នៅក្នុង ខទី ២៣អាចជួយយើងឲ្យរីកចម្រើននៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
សូមចែកដល់សិស្សម្នាក់ៗនូវច្បាប់ចម្លងមួយនៃសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដែលថ្លែងដោយអែលឌើរ ប្រ៊ូស អរ. ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងស៊ិស្ទើរ ជូលី ប៊ី ប៊េក អតីតប្រធានសមាគមសង្គ្រោះស្ដ្រីទូទៅ ៖ សូមឲ្យសិស្សមានពេលគ្រប់គ្រាន់ដើម្បីអានសេចក្ដីថ្លែងការណ៍ទាំងនេះ និងសញ្ជឹងគិតពីតួនាទីនៃការបង្កើតនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះ ដល់កូនចៅទ្រង់ ។
« វាប្រាកដជាក់ដូចជាសេចក្ដីសង្គ្រោះមកដោយសារដង្វាយធួន ដូច្នេះសេចក្ដីសង្គ្រោះក៏មកដោយសារតែការធ្លាក់ដែរ ។ …
« ហើយសូមឲ្យចងចាំថា ការធ្លាក់ត្រូវបានធ្វើឡើងបាន ដោយសារតែព្រះដ៏បង្កើតដ៏និរន្ដរ៍មួយអង្គ … បានបង្កើតផែនដី និងមនុស្ស និងជីវិតគ្រប់ទម្រង់ទាំងអស់ដែលនៅក្នុងសភាពបែបនោះ ដែលពួកគេអាចធ្លាក់ ។ … គ្រប់ការណ៍ទាំងអស់ ត្រូវបានបង្កើតដូច្នោះ ដើម្បីឲ្យពួកគេអាចធ្លាក់ ឬផ្លាស់ប្ដូរ ហើយហេតុដូច្នេះហើយ វាត្រូវបានណែនាំឲ្យស្គាល់នូវប្រភេទ និងបែបបទនៃការរស់នៅដែលចាំបាច់ ដើម្បីធ្វើប្រតិបត្តិការតាមលក្ខខណ្ឌ និងការព្រមព្រៀងទាំងឡាយនៃផែនការដ៏អស់កល្បនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតា ។
« ការបង្កើតខាងលោកិយ៍ពីអ្វីៗទាំងអស់ ទីមួយនេះ … សេរីល្អរុងរឿងតាមធម្មជាតិ ។ នៅក្នុងជំនាន់មុន និងជំនាន់សួនច្បារអេដែន ជីវិតគ្រប់ទម្រង់ទាំងអស់បានរស់នៅក្នុងសភាពខ្ពស់ជាង និងខុសគ្នាពីអ្វីដែលមាននាពេលនេះ ។ ការធ្លាក់ដែលរៀបនឹងកើតឡើង នឹងទាញទម្លាក់វាចុះ ទៅមុខ និងបន្ដទៅមុខ ។ សេចក្ដីស្លាប់ និងការបង្កើត មិនទាន់បានចូលទៅក្នុងពិភពលោកនៅឡើយទេ » ( ប្រ៊ូស អរ. ម៉ាក់ខន់ឃី « Christ and the Creation » Ensign, ខែ មិថុនា ឆ្នាំ ១៩៨២ ទំព័រ ៩ ) ។
« នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងមានអាទិទេពវិទ្យាមួយនៃគ្រួសារ ដែលវាផ្អែកទៅលើការបង្កបង្កើត ការធ្លាក់ និងដង្វាយធួន ។ ការបង្កើតផែនដី បានផ្ដល់នូវកន្លែងមួយដែលគ្រួសារជាច្រើនអាចរស់នៅបាន ។ ព្រះបានបង្កើត បុរសម្នាក់ និង ស្ដ្រីម្នាក់ដែលជាធាតុដ៏សំខាន់ពីររួមបញ្ចូលគ្នានៃគ្រួសារមួយ ។ វាគឺជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតាសួគ៌ ដែលថាលោកអ័ដាម និងនាងអេវ៉ា ត្រូវបានផ្សារភ្ជាប់ និងបង្កើតជាក្រុមគ្រួសារដ៏អស់កល្បមួយ ។
« ការធ្លាក់បានផ្ដល់នូវរបៀបមួយសម្រាប់ឲ្យគ្រួសាររីកចម្រើនឡើង ។ អ័ដាម និងនាងអេវ៉ា គឺជាអ្នកដឹកនាំគ្រួសារ ដែលបានជ្រើសរើសដើម្បីទទួលបាននូវបទពិសោធន៍ខាងសាច់ឈាមមួយ ។ ការធ្លាក់ បានធ្វើឲ្យមានលទ្ធភាពសម្រាប់ពួកគេ ដើម្បីមានកូនប្រុស និងកូនស្រីទាំងឡាយ ។
« ដង្វាយធួន អនុញ្ញាតឲ្យគ្រួសារត្រូវបានផ្សារភ្ជាប់ជាមួយគ្នាដ៏អស់កល្បជានិច្ច ។ វាអនុញ្ញាតឲ្យគ្រួសារទាំងឡាយ មានការរីកចម្រើន និងភាពឥតខ្ចោះដ៏អស់កល្ប ។ ផែនការនៃសុភមង្គល ដែលត្រូវបានហៅថាជាផែនការនៃសេចក្ដីសង្គ្រោះផងដែរ គឺជាផែនការមួយដែលបានបង្កើតឡើងសម្រាប់ក្រុមគ្រួសារ ។ ជំនាន់កំពុងតែធំធាត់នេះ ត្រូវយល់ថា សសរទ្រូងដ៏សំខាន់នៃអាទិទេពវិទ្យារបស់យើង គឺផ្ដោតទៅលើគ្រួសារជាចម្បង » ( ជូលី ប៊ី ប៊េក « Teaching the Doctrine of the Family » Ensign ខែ មិនា ឆ្នាំ ២០១១ ទំព័រ ១២ ) ។
-
តើសេចក្ដីថ្លែងការណ៍ទាងនេះជួយអ្នកឲ្យយល់ពីតួនាទីដ៏សំខាន់នៃការបង្កើត នៅក្នុងផែនការទាំងស្រុងរបស់ព្រះសម្រាប់សង្គ្រោះដល់កូនចៅរបស់ទ្រង់ដោយរបៀបណា ?
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ថា ផែនដីត្រូវបានបង្កើតឡើង ដើម្បីជួយដល់បុគ្គល និងគ្រួសារទាំងឡាយឲ្យទទួលបានសិរីល្អ ? ( នៅពេលលសិស្សឆ្លើយ សូមសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖ នៅពេលយើងយល់ពីព្រះរាជបំណងនៃការបង្កើតផែនដីនេះ នោះយើងអាចអភិវឌ្ឍបំណងប្រាថ្នាកាន់តែខ្លាំង ដើម្បីបំពេញតាមគោលបំណងនៃការបង្កើតរបស់យើង ) ។
សូមពន្យល់ដល់សិស្សថា អំណាចផ្សារភ្ជាប់នៃបព្វជិតភាព ដែលធ្វើឲ្យស្វាមី និងភរិយា និងឪពុកម្ដាយ និងកូនចៅទាំងឡាយអាចបានផ្សារភ្ជាប់គ្នាក្រោយពីសេចក្ដីស្លាប់បាន ។ បើគ្មានអំណាចបព្វជិតភាពផ្សារភ្ជាប់ ដែលត្រូវបានស្ដារឡើងវិញតាមរយៈអេលីយ៉ាទេ នោះកូនចៅរបស់ព្រះមិនអាចទទួលបាននូវពរជ័យយ៉ាងពេញលេញនៃភាពតម្កើងឡើង ហើយគោលបំណងនៃការបង្កើតផែនដីនេះ នឹងមិនអាចត្រូវបានបំពេញបានឡើយ ឬដូចដែលបានបង្រៀននៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញាថា « ផែនដីទាំងមូលនឹងត្រូវកម្ទេចចោលសូន្យឈឹង » ( គ. និងស. ២:៣; សូមមើលផងដែរ ម៉ាឡាគី ៤:៦ ) ។
សូមបញ្ចប់មេរៀននេះដោយការថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដ៏សំខាន់ទាំងនេះ ៖ ( ១ ) ព្រះយេហូវ៉ាបានបង្កើតផែនដីនេះ នៅក្រោមការដឹកនាំរបស់ព្រះវរបិតា ( ២ ) ទ្រង់បានបង្កើតផែនដីដើម្បីផ្ដល់នូវកន្លែងមួយ ដែលកូនចៅរបស់ព្រះអាចរស់នៅ និងរីកចម្រើនទៅរកជីវិតដ៏អស់កល្ប និង ( ៣ ) នៅពេលយើងយល់ពីគោលបំណងនៃការបង្កើតផែនដីនេះ នោះយើងអាចអភិវឌ្ឍបំណងប្រាថ្នាដ៏ខ្លាំងជាងមុន ដើម្បីបំពេញតាមគោលបំណងនៃការបង្កើតរបស់យើង ។
សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតអំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីបង្ហាញការដឹងគុណរបស់ពួកគេចំពោះការបង្កើតរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តសិស្សឲ្យធ្វើសកម្មភាពតាមការបំផុសគំនិតពីព្រះវិញ្ញាណ ដែលពួកគេទទួលបានពេលសិក្សាមេរៀននេះ ។
ការអានរបស់សិស្ស
-
លោកុប្បត្តិ ១:១; យ៉ូហាន ១:១–៣; ហេព្រើរ ១:១–២; ម៉ូសេ ២:១; មរមន ៩:១៦–១៧; គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១–៣; ៧៦:២២–២៤; ១០៤:១៤–១៧; យ៉ាកុប ៤:៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៣២–៣៤; ម៉ូសេ ១:២៧–៣៣,៣៩; នីហ្វៃទី ១ ១៧:៣៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៦–១៧ ។
-
រ័សុល អិម ណិលសុន « The Creation » Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៨៤–៨៦ ។