របាយការណ៍ការិយាល័យសវនកម្មសាសនាចក្រឆ្នាំ ២០១៤
ជូនចំពោះ គណៈប្រធានទីមួយ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
បងប្អូនប្រុសជាទីស្រឡាញ់ ៖ ដូចបានដឹកនាំដោយវិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញាកណ្ឌ ១២០ នោះក្រុមប្រឹក្សារៀបចំដង្វាយមួយភាគក្នុងដប់ ដែលបង្កើតឡើងដោយគណៈប្រធានទីមួយ កូរ៉ុមនៃសាវកពួកដប់ពីរនាក់ និងគណៈប៊ីស្សពជាអធិបតី អនុញ្ញាតលើការចំណាយមូលនិធិសាសនាចក្រ ។ ស្ថាប័នសាសនាចក្រទាំងឡាយ បានចំណាយមូលនិធិស្របតាមថវិកា គោលការណ៍ និងនិតិវិធីដែលបានអនុម័ត ។
ការិយាល័យសវនកម្មសាសនាចក្រ ដែលមានពួកអ្នកជំនាញដ៏មានសមត្ថភាព ហើយឯករាជ្យពីការិយាល័យសាសនាចក្រដទៃទៀតទាំងអស់ មានទំនួលខុសត្រូវធ្វើសវនកម្មក្នុងគោលបំណងផ្ដល់ការអះអាងសមហេតុផល ស្ដីពីការបរិច្ចាគដែលបានទទួល ការចំណាយដែលបានធ្វើឡើង និងការការពារទ្រព្យសម្បត្តិសាសនាចក្រ ។
ផ្អែកលើសវនកម្មដែលបានធ្វើឡើង នោះការិយាល័យសវនកម្មសាសនាចក្រជឿជាក់ថា គ្រប់ឯកសារជាក់លាក់ទាំងអស់ ការបរិច្ចាគដែលបានទទួល ការចំណាយដែលបានធ្វើឡើង និងទ្រព្យសម្បត្តិរបស់សាសនាចក្រសម្រាប់ឆ្នាំ ២០១៤ ត្រូវបានកត់ត្រា ហើយប្រើប្រាស់ស្របទៅតាមថវិការ គោលការណ៍ និងការអនុវត្តខាងគណនេយ្យរបស់សាសនាចក្រ ដែលបានអនុម័តឲ្យ ។ សាសនាចក្រធ្វើតាមការអនុវត្តដែលបានបង្រៀនដល់សមាជិកអំពីការរស់នៅតាមថវិកា ចៀសវាងពីបំណុល ហើយសន្សំទុកសម្រាប់ពេលចាំបាច់ ។
សូមដាក់ជូនដោយការគោរពដ៏ខ្ពង់ខ្ពស់
ការិយាល័យសវនកម្មសាសនាចក្រ
ខេវិន អរ ជើរហ្គែនសិន
នាយកគ្រប់គ្រង