ខែ មេសា ឆ្នាំ ២០១៨ សម័យប្រជុំព្រឹកថ្ងៃសៅរ៍ សម័យប្រជុំព្រឹកថ្ងៃសៅរ៍ ហែនរី ប៊ី អាវរិងជំនុំមុតមាំនៅក្នុងជំនុំមុតមាំ ប្រធានអាវរិង បង្ហាញឈ្មោះគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់សម្រាប់ការបោះឆ្នោតគាំទ្រ ។ អិម រ័សុល បាឡឺដអំណោយទានដ៏មានតម្លៃមកពីព្រះប្រធាន បាឡឺដបង្រៀនថា ការអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងការទទួលស្គាល់អំណោយទានដ៏មានតម្លៃមកពីព្រះនៅក្នុងជីវិតរបស់យើង នាំមកនូវអំណរដល់ខ្លួនយើង និងអ្នកដទៃ ។ ប្រៃអិន ខេ ថៃលើរតើខ្ញុំជាកូនរបស់ព្រះឬ ?អែលឌើរ ថៃលើរ បង្រៀនអំពីរបៀបដែលយើងអាចត្រូវបានពង្រឹងតាមរយៈការយល់ដឹងអំពីអត្តសញ្ញាណនៃភាពជាព្រះរបស់យើងក្នុងនាមជាបុត្រាបុត្រីនៃព្រះ ។ ឡារី ជេ អ៊ីកូ ហកចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរអែលឌើរ អ៊ីកូ ហក បង្រៀនអំពីគោលការណ៍នៃការអភ័យទោសជាមួយនឹងគំរូនៃការអភ័យទោសរបស់ក្រុមគ្រួសាររបស់លោកដល់យុវជនម្នាក់បន្ទាប់ពីគ្រោះថ្នាក់មួយដែលបានឆក់យកជីវិតរបស់ប្អូនប្រុសលោក ។ ហ្គែរី អ៊ី ស្ទីវ៉ែនសុនដួងចិត្តរបស់ព្យាការីអែលឌើរ ស្ទីវ៉ែនសុន ពន្យល់អំពីដំណើរការរបស់ព្រះក្នុងការហៅ និងការគាំទ្រព្យាការីនៅរស់នៅលើផែនដី ។ លីន ជី រ៉ូប៊ីនប្រាំពីរចិតសិបដងអែលឌើរ រ៉ូប៊ីន បង្រៀនថា អំពើបាប និងកំហុសគឺជាផ្នែកមួយនៃជីវិត ហើយតាមរយៈការប្រែចិត្តដោយស្មោះសរ នោះយើងអាចបន្តទទួលបានការអភ័យទោស និងជំនួយពីព្រះ ។ នែល អិល អាន់ឌើរសិនព្យាការីនៃព្រះអែលឌើរ អាន់ឌើរសិន បង្រៀនថា មានសុវត្ថិភាព និងភាពសុខសាន្តក្នុងការធ្វើតាមព្យាការី ដែលជាអ្នកមានតួនាទីដ៏សំខាន់បំផុតក្នុងការបង្ហាញផ្លូវទៅរកព្រះអង្គសង្គ្រោះ ។ សម័យប្រជុំរសៀលថ្ងៃសៅរ៍ សម័យប្រជុំរសៀលថ្ងៃសៅរ៍ ដាល្លិន អេក អូកការគាំទ្រដល់អ្នកកាន់តំណែងក្នុងសាសនាចក្រប្រធានអូកបង្ហាញពួកអ្នកកាន់តំណែងទូទៅសម្រាប់ការគាំទ្រ ។ ខេវិន អរ ជើរហ្គែនសិនរបាយការណ៍ការិយាល័យសវនកម្មសាសនាចក្រ ឆ្នាំ ២០១៧ខេវីន អ័រ ជើហ្គិនសិន ជានាយកគ្រប់គ្រងនៃការិយាល័យសវនកម្មសាសនាចក្រ បង្ហាញរបាយការណ៍សវនកម្មសម្រាប់ឆ្នាំ ២០១៧ ។ ដេវីឌ អេ បែដណាចូរមានចិត្តស្លូតបូត ហើយសុភាពរាបសាដោយចែកចាយឧទាហរណ៍អំពីភាពស្លូតបូតមកពីខគម្ពីរ និងប្រវត្តិនៃពួកព្យាការីសម័យទំនើប នោះអែលឌើរ បែដណា បង្រៀនថា លក្ខណៈដូចព្រះគ្រីស្ទនេះអាចអភិវឌ្ឍបាន ។ ថេលើរ ជី ហ្គូឌយមួយថ្ងៃទៀតអែលឌើរ ហ្គូឌយ បង្រៀនអំពីពរជ័យដែលកើតមានមកតាមរយៈការលះបង់ ។ បូនី អិល អូស្ការសុនយុវនារីនៅក្នុងកិច្ចការស៊ិស្ទើរ អូស្កាសុន ធ្វើគម្រោងពីវិធីដែលយុវនារីនៃសាសនាចក្រអាចបរិច្ចាគនៅក្នុងវួដ និងសាខារបស់ពួកគេ ។ តាណែឡា ប៊ី វ៉ាកូឡូពិធីបរិសុទ្ធនៃការសង្គ្រោះនឹងនាំពន្លឺដ៏អស្ចារ្យមកកាន់យើងអែលឌើរ វ៉ាកូឡូ ពិភាក្សាអំពីតួនាទីនៃពិធីបរិសុទ្ធ សេចក្ដីសញ្ញា និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងការទទួលបានអំណាចនៃព្រះនៅក្នុងជីវិតរបស់យើង ។ ដេវិន ជី ឌើរ៉ាន់ការបង្រៀននៅក្នុងផ្ទះ—ជាការទទួលខុសត្រូវដ៏អំណរ និងពិសិដ្ឋបងប្រុស ឌើរ៉ាន់ មានប្រសាសន៍អំពីការទទួលខុសត្រូវដ៏ពិសិដ្ឋរបស់ឪពុកម្ដាយក្នុងការបង្រៀនកូនៗ ហើយពិពណ៌នាអំពីឱកាសបង្រៀននានា ។ ឌែល ជី រិនឡាន់កិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ៖ ការផ្សារភ្ជាប់ និងការព្យាបាលអែលឌើរ រិនឡាន់ បង្រៀនថា នៅពេលយើងធ្វើកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធសម្រាប់ជីដូនជីតារបស់យើង នោះព្រះប្រទានពរជ័យទាំងនៅសងខាងវាំងនន ។ សម័យប្រជុំបព្វជិតភាពទូទៅ សម័យប្រជុំបព្វជិតភាពទូទៅ ដូហ្គាល ឌី ហូលម៊ីសអ្វីដែលអ្នកកាន់បព្វជិតភាពគ្រប់រូបចាំបាច់ត្រូវយល់ដឹងបងប្រុស ហូលម៊ីស បង្រៀនថា ពួកអ្នកកាន់បព្វជិតភាពអើរ៉ុន មានតួនាទីសំខាន់នៅក្នុងការជួយអ្នកដទៃឲ្យទទួលបានអំណាចដង្វាយធួនរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់ពួកគេ ។ រ័សុល អិម ណិលសុនសុន្ទរកថាចាប់ផ្ដើមប្រធានណិលសុនប្រកាសថា ពួកសង្ឃជាន់ខ្ពស់ និងពួកអែលឌើរ នៅក្នុងកម្រិតវួដ នឹងត្រូវដាក់បញ្ចូលគ្នាជាកូរ៉ុមអែលឌើរតែមួយ ។ ឌី ថត គ្រីស្តូហ្វឺសិនកូរ៉ុមអែលឌើរអែលឌើរ គ្រីស្តូហ្វឺសិន ពន្យល់អំពីគោលបំណងនៃការដាក់បញ្ចូលគ្នានូវពួកអែលឌើរ និងពួកសង្ឃជាន់ខ្ពស់ជាកូរ៉ុមអែលឌើរតែមួយនៅកម្រិតវួដ ហើយផ្ដល់ព័ត៌មានលម្អិតស្ដីពីការផ្លាស់ប្ដូរនេះ ។ រ៉ូណល អេ រ៉ាសបានមើលចុះ ! ទ័ពហ្លួងអែលឌើរ រ៉ាសបាន ចែកចាយព័ត៌មានបញ្ជាក់លម្អិតអំពីការផ្លាស់ប្ដូរចំពោះការរៀបចំកូរ៉ុមបព្វជិតភាពមិលគីស្សាដែក ហើយពិភាក្សាអំពីពរជ័យនៃការផ្លាស់ប្ដូរទាំងនេះ ។ ហែនរី ប៊ី អាវរិងការងារបម្រើដ៏បំផុសគំនិតប្រធានអាវរិងបង្រៀនថា ការងារបម្រើដល់មនុស្សដទៃតាមរបៀបរបស់ព្រះអម្ចាស់តម្រូវឲ្យមានអារម្មណ៍ស្រឡាញ់គ្នាទៅវិញទៅមក ហើយធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ ។ ដាល្លិន អេក អូកអំណាចបព្វជិតភាពប្រធាន អូក ចែកចាយគោលការណ៍ដែលគ្រប់គ្រងការអនុវត្តបព្វជិតភាពមិលគីស្សាដែកនៅក្នុងសាសនាចក្រ និងនៅក្នុងគេហដ្ឋាន ។ រ័សុល អិម ណិលសុនការបម្រើដោយព្រះចេស្ដា និងសិទ្ធិអំណាចពីព្រះប្រធានណិលសុនបង្រៀនថា ពួកយើងគួរបម្រើគ្នាទៅវិញទៅមកនៅក្នុងព្រះនាមនៃព្រះគ្រីស្ទដោយព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ ហើយដោយសណ្ដានចិត្តល្អដែលពោរពេញដោយក្ដីស្រឡាញ់របស់ទ្រង់ ។ សម័យប្រជុំព្រឹកថ្ងៃអាទិត្យ សម័យប្រជុំព្រឹកថ្ងៃអាទិត្យ លែរី វ៉ាយ វិលសុនសូមយកព្រះវិញ្ញាណបរិសុទ្ធធ្វើជាអ្នកដឹកនាំរបស់អ្នកអែលឌើរ វិលសុន បង្រៀនគោលការណ៍ទាំងឡាយដែលដឹកនាំឲ្យទទួលបានវិវរណៈផ្ទាល់ខ្លួនមកពីព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ រ៉េណា អ៊ី អាប៊ើតូដោយព្រមព្រៀងគ្នាស៊ីស្ទើរ អាប៊ើតូ បង្រៀនថា ដើម្បីសម្រេចបាននូវគោលដៅនៃភាពជាព្រះរបស់យើង នោះយើងត្រូវធ្វើតាមគំរូរបស់ព្រះគ្រីស្ទអំពីសាមគ្គីភាពជាមួយនឹងព្រះវរបិតារបស់ទ្រង់ ហើយកាន់តែមានសាមគ្គីភាពជាមួយនឹងពួកទ្រង់ និងចំពោះគ្នាទៅវិញទៅមក ។ ម៉ាស៊ីម៉ូ ឌី ហ្វីអូសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធ ៖ គឺជាសញ្ញាពិតនៃសិស្សដ៏ពិតគ្រប់រូបរបស់ព្រះយេស៊ូវគ្រីស្ទ ។អែលឌើរ ឌី ហ្វីអូ បង្រៀនថា ដំណឹងល្អផ្ដោតសំខាន់ទៅលើសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធ ហើយថាភាពជាសិស្សរបស់យើងគឺជាការបង្ហាញមួយនៃសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ និងចំពោះគ្នាទៅវិញទៅមក ។ ក្លូឌីអូ ឌី ស្សីវីកអ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះអ៊ែលឌើរ ស្ស៊ីវិកបង្រៀនអំពីសារៈសំខាន់នៃការកាន់ខ្ជាប់រហូតដល់ទីបញ្ចប់ក្នុងសេចក្តីជំនឿ ការប្រែចិត្ត និងការគោរពប្រតិបត្តិ ។ ហែនរី ប៊ី អាវរិងព្រះវិញ្ញាណរបស់ទ្រង់នឹងគង់នៅជាមួយអ្នកប្រធាន អាវរិង បង្រៀនអំពីការទទួលព្រះវិញ្ញាណបរិសុទ្ធ ដោយប្រើប្រាស់ខគម្ពីរមកពីព្រះគម្ពីរសញ្ញាថ្មី និងយ៉ូសែប ស្ម៊ីធ ជាឧទាហរណ៍ ។ ដាល្លិន អេក អូកកិច្ចការតូចតាច និងងាយប្រធាន អូក រំឭកយើងថា កិច្ចការតូចតាច និងងាយ រួមទាំងជម្រើសតូចៗ ជម្រើសវិជ្ជមាន ឬអវិជ្ជមានរបស់យើង យូរៗទៅនាំឲ្យកើតមានកិច្ចការដ៏អស្ចារ្យបាន ។ រ័សុល អិម ណិលសុនវិវរណៈសម្រាប់សាសនាចក្រ វិវរណៈសម្រាប់ជីវិតរបស់យើងប្រធាន ណិលសុន ថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈវិវរណៈ ហើយវិវរណៈផ្ទាល់ខ្លួនគឺមានសម្រាប់មនុស្សគ្រប់រូប ។ សម័យប្រជុំរសៀលថ្ងៃអាទិត្យ សម័យប្រជុំរសៀលថ្ងៃអាទិត្យ ហ្គើរីត ដបុលយូ ហ្គុងព្រះគ្រីស្ទទ្រង់បានរស់ឡើងវិញអែលឌើរ ហ្កង ចែកចាយទីបន្ទាល់ដ៏មានឥទ្ធិពលរបស់លោកអំពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ និងអំពីពួកព្យាការីសម័យទំនើបនេះរបស់ទ្រង់ ។ អូលីសេស សូរ៉េសពួកព្យាការីថ្លែងដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធអែលឌើរ សូរ៉េស ថ្លែងទីបន្ទាល់ថា ពួកព្យាការីត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ហើយបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ រ័សុល អិម ណិលសុនការងារបម្រើប្រធានណិលសុន ណែនាំនូវមធ្យោបាយកាន់តែថ្មី និងកាន់តែបរិសុទ្ធដើម្បីមើលថែ និងបម្រើដល់អ្នកដទៃ ។ ជែហ្វ្រី អ័រ ហូឡិន« នៅជាមួយ និង ចម្រើនកម្លាំងពួកគេ »អែលឌើរ ហូឡិន បង្រៀនថា យើងគួរតែត្រូវបានជម្រុញចិត្តដោយសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ព្រះគ្រីស្ទ នៅពេលយើងកាន់តែតាំងចិត្តដើម្បីមើលថែ និងបម្រើដល់អ្នកដទៃ ។ ជីន ប៊ី ប៊ីងហាំការងារបម្រើដូចដែលព្រះអង្គសង្គ្រោះបានធ្វើស៊ិស្ទើរ ប៊ីងហាំ បង្រៀនអំពីការបម្រើដល់គ្នាទៅវិញទៅមក និងផ្ដល់ឧទាហរណ៍អំពីរបៀបដែលយើងអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះក្នុងការបម្រើប្រកបដោយសេចក្ដីស្រឡាញ់តាមរយៈទង្វើដ៏សាមញ្ញៗ ។ ឌៀថើរ អេស្វ អុជដូហ្វមើលចុះ មនុស្សនេះហើយ !អែលឌើរ អុជដូហ្វ បានថ្លែងទីបន្ទាល់ថា ថ្ងៃដ៏មហិមាបំផុតនៅក្នុងប្រវត្តិសាស្ត្រ គឺជាពេលដែលព្រះអង្គសង្គ្រោះយកឈ្នះលើអំពើបាប និងសេចក្ដីស្លាប់ ។ យើងអាចស្វែងរកអំណរ និងភាពសុខសាន្ដនៅពេលយើងមើលឃើញទ្រង់ថា ទ្រង់ជានរណានោះ ។ ជែរលដ៍ ឃូសេអ្វីដែលយើងធ្វើគឺដើម្បីមើលថែដល់មនុស្សប៊ីស្សព កូសសេ បង្រៀនថា កម្លាំងរបស់សាសនាចក្រកើតឡើងពីសកម្មភាពប្រចាំថ្ងៃនៃពួកសិស្សរបស់ព្រះគ្រីស្ទរាប់លាននាក់ ដែលព្យាយាមធ្វើតាមគំរូរបស់ទ្រង់រៀងរាល់ថ្ងៃ ។ ឃ្វីនថិន អិល ឃុកប្រុងប្រៀបទៅជួបព្រះអែលឌើរ ឃុក បង្រៀនថា យើងប្រុងប្រៀបទៅជួបព្រះ តាមរយៈការបំពេញការទទួលខុសត្រូវដែលព្រះចាត់តាំងនៅក្នុងកិច្ចការអ្នកផ្សព្វផ្សាយសាសនា កិច្ចការព្រះវិហារបរិសុទ្ធ និងការពង្រឹងសមាជិកសាសនាចក្រ ។ រ័សុល អិម ណិលសុនចូរយើងខិតខំទៅប្រធានណិលសុនលើកទឹកចិត្តយើងឲ្យសិក្សាសន្និសីទទូទៅដ៏ជាប្រវត្តិសាស្ត្រនេះ ។ លោកបានប្រកាសការសាងសង់ព្រះវិហារបរិសុទ្ធថ្មីប្រាំពីរទៀត។