ឆ្នាំ ២០១០-២០១៩
របាយការណ៍​ការិយាល័យ​សវនកម្ម​សាសនាចក្រ ឆ្នាំ ២០១៧
ខែ មេសា ឆ្នាំ ២០១៨


2:3

របាយការណ៍​ការិយាល័យ​សវនកម្ម​សាសនាចក្រ ឆ្នាំ ២០១៧

ជូន​ចំពោះ​គណៈប្រធាន​ទី​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ

បងប្អូន​ប្រុស​ជាទី​ស្រឡាញ់ ៖ ដូច​បាន​ដឹកនាំ​ដោយ​វិវរណៈ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌទី ១២០ ក្រុម​ប្រឹក្សា​រៀបចំ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់—ដែល​បង្កើត​ឡើង​ដោយ​គណៈប្រធាន​ទី​មួយ កូរ៉ុម​នៃ​សាវក​ពួក​ដប់​ពីរ​នាក់ និង​គណៈប៊ីស្សព​ជា​អធិបតី—អនុញ្ញាត​លើ​ការ​ចំណាយ​មូលនិធិ​សាសនាចក្រ ។ ស្ថាប័ន​សាសនាចក្រ​ទាំងឡាយ​បាន​ចំណាយ​មូលនិធិ​ស្រប​តាម​ថវិកា គោលការណ៍ និង​និតិវិធី​ដែល​បាន​អនុម័ត ។

សវនកម្ម​សាសនាចក្រ​មាន​ពួក​អ្នក​ជំនាញ​ដ៏​មាន​សមត្ថភាព ហើយ​ឯករាជ្យ​ពី​ការិយាល័យ​សាសនាចក្រ​ដទៃ​ទៀត​ទាំងអស់ មាន​ការ​ទទួល​ខុសត្រូវ​ធ្វើ​សវនកម្ម​ក្នុង​គោលបំណង​ផ្ដល់​ការអះអាង​សម​ហេតុផល​ស្ដីពី​ការ​បរិច្ចាគ​ដែល​បាន​ទទួល​ការ​ចំណាយ​ដែល​បាន​ធ្វើ​ឡើង និង​ការ​ការពារ​ទ្រព្យ​សម្បត្តិ​សាសនាចក្រ ។

ផ្អែក​លើ​សវនកម្ម​ដែល​បាន​ធ្វើ​ឡើង នោះ​សវនកម្ម​សាសនាចក្រ​ជឿជាក់​ថា គ្រប់​ទិដ្ឋភាព​ឯកសារ​ទាំងអស់ ការបរិច្ចាគ​ដែល​បាន​ទទួល ការចំណាយ​ដែល​បាន​ធ្វើ​ឡើង និង​ទ្រព្យ​សម្បត្តិ​របស់​សាសនាចក្រ​សម្រាប់​ឆ្នាំ ២០១៧ ត្រូវបាន​កត់ត្រា ហើយ​ប្រើប្រាស់​ស្រប​ទៅ​តាម​ថវិកា គោលការណ៍ និង ការអនុវត្ត​ខាង​គណនេយ្យ​របស់​សាសនាចក្រ​ដែល​បាន​អនុម័ត​ឲ្យ ។ សាសនាចក្រ​ធ្វើ​តាម​ការអនុវត្ត​ដែល​បាន​បង្រៀន​ដល់​សមាជិក​អំពី​ការរស់នៅ​តាម​ថវិកា ចៀសវាង​ពី​បំណុល ហើយ​សន្សំ​ទុក​សម្រាប់​ពេល​ចាំបាច់ ។

សូម​ដាក់​ជូន​ដោយ​ការគោរព​ដ៏​ខ្ពង់ខ្ពស់

ការិយាល័យ​សវនកម្ម​សាសនាចក្រ

ខេវិន អរ ជើរហ្គែនសិន

នាយកគ្រប់គ្រង