សន្និសីទទូទៅ
ប៉ុន្តែ​ពួក​យើង​ឥត​យក​ចិត្ត​ទុក​ដាក់​ដល់​គេ​ឡើយ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


12:59

ប៉ុន្តែ​ពួក​យើង​ឥត​យក​ចិត្ត​ទុក​ដាក់​ដល់​គេ​ឡើយ

នីហ្វៃទី១ ៨:៣៣ )

សេចក្ដីសញ្ញា និង​ពិធី​បរិសុទ្ធ​របស់​យើង​ចង្អុល​បង្ហាញ​ និង​ជួយ​យើង​ឲ្យ​ចងចាំ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទជានិច្ច កាលដែល​យើង​រីក​ចម្រើន​នៅតាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។

ភរិយា​ខ្ញុំ ស៊ូសាន កូនប្រុស​ទាំងបី​របស់​យើង និង​ភរិយា​ពួកគេ ចៅៗ​របស់​យើង និង អែលឌើរ ឃ្វីនថិន អិល ឃុក ដែល​អង្គុយ​នៅជិត​ខ្ញុំ​​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ​ជិត ១៥ ឆ្នាំ ​យល់ស្រប​​ថា ខ្ញុំ​ច្រៀង​មិន​ពិរោះ​ទេ ។ ប៉ុន្តែ ទោះ​ខ្ញុំ​មិន​ប្រសប់​ច្រៀង​ក៏​ដោយ ក៏​ខ្ញុំ​ចូលចិត្ត​ច្រៀង​ទំនុកតម្កើង​អំពី​ការស្ដារ​ឡើង​វិញ​ដែរ ។ ពេល​ទំនុក​ច្រៀង​ដ៏​បំផុស​គំនិត និង​បទភ្លេង​ដ៏​រុងរឿងដាក់បញ្ចូលគ្នា វាជួយ​ខ្ញុំ​ឲ្យ​រៀនអំ​ពី​គោលការណ៍​ដំណឹងល្អ​សំខាន់ៗ ហើយវា​រំជួល​ដល់​ព្រលឹង​ខ្ញុំ ។

ទំនុកតម្កើង​មួយ ដែល​បានប្រទានពរ​ដល់​​ជីវិត​​ខ្ញុំ​ដ៏​អស្ចារ្យ គឺ « ចូរ​យើង​ខិតខំ​ទៅ » ។ ថ្មីៗ​នេះ​ខ្ញុំ​បាន​ពិចារណា និង​រៀន​អំពី​ឃ្លា​ជាក់លាក់​មួយ​នៅក្នុង​បទបន្ទរ​នៃ​ទំនុកតម្កើង​នោះ ។ « យើង​នឹង​មិន​ស្តាប់ តាម​សម្តី​ពួកទុច្ចរិត​ថា តែ​យើង​នឹង​គោរព​តែ​ព្រះ​ប៉ុណ្ណោះ » ។

យើង​នឹង​មិន​ស្តាប់ ។

ពេល​ខ្ញុំ​ច្រៀងបទ « ចូរ​យើង​ខិតខំ​ទៅ » ជា​ញឹកញាប់​ខ្ញុំ​គិត​អំពី​ប្រជាជន​នៅក្នុង​ការនិមិត្ត​របស់​លីហៃ ដែល​កំពុង​តែ​ប្រជ្រៀត​ទៅមុខ​នៅលើ​ផ្លូវ ដែល​នាំ​ទៅកាន់​ដើម​ជីវិត ដែល​មិន​គ្រាន់តែ « ដើរ​សួ​តាម​ដំបង​ដែក »ប៉ុណ្ណោះទេ តែ​ថែម​ទាំង « កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់​ជានិច្ច រហូត​ដល់​ពួក​គេ​បាន​មក​ដល់ ហើយ​ដួល​ចុះ ហើយ​បរិភោគ​ផ្លែឈើ​នោះ​ទៅ » ។ លីហៃ​បាន​ពិពណ៌នា​អំពី​ហ្វូង​មនុស្ស​នៅក្នុង​អគារ​ដ៏​ធំ ហើយ​ទូលាយ​ ដែល​កំពុង « ចង្អុល​មើលងាយ​ដល់ [ លោក ] និង​ពួក​អ្នក​ដែល​បរិភោគ​ផ្លែឈើ​ផង​នោះ » ។ ការឆ្លើយតប​របស់​លោក​ចំពោះ​ការចំអក និង​ការប្រមាថ​នោះ គឺ​អស្ចារ្យ និង​មិន​អាច​បំភ្លេច​បាន​« ប៉ុន្តែ​ពួកយើង​ឥត​យក​ចិត្ត​ទុក​ដាក់​ដល់​គេ​ឡើយ »​5 ។

ខ្ញុំ​អធិស្ឋាន​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ប្រទានពរ ហើយ​បំភ្លឺ​យើង​ម្នាក់ៗ ពេលយើង​ពិចារណា​ជាមួយគ្នា អំពី​របៀប​ដែល​យើង​អាច​រឹងមាំ « មិន​ស្ដាប់ »​ឥទ្ធិពល​អាក្រក់ៗ និង​សំឡេង​ចំអក​របស់​ពិភព​សហសម័យ​ដែល​យើង​កំពុង​រស់នៅ​នេះ ។

មិន​ស្ដាប់

ពាក្យ​ថា ស្ដាប់ សំដៅ​ដល់​ការកត់​សម្គាល់ ឬ​យកចិត្ត​ទុកដាក់​ទៅលើ​នរណា​ម្នាក់ ឬ​អ្វី​មួយ ។ ហេតុនេះ​ ទំនុក​ច្រៀង​បទ « ចូរ​យើង​ខិតខំ​ទៅ » ដាស់តឿន​យើង​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​ជាក់​ថា កុំ​ឲ្យ​យកចិត្ត​ទុកដាក់​ទៅលើ « សម្តី​ពួកទុច្ចរិត​ថា » ឡើយ ។ ​លីហៃ និង​ប្រជាជន​ ដែល​កំពុង​ទទួលទាន​ផ្លៃ​នៃ​ដើម​នោះ គឺជា​គំរូ​ដ៏​រឹងមាំ​មួយ​អំពី​ការមិន​យកចិត្ត​ទុកដាក់​ទៅលើ​ការចំអក និង​ការមើលងាយ​ជា​ញឹកញាប់​មក​ពី​អគារ​ដ៏​ធំ ហើយ​ទូលាយ​នោះ ។

គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដែលកត់ត្រា « នឹង​ព្រះវិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ … ក្នុង [ ចិត្ត​ ] ខាង​សាច់​ឈាមរបស់​យើង » ចម្រើនសមត្ថភាពយើង« មិនឲ្យ​ស្ដាប់ » ​ការរំខាន ការឡកឡឺយ និង​ការបន្លែបន្លំ​ជាច្រើន នៅក្នុង​ពិភពលោក​ដ៏​ធ្លាក់​ចុះ​របស់​យើង​នេះ ។ ឧទាហរណ៍ សេចក្ដីជំនឿ​ដែល​ផ្ដោត​ទៅ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ជួយបង្កើន​កម្លាំង​ខាង​វិញ្ញាណ​​យើង ។ សេចក្តីជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​ គឺ​ជា​គោលការណ៍​​សកម្មភាព និង​អំណាច ។ ពេល​យើង​ប្រព្រឹត្ត​តាម​សេចក្ដីពិត​នៃ​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​ត្រូវបាន​ប្រទាន​ពរ​ឲ្យមាន​សមត្ថភាព​ខាង​វិញ្ញាណ ដើម្បី​ប្រជ្រៀត​ទៅមុខ ឆ្លងកាត់​ឧបសគ្គ​ទាំងឡាយ​នៃ​ជីវិត​រមែង​ស្លាប់ ខណៈ​កំពុង​ផ្ដោត​លើ​អំណរ​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​យើង ។ ពិត​ណាស់ « បើ​យើង​ធ្វើ​ត្រឹមត្រូវ​ នោះ​យើង​មិន​ត្រូវ​ខ្លាច​អ្វី​ឡើយ ដ្បិត​ព្រះអង្គ​ជា​ជំនួយ​ទ្រង់​នឹង​គង់​នៅជិត​ស្ថិតស្ថេរ » ។

ទំនាក់ទំនង​ផ្ទាល់ខ្លួន​តាមរយៈ​សេចក្តីសញ្ញា

ការចូល​ក្នុង​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ និង​ការទទួល​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ដោយ​ស័ក្ដិសម ជួយ​ទឹម និង​ចងភ្ជាប់​យើង​ទៅនឹង​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ និង​ព្រះវរបិតាសួគ៌ ។ នេះ​មានន័យ​ថា យើង​ទុកចិត្ត​លើ​ព្រះអង្គ​សង្គ្រោះ​ថា​ជា​ព្រះគាំទ្រនិង​ជា​អ្នក​កណ្ដាល១០របស់​យើង ហើយ​ពឹងផ្អែក​ទៅលើ​គុណបុណ្យ សេចក្ដី​មេត្តាករុណា និង​ព្រះគុណ​ទ្រង់១១ក្នុង​ដំណើរ​ជីវិត​នេះ ។ ពេល​យើង​ខ្ជាប់ខ្ជួន​ក្នុង​ការមក​កាន់​ព្រះគ្រីស្ទ ហើយ​ចូលនឹមនឹង​ទ្រង់ នោះ​យើង​ទទួល​បាន​ការសម្អាត ការព្យាបាល និង​ពរជ័យនៃភាពរឹងមាំ​​មកពី​ដង្វាយធួន​ដ៏​គ្មាន​ទីបំផុត និង​អស់កល្ប​របស់​ទ្រង់ ។១២

ការរស់នៅ​តាម និង​ការស្រឡាញ់​ការតាំងចិត្ត​ចំពោះ​សេចក្ដី​សញ្ញា បង្កើត​ទំនាក់ទំនង​មួយ​ជាមួយ​​ព្រះអម្ចាស់ ដែល​ជា​ឥទ្ធិពល​ផ្ទាល់ខ្លួន និង​ខាង​វិញ្ញាណ​ដ៏​ជ្រាលជ្រៅ ។ ពេល​យើង​គោរព​តាមលក្ខខណ្ឌ​នៃ​សេចក្ដី​សញ្ញា និង​ពិធី​បរិសុទ្ធ​ដ៏​ពិសិដ្ឋ នោះ​យើង​ខិត​កាន់តែ​ជិត​ទ្រង់​បន្តិច​ម្ដងៗ១៣ ហើយ​ដកពិសោធន៍ក្នុង​ជីវិត​របស់​យើង​នូវ​ឥទ្ធិពល​នៃ​ទេវភាព និង​ភាពពិត​នៃ​ការមាន​ព្រះជន្ម​រស់​របស់​ទ្រង់​ ។ បន្ទាប់​មក ព្រះយេស៊ូវគ្រីស្ទ ​កាន់តែប្រែក្លាយជា​តួអង្គ​ដ៏​សំខាន់​ជាងនៅក្នុងដំណើររឿងនៃ​ព្រះគម្ពីរ​ទៅទៀត ហើយគំរូ និង​ការបង្រៀន​របស់​ទ្រង់​ជះ​ឥទ្ធិពល​លើ​គ្រប់​បំណង​ប្រាថ្នា គំនិត និង​សកម្មភាព​របស់​យើង ។

និយាយ​ឲ្យ​ចំ​ទៅ ខ្ញុំពុំ​មាន​សមត្ថភាពពិពណ៌នា​​គ្រប់គ្រាន់​អំពី​លក្ខណៈ និង​អំណាច​ជាក់លាក់​នៃ​ទំនាក់ទំនង​នៃសេចក្ដី​សញ្ញា​របស់​យើង ទៅ​នឹង​ព្រះរាជបុត្រា​នៃ​ព្រះ ដ៏​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​ដែល​មាន​ព្រះជន្ម​រស់នៅ​នោះ​ទេ ។ ប៉ុន្តែ​ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ទំនាក់ទំនង​ជាមួយ​ទ្រង់ និង​ព្រះវរបិតាសួគ៌​គឺមាន​ពិត ហើយ​ជា​ប្រភពដ៏សំខាន់​​នៃ​ការធានា​អះអាង ភាពសុខសាន្ត អំណរ និង​កម្លាំង​ខាងវិញ្ញាណ ដែល​ធ្វើ​ឲ្យ​យើង « កុំ​ខ្លាច ​ទោះជា​ខ្មាំង​សត្រូវ​ចំអក » ។១៤ ក្នុង​នាម​ជា​សិស្ស​ដែល​ធ្វើ​សេចក្ដី​សញ្ញា និង​រក្សា​សេចក្ដី​សញ្ញា​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ត្រូវ​ប្រទាន​ពរ​ឲ្យមាន « ភាពក្លាហាន ​ព្រោះ​ព្រះអម្ចាស់​នៅខាង​យើង »១៥ ហើយ​កុំ​ឲ្យ​យកចិត្ត​ទុកដាក់​ទៅលើ​ឥទ្ធិពល​អាក្រក់ និង​ការចំអក​​ខាង​លោកិយ​ឡើយ ។

ពេល​ខ្ញុំ​ជួប​នឹង​សមាជិក​សាសនាចក្រ​នៅ​ជុំវិញ​ពិភពលោក ជាញឹកញាប់​ខ្ញុំ​សួរ​ពួកគេ​នូវ​សំនួរ​នេះ ៖ តើ​មានអ្វី​ខ្លះ​​ដែល​ជួយ​បងប្អូន « មិនឲ្យ​ស្ដាប់ » តាម​ឥទ្ធិពល ការចំអក និង​ការមើលងាយ​ខាង​លោកិយ ? ចម្លើយ​របស់​ពួកគេ​គឺ​រៀបរាប់​បាន​ល្អ​បំផុត ។

ជាញឹកញាប់ សមាជិក​ដ៏​ក្លាហាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការអញ្ជើញ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មកក្នុង​ជីវិត​​ពួកគេ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​ប្រកប​ដោយ​អត្ថន័យ ការអធិស្ឋាន​ដ៏​ក្លៀវក្លា និង​ការរៀបចំខ្លួន​ត្រឹមត្រូវ​ដើម្បី​ចូលរួម​ក្នុង​ពិធី​បរិសុទ្ធ​នៃ​សាក្រាម៉ង់ ។ អ្វី​ដែលបាន​លើកឡើង​ជាញឹកញាប់​ដែរ​នោះ​គឺ ការគាំទ្រ​ខាង​វិញ្ញាណ​មកពី​សមាជិក​គ្រួសារ​ដ៏​ស្មោះត្រង់ និង​មិត្តភក្ដិជាទី​ទុកចិត្ត មេរៀនសំខាន់ៗដែល​បាន​រៀន​មកពី​ការងារ​បម្រើ និង​ការបម្រើ​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះអម្ចាស់ និង​សមត្ថភាព​ដើម្បី​ញែកដឹង​អំពី​ភាពគ្មានន័យនៃ​អ្វីៗ​ដែលមាន​នៅក្នុងអគារ និង​ដែល​ចេញ​មក​ពី​អគារ​ដ៏​ធំ ហើយ​ទូលាយ​នោះ ។

ខ្ញុំ​បាន​កត់សម្គាល់​ទៅលើ​ចម្លើយ​របស់​សមាជិក​ទាំងនេះ​នូវ​គំរូ​ជាក់លាក់​មួយ ដែល​សំខាន់​ជា​ពិសេស ។ ជា​ដំបូង និង​សំខាន់​បំផុតនោះគឺ ពួកសិស្ស​ទាំងនេះ​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ និង​តួនាទី​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គ​ប្រោសលោះ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ ហើយ​ទីពីរ​គឺ ចំណេះដឹង និង​ការជឿជាក់​ខាង​វិញ្ញាណ​របស់​ពួកគេ​គឺ មានដាច់​ដោយ​ឡែកៗ​ពី​គ្នា ផ្ទាល់ខ្លួន និង​ជាក់លាក់ វាពុំ​ទូទៅ ហើយអរូបី ។ ខ្ញុំ​ស្ដាប់​មនុស្ស​លះបង់​ទាំងនេះ និយាយ​អំពី​សេចក្ដីសញ្ញា​ដែល​ផ្ដល់​កម្លាំង ដើម្បី​យក​ឈ្នះ​លើ​ការផ្ទុយ និង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​នៅរស់ ដែល​គាំទ្រ​ពួកគេ​ឆ្លងកាត់​ទាំងគ្រា​ល្អ និង​គ្រា​អាក្រក់ ។ ចំពោះ​បុគ្គល​ទាំងនេះ ព្រះយេស៊ូវគ្រីស្ទ​គឺ​ពិត​ជា​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

ត្រីវិស័យ

សេចក្ដី​សញ្ញា និង​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ​ដំណើរការ​នៅក្នុង​ជីវិត​របស់​យើង​ដូចជា​ត្រីវិស័យ​មួយ ។ ត្រីវិស័យ​គឺ​ជា​ឧបករណ៍​មួយ​ប្រើដើម្បី​ចង្អុល​បង្ហាញ​ទិសដៅ​សំខាន់ៗ ទិស​ខាង​ជើង ខាង​ត្បូង ខាង​កើត និង​ខាង​លិច ក្នុង​គោលបំណង​នៃ​ការរុករក និង​ការតម្រង់​ទិស​ភូមិសាស្ត្រ ។ ​ស្រដៀង​គ្នា​នេះដែរ សេចក្ដីសញ្ញា និង​ពិធី​បរិសុទ្ធ​របស់​យើង​ចង្អុល​បង្ហាញ​ និង​ជួយ​យើង​ឲ្យ​ចងចាំ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទជានិច្ច កាលដែល​យើង​រីក​ចម្រើន​នៅតាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។

រូបចម្លាក់​ព្រះគ្រីស្ទ

ទិសដៅ​សំខាន់ៗ​សម្រាប់​យើង​ទាំងអស់​គ្នានៅក្នុង​ជីវិត​រមែង​ស្លាប់ គឺ​​មករក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ ។១៦ សេចក្ដី​សញ្ញា និង​ពិធី​បរិសុទ្ធ​ដ៏​បរិសុទ្ធ ជួយ​យើង​ឲ្យ​បន្ដផ្ដោតទៅ​លើ​ព្រះអង្គ​សង្គ្រោះ ហើយ​តាមរយៈ​​ព្រះគុណ​របស់​ទ្រង់១៧ ព្យាយាមប្រែក្លាយ​កាន់តែ​ដូច​ទ្រង់ ។ ប្រាកដ​ណាស់ « [ អំណាច ] បិទបាំង​នឹង​ជួយ​អ្នក និង​ខ្ញុំ ក្នុង​បុព្វហេតុ​នៃ​សេចក្តីពិត » ។១៨

កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់​ជានិច្ច

ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ផ្លូវ​យើង​អាច​ទទួល​បាន​សមត្ថភាព និង​កម្លាំង​ដើម្បី « មិនស្ដាប់ » ។ ចំណង​នេះ​ត្រូវបាន​ពង្រឹង កាលដែល​យើង​បន្ត​កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់​ជានិច្ច ។ ប៉ុន្តែ ដូច​ពួកបងប្រុស​របស់​នីហ្វៃ​បាន​សួរ​ថា « ចុះ​តើ​ដំបង​ដែក ដែល​ឪពុក​យើង​បាន​ឃើញ … មានន័យ​ដូចម្តេច ?

« ហើយ [ នីហ្វៃ ] បាន​និយាយ​ទៅ​ពួកគេ​ថា នោះ​គឺជា ព្រះបន្ទូល​នៃ​ព្រះ ហើយ​អស់​អ្នក​ណា​ដែល​ប្រុង​ស្ដាប់​តាម ព្រះបន្ទូល​នៃ​ព្រះ ហើយ តោងជាប់​តាម​ព្រះបន្ទូល​នៃ​ព្រះនោះ​នឹង​មិន​ត្រូវ​វិនាស​ឡើយ សូម្បីតែ​ការល្បួង​ និង​ព្រួញ​ភ្លើង​ទាំងឡាយ​របស់​មារសត្រូវ ក៏​មិន​អាច​ឈ្នះ​លើ​គេ​ដល់​ទៅ​ធ្វើ​ឲ្យ​គេ​ខ្វាក់ ដើម្បី​នាំ​គេ​ទៅ​ឯ​សេចក្ដី​បំផ្លិចបំផ្លាញ​បាន​ដែរ » ។១៩

សូម​កត់ចំណាំ​ថា សមត្ថភាព​ដើម្បី​ទប់ទល់​នឹង​ការល្បួង​ និង​ព្រួញ​ភ្លើង​ទាំងឡាយ​របស់​មារសត្រូវ គឺ​ត្រូវបាន​សន្យា​ដល់​បុគ្គល​ទាំងឡាយ ដែល « កាន់​យ៉ាង​ខ្ជាប់​ជានិច្ច » ជាជាង​គ្រាន់តែ « ដើរ​សួ​តាម » ព្រះបន្ទូល​នៃ​ព្រះ ។

គួរឲ្យ​ចាប់​អារម្មណ៍​ណាស់ ដែល​សាវក​យ៉ូហាន​បាន​ពិពណ៌នា​អំពីព្រះយេស៊ូវ​គ្រីស្ទ​ថា​ជា ព្រះបន្ទូល ។២០

« កាលដើម​ដំបូង​មាន ព្រះបន្ទូល ព្រះបន្ទូល ក៏​គង់​នៅ​ជា​មួយនឹង​ព្រះ ហើយ ព្រះបន្ទូល នោះ​ឯង​ជា​ព្រះ ។ …

« គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយសារ​ទ្រង់ ហើយ​ក្នុង​បណ្តា​របស់​ដែល​បាន​បង្កើត​មក​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ទ្រង់​ឡើយ ។ …

« ព្រះបន្ទូល ក៏​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅជា​មួយ​នឹង​យើង​រាល់​គ្នា ( យើង​រាល់​គ្នា​បាន​ឃើញ​សិរីល្អ​ទ្រង់ គឺ​ជា​សិរីល្អ​នៃ​ព្រះរាជបុត្រា​តែ​១ ដែល​មក​ពី​ព្រះវរបិតា ) មាន​ពេញ​ជា​ព្រះគុណ និង​សេចក្តី​ពិត » ។២១

ហេតុដូច្នោះ​ហើយ ព្រះនាម​មួយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា « ព្រះបន្ទូល » ។២២

លើសពីនោះ​ទៀត មាត្រា​នៃ​សេចក្ដី​ជំនឿ​ទី​ប្រាំបីចែង​ថា « យើង​ខ្ញុំ​ជឿ​ថា ព្រះ​គម្ពីរ​ប៊ីប​ គឺជា ព្រះ​បន្ទូល​នៃ​ព្រះបើ​សិន​ជា​បាន​បកប្រែ​ត្រឹម​ត្រូវ យើង​ខ្ញុំ​ក៏​ជឿ​ដែរ​ថា ព្រះ​គម្ពីរ​មរមន​ជា ព្រះ​បន្ទូល​នៃ​ព្រះ២៣

ហេតុ​ដូច្នោះ​ហើយ ការបង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ដូច​ដែល​បាន​កត់ត្រា​ទុក​នៅក្នុង​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ ក៏​ជា « ព្រះបន្ទូល » ផងដែរ ។

ខ្ញុំ​សូម​ផ្ដល់​យោបល់​ថា ការកាន់​ខ្ជាប់​ជានិច្ច​ទៅ​នឹង​ព្រះបន្ទូល​នៃ​ព្រះ រួម​មាន​នូវ ( ១ ) ការចងចាំ ការគោរព និង​ការពង្រឹង​ទំនាក់ទំនង​ផ្ទាល់ខ្លួន ដែល​យើង​មាន​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ និង​ព្រះវរបិតា​របស់​ទ្រង់ តាមរយៈ​សេចក្ដីសញ្ញា និង​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ និង ( ២ ) ការប្រើប្រាស់​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ និង​ការបង្រៀន​នៃ​ព្យាការី និង​ពួក​សាវក​ដែល​នៅ​រស់ ប្រកប​ដោយ​ការអធិស្ឋាន ដោយ​ស្មោះ និង​ដោយ​ខ្ជាប់ខ្ជួន ដូចជា​ប្រភព​ដ៏​ប្រាកដ​នៃ​សេចក្ដីពិត​ដែល​បាន​បើកសម្ដែង ។ ពេល​យើង​ចងភ្ជាប់ និង « កាន់ខ្ជាប់ » ទៅនឹង​ព្រះអម្ចាស់ ហើយ​ត្រូវបាន​ផ្លាស់ប្ដូរ​ដោយសារ​ការ​រស់នៅ​តាម​គោលលទ្ធិ​របស់​ទ្រង់២៤ នោះ​ខ្ញុំ​សន្យា​ថា យើង​នឹងទទួលបាន​ពរជ័យដោយ​ឡែក និង​ជារួម​ឲ្យ « ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំង​ឡាយ ហើយ​នឹង​ពុំ​ត្រូវ​បាន​រើ​ឡើយ » ។២៥ បើ​យើង​នៅ​ជាប់​នឹង​ព្រះគ្រីស្ទ នោះ​ទ្រង់​នឹង​នៅ​ជាប់​នឹង​យើង ហើយ​យាង​ដើរ​ជាមួយ​យើង​ដែរ ។២៦ ពិតណាស់ « នៅក្នុង​ពេល​លំបាក ​នោះ​ព្រះអង្គ​នឹង​លួងលោម​ចិត្ត ហើយ​ចម្រើន​នូវ​សេចក្តីពិត » ។២៧

ទីបន្ទាល់

ចូរខិតខំទៅ ។ ចូរកាន់​ខ្ជាប់ ។ មិន​ស្ដាប់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ភក្ដីភាព​ចំពោះ​សេចក្ដី​សញ្ញា និង​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ជួយ​យើង​ឲ្យ ខិតខំទៅ នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ កាន់​ខ្ជាប់ នឹង​ទ្រង់ ជា​ព្រះបន្ទូល​នៃ​ព្រះ និង មិនស្ដាប់ តាម​ភាពទាក់ទាញ​របស់​មារសត្រូវ​ឡើយ ។ ចូរ​យើង​ម្នាក់ៗ​កាន់​ដាវ​ច្បាំង សម្រាប់​សេចក្ដី​ទៀងត្រង់ « ជា​ដាវ​នៃ​សេចក្តីពិត »២៨ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ អាម៉ែន ។