ប្រិយមិត្ត
ក្លាយជា​មិត្ត​តាមរយៈ​សំបុត្រ
ខែ កក្កដា ឆ្នាំ ២០២៤


« ក្លាយជា​មិត្ត​តាមរយៈ​សំបុត្រ » ទស្សនាវដ្តី ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រទី ១ ។

ក្លាយជា​មិត្ត​តាមរយៈ​សំបុត្រ

កន្លែង​ដែល​ខ្ញុំ​អាន​ទស្សនាវដ្តី ប្រិយមិត្ត

រូបភាព
ក្មេងប្រុស​កាន់ទស្សនាវដ្ដី​ប្រិយមិត្ត​ទាំងញញឹម

គ្រីស្ទាន អិម អាយុ ៥ ឆ្នាំ អាន​ទស្សនាវដ្តី​ប្រិយមិត្ត ជាភាសា​អង់គ្លេស នៅក្នុង​ទីក្រុង ណារ៉ូប៊ី ខោនធី ប្រទេស​កេនយ៉ា ។

នំផៃ ដង្វាយ​មួយភាគ​ក្នុង​ដប់

រូបភាព
ក្មេងស្រី​កាន់​ស្រោមសំបុត្រ​ដង្វាយមួយ​ភាគក្នុងដប់​ទាំងញញឹម

ខ្ញុំបានអាន​ដំណើរ​រឿង « Tithing Pie » ( ខែ ធ្នូ ឆ្នាំ ២០២២ ) ។ ខ្ញុំ​បាន​រៀនថា​ព្រះវរបិតាសួគ៌​បានប្រទាន​អ្វីៗ​គ្រប់យ៉ាង​ដល់យើង ។ រឿង​នេះ​បាន​បំផុស​គំនិត​ខ្ញុំ​ឲ្យ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់ ដើម្បី​ខ្ញុំ​អាច​ជួយ​អ្នក​ដទៃ​បាន ។ វាធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត នៅ​ពេល​ខ្ញុំ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់​ ។

ឆារលុត អេស អាយុ ៧ ឆ្នាំ រដ្ឋ​តិចសាស ស.រ.អា.

ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ

រូបភាព
ក្មេងស្រី​មា្នក់​ឈរ​ញញឹម​នៅមុខព្រះវិហារ​បរិសុទ្ធ

តាលីតា អេស អាយុ ១០ ឆ្នាំ បានទស្សនា​ព្រះវិហារ​បរិសុទ្ធ ម៉ាណូស ប្រេស៊ីល ។

ពួកយើង​ចង់ឮ​ពីមិត្ត​របស់យើង !

បោះពុម្ព