ប្រិយមិត្ត
ម៉ាហ្គោ និង​ប៉ោឡូ
ខែ កក្កដា ឆ្នាំ ២០២៤


« ម៉ាហ្គោ និង​ប៉ោឡូ » ទស្សនាវដ្តី ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៤ ទំព័រ ៣៤ ។

ម៉ាហ្គោ និង ប៉ោឡូ

ប៉ោឡូ បានដាក់​កាវ​លើ​ផ្ទាំងរូបភាព​នៅក្បែរ​លោកយាយ

មើលទៅល្អហើយ ! តើ​ចៅ​បាន​ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​សៀវភៅ​របាយការណ៍​របស់​ចៅ​នៅ​ថ្ងៃស្អែក​ហើយ​ឬនៅ ?

ប៉ោឡូ មើល​ទៅ​មាន​ការភិតភ័យ

ចៅ​អត់​ដឹងទេ ។ ចៅ​ភ័យ​នៅពេល​ចៅ​ត្រូវ​និយាយ​នៅ​ចំពោះមុខ​មនុស្ស ។

លោកយាយ​ដាក់ដៃ​លើស្មា​របស់​ប៉ោឡូ

ចៅ​នឹង​ធ្វើ​បាន​ល្អ ! ចៅ​បាន​ត្រៀម​ខ្លួន និង​ខិតខំ​ធ្វើ​កិច្ចការ​នេះ ។ តោះ! យើង​អធិស្ឋាន​ដើម្បី​ជួយ​ចៅ​ឲ្យ​មាន​អារម្មណ៍​ស្ងប់ស្ងាត់ ។

លោកយាយ​ស្វាគមន៍ ម៉ាហ្គោ និង​ប៉ោឡូ នៅ​មាត់ទ្វារ​ជាមួយ​នំ​ដុត​សូកូឡា​ប្រេស៊ីល​មួយចាន

នៅ​ថ្ងៃ​បន្ទាប់ …

ធ្វើ​បាន​ល្អណាស់ ប៉ោឡូ ! យាយ​បាន​ធ្វើ​នំ​ដែលចៅ​ចូលចិត្ត ។

តែ​ចៅ​ធ្វើ​មិន​បានល្អ ទេ ! ចៅ​បាន​ធ្វើ​ឲ្យធ្លាក់​ផ្ទាំងរូបភាព​នោះ ហើយ​ធ្វើ​ឲ្យ​ពាក្យ​របស់​ចៅ​រញ៉េរញ៉ៃ​អស់ ។

លោកយាយ​ញញឹម

ចៅ​បាន​ខំ​អស់​ពី​សមត្ថភាព​របស់​ចៅ​ហើយ ។ នោះ​ជា​អ្វី​ដែល​ត្រូវ​អបអរ ។ មកប្រាប់​យើងពី​អ្វីដែល​ចៅ​បានរៀន !

ក្រុម​គ្រួសារ​ទះដៃ នៅពេល​ប៉ោឡូ​បញ្ចប់​បទ​បង្ហាញ​របស់​គាត់

ធ្វើបាន​ល្អណាស់ ! ពួកយើង​មាន​មោទនភាព​ចំពោះ​ចៅ​ណាស់ !

ឥឡូវ​យាយ​ក៏ចង់​អាន​សៀវភៅ​នោះ​ផង​ដែរ !

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ខាធី មឹកឌី