« ជម្រាបសួរមកពីប្រទេស នីការ៉ាហ្គា ! » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រ ៨–៩ ។
ជម្រាបសួរពីប្រទេស នីការ៉ាហ្គា !
រៀនអំពីបុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌នៅទូទាំងពិភពលោក ។
ប្រទេសនីការ៉ាហ្គា គឺជាប្រទេសមួយនៅទ្វីបអាមេរិកកណ្តាល ។ មានប្រជាជនប្រមាណជា ៧ លាននាក់រស់នៅទីនោះ !
ភាសា
ភាសាអេស្ប៉ាញ គឺជាភាសាផ្លូវការ ។ មនុស្សមួយចំនួនក៏និយាយភាសាកំណើតដូចជាភាសា មីស្គីតូ ស៊ូម៉ូ និង រ៉ាម៉ា ផងដែរ ។
ផ្សព្វផ្សាយដំណឹងល្អ !
ពួកអ្នកផ្សព្វផ្សាយសាសនាដំបូងបានទៅដល់ប្រទេស នីការ៉ាហ្គា នៅឆ្នាំ ១៩៥៣ ។ ឥឡូវនេះមានសមាជិកនៃសាសនាចក្រជាង ១០០.០០០ នាក់នៅទីនោះ ! មានព្រះវិហារបរិសុទ្ធមួយកំពុងសាងសង់ ។
បឹងត្រីឆ្លាមនីការ៉ាហ្គា
ត្រីឆ្លាមឈ្មោលអាចរស់នៅក្នុងទឹកសមុទ្រ និង ទឹកសាបបាន ។ នេះមានន័យថាពួកវាអាចរស់នៅក្នុងសមុទ្រ ទន្លេ និងបឹងបាន ! ពួកវាហែលពីមហាសមុទ្រអាត្លង់ទិកឆ្លងកាត់ទន្លេវែងមួយដើម្បីរស់នៅក្នុងបឹង នីការ៉ាហ្គា ។
Palo de Mayo ( ប៉ាឡូ ដឺ ម៉ាយ៉ូ )
ប្រជាជននៅប្រទេស នីការ៉ាហ្គា បានប្រារព្ធពិធីបុណ្យដ៏ធំមួយដែលហៅថា Palo de Mayo ( ប៉ាឡូ ដឺ ម៉ាយ៉ូ ) នៅពេលរដូវភ្លៀងមកដល់ ។ ពួកគេតុបតែងដើមឈើ ឬបង្គោលដែលមានខ្សែរបូចម្រុះពណ៌ ដើម្បីរាំជុំវិញ និងសប្បាយរីករាយពេញមួយខែ ។