« តើប្អូនគិតអំពីអ្វី ? » ទស្សនាវដ្តីប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រ ៣៨ ។
តើប្អូនគិតអំពីអ្វី ?
ខ្ញុំពិតជាសោកសៅ និងខឹងសម្បារនៅពេលអ្វីៗមិនបានដូចបំណង ។ តើខ្ញុំអាចធ្វើអ្វីបាន ?
—នរណាម្នាក់ដែលមានអារម្មណ៍ចង់បញ្ឈប់នៅទីក្រុង កេបិច ។
ជូនចំពោះសម្លាញ់បញ្ឈប់ ជាទីស្រឡាញ់
យើងទាំងអស់គ្នាមានអារម្មណ៍សោកសៅ ឬខឹងសម្បារនៅពេលអ្វីៗមិនបានដូចបំណង ។ សូមចាំថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ប្អូន ហើយសព្វព្រះទ័យចង់បានអ្វីដែលល្អបំផុតសម្រាប់ប្អូន ។ ទ្រង់ទាំងទ្វេអាចជួយប្អូនពីអារម្មណ៍លំបាកទាំងឡាយបាន ។ ពេលខ្លះ យើងរីកចម្រើនខ្លាំងបំផុតនៅពេលមានរឿងលំបាកៗ !
ប្រសិនបើអ្នកនៅតែមានអារម្មណ៍បាក់ទឹកចិត្ត សូមនិយាយទៅកាន់មនុស្សពេញវ័យដែលគួរឲ្យទុកចិត្តម្នាក់ ។ បន្ទាប់មក សូមសាកល្បងធ្វើតាមគំនិតមួយក្នុងចំណោមគំនិតទាំងនេះ ។ ចូរសរសេរគំនិតរបស់ប្អូនផ្ទាល់មួយចំនួនផងដែរ ។
ហើយអ្វីៗគ្រប់យ៉ាងនឹងមិនអីទេ !
ទស្សនាវដ្តី ប្រិយមិត្ត
អ្វីដែលខ្ញុំអាចធ្វើបាន
-
ដកដង្ហើមវែងៗ ហើយអធិស្ឋានសុំជំនួយ ។
-
ទៅលេងនៅខាងក្រៅ ឬធ្វើអ្វីផ្សេងទៀតដើម្បីសម្រាក ។
-
សរសេរ ឬគូរអំពីអារម្មណ៍របស់ខ្ញុំ ។
-
_________________________________________________
-
_________________________________________________
អ្វីដែលខ្ញុំអាចនិយាយបាន
-
« ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ខ្ញុំ និងជួយដល់ខ្ញុំ »។
-
« ខ្ញុំកំពុងរៀន ហើយខ្ញុំអាចព្យាយាមម្ដងទៀតបាន » ។
-
« ខ្ញុំកំពុងធ្វើដោយអស់ពីសមត្ថភាព ហើយខ្ញុំនឹងមិនអីទេ ! »
-
_________________________________________________
-
_________________________________________________