ប្រិយមិត្ត
អំណរ​នៃ​ការរៀនសូត្រ
ខែ កក្កដា ឆ្នាំ ២០២៤


« អំណរ​នៃ​ការរៀនសូត្រ » ទស្សនាវដ្តី ប្រិយមិត្ត​ ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រ ៣២-៣៣ ។

មិត្ត​ទៅ​កាន់​មិត្ត

អំណរ​នៃ ការរៀនសូត្រ

ដកស្រង់​មកពី​ការសម្ភាស​មួយ​ជាមួយ អូលីវ៉ា ឃីធឺមែន និង​ណូអែល ឡាមប៊ឺត បារ៉ុស ។

ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិនមែន​ជា​មនុស្ស​រៀនពូកែ​ទេ ពេលខ្ញុំ​ធំឡើង ។ បងប្អូន​បង្កើតទាំងអស់​របស់ខ្ញុំ​ពិតជា​ឆ្លាតៗណាស់ ។ ពួកគេ​ទទួល​បាន​ពិន្ទុ​ល្អ ។ ពួកគេ​បាន​រៀន​ថ្នាក់​ពិបាក​បំផុត ។ ខ្ញុំ​បាន​បន្ត​ព្យាយាម​ចុះឈ្មោះ​រៀន​ថ្នាក់​ពិលំបាក​បំផុត ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ទទួល​បាន​ការអនុញ្ញាត​ឲ្យចូល​រៀន​ឡើយ ។ ថ្នាក់​គណិត​វិទ្យា​គីពិតជា​ពិបាកណាស់ ។ ដូច្នេះ​ខ្ញុំ​បាន​គិតថា « ប្រហែល​ខ្ញុំ​មិន​ឆ្លាតទេ » ។ ខ្ញុំ​គិត​ថា​រឿង​នោះ​មិនអាច​ផ្លាស់ប្តូរ​បានទេ ។

ក្រោយមក​ក្នុង​រយៈពេល​មួយឆ្នាំ ខ្ញុំ​មាន​អ្នក​គ្រូម្នាក់​ដែល​បាន​ផ្តល់​ទំនុកចិត្ត​ដែល​ខ្ញុំ​ត្រូវការ ។ អ្នកគ្រូ​របស់​ខ្ញុំ​បាន​មើលឃើញ​ទេពកោសល្យ​ជាច្រើន​របស់​ខ្ញុំ ច្រើន​ជាង​ខ្ញុំ ។ គាត់​បាននិយាយថា « ក្លាក ឯង​អាច​ក្លាយ​ជាសិស្ស​ពូកែ​ម្នាក់ ។ ឯង​គ្រាន់តែត្រូវ​ជឿ​លើ​ខ្លួនឯង​ប៉ុណ្ណោះ » ។

ដូច្នេះ ខ្ញុំ​បាន​បន្ត​ព្យាយាម ។ ខ្ញុំ​ខំ​សិក្សា​កាន់តែ​ខ្លាំង ។ ខ្ញុំ​ក៏បាន​ខំធ្វើការ​ដើម្បី​ឲ្យកាន់​តែមាន​របៀបរៀបរយ​កាន់តែ​ច្រើន ។ ខ្ញុំ​បាន​រៀន​អំពី​របៀប​តាមដាន​កិច្ចការផ្ទះ​របស់ខ្ញុំ ។ ការបិទ​ទូរទស្សន៍​បាន​ជួយ​ខ្ញុំ​ឲ្យ​ផ្តោត​អារម្មណ៍​ទៅលើ​កិច្ចការ​សាលា​របស់ខ្ញុំ ។ មិនយូរ​ប៉ុន្មាន ខ្ញុំ​បានក្លាយ​ជាសិស្ស​ដ៏​ល្អ​ប្រសើរ​ម្នាក់ ។ ហើយ​ទំនុកចិត្ត​របស់​ខ្ញុំ​បាន​កើនឡើង ។

ពេល​ខ្ញុំ​ទៅ​បេសកកម្ម ខ្ញុំ​បាន​ឃើញ​ថា​ខ្ញុំ​មិន​ចាំបាច់​រៀន​ដោយ​ខ្លួនឯងទេ ។ ខ្ញុំ​បាន​ទូល​សុំជំនួយ​ពី​ព្រះវរបិតាសួគ៌។ ហើយ​ខ្ញុំ​បាន​ស្ដាប់តាម​ព្រះវិញ្ញាណ​បរិសុទ្ធ ។ កាល​ខ្ញុំខិតខំ​ធ្វើការ ខ្ញុំ​អាច​បង្រៀន និង​ជួយ​មនុស្ស​បាន ។ នៅពេល​ខ្ញុំ​ត្រឡប់​មកពី​បេសកកម្ម​វិញ ខ្ញុំ​បាន​ចូលរៀន​មហាវិទ្យាល័យ ។ ខ្ញុំ​បាន​អធិស្ឋាន​ទូលសុំ​ជំនួយ​ពី​ព្រះ​គ្រប់ថ្នាក់​ទាំងអស់ ។ ខ្ញុំ​បានក្លាយ​ជាសិស្ស​ល្អជាង​មុន ហើយ​ថែមទាំង​ចាប់ផ្ដើម​ស្រលាញ់​មុខវិជ្ជា​គណិតវិទ្យា​ផងដែរ !

ខ្ញុំ​បានគិតថា​ភាពឆ្លាតវៃ​មាន​ន័យ​ថា​យើង​ចេះ​ច្រើន ហើយ​ការរៀន​នៅ​សាលា​គឺ​ងាយស្រួល ។ នោះមិនពិតទេ ។ ប្រសិន​បើ​ក្មួយ​មាន​ឆន្ទៈ​ឲ្យព្រះអម្ចាស់​ចូលរួម​ជាមួយ​នៅក្នុង​ការរៀន​សូត្រ​របស់ក្មួយ ហើយ​ខិតខំ​រៀនសូត្រ នោះ​ក្មួយ​នឹង​ឆ្លាតវៃ !

ប្រសិនបើ​អ្វីៗពិបាក​ឥឡូវនេះ សូមចាំ​ថាក្មួយ​គឺជា​កូន​របស់​ព្រះ ។ ក្មួយ​មាន​សក្តានុពល​ដ៏អស្ចារ្យ ។ ក្មួយ​អាច​ធ្វើ​កិច្ចការ​ពិបាកៗ​បាន ។ គ្រាន់​តែបន្ដ​អនុវត្ត ។ អធិស្ឋាន​ទូលសុំ​ជំនួយ​ពី​ព្រះវរបិតាសួគ៍ ។ ទ្រង់​ចង់​ឲ្យ​ក្មួយ​ជោគជ័យ ។ ក្មួយ​អាច​ធ្វើវា​បាន !

ក្មេង​ប្រុស​កំពុង​ធ្វើ​កិច្ចការសាលា​ទាំង​ញញឹម

ការ​រៀនសូត្រ​សប្បាយណាស់

ស្វែងរក​គំរូ​នីមួយៗ​នៃសម្ភារសិក្សា​នៅក្នុង​ក្រឡាចត្រង្គខាងក្រោម ។ តើ​ប្អូន​ចូលចិត្ត​រៀន​អ្វី​នៅសាលា ?

សកម្មភាព PDF ជាមួយ​សម្ភារសិក្សា​នៅក្នុងក្រឡាចត្រង្គ

រចនា​រូបភាព​ដោយ អាហ្គនីស សាកានី