« អើរ៉ុន បង្រៀនស្តេច » ទស្សនាវដ្តី ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រ ២៦-២៧ ។
ដំណើររឿងក្នុងព្រះគម្ពីរ
អើរ៉ុន បង្រៀនស្តេច
អើរ៉ុន គឺជាកូនប្រុសម្នាក់របស់ម៉ូសាយ ។ លោកគឺជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ។ លោកបានបង្រៀនស្តេចនៃសាសន៍លេមិន ដែលគ្រប់គ្រងលើផែនដីទាំងមូល ។
អើរ៉ុន បានសួរស្ដេចថាតើទ្រង់ជឿលើព្រះដែរឬទេ ។ ស្ដេចបានមានបន្ទូលថា ទ្រង់នឹងជឿ ប្រសិនបើ អើរ៉ុន ប្រាប់ទ្រង់ថាមានព្រះពិតមែន ។ ទ្រង់បានសុំឲ្យ អើរ៉ុន ប្រាប់ទ្រង់បន្ថែមទៀតអំពីព្រះ ។
អើរ៉ុន អានព្រះគម្ពីរទៅកាន់ស្ដេច ។ លោកបានបង្រៀនអំពីការបង្កបង្កើតផែនដី ។ លោកបានបង្រៀនអំពីផែនការរបស់ព្រះ ។ លោកបានប្រាប់ស្ដេចអំពីព្រះយេស៊ូវគ្រីស្ទ ។
ក្រោយមក ទ្រង់បានអធិស្ឋាន ។ ទ្រង់បានសួរព្រះថា តើអ្វីដែល អើរ៉ុន បាននិយាយគឺពិតដែរឬទេ ។ ស្ដេចបានទទួលចម្លើយថា វាគឺជាការពិត !
ស្ដេចជឿលើអ្វីដែល អើរ៉ុន បានបង្រៀន ។ មនុស្សគ្រប់គ្នានៅក្នុងដំណាក់របស់ទ្រង់ក៏ជឿផងដែរ ។ ពួកគេបានជ្រមុជទឹក ហើយជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។