« ការធ្វើតាមព្រះយេស៊ូវជាមួយគ្នា » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៤ ទំព័រ ២០–២១ ។
ការធ្វើតាមព្រះយេស៊ូវជាមួយគ្នា
កុមារនៅក្នុង ខេត្ត ភីដ្រូ ដូមីងហ្គូ មូរីឡូ ប្រទេស បូលីវៀ បានរៀនអំពីសារៈសំខាន់នៃការរៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធ ។ ពួកគេបានគូរគំនូរ និងគូរម៉ូតដែលពួកគេគិតថា នៅពេលអនាគតព្រះវិហារបរិសុទ្ធ ឡា ផាស នៃប្រទេស បូលីវៀ នឹងមានទ្រង់ទ្រាយបែបណា ។
លីលី អិម អាយុ ១០ ឆ្នាំ មកពីរដ្ឋអារីហ្សូណា ស.រ.អា.
« មរ៉ូណៃ កប់ផ្ទាំងចំណារមាស » អ័រធឺ អេស អាយុ ៦ ឆ្នាំ មកពីរដ្ឋអាឡាស្កា ស.រ.អា
« ដំណាក់របស់ព្រះអម្ចាស់ » អ័រឌ្រី ប៊ី អាយុ ៩ ឆ្នាំ មកពី ទីក្រុងអាល់ប៊ើរតា ប្រទេសកាណាដា
« គ្រឿងសឹកនៃព្រះ » អេធិន អិម អាយុ ១០ ឆ្នាំ មកពីរដ្ឋវីជីញ៉ា ស.រ.អា.
« ពិធីបុណ្យជ្រមុជទឹក » ឃ្វីន អេស អាយុ ៨ ឆ្នាំ មកពី ទីក្រុងខូឡូរ៉ាដូ ស.រ.អា.
« សួនច្បារអេដែន » អ័ប៊ីកែល ប៊ី អាយុ ១០ ឆ្នាំ មកពីរដ្ឋខាន់សាស ស.រ.អា.
ខ្ញុំមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលខ្ញុំស្ដាប់ការឡើងនិយាយនៅក្នុងព្រះវិហារ ។
សឺហ្វីណា ឃេ អាយុ ៩ ឆ្នាំ មកពីទីក្រុងមវ៉ាន់ហ្សា រីជីន ប្រទេសតង់សានី
បុព្វការីជនរបស់ខ្ញុំបានធ្វើដំណើរទៅរដ្ឋយូថាហ៍ ជាមួយក្រុមរទេះរុញ ។ ខ្ញុំបានធ្វើរូបរទេះរុញ ដើម្បីចងចាំកិច្ចការល្អដែលពួកលោកបានធ្វើ ។
ម៉ាឌី ជេ អាយុ ៩ ឆ្នាំ មកពីរដ្ឋយូថាហ៍ ស.រ.អា.
យើងមានសៀវភៅជាច្រើននៅក្នុងផ្ទះរបស់យើង ប៉ុន្តែសៀវភៅដែលយើងអានច្រើនបំផុតគឺព្រះគម្ពីរមរមន ។ ខ្ញុំបានរៀនពីឪពុកខ្ញុំថារាល់ពេលដែលយើងអានគម្ពីរមរមន នោះយើងនឹងរៀនអ្វីដែលថ្មី ។
លូវីស ស៊ី អាយុ ១០ ឆ្នាំ មកពីមណ្ឌលតៅយួន កោះតៃវ៉ាន់
ខ្ញុំរកមិនឃើញស្បែកជើងរបស់ខ្ញុំទេ ហើយបានពោលពាក្យអធិស្ឋានសុំជំនួយ ។ ខ្ញុំគិតថានឹងបានចម្លើយភ្លាមៗ ប៉ុន្តែវាមិនដូចការគិតទេ ។ ខ្ញុំធុញថប់ ដូច្នេះខ្ញុំបានយកអាវមួយនៅលើឥដ្ឋ ហើយគ្រវែងចោល ។ នៅក្រោមអាវរបស់ខ្ញុំគឺស្បែកជើងរបស់ខ្ញុំ ! ការអធិស្ឋានរបស់ខ្ញុំមិនបានឆ្លើយតបទៅតាមអ្វីដែលខ្ញុំរំពឹងទុកទេ ប៉ុន្តែខ្ញុំដឹងថាការអធិស្ឋានរបស់ខ្ញុំបានស្តាប់ឮ ។
កូហ្សេត ខេ អាយុ ៧ ឆ្នាំ មកពី ឃ្វីនលេន ប្រទេសអូស្ត្រាលី
ខ្ញុំបានដាំផ្កាសម្រាប់បងស្រីម្នាក់នៅក្បែរផ្ទះខ្ញុំ ហើយដាក់ចំណីឲ្យឆ្មារបស់គាត់ ។ ខ្ញុំមានអារម្មណ៍រីករាយក្នុងការបម្រើដូចព្រះយេស៊ូវដែរ ។
ម៉ាទីយ៉ាស វី អាយុ ៨ ឆ្នាំ មកពី សេនឌីអ័ក មេត្រូប៉ូលីតាន រីជីន ប្រទេសឈីលី