ប្រិយមិត្ត
កិច្ចការ​ធ្វើ​ដោយដៃ នៃ​ផែនការ​នៃ​សុភមង្គល
ខែ កក្កដា ឆ្នាំ ២០២៤


« កិច្ចការ​ធ្វើ​ដោយដៃ​នៃ​ផែនការ​នៃ​សុភមង្គល » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រ ១២–១៣ ។

ល្បែង​កម្សាន្ត

កិច្ចការ​ធ្វើ​ដោយដៃ នៃ​ផែនការ​នៃ​សុភមង្គល

រូបភាព
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ម៉ារីណា ប៉េសារ៉ូដូណា

ធ្វើ​កិច្ចការ​ធ្វើ​ដោយដៃ​នេះ​ដើម្បី​ជួយ​ប្អូន​បង្រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ។ ប្អូន​អាច​អានអំពី​ផែនការ​នេះនៅ​ក្នុង អាលម៉ា ១៨:៣៦, ៣៩ និង អាលម៉ា ២២:៨–១៦ ។

  1. សូម​កាត់​បំណែក​តាម​ចំណុច​ខ្សែ​បន្ទាត់ចុចៗ​ខាងក្រោម ។ ចោះរន្ធ​មួយ​តាមរង្វង់​ពណ៌ស​នីមួយៗ ។

  2. ចង​ខ្សែ​តាម​រន្ធ​ដើម្បី​ភ្ជាប់​បំណែក​ជាមួយ​ពាក្យ និង​រូបភាព​ដែល​​វាត្រូវ​ជាមួយគ្នា ។ ចង​ខ្សែ​មួយ​ទៀត​តាម​រន្ធ​នៅ​ផ្នែក​ខាង​លើ ។

  3. ចង​ខ្សែ​ទាំង​អស់​ភ្ជាប់​ទៅ​នឹង​ដំបង ។ បន្ទាប់​មក​ព្យួរ​កិច្ចការ​ធ្វើដោយ​ដៃ​របស់​ប្អូន ។

ការ​បង្កបង្កើត ព្រះ​បាន​បង្កើត​ស្ថានសួគ៌ និង​ផែនដី ហើយ​អ្វីៗ​ទាំងអស់​នៅ​ក្នុង​នោះ ។

ការធ្លាក់ អ័ដាម និង​នាង​អេវ៉ា បាន​ជ្រើស​រើស​បរិភោគ​ផ្លែឈើ​ដឹង​ខុស​ត្រូវ ។ ដែល​រឿង​នេះ​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​គ្រួសារ​មួយ ។

ជីវិត​នៅលើ​ផែនដី យើង​កើតមក​លើ​ផែនដី​ដើម្បី​រៀនសូត្រ និង​រីកចម្រើន ។

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាងមក​ផែនដី ។ ជា​ផ្នែក​មួយ​នៃ​ដង្វាយធួន​របស់ទ្រង់ ទ្រង់​ទទួល​រង​នូវ​ការ​ឈឺចាប់​ទាំងអស់​របស់​យើង ហើយ​បាន​បង់​ថ្លៃ​ចំពោះ​អំពើ​បាប​ទាំងអស់​របស់យើង ។ ទ្រង់​បាន​សុគត ហើយ​បាន​រស់​ឡើងវិញ ។ ដោយ​សារ​ទ្រង់​យើង​អាច​ប្រែចិត្ត ហើយ​រស់ឡើងវិញ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ បន្ទាប់ពី​យើង​ស្លាប់ទៅ ។

បោះពុម្ព