« តើអ្វីទៅជាថ្ងៃឈប់សម្រាក ? » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រ ៤៦–៤៧ ។
មូលដ្ឋានគ្រឹះនៃដំណឹងល្អ
តើអ្វីទៅជាថ្ងៃឈប់សម្រាក ?
ថ្ងៃឈប់សម្រាកគឺជាឈ្មោះមួយទៀតសម្រាប់ថ្ងៃអាទិត្យ ។ វាជាថ្ងៃដ៏បរិសុទ្ធមួយ ដើម្បីផ្តោតទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
នៅថ្ងៃឈប់សម្រាក យើងទទួលទានសាក្រាម៉ង់ដើម្បីចងចាំព្រះយេស៊ូវ ។
យើងរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅឯគេហដ្ឋាន និងនៅឯព្រះវិហារ ។
យើងរីករាយនឹងពេលវេលាជាមួយគ្រួសាររបស់យើង និងបម្រើអ្នកដទៃ ។
ព្រះវរបិតាសួគ៌សព្វព្រះទ័យនៅពេលយើងគោរពថ្ងៃបរិសុទ្ធ ។