« ការចែកចាយអ្វីដែលក្មួយជឿ » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រ ២-៣ ។
មកពីគណៈប្រធានទីមួយ
ការចែកចាយអ្វីដែលប្អូនជឿ
កែសម្រួលមកពី « A Child and a Disciple » Liahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ២៩-៣២ ។
ឪពុករបស់ខ្ញុំគឺជាអ្នកវិទ្យាសាស្ត្រ ។ មានគ្រាមួយខ្ញុំបានអានសុន្ទរកថាមួយដែលលោកបានថ្លែងទៅកាន់ក្រុមធំមួយ ។ ក្នុងនោះ លោកបាននិយាយអំពីការបង្កបង្កើត និងអ្នកបង្កបង្កើត កាលលោកមានប្រសាសន៍អំពីវិទ្យាសាស្ត្រ ។ ខ្ញុំដឹងថាមានមនុស្សតិចណាស់នៅក្នុងក្រុមនោះដែលមានសេចក្ដីជំនឿដូចគាត់ ។ ដូច្នេះហើយ ខ្ញុំបាននិយាយទៅកាន់គាត់ដោយងឿងឆ្ងល់ថា « ប៉ា ប៉ាបានចែកចាយទីបន្ទាល់របស់ប៉ា » ។
គាត់បានសម្លឹងមើលខ្ញុំដោយភ្ញាក់ផ្អើលនៅលើផ្ទៃមុខរបស់គាត់ ហើយនិយាយថា « ប៉ាបានចែកចាយឬ ? » គាត់ថែមទាំងមិនបានដឹងខ្លួនថាគាត់ក្លាហាននោះទេ ។ គាត់គ្រាន់តែនិយាយយ៉ាងសាមញ្ញអំពីអ្វីដែលគាត់បានដឹងគឺជាការពិត ។
យើងទាំងអស់គ្នាដែលបានទទួលបុណ្យជ្រមុជទឹកបានសន្យាថានឹងចែកចាយដំណឹងល្អ ។ យើងអាចអធិស្ឋានដោយសេចក្តីជំនឿដើម្បីទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះយើង និងសម្រាប់មនុស្សគ្រប់រូបដែលយើងជួប ។ ក្មួយៗនឹងមានចិត្តរំភើបអំពីសាសនាចក្រ និងកិច្ចការរបស់ទ្រង់ ហើយវានឹងបង្ហាញឡើង ។ និយាយពីអ្វីដែលក្មួយជឿ ដែលជាផ្នែកមួយនៃខ្លួនរបស់ក្មួយៗ ។
វិធីសាមញ្ញដើម្បីចែកចាយ
ក្មួយៗអាចចែកចាយដំណឹងល្អតាមរបៀបជាច្រើន ! សរសេរពីអ្វីដែលក្មួយអាចនិយាយទៅកាន់មនុស្សម្នាក់ៗ ដើម្បីចែកចាយនូវអ្វីដែលក្មួយជឿ ។ ជំហានដំបូងបានធ្វើសម្រាប់ក្មួយៗហើយ ។
តើចុងសប្តាហ៍នេះឯងសុខសប្បាយទេ ?
ល្អណាស់ ! ខ្ញុំបានទៅព្រះវិហារ ។
មនុស្សជាច្រើនមានជំនឿសាសនាខុសៗគ្នា ។ ចុះតើឯងជឿលើអ្វី ?
ប៉ារបស់ខ្ញុំឈឺ ។ តើឯងនឹងអធិស្ឋានសម្រាប់គាត់ឬទេ ?