« ខ្ញុំមានគេស្រឡាញ់ » ទស្សនាវដ្តី ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រ ៤២ ។
សំណេរដោយប្អូន
ខ្ញុំមានគេស្រឡាញ់
ខ្ញុំមានបញ្ហាសុខភាពដែលវាពិតជាពិបាកណាស់ ។ ខ្ញុំកើតមកខុសគេ ដោយគ្មានមធ្យោបាយបន្ទោបង់នោះទេ ។ ខ្ញុំបានទទួលការវះកាត់ធំៗបីដង និងការវះកាត់តូចៗមួយចំនួន ។
ពេលខ្លះ ខ្ញុំឆ្ងល់ថាហេតុអ្វីខ្ញុំកើតមកដូច្នេះ ប៉ុន្តែការគិតអំពីព្រះ និងផែនការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ជួយខ្ញុំឲ្យចងចាំថា ខ្ញុំក៏បានទទួលសេចក្តីស្រឡាញ់ដូចមនុស្សគ្រប់គ្នាដែរ ។ ការមានទីបន្ទាល់អំពីដំណឹងល្អគឺអស្ចារ្យណាស់ ហើយខ្ញុំដឹងថាខ្ញុំអាចពឹងផ្អែកលើព្រះអម្ចាស់បាន ។
ខ្ញុំស្រឡាញ់រូបកាយរបស់ខ្ញុំខ្លាំងណាស់ ។ ខ្ញុំដឹងថា ខ្ញុំពិតជាអំណោយទាននៃពន្លឺ ( ដែលនោះជាអត្ថន័យនៃឈ្មោះរបស់ខ្ញុំ ) ។ ទោះបីជាខ្ញុំត្រូវតស៊ូពុះពារក៏ដោយ ក៏ខ្ញុំដឹងថា ខ្ញុំអាចទូលសុំជំនួយពីព្រះបានជានិច្ច ។