មិនថាប្អូនៗនៅក្មេង ឬចាស់នោះទេការខកចិត្តគឺជារឿងពិបាកណាស់ ។ ប៉ុន្តែជីវិត—និងដំណឹងល្អ—គឺអំពីការរៀនសូត្រ ការបរាជ័យ និងការព្យាយាមម្តងទៀត កាលយើងខិតខំធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមអានដំណើររឿងរបស់រ៉េនណា ( ទំព័រ ៣៦ ) ហើយប្រាប់កូនៗរបស់អ្នកអំពីគ្រាមួយដែលអ្នកត្រូវខិតខំប្រឹងប្រែងដើម្បីទទួលបានជោគជ័យដោយមានជំនួយពីព្រះវរបិតាសួគ៌ ។ រឿងទាំងអស់នេះជួយកូនៗឲ្យដឹងថាពួកគេក៏អាចធ្វើរឿងលំបាកបានដែរ ! អ្នកក៏អាចប្រើគំនិតនៅលើទំព័រទី ៣៨ ផងដែរ ។ សូមបំពេញចន្លោះទំនេរជាមួយគ្នា ហើយព្យួរទំព័រនោះដើម្បីជួយគ្រួសារទាំងមូល ។
សេចក្តីស្រឡាញ់
ទស្សនាវដ្តី ប្រិយមិត្ត