« តើការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធគឺជាអ្វី » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រ ២២ ។
ប័ណ្ណព្រះវិហារបរិសុទ្ធ
តើការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធគឺជាអ្វី ?
នៅពេលព្រះវិហារបរិសុទ្ធថ្មីមួយបានសង់រួចរាល់ហើយ ព្យាការី ឬសាវកពោលពាក្យអធិស្ឋានដ៏សំខាន់មួយដើម្បីឧទ្ទិសឆ្លង ឬប្រសិទ្ធពរដល់ព្រះវិហារបរិសុទ្ធនោះ ។ ការអធិស្ឋាននេះគឺដើម្បីញែកចេញព្រះវិហារបរិសុទ្ធជាទីបរិសុទ្ធមួយដែលយើងអាចធ្វើកិច្ចការរបស់ព្រះ ។ ពួកព្យាការីបានសន្យាថា ព្រះវិហារបរិសុទ្ធរាប់រយនឹងត្រូវឧទ្ទិសថ្វាយដល់ព្រះអម្ចាស់ ។
ព្រះវិហារបរិសុទ្ធ ម៉ាណាហ្គោ នីការ៉ាហ្គា
-
ព្រះវិហារបរិសុទ្ធនេះនឹងក្លាយជាព្រះវិហារបរិសុទ្ធដំបូងគេបង្អស់នៅប្រទេស នីការ៉ាហ្គា ។
-
នៅឆ្នាំ ២០១២ អែលឌើរ រ័សុល អិម ណិលសុន បានទៅទស្សនៈកិច្ចនៅប្រទេស នីការ៉ាហ្គា ហើយបានជំរុញឲ្យប្រជាជនត្រៀមខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធ ។ លោកបានមានប្រសាសន៍ថា « ខ្ញុំសន្យានឹងបងប្អូនថា នៅពេលដែលបងប្អូនបានត្រៀមខ្លួនរួចរាល់ នោះព្រះអម្ចាស់នឹងធ្វើចំណែករបស់ទ្រង់ដើម្បីឲ្យបងប្អូនមានព្រះវិហារបរិសុទ្ធមួយ » ( សូមមើល Liahonaខែ មិថុនា ឆ្នាំ ២០១២ ទំព័រ ៧៧ ) ។
ព្រះវិហារបរិសុទ្ធ សឹង្ហបូរី
-
ព្រះវិហារបរិសុទ្ធនេះគឺជាព្រះវិហារបរិសុទ្ធដំបូងគេនៅក្នុង សាធារណរដ្ឋ សិង្ហបុរី ។
-
នៅឆ្នាំ ២០០០ ព្យាការីបានអញ្ជើញសមាជិកសាសនាចក្រនៅប្រទេស សិង្ហបូរី ឲ្យត្រៀមខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធ ។
-
ទំរាំនឹងសាងសង់ហើយ សមាជិកត្រូវធ្វើដំណើរទៅប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងព្រះវិហារបរិសុទ្ធ ។