ប្រិយមិត្ត
សម្តែង​ដំណើរ​រឿងក្នុង​ព្រះគម្ពីរ
ខែ កក្កដា ឆ្នាំ ២០២៤


« សម្តែង​ដំណើររឿង​ក្នុង​ព្រះគម្ពីរ »​ទស្សនាវដ្តី ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រ ១៤–១៥ ។

សម្តែង ដំណើររឿង​ក្នុង​ព្រះគម្ពីរ

« ចុះ​បើ​យើង​យក​ប្រអប់​ថ្ងៃអាទិត្យ​ចេញមក ? » ចននីបាន​សួរ ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅក្នុង ស.រ.អា. ។

« ខ្ញុំ​ធុញ » ។ ចននី ដេក​នៅ​លើ​កម្រាល​ក្នុង​បន្ទប់​ទទួលភ្ញៀវ ។

បងស្រី​របស់​គាត់ ជេនណា​បាន​សម្លឹង​មើល​មាត់បង្អួច ។ នាង​និយាយថា « គ្មាន​អ្វីដែល​ត្រូវធ្វើ​ឡើយ » ។

ចននី បាន​សម្លឹង​មើលពិដាន ។ ហេតុអ្វី​បានជា​វាមាន​អារម្មណ៍ថា​ថ្ងៃ​អាទិត្យ​ដូចមិន​សប្បាយ​សោះ ?

បន្ទាប់មក​គាត់​មានគំនិត​អ្វីមួយ ។ « ចុះ​បើ​យើង​យក​ប្រអប់​ថ្ងៃអាទិត្យ​ចេញមក ? » ចននីបាន​សួរ ។ ប្រអប់​ថ្ងៃអាទិត្យ​គឺជា​ប្រអប់​ពិសេស​មួយ​ដែល​សម្បូរ​របស់​លេងកម្សាន្ត​នៅថ្ងៃអាទិត្យ ។

ទឹកមុខ​របស់ជេនណា ញញឹម​ពព្រាយ ។ « ស្តាប់​ទៅ​សប្បាយណាស់ » ។

ក្មេងប្រុស និង​ក្មេងស្រី​យក​របស់លេង​ចេញ​ពីប្រអប់

ចននី និង ជេនណា បាន​ប្រញាប់ប្រញាល់​ទៅ​បន្ទប់​របស់​ម្តាយ ។ ពួកគេ​បានទាញ​ប្រអប់​ធំ​ចូល​ទៅក្នុង​បន្ទប់​ទទួលភ្ញៀវ ។

« តើ​ដំបូង​យើង​គួរ​ធ្វើអ្វី ? » ចននីបាន​សួរ ។ គាត់​បាន​បើក​ប្រអប់ ហើយ​ទាញ​សៀវភៅ​រូបភាព​មួយចំនួន និង​ល្បែង​កាតមួយ ។

ជេនណា បាន​និយាយ​ថា « ​ចូរ​លេងល្បែង​ផ្គូផ្គង​វីរបុរស​ក្នុង​ព្រះគម្ពីរ » ។

ល្បែង​នេះមានកាត​ដែល​មាន​រូបភាព​ព្យាការី​នៃព្រះគម្ពីរ​មរមន ។ ជេនណា បាន​ដាក់​កាត​នៅលើ​កម្រាល​ឥដ្ឋ​ផ្កាប់​ចុះក្រោម ។ ពួកគេ​បាន​ប្តូរវេន​រើស​កាត និង​ព្យាយាម​ស្វែង​រកកាត​ដែល​ត្រូវគ្នា ។

ចននី បានយក​កាត​ពីរ​ផ្សេងគ្នា​ជាមួយ​រូប​មេទ័ព​មរ៉ូណៃ នៅលើ​កាត​ទាំងនោះ ។ គាត់ស្រែក « ខ្ញុំ​រក​ឃើញ​កាត​ត្រូវគ្នាហើយ ! » ។

« បង​ក៏រកឃើញ​ដែរ ! » ជេនណា បាន​កាន់កាត​ចំនួន​ពីរ​បង្ហាញពី សារ៉ាយ ។

ចននី និង​ជេនណា បាន​លេង​ពីរបី​ជុំទៀត ។ វាសប្បាយ​ណាស់​ដែលបាន​គិត​អំពី​ដំណើររឿង​ដែល​ពួកគេ​ចូល​ចិត្ត​មកពីព្រះគម្ពីរមរមន ។

មួយរយៈ​ក្រោយមក ជេនណា បានិយាយថា « តោះ​ធ្វើអ្វី​ផ្សេងទៀត » ។

« យល់ព្រម ។ តោះ​សម្តែង​រឿងមួយ​ក្នុង​ចំណោម​ដំណើររឿង​ព្រះគម្ពីរ​ដែល​យើង​ពេញចិត្ត ។ យើងនឹង​មានអ្នក​សម្តែង​ដំណើររឿង​ក្នុង​ព្រះគម្ពីរ ! » ចននី បាន​ចាប់ផ្តើម​យកកាត​នោះ ។

« ចាស ! » ជេនណា បាន​ជួយ​ប្រមូលកាត ហើយ​ទុក​មួយដុំ ។

ចននី កាយរក​ក្នុង​ប្រអប់​រហូត​ដល់​គាត់​បាន​រកឃើញ​សំលៀកបំពាក់​ប្រពៃណី​មួយចំនួន ។ គាត់​បាន​យក​អាវវែង​ទន់​ពណ៌​ត្នោត​មកពាក់ ។ « ខ្ញុំជា​សាំយូអែល​ជា​សាសន៍​លេមិន ! » គាត់​បាន​លោត​ឡើង​លើកៅអី ហើយ​បាន​ធ្វើសកម្មភាព​ដូចជា​សាំយូអែល បង្រៀន​នៅលើ​កំផែង​ទីក្រុង ។

ជេនណា បាន​បើក​សៀវភៅ​រូបភាព​នៃព្រះគម្ពីរ​មរមន ។ នាង​បានបើក​ស្វែងរក​ទំព័រទាំង​នោះ​រហូតដល់​នាង​បានរកឃើញ​សាំយ៉ូអែល​ជាសាសន៍​លេមិន ។ នាង​បានអាន​ខ្លាំងៗ ខណៈពេល​ដែល​ចននី​បាន​សម្តែង​រឿង​នោះ ។

ក្មេងៗ​បាន​អនុវត្តតាម​ដំណើររឿង​នេះ​ពីរបី​ដង ។ ចននី មាន​អារម្មណ៍​កក់ក្តៅ និង​រីករាយ​នៅក្នុង​ចិត្ត ។ វាធ្វើឲ្យ​មាន​អារម្មណ៍ល្អ​ក្នុងការ​ចងចាំ​ព្យាការី​ដែល​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ពេលដែល​ពួកគេ​មាន​អារម្មណ៍​ថាបាន​ត្រៀមខ្លួន​រួចហើយ ចននី​បាន​រត់ទៅ​នាំ​ម៉ាក់​ប៉ា និង​ប្អូនស្រី​របស់​ពួកគេ​ឈ្មោះ ម៉ាខេណា មកមើល ។ « មកមើល​ការសម្តែង​របស់​យើង ! »

ជេនណា បាន​ឈរ​ចំកណ្តាល​បន្ទប់​ដោយដៃ​របស់​នាង​លាតសន្ធឹង ។ « សូម​ស្វាគមន៍​មកកាន់​ការសម្តែង​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​របស់​យើង ។ ថ្ងៃនេះ​យើងនឹង​សម្តែង​រឿងអំពី​… សាំយូអែល​ជា​សាសន៍​លេមិន ! »

បន្ទាប់​មក នាង​បាន​ចាប់​ផ្ដើម​ដំណើររឿង​នោះ ។ « ជាយូរ​លង់​មកហើយ​មាន​ព្យាការី​ម្នាក់ឈ្មោះ សាំយូអែល បាន​មកដើម្បី​បង្រៀន​សាសន៍​នីហ្វៃ … »

នៅពេល​ដល់​ផ្នែក​របស់ ចននី គាត់​ឈរលើ​កៅអី ។ គាត់​បាន​និយាយ​ដោយ​សំឡេង​ខ្លាំងៗ ។ «ខ្ញុំ​ជា សាំយូអែល ហើយ​ព្រះវរបិតាសួគ៌​ចង់ឲ្យ​អ្នក​ធ្វើការ​ជ្រើសរើស​ល្អ ។ ឈប់ធ្វើ​រឿង​អាក្រក់ៗ ។ ពីព្រោះ​ក្នុងរយៈ​ពេល ៥ ឆ្នាំ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ប្រសូត្រ​មក » ។

ក្មេងប្រុស និង​ក្មេងស្រី​ពាក់អាវវែង​ឈរលើ​កៅអីមួយ ។

ជេនណា បាន​និយាយ​ថា « ព្រះចេស្តា​របស់​ព្រះ​គឺ​នៅ​ជាមួយ សាំយូអែល » ។ នាង​បានបញ្ចប់​ការ​ដំណាល​ប្រាប់ដំណើរ​រឿង​ទាំងមូល ។ ពេលចប់ ម៉ាក់​ប៉ា និង ម៉ាខេណា ទះដៃ ។

« រឿងនោះ​អស្ចារ្យ​ណាស់» ។ ម៉ា់ក់​បាននិយាយ ។

ចននី និង​ជេនណា​បាន​យកធ្នូ ។ ពួកគេ​ញញឹម​យ៉ាងខ្លាំង ។

ចននី បាន​និយាយថា « តោះធ្វើ​ការ​សម្តែង​មួយទៀត » ។

ម៉ាក់ បាន​និយាយថា « យើង​ចង់​មើល​ការសម្តែង​មួយទៀត » ។ ម៉ាខេណា ទះដៃ​ហើយញញឹម ។

ជេនណា និង​ចននី បានរត់​ទៅរក​ប្រអប់​សម្រាប់​ថ្ងៃអាទិត្យ ស្វែង​រក​សំលៀកបំពាក់​ប្រពៃណី​បន្ថែមទៀត ។

« ថ្ងៃអាទិត្យ​ជាថ្ងៃ​សប្បាយណាស់ ! ជេនណា បាន​និយាយថា « ខ្ញុំ​ចូលចិត្ត​រៀន​អំពី​ព្រះគម្ពីរ » ។

« និង​អំពី​ព្រះយេស៊ូវ » ។ ចននី ញញឹម​ពេលគាត់​រកឃើញ​សំលៀកបំពាក់​ប្រពៃណី​មួយ​ផ្សេង ។ ថ្ងៃអាទិត្យ​គឺជា​ថ្ងៃពិសេស​ណាស់ !

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ឆ័រណា ជេ ស៊ី ធេននី