« សកម្មភាពនៅថ្ងៃអាទិត្យ » ទស្សនាវដ្តី ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រ ១៧ ។
ល្បែងកម្សាន្ត
សកម្មភាពថ្ងៃអាទិត្យ
បោះវត្ថុតូចមួយ ដូចជាសណ្តែក ឬកាក់មួយ ទៅលើទំព័រនេះ ។ បន្ទាប់មក សូមធ្វើសកម្មភាពនៅកន្លែងដែលឈប់នៅលើនោះ ។ ពេលប្អូនធ្វើហើយ សូមព្យាយាមធ្វើម្តងហើយម្តងទៀត ! បន្តធ្វើសកម្មភាពរហូតដល់ប្អូនទទួលបានបួនដងក្នុងមួយជួរជាប់គ្នា ។
-
អានដំណើររឿងមកពីទស្សនាវដ្តី ប្រិយមិត្ត ។
-
ទៅដើរលេងមើលធម្មជាតិជាមួយគ្រួសាររបស់ប្អូន ។
-
មើលរូបភាពព្រះវិហារបរិសុទ្ធ ។
-
លេងល្បែងកម្សាន្តជាមួយគ្រួសាររបស់ប្អូន ។
-
រៀនចម្រៀងកុមារថ្មី ។
-
សរសេរសំបុត្រទៅអ្នកផ្សព្វផ្សាយសាសនា ។
-
សូមសរសេរអ្វីដែលប្អូនមានអំណរគុណឲ្យបានដប់ ។
-
គូររូបភាពក្រុមគ្រួសាររបស់ប្អូន ។
-
សួរឪពុក ឬម្តាយអំពីដំណើររឿងគ្រួសារមួយ ។
-
ទូរសព្ទទៅរកសមាជិកគ្រួសារម្នាក់ដែលរស់នៅឆ្ងាយ ។
-
អានព្រះគម្ពីរនៅខាងក្រៅ ។
-
សរសេរសំបុត្រអរគុណជូននរណាម្នាក់ ។
-
សង់ព្រះវិហារបរិសុទ្ធពីដុំឈើ ឬដុំឥដ្ឋ ។
-
សម្តែងតាមសាច់រឿងនៅក្នុងព្រះគម្ពីរ ។
-
ទៅលេងនរណាម្នាក់ដែលឯកោ ឬត្រូវការជំនួយ ។
-
ចម្អិនចំណីអាហារ ហើយយកទៅជូនអ្នកជិតខាងរបស់ប្អូន ។
-
សូមមើលវីដេអូព្រះគម្ពីរមួយ នៅលើគេហទំព័រ ChurchofJesusChrist.org ។
-
ច្រៀងចម្រៀងកុមារ ឬទំនុកតម្កើង ។
-
ធ្វើអ្វីមួយដ៏ល្អសម្រាប់សមាជិកគ្រួសារ ។
-
សូមធ្វើតាមទំព័រសកម្មភាពមួយនៅក្នុងទស្សនាវដ្តី ប្រិយមិត្ត ។
-
សរសេរទីបន្ទាល់របស់ប្អូនទុក ។
-
ជួយគ្រួសាររបស់ប្អូនធ្វើម្ហូប ឬអាហារសម្រន់ ។
-
ផាត់ពណ៌រូបភាព ឬសរសេរកំណត់ចំណាំសម្រាប់គ្រូបង្រៀនថ្នាក់កុមារ ។
-
ទន្ទេញមាត្រានៃសេចក្ដីជំនឿ ។
-
ផាត់ពណ៌រូបភាពមកពីទស្សនាវដ្តី ប្រិយមិត្ត ។