« ការធ្វើតាមព្រះយេស៊ូវនៅក្នុងប្រទេស នីការ៉ាហ្គា » ទស្សនាវដ្តី ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រ ៦–៧ ។
ការធ្វើតាមព្រះយេស៊ូវនៅ ប្រទេស នីការ៉ាហ្គា
ជួបជាមួយនឹង ហ្វេលីក !
របៀបដែល ហ្វេលីក ធ្វើតាមព្រះយេស៊ូវ
ហ្វេលីកធ្វើតាមព្រះយេស៊ូវដោយការគោរពប្រតិបត្តទ្រង់ ។ គាត់អធិស្ឋាន ព្យាយាមរក្សាបញ្ញត្តិ ហើយទៅព្រះវិហារ ។ គាត់និយាយថា « ខ្ញុំរៀនបានច្រើននៅក្នុងអង្គការបឋមសិក្សា » ។ « នៅក្នុងអង្គការបឋមសិក្សា មានក្មេងៗជាច្រើន ហើយយើងរៀនអំពីព្រះយេស៊ូវគ្រីស្ទ » ។
ហ្វេលីកចូលចិត្តលេងជាមួយជីដូនមួយរបស់គាត់ ។ ប៉ុន្តែពេលខ្លះគាត់ និងជីដូនមួយរបស់គាត់មិនចុះសម្រុងនឹងគ្នាទេ ។ គាត់និយាយថា « ព្រះវរបិតាសួគ៌ជួយខ្ញុំឲ្យមានការអត់ធ្មត់ » ។
ហ្វេលីកក៏ជួយអ្នកដទៃផងដែរ។ នៅសាលារៀន ហ្វេលីកបានឃើញថាមិត្តរួមថ្នាក់ម្នាក់មិនមានអាហារសម្រន់ទេ ។ ហ្វេលីកបានចែករំលែកអាហារសម្រន់របស់គាត់ ។ គាត់ក៏បានមើលថែប្អូនស្រីរបស់គាត់ផងដែរ ។ គាត់ត្រូវប្រាកដថានាងមានសុវត្ថិភាពដោយគ្រាន់តែបរិភោគអាហារតិចតួចប៉ុណ្ណោះ ។
អំពីហ្វេលីក
អាយុ ៖ ៧ ឆ្នាំ
មកពី ៖ ម៉ាណាហ្គោ នីការ៉ាហ្គា
ភាសា ៖ អេស្ប៉ាញ
គោលដៅ ៖ ១ ) ធ្វើជាអវកាសយានិក ហើយទៅឋានព្រះច័ន្ទ ហើយប្រហែលជាទៅភពផ្កាយព្រះអង្គារ ។ ២ ) ចិញ្ចឹមមាន់នៅថ្ងៃណាមួយ ។
ចំណង់ចំណូលចិត្ត ៖ រៀនអំពីអាវកាស លេងព្យាណូ និងធ្វើម្ហូបអាហារ
គ្រួសារ ៖ ហ្វេលីក, ម៉ាក់,ប៉ា និងប្អូនស្រី
ចំណូលចិត្តរបស់គាត់
ដំណើររឿងព្រះគម្ពីរមរមន ៖ ពេលព្រះយេស៊ូវយាងទៅទ្វីបអាមេរិក ហើយទ្រង់បានប្រោសមនុស្សទាំងអស់ ( នីហ្វៃទី៣ ១៧ )
ថ្ងៃឈប់សម្រាក ៖ បុណ្យគ្រីស្ទម៉ាស់
ផ្លែឈើ ៖ស្ត្រូប៊ើរី និងឪឡឹក
ពណ៌ ៖ ខៀវ
ចម្រៀងកុមារ ៖ « I Will Walk with Jesus » ( ប្រិយមិត្ត ខែ កុម្ភៈ ឆ្នាំ ២០២០ ទំព័រ ២៧ ) ។