« តើ អ័ប៊ីស ជានរណា ? » ទស្សនាវដ្តីប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រ ២៤–២៥ ។
រៀនអំពីព្រះគម្ពីរមរមន
តើអ័ប៊ីសជានរណា ?
អ័ប៊ីស គឺជាសាសន៍លេមិន ។ នាងបានធ្វើការឲ្យស្ដេច និងម្ចាស់ក្សត្រី ។
ថ្ងៃមួយ អ័ប៊ីស បានឃើញអាំម៉ូនកំពុងបង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ អស់អ្នកដែលបានស្តាប់បានទទួលអារម្មណ៍ពីព្រះវិញ្ញាណយ៉ាងខ្លាំង រហូតពួកគេដួលទៅលើដី ។
អ័ប៊ីស បានជឿទៅលើព្រះយេស៊ូវគ្រីស្ទរួចហើយ ។ នាងដឹងថាព្រះចេស្តានៃព្រះបានធ្វើឲ្យអ្នកផ្សេងទៀតដួលនៅលើដី ។
នាងបានរត់ទៅក្រៅ ហើយបានប្រាប់ប្រជាជនឲ្យមកមើលអព្ភូតហេតុ ដែលបានកើតឡើងចំពោះម្ចាស់ក្សត្រី និងស្ដេច ។
នាងបានជួយម្ចាស់ក្សត្រីឲ្យក្រោកឈរ ។
ស្ដេច និងម្ចាស់ក្សត្រីបានចែកចាយទីបន្ទាល់របស់ពួកទ្រង់អំពីព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ។ ( សូមមើល អាលម៉ា ១៩:១៦–១៧, ២៨–៣១ ) ។
ការសាកល្បងព្រះគម្ពីរ
-
តើនរណាបានបង្រៀនស្តេចឡាម៉ូណៃអំពីព្រះ ? ( អាលម៉ា ១៨:២៦–២៨ )
-
តើសាសន៍លេមិន បានហៅឈ្មោះថ្មីរបស់ពួកគេថាជាអ្វីបន្ទាប់ពីបានធ្វើតាមព្រះយេស៊ូវគ្រីស្ទ ? ( អាលម៉ា ២៣:១៧ )
-
តើប្រជាជនបានកប់អ្វីនៅក្នុង អាលម៉ា ២៤:១៩ ?
ខ្ញុំចេះអានព្រះគម្ពីរមរមន !
បន្ទាប់ពីប្អូនអាន សូមផាត់ពណ៌ផ្នែកនៃរូបភាពនេះ ។ ប្អូនអាចអានខគម្ពីរទាំងនេះដែលស្របទៅនឹងអំណានប្រចាំសប្តាហ៍នីមួយៗមកពីសៀវភៅ ចូរមកតាមខ្ញុំបាន ។
-
សប្តាហ៍ទី១ ៖ អាលម៉ា ១៩:៣៥-៣៦
-
សប្តាហ៍ទី២ ៖ អាលម៉ា ២៦:១២
-
សប្តាហ៍ទី៣ ៖ អាលម៉ា ៣១:៣៨
-
សប្ដាហ៍ទី៤ ៖អាលម៉ា ៣៣:៤–១១