ការនាំថ្នាក់កុមារមកក្នុងលំនៅដ្ឋាន
ខ្ញុំនឹងចែកចាយដំណឹងល្អជាមួយកូនចៅរបស់ព្រះទាំងអស់
តើអ្នកធ្លាប់ញ៉ាំអ្វីមួយឆ្ងាញ់ដែលអ្នកចង់ចែករំលែកវាដែរទេ ? នៅគ្រាមួយ កាលព្យាការីលីហៃបានសុបិនឃើញថា គាត់កំពុងហូបផ្លែឈើមួយដ៏ឆ្ងាញ់ ។ វាមានរស់ជាតិឆ្ងាញ់ណាស់រហូតដល់វាបានធ្វើឲ្យ « ព្រលឹងវិញ្ញាណ [ របស់គាត់ ] ពោរពេញទៅដោយសេចក្ដីអំណរជាអតិបរមា » (នីហ្វៃទី 1 8:12) ។ លីហៃចង់ឲ្យគ្រួសារលោកបានភ្លក់ផ្លែឈើដ៏ឆ្ងាញ់នោះផងដែរ ។
ផ្លែឈើនៅក្នុងសុបិនរបស់លីហៃគឺប្រៀបបាន នឹងសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ។ លីហៃចង់ឲ្យគ្រួសារលោកទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ។ គាត់ចង់ចែកចាយដំណឹងល្អជាមួយពួកគេ ពីព្រោះគាត់បានដឹងថាវានឹងធ្វើឲ្យពួកគេរីករាយ ។
ជារឿយៗ កុមារធ្វើបានយ៉ាងល្អនៅក្នុងការចែកចាយដំណឹងល្អនឹងអ្នកដទៃ ។
ម៉ារី មានអាយុប្រាំបីឆ្នាំ បានឃើញពួកអ្នកផ្សព្វផ្សាយសាសនាតាមផ្លូវនៃប្រទេសអេក្វាទ័រ ។ នាងបានសួរពួកគេថាតើពួកគេអាចបង្រៀនដំណឹងល្អដល់នាងបានទេ ។ ពួកអ្នកផ្សព្វផ្សាយនោះបានមកផ្ទះរបស់ម៉ារីដើម្បីបង្រៀនដល់គ្រួសារនាង ។ ម៉ារីជាមនុស្សដំបូងដែលបានជ្រមុជទឹកក្នុងគ្រួសាររបស់នាង ។ នាងមានចិត្តរីករាយពេលគ្រួសារទាំងមូលរបស់នាង នៅទីបំផុតបានចូលរួមក្នុងសាសនាចក្រផងដែរ ។
អេរីក មានអាយុប្រាំបួនឆ្នាំ មានចិត្តរីករាយយ៉ាងខ្លាំងពីបទបង្ហាញរបស់កុមារ ក្នុងការប្រជុំសាក្រាម៉ង់ ដោយសារគាត់បានអញ្ជើញអ្នកជិតខាងគាត់មក ។ ពួកគេបានមក ។
កុមារទាំងពីរនាក់នេះបានចែកចាយអ្វីមួយដែលមានតម្លៃ នឹងមនុស្សដែលពួកគេស្រឡាញ់ ។ នៅពេលអ្នកចែកចាយដំណឹងល្អ ទីបន្ទាល់របស់អ្នកនឹងកើនឡើង ។ ដូចជាលីហៃ អ្នកនឹងទទួលអារម្មណ៍នូវ « សេចក្ដីអំណរជាអតិបរមា » ផងដែរ ។