ទំព័ររបស់យើង
ប៉ាម៉ាក់ខ្ញុំបានបង្រៀនខ្ញុំពីដំណឹងល្អ ហើយបានធ្វើជាគំរូល្អសម្រាប់ខ្ញុំ តាំងពីខ្ញុំនៅក្មេង ។ ខ្ញុំបានរៀនអានដំណើររឿងក្នុងព្រះគម្ពីរសម្រាប់កុមារ ហើយឥឡូវខ្ញុំស្រឡាញ់ព្រះគម្ពីរមរមន ។ ខ្ញុំអានវារាល់ថ្ងៃ ម្នាក់ឯង និងជាមួយគ្រួសារ ។ អាំម៉ូនជាតូអង្គដែលខ្ញុំចូលចិត្តក្នុងព្រះគម្ពីរមរមន ។ គាត់ជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ដ៏អស្ចារ្យ នោះជាអ្វីដែលខ្ញុំចង់ក្លាយនៅពេលខ្ញុំធំឡើង ។
អេស្តេបាន់ អិម អាយុ 8 ឆ្នាំ ប្រទេសកូឡុំប៊ី
នៅពេលគ្រួសាររបស់ខ្ញុំទៅវិស្សមកាលនៅប្រទេសប៉ាណាម៉ា ប្រទេសកំណើតរបស់ម្ដាយខ្ញុំ ប៉ាម៉ាក់ខ្ញុំបាននាំប្អូនស្រីខ្ញុំ យូអាលីប៊េធ និងខ្ញុំទៅលេងព្រះវិហារបរិសុទ្ធប៉ាណាម៉ាស៊ីធីប៉ាណាម៉ា ។ ម៉ាក់យើងបាននាំយើងទៅប៉ះនឹងជញ្ជាំងព្រះវិហារបរិសុទ្ធនោះ ។ ក្រោយមក ពេលខ្ញុំបានប្រាប់ម៉ាក់ខ្ញុំពីអារម្មណ៍រីករាយដែលខ្ញុំមាន ពេលខ្ញុំនៅព្រះវិហារបរិសុទ្ធនោះ គាត់បានប្រាប់ខ្ញុំថា ខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។
សេហ្គីយ៉ូ ប៊ី ជុញ្ញ័រ អាយុ 7 ឆ្នាំ ភ្ល័ររីដា ស.រ.អា.
ប៉ាស្សា ហ្សី អាយុ 9 ឆ្នាំ ប្រទេសអ៊ុយក្រែន
នៅពេល ឡេទីស្យ៉ា ស៊ី អាយុ 6 ឆ្នាំ មានអាយុ 3 ឆ្នាំ ព្រះវិហារបរិសុទ្ធកូរីទីបាប្រេស៊ីលបានសង់ចប់សព្វគ្រប់ ។ នាងចូលចិត្តទៅព្រះវិហារបរិសុទ្ធ ហើយទៅទីនោះរៀងរាល់ថ្ងៃក្នុងសប្ដាហ៍ចុងក្រោយនៃការបើកសម្ពោធ ។ នាងនៅតែចូលចិត្តការទៅលេងនៅព្រះវិហារបរិសុទ្ធ ហើយដើរកាត់សួនច្បារដ៏ស្រស់ស្អាត ។ ឡេទីស្យ៉ាក៏ចូលចិត្តគូររូប ហើយហែលទឹកផងដែរ ។
ថ្នាក់កុមារ ៖ ធ្វើតាមព្រះយេស៊ូវ
ម៉ៅរីហ្សីយ៉ូ ឌី អាយុ 11 ឆ្នាំ ប្រទេសអ៊ីតាលី ចូលចិត្តការប្រជុំសាក្រាម៉ង់ ដោយសារគាត់រៀនពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ គាត់ចូលចិត្តទៅព្រះវិហារ ដោយសារវាសប្បាយ ហើយស្រស់ស្អាត ។ គាត់រីករាយក្នុងសាសនាចក្រ ហើយមានមិត្តជាច្រើននាក់ ។
នៅពេលយើងរៀបចំខ្លួនសម្រាប់ការបើកការដ្ឋានសាងសង់ព្រះវិហារបរិសុទ្ធទីអាវ័រណាម៉ិកស៊ិក យើងមានចិត្តរីករាយណាស់ ។ យើងបានទៅធ្វើការបម្រើជាគ្រួសារ ។ យើងបានសម្អាតទីធ្លានៃព្រះវិហារបរិសុទ្ធនោះ ។ ខ្ញុំដឹងថាព្រះអម្ចាស់នឹងយាងមកដំណាក់របស់ទ្រង់ពេលវាត្រូវបានសាងសង់ចប់សព្វគ្រប់ ។
យ៉ូស្វេ អេស អាយុ 6 ឆ្នាំ ប្រទេសម៉ិកស៊ិកូ
ការសិក្សាព្រះគម្ពីរជួយខ្ញុំឲ្យរើសផ្លូវត្រូវ ។
« ផ្ទាំងមាស » ដោយ ភី ទុយអិត ហោ អាយុ 10 ឆ្នាំ នៅក្នុងប្រទេសកម្ពុជា
ខ្ញុំរើសផ្លូវត្រូវពេលខ្ញុំបានដើរតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
អិន ធី លីនដា អាយុ 8 ឆ្នាំ នៅក្នុងប្រទេសកម្ពុជា
ផ្នែកដែលខ្ញុំចូលចិត្តក្នុងព្រះគម្ពីរមរមនគឺដំណើររឿងរបស់នីហ្វៃ និងដំណើរឆ្លងកាត់សមុទ្រ ។
ខេលី ស៊ី អាយុ 10 ឆ្នាំ ប្រទេសហ្វីលីពីន
យើងត្រូវផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ដើម្បីយើងអាចរស់នៅជាគ្រួសារជារៀងរហូត ។
ស្សានណា ស៊ី អាយុ 8 ឆ្នាំ ប្រទេសហ្វីលីពីន
ខ្ញុំចូលចិត្តទៅព្រះវិហារជាមួយគ្រួសារខ្ញុំ ហើយរៀនពីព្រះយេស៊ូវគ្រីស្ទ ។ នៅផ្ទះខ្ញុំចូលចិត្តអាន ហើយរៀនពីដំណើររឿងក្នុងព្រះគម្ពីរ ច្រៀងទំនុកតម្កើង និងលេងល្បែងក្នុងរាត្រីជួបជុំក្រុមគ្រួសារ ។ ដំណឹងល្អប្រទានពរដល់គ្រួសារខ្ញុំ ហើយធ្វើឲ្យខ្ញុំរីករាយ ។ ខ្ញុំបានឲ្យព្រះគម្ពីរមរមនទៅគ្រូបង្រៀនបីនាក់នៅឯសាលា និងមិត្តជិតស្និទ្ធិរបស់ខ្ញុំ មីហ្គេល រួចហើយ ។ ចម្រៀងថ្នាក់កុមារដែលខ្ញុំចូលចិត្តគឺ « We’ll Bring the World His Truth » (Children’s Songbook 172 ) ។
ម៉ាទីម ភី អាយុ 6 ឆ្នាំ ប្រទេសព័រទុយហ្គាល់
ហេនរីគ អេស អាយុ 7 ឆ្នាំ ប្រទេសប្រេស៊ីល