២០១៣
នៅ​ជុំ​វិញ​សាសនាចក្រ
Oct 2013


នៅ​ជុំវិញ​សាសនាចក្រ

ប្រទេស ម៉ុងហ្គោលី ប្រារព្ធ​ខួបលើក​ទី 20 ឆ្នាំ​នៃ​សាសនា​ចក្រ

នៅ​ថ្ងៃ​ចន្ទ ទី 15 ខែ​មេសា ឆ្នាំ 2013 មាន​សមាជិក​សាសនាចក្រ​ច្រើន​ជាង 300 នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ភ្នំ ហ្សៃ​សាន នៅ អ៊ុលឡាន​បាតា ប្រទេស ម៉ុងហ្គោលី ដើម្បី​ប្រារព្វ​ខួប​លើក​ទី 20 នៃ​សាសនាចក្រ​នៅ​ក្នុង​ប្រទេស​នោះ ។ មាន​ក្រុម​ចម្រៀង​ដែល​មាន​សមាជិក 50 នាក់ ហើយ​ក្រុម​នោះ​បាន​ស្ដាប់​ការ​ថត​ចម្លង​នៃ​ប្រសាសន៍​របស់​អែលឌើរ នែល អេ ម៉ាក់​ស្វែល ( ឆ្នាំ 1926–ដល់ ឆ្នាំ 2004 ) នៅ​ពេល​លោក​បាន​ឧទ្ទិស​ឆ្លង​ប្រទេស​ម៉ុងហ្គោលី ដើម្បី​ផ្សាយ​ដំណឹង​ល្អ​នៅ​ឆ្នាំ 1993 ។

អែលឌើរ តៃ វ៉ក យិន ជា​អតីត​ជា​សមាជិក​នៃ​គណៈ​ប្រធាន​តំបន់​អាស៊ី ដែល​អម​ដំណើរ​ជាមួយ​អែលឌើរ ម៉ាក់​ស្វែល ទៅ​ប្រទេស​ម៉ុងហ្គោលី ក្នុង​ឆ្នាំ 1993 បាន​សង្កេត​ឃើញ​ពី​របៀប​ដែល​ « ព្រះហស្ត​របស់​ព្រះអម្ចាស់ បាន​កំពុង​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរគ្មាន​ឈប់​ឈរ​នៅ​ក្នុង​ផ្នែក​នេះ​នៃ​ចម្ការ​របស់​ទ្រង់ » ។

សកម្មភាព​ផ្សេងៗ នៅ​ពេញ​មួយសប្ដាហ៍​បាន​គូសចំណាំ​នូវពិធី​រំឭក​​ខួបនេះ ។ ការ​ជួប​ជុំ​ជា​បេសកកម្ម បាន​នាំ​អ្នក​ត្រឡប់​មក​ពី​ផ្សព្វផ្សាយ​សាសនា​ចំនួន 200 នាក់​មក ។ មាន​ប្រជាជន​ម៉ុងហ្គោលី​ជាង 1000 នាក់​បាន​បម្រើ​ជា​អ្នកផ្សព្វ​ផ្សាយសាសនា​ពេញ​ម៉ោង—ស្ទើរ​តែ​មាន​ក្នុង​ចំណោម​សមាជិក​ចំនួន 10​ នាក់ នោះ​មាន​ពួក​អ្នក​ផ្សព្វផ្សាយសាសនា​ពេញ​ម៉ោង​ម្នាក់​ក្នុង​ប្រទេស​ម៉ុងហ្គោលី ។ ពិធី​បុណ្យជ្រមុជទឹក ត្រូវ​បាន​ធ្វើ​ឡើង​ពាសពេញ​ប្រទេស​ម៉ុងហ្គោលី នៅ​ល្ងាច​ថ្ងៃ​សុក្រ ដោយ​មាន​មនុស្ស 24 នាក់​បាន​ជ្រមុជទឹក​នៅ​ថ្ងៃ​នោះ ។​ម៉ារី អិន ឃុក ដែល​បាន​ដោះ​លែង​ពី​គណៈប្រធាន​យុវនារី​ទូទៅ​ថ្មីៗ​នេះ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ការ​ប្រជុំ​ធម្មនិដ្ឋាន​យុវនារី​មួយ ហើយ​ក្នុង​ពិធី​សម្ភោធ​កន្លែង​ពង្សប្រវត្តិ​មួយ ត្រូវ​បាន​ចាក់​បញ្ចាំង​វីដេអូ​មួយ​ដែល​មាន​នូវ​ការ​ណែនាំ​អំពី​គម្រោង​ដើមឈើ​គ្រួសារ​ថ្មី ។ រូបភាព​ខាង​វប្បធម៌​ដ៏​ប្លែក​មួយ បង្ហាញ​អំពី​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ប្រទេស​ម៉ុងហ្គោលី និង ទេពកោសល្យ​របស់​សមាជិក​សាសនាចក្រ​ជា​ច្រើន ។

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ក្នុង​ពិធី​រំឭក​ខួប​ប្រទេស​ហៃទី ជួយ​ដាំ​ដើម​ឈើ

នៅ​ថ្ងៃ​ទី 1 ខែ​ឧសភា សមាជិក​ទាំងឡាយ​នៃសាសនាចក្រ​នៅ​ប្រទេស​ហៃទី បាន​ចូលរួម​ក្នុង​គម្រោង​ដាំ​ដើម​ឈើ​ដ៏​ធំ​មួយ នៅ​ទូទាំង​ប្រទេស ។ កូន​ឈើ​ដ៏​សន្ធឹក​សន្ធាប់ ត្រូវ​បាន​ដាក់​ដាំ​នៅ​ថ្ងៃ​ទីមួយ​នៃ​គម្រោង​នោះ ហើយ​នឹង​មាន​ដើមឈើ​ច្រើន​ទៀត​ដាក់​ដាំ​តាម​ក្រោម ។​នៅ​ពេល​គម្រោង​ត្រូវ​បាន​បញ្ចប់ នោះ​នឹង​មាន​កូន​ឈើ​ថ្មី​ចំនួន 400,000 ដើម​ទៀត ដុះ​នៅ​ក្នុង​ប្រទេស​ហៃទី រួមមាន ដើម​ក្រូច​ឆ្មា ដើម​ក្រូច ដើម​ដូង ដើម​ល្ហុង និង ដើម​អូក ។

សាសនាចក្រ​បាន​ទិញ​កូនឈើ​ជា​ច្រើន ចូលរួម​ចំណែក​គាំទ្រ​ជា​បន្ដ​បន្ទាប់​ក្នុង​ការ​ងើប​ចេញ​ពី​ការ​រំជួយ​ដី​របស់​ប្រទេស​ហៃ​ទី ។ គម្រោង​នោះ​ក៏​បាន​ផ្ដល់​ដល់​សមាជិក​ទាំងឡាយ​នូវ​គម្រោង​នៃ​ការ​បម្រើ​មួយ​ចំពោះ​ការ​ប្រារព្ធ​ពិធី​ខួប​លើក​ទី 30 នៃ​សាសនាចក្រ​នៅ​ក្នុង​កោះ​នៃ​ជាតិសាសន៍​នេះ ។ កាល​ពី​បី​ទស្សវត្សរ៍​កន្លង​ទៅ ប្រធាន ថូម៉ាស អេស. ម៉នសុនដែល​កាល​នោះគឺ​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស ហៃទី ហើយ​បាន​ឧទ្ធិស​ឆ្លង​ដែន​ដី​នេះ​សម្រាប់​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដែល​បានស្តារ​ឡើង​វិញ ។

អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ហៃទី ក្នុង​ពេល​ធ្វើពិធី​ប្រារព្ធ​ខួប និង ធ្វើ​ជា​អធិបតី​ក្នុង​ការសម្ភោធ​​បើក​អក្ស​រចារិក​រំឭកចាំ​មួយ ដែល​គូស​ចំណាំ​ជា​ការ​ចាប់​ផ្ដើម​នៃ​សាសនាចក្រ​ពីដំបូង​ក្នុង​ប្រទេស​ហៃទី ។

សាសនាចក្រ​បាន​បរិច្ចាក​ម្ហូបអាហារ​ចំនួន​មួយ​លាន​ផោន​ដល់​អង្គការ​ចិញ្ចឹម​អាមេរិក

នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ 2013 សាសនាចក្រ បាន​បរិច្ចាគ​ម្ហូបអាហារ​ច្រើន​ជាង​មួយ​លាន​ផោន ទៅ​ដល់​អង្គការ​ចិញ្ចឹម​អាមេរិក​ធំ​ជាង​គេ​បំផុត ជា​អង្គការ​ជួយ​សង្គ្រោះ​ជន​ស្រេកឃ្លាន​នៅ​ក្នុង​សហរដ្ឋ ដែល​ពុំ​រក​ប្រាក់​ចំណេញ ។ ការ​បរិច្ចាគ រួម​មាន​ទាំង​ម្ហូបអាហារ​កំប៉ុង ដូច​ជា ផ្លែឈើ បន្លែ និង សណ្ដែក​កំប៉ុង ដែល​នឹង​ផ្ដល់​ដល់​គ្រួសារ​ដែល​ខ្វះខាត តាម​កន្លែង​ស្នាក់​នៅ​ក្នុង​សហគមន៍​ផ្សេងៗ​នៅ​ទូទាំង​សហរដ្ឋ ។​

បប អៃ​ឃិន ជាប្រធាន និង ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ចិញ្ចឹម​អាមេរិក បាន​និយាយ​ថា ការ​បរិច្ចាគ​នឹង​ផ្ដល់​ជា​អាហារ​ចំនួន​ប្រហែល 625,000 ពេល ។

អ្នក​រាំ​រៀប​ជា​ទម្រង់​លេខ « 20 » អំឡុង​ពេល​សម្ដែង គឺ​ដើម្បី​រំឭក​អំពី​ខួប​លើក​ទី 20 នៃសាសនាចក្រ​នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី ។

រូបថត​រចនា​នៃ​បេសកកម្ម​អ៊ុលឡាអានបាតា ម៉ុងហ្គោលី

ពួក​អ្នក​ផ្សព្វផ្សាយសាសនា និង សមាជិក នៅ​ក្នុង​ការ​ដាំ​ដើមឈើ​ក្នុង​ប្រទេស​ហៃទី នៅ​លើ​ភ្នំ​ខ្ពស់​ពី​លើ​ទីក្រុង​នៃ ផត អូ ព្រីនស៍ ដែល​អាច​មើល​ឃើញ​នៅ​ផ្ទៃ​ខាង​ក្រោយ ។​

រូបភាព​ដោយ ចាសុន ស្វីនសិន