២០១៣
សមាជិក​អាច​ស្នើ​សុំ​ខ្សែ​ស្រឡាយ​នៃ​សិទ្ធិអំណាច​បព្វជិតភាព
Oct 2013


សមាជិក​អាច​ស្នើសុំ​ខ្សែ​ស្រឡាយ​នៃសិទ្ធិ​អំណាច​បព្វជិតភាព

ឥឡូវ​នេះ សាសនាចក្រ​អាច​ផ្តល់​ព័ត៌មាន​នៃ​ខ្សែ​ស្រឡាយ​នៃ​សិទ្ធិ​អំណាច​បព្វជិតភាព ជា​ការ​បម្រើ​មួយ​ដល់​សមាជិក​តាម​ការ​ស្នើសុំ ។ ខ្សែ​ស្រឡាយ​នៃ​សិទ្ធិ​អំណាច​បព្វជិតភាព គឺ​ជា​គំរូ​មួយ​នៃ​ការ​តែងតាំង​ជា​បន្តបន្ទាប់​ ដែល​អាច​នាំ​ត្រឡប់​ទៅ​ដល់​ការ​ចាប់​ផ្តើម​ដំបូង​នៃ​សាសនាចក្រ ហើយ​ទីបំផុត​គឺ​ដល់​ព្រះអង្គ​សង្គ្រោះ ។

ទោះជា​អ្នក​កាន់​បព្វជិតភាព​ម្នាក់​ដែល​មាន​តំណែង​ពួកចិតសិប​នាក់ អាច​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ខ្សែ​ស្រឡាយ​នៃ​សិទ្ធ​អំណាច​ផ្ទាល់​ខ្លួន​របស់​សមាជិក​ក៏​ដោយ ក៏​គ្មាន​ខ្សែ​ស្រឡាយ​ដោយ​ឡែកណាមួយ ដែល​ត្រូវ​បាន​រក្សា​សម្រាប់​តំណែង​នៃ​ពួកចិតសិប​នាក់​ឡើយ ។ មួយ​វិញ​ទៀត ខ្សែ​ស្រឡាយ​នៃ​សិទ្ធិ​អំណាច​បព្វជិតភាព​សម្រាប់​ប៊ីស្សព និង លោក​អយ្យកោ​ដែល​បាន​តែង​តាំង គឺ​ត្រូវ​បាន​រាយ​រាប់​តាមរយៈ​ការ​តែង​តាំង​តំណែង​សង្ឃ​ជាន់​ខ្ពស់​របស់​ពួកគេ ។​

មាន​តែ​ពត៌មាន​អំពី​ខ្សែស្រឡាយនៃសិទ្ធិ​អំណាច​បព្វជិតភាព​មិលគីស្សាដែក​តែ​ប៉ុណ្ណោះ ដែល​អាច​ស្នើសុំ​ពី​សាសនា​ចក្រ​បាន ខ្សែ​ស្រឡាយ​បព្វជិតភាព​អើរ៉ុន​គឺ​ពុំ​មានឡើយ ។ សមាជិក​ទាំងឡាយ​អាច​ស្នើ​សុំ​ខ្សែ​ស្រឡាយ​នៃ​សិទ្ធិ​អំណាច​បព្វជិតភាព​មិលគីស្សាដែក​បាន​សម្រាប់​តែ​ខ្លួន​ឯង កូន​ដែល​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ ឬ អ្នក​ផ្សព្វផ្សាយ​សាសនាវ័យ​ក្មេង​ដែល​កំពុង​បម្រើ​បេសកកម្ម​នា​ពេល​បច្ចុប្បន្ន​តែ​ប៉ុណ្ណោះ ។ ឯកសារ​ទាំង​នេះ មិន​មែន​ជា​ឯកសារ​ផ្លូវការ​របស់​សាសនាចក្រ​ឡើយ ។

បើសិន​អ្នក​មាន​បំណង​ចង់​ស្នើសុំ​ខ្សែ​ស្រឡាយ​នៃ​សិទ្ធិ​អំណាច​បព្វជិតភាព​របស់​អ្នក នោះ​សូម​បញ្ចូល​ឈ្មោះ​ពេញ​ស្រប​ច្បាប់​របស់​អ្នក ថ្ងៃ​ខែ​ឆ្នាំកំណើត លេខ​សមាជិក​ភាព ( ដែល​មាន​នៅ​លើ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ឬ មក​ពី​ស្មៀន​វួដ​របស់​អ្នក ) ឈ្មោះ​របស់​បុគ្គល​ដែល​បាន​តែង​តាំង​អ្នក​ឲ្យ​ទទួល​តំណែង​ជា​អែលឌើរ ឬ សង្ឃ​ជាន់​ខ្ពស់ ( បើសិនជាស្គាល់ ) និង អាសយដ្ឋានរបស់​អ្នក​ដែល​ត្រូវ​ផ្ញើ​ត្រឡប់​ទៅវិញ និង លេខ​ទូរស័ព្ទ ឬ អាសយដ្ឋាន​អ៊ីម៉ែល ។

សូម​ផ្ញើ​ការ​ស្នើ​សុំ​របស់​អ្នក​ទៅ​កាន់ ៖

Priesthood Line of Authority

Global Service Center

120 North 200 West

Salt Lake City, Utah 84103-1514, USA

ទូរសារលេខ ៖ 1-801-240-6816

ទូរស័ព្ទលេខ ៖ 1-800-453-3860 បន្ត​ទៅ​លេខ 2-3500

អ៊ីម៉ែល ៖ សូម​អ៊ីម៉ែល​ទៅ​កាន់ lineofauthority@ldschurch.org ដោយ​ដាក់ « PLA » នៅ​បន្ទាត់​ប្រធាន​បទ ។ អ្នក​នឹង​ទទួល​បាន​ទម្រង់​បែប​បទ​មួយ​ត្រឡប់​ទៅ​វិញ ដើម្បី​បំពេញ ហើយ​បញ្ចូល​ត្រឡប់​មក​វិញ ( មាន​ការ​ឆ្លើយ​តប​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​កាន់​សារ​ដែល​មាន​ពាក្យ « PLA » នៅ​បន្ទាត់​ប្រធានបទ ) ។

ខ្សែ​ស្រឡាយ​នៃ​សិទ្ធិ​អំណាច​បព្វជិតភាព​សម្រាប់​អស់​អ្នក​ដែល​ធ្វើ​ការ​តែងតាំង អាច​មាន​ត​រហូត​ដល់​ព្រះអង្គសង្គ្រោះ ។

ព្រះ​គ្រីស្ទ​កំពុង​តែង​តាំង​សាវក​ដប់​ពីរ​នាក់ ដោយ ហារី អែនឌើរសិន © IRI