នៅតាមផ្លូវ
ការរង់ចាំ នៅវិនទើរ ខួរទើរ្ស
ទីក្រុងថ្មីមួយ
បន្ទាប់ពីព្យាការីយ៉ូសែប ស្ម៊ីធ ត្រូវបានគេសម្លាប់ នៅទីក្រុងណៅវូ រដ្ឋអិលលីណោយ បានក្លាយជាទីកន្លែងមួយដ៏គ្រោះថ្នាក់ ។ ពួកបរិសុទ្ធបានចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ទៅស្វែងរកទីកន្លែងរស់នៅមួយដែលមានសុវត្ថិភាព ។ នៅខែ កុម្ភៈ ឆ្នាំ 1846 ក្រុមពួកបរិសុទ្ធដំបូងបានចាប់ផ្ដើមដំណើររបស់ពួកគេទៅទិសខាងលិច ប៉ុន្តែអាកាសធាតុមិនល្អ និងជំងឺបានដំណើររបស់ពួកគេមានការយឺតយ៉ាវ ។ នៅពេលនោះពួកគេបានឆ្លងកាត់ អៃអូវ៉ា វាបានយឺតពេលទៅហើយ ដើម្បីឲ្យពួកគេអាចធ្វើទៅរ៉កគី ម៉ោនថិន ពីមុនរដូវរងានោះ ។ ដូច្នេះពួកអ្នកដឹកនាំសាសនាចក្របានជ្រើសយកកន្លែងមួយ ដែលពួកបរិសុទ្ធអាចស្នាក់នៅសម្រាប់រដូវរងា ។ ពួកគេបានឲ្យឈ្មោះវាថា វិនទើរ ខួរទើរ្ស ។
ការធ្វើការរួមគ្នា
មានមនុស្សមួយចំនួនបានសង់ផ្ទះពីដើមឈើ ឬចម្បើង ។ មានអ្នកផ្សេងទៀតបានរស់នៅក្នុងត្រសាល និងរូងថ្ម ។ ពួកបរិសុទ្ធទាំងនោះបានព្យាយាមមានចិត្តរីករាយ នៅក្នុងរដូវរងាដ៏ត្រជាក់ហើយមានរយៈពេលយូរនោះ ។ ពួកគេបានជួយគ្នាទៅវិញទៅមក ។ ពួកគេបានទៅការប្រគុំតន្ត្រី ហើយច្រៀងរាំ ។ ពួកគេបានសង់ម៉ាស៊ីនកិនម្សៅ សាលាក្រុង និងរោងចក្រធ្វើកន្ត្រក ។
ការបន្តដើរទៅមុខ
គ្រាដែលពួកបរិសុទ្ធបានចំណាយនៅក្នុងវិនទើរ ខួរទើរ្ស គឺមានការលំបាក ។ មានមនុស្សជាច្រើនបានស្លាប់ ។ ប៉ុន្តែពួកអ្នកត្រួសត្រាយផ្លូវបានមានសេចក្ដីជំនឿថា ព្រះអម្ចាស់នឹងប្រទានពរដល់ពួកគេ ហើយជួយពួកគេឲ្យធ្វើដំណើរទៅដល់ក្រុងស៊ីយ៉ូន ។ នៅពេលនិទាឃរដូវបានមកដល់ ក្រុមពួកអ្នកត្រួសត្រាយផ្លូវដំបូងបានចាកចេញពីវិនទើរ ខួរទើរ្ស ធ្វើដំណើរទៅជ្រលងភ្នំសលត៍ លេក ។
សព្វថ្ងៃនេះ អ្នកអាចឃើញព្រះវិហារបរិសុទ្ធណេប្រាស្កាវិនទើរខួរទើរ្ស ដ៏ស្រស់ស្អាត ហើយទៅមើលមជ្ឈមណ្ឌលពិព័រណ៍មរមនក្នុងវិនទើរ ខួរទើរ្ស ដើម្បីរៀនបន្ថែមទៀតពីពួកអ្នកត្រួសត្រាយផ្លូវ ។
ការដាក់តាំងបង្ហាញនេះនៅក្នុងមជ្ឈមណ្ឌលពិព័រណ៍មរមនក្នុងវិនទើរ ខួរទើរ្ស បានរៀបចំសារជាថ្មីជាជំរំមួយលើផ្លូវអៃអូវ៉ា ជាទីកន្លែងដែល វិល្លាម ក្លេតុន បាននិពន្ធទំនុកតម្កើងបទ « មក មក ពួកបរិសុទ្ធ » (ទំនុកតម្កើងព្រះ និងចម្រៀងកុមារាកុមារី ទំព័រ 2) ។
នៅក្នុងមជ្ឈមណ្ឌលពិព័រណ៍មរមន អ្នកអាចឃើញស្បៀងអាហារគ្រប់ប្រភេទដែលពួកបរិសុទ្ធបានយកតាមពេលពួកគេធ្វើដំណើរទៅទិសខាងលិច ។ ពួកអ្នកដឹកនាំសាសនាចក្របានប្រាប់ពួកគេឲ្យយក ម្សៅ គ្រឿងទេស អង្ករ សណ្ដែក និងទឹកដោះគោ ។
មានពួកបរិសុទ្ធមួយចំនួនបានសង់ផ្ទះឈើ ដើម្បីស្នាក់នៅ ខណៈដែលពួកគេនៅវិនទើរ ខួរទើរ្ស ។
ពួកបរិសុទ្ធឆ្លងកាត់មិសស៊ីស៊ីពី ដោយក្រាន្ត រ៉មនី ខ្ល័រសុន © IRI, រូបថតដោយ ជែននីហ្វើ ម៉ាឌី និងវៀលឌេន ស៊ី អាន់ឌើរសុន
ផ្លូវលំអៃអូវ៉ា
រដ្ឋអៃអូវ៉ា
ណៅវូ
វិនទើរ ខួរទើរ្ស