២០១៣
បេសកកម្ម​ដ៏​ទេវភាព​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ៖ ព្រះដ៏បង្កបង្កើត
Oct 2013


សារលិខិត​បង្រៀន​សួរ​សុខទុក្ខ

បេសកកម្ម​ដ៏​ទេវភាព​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ៖ ព្រះដ៏បង្កបង្កើត

សូម​សិក្សា​សម្ភារ​នេះ​ដោយ​ការ​អធិស្ឋាន និង​ព្យាយាម​ដឹង​នូវ​អ្វី​ដើម្បី​​ចែកចាយនឹង​​បងប្អូន​ស្រី​ដែល​អ្នក​ទៅ​សួរសុខទុក្ខ ។ តើ​ការ​យល់ដឹងអំពី​ជីវិត និង បេសកកម្ម​របស់​ព្រះអង្គសង្គ្រោះ បង្កើន​ជំនឿ​របស់​អ្នក​ទៅ​លើ​ទ្រង់ និង ប្រទានពរ​អ្នក​ទាំង​ឡាយ​ដែល​អ្នក​នឹង​មើល​ថែ​ដោយ​របៀប​ណា ? សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ចូល​ទៅ​គេហទំព័រ reliefsociety.lds.org.

សេចក្ដី​ជំនឿ ក្រុមគ្រួសារ ការសង្គ្រោះ

ព្រះយេស៊ូវ​គ្រីស្ទ « បាន​បង្កើត​ផ្ទៃមេឃ និង​ផែនដី » ( នីហ្វៃទី 3 9:15 ) ។ ទ្រង់​បាន​ធ្វើ​កិច្ចការ​នោះ​តាម​រយៈ​អំណាច​បព្វជិតភាព ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​នៃ​ព្រះវរបិតា​សួគ៌ ( សូម​មើល ម៉ូសេ 1:33 ) ។

ប្រធាន​ថូម៉ាស អេស ម៉នសុន​បាន​មាន​ប្រសាសន៍​ថា « តើ​​យើង​គប្បី​មាន​អំណរគុណ​យ៉ាង​ណា​ទៅ​ដែល​អង្គ​បង្កបង្កើត​ដ៏​ឈ្លាសវៃ​បាន​បង្កើត​ផែនដី ហើយ​ដាក់​យើង​នៅ​ទីនេះ​នោះ … ដើម្បី​យើង​អាច​មាន​បទពិសោធន៍​ក្នុង​គ្រា​នៃ​ការ​សាកល្បង ជាឱកាស​ដើម្បី​បង្ហាញ​ខ្លួនឯង​ថាយើងមានភាពសក្ដិសម ចំពោះ​អ្វីៗ​ទាំងអស់​ដែល​ព្រះ​បាន​រៀបចំ​ឲ្យ​យើងទទួល » ។1 នៅ​ពេល​យើង​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​យើង​ដើម្បី​គោរព​ប្រតិបត្តិ​តាម​ព្រះ​បញ្ញត្តិ​របស់​ព្រះ ហើយ​ប្រែចិត្ត នោះ​យើង​ប្រែក្លាយ​ជា​មាន​ភាព​សក្ដិសម​ដើម្បី ត្រលប់​ទៅ​រស់​នៅជាមួយ​នឹង​ទ្រង់​វិញ ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ជា​ទីប្រឹក្សា​ទីពីរ​នៅ​ក្នុង​គណៈប្រធាន​ទីមួយ បាន​មាន​ប្រសាសន៍​ពី​ការ​បង្កបង្កើត​ថា ៖

« យើង​គឺ​ជា​ហេតុផល​ដែល​ទ្រង់​បាន​បង្កើត​សកលលោក​នេះ ! …

« នេះ​គឺ​ជា​មតិផ្ទុយ​មួយ​របស់​មនុស្ស ៖ បើ​ប្រៀប​នឹង​ព្រះ មនុស្ស​គឺ​គ្មាន​ជា​អ្វី​សោះ ប៉ុន្តែ​យើង​គឺ​ជា​អ្វីៗ ទាំងអស់​ចំពោះ​ព្រះ » ។2 ដោយ​ដឹង​ថា​ព្រះយេស៊ូវ​បាន​បង្កើត​ផែនដី​សម្រាប់​យើង​ដោយសារ​យើង​មាន​តម្លៃ​ដ៏​ធំធេង​ចំពោះ​ព្រះវរបិតា​សួគ៌​អាច​ជួយ​យើង​ឲ្យ​បង្កើត​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ។

ចេញ​ពី​ព្រះគម្ពីរ

យ៉ូហាន 1:3 ហេព្រើរ 1:1–2 ម៉ូសាយ 3:8 ម៉ូសេ 1:30–33, 35–39 អ័ប្រាហាំ 3:24–25

ចេញ​ពី​ប្រវត្តិសាស្ត្រ​របស់​យើង

យើង​ត្រូវ​បាន​បង្កើត​ឡើង​តាម​រូបភាព​នៃ​ព្រះ ( សូម​មើល ម៉ូសេ 2:26–27 ) ហើយ​យើង​មាន​សុក្ដានុពល​ដ៏​ទេវភាព ។ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទូន្មាន​ដល់​បងប្អូន​ស្រី​នៅ​ក្នុង​សមាគម​សង្គ្រោះ​ឲ្យ « បំពេញ​នូវ​អភ័យឯកសិទ្ធិ [ របស់​ខ្លួន ] » ។3 ជាមួយ​នឹង​ការ​លើក​ទឹក​ចិត្ត​នោះ​ជា​គ្រឹះ​មួយ បងប្អូន​ស្រី​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ត្រូវ​បាន​បង្រៀន​ឲ្យ​បំពេញ​សុក្ដានុពល​ដ៏​ទេវភាព​របស់​ខ្លួន​ដោយ​បំពេញ​នូវ​ព្រះរាជ​បំណង​របស់​ព្រះ​ចំពោះ​ពួក​គាត់ ។ « នៅ​ពេល​ពួកគាត់​ដឹង​ថា​ពួកគាត់​ជា​នរណា—ជា​បុត្រី​នៃ​ព្រះ ដោយ​មាន​សមត្ថភាព​ពិសេស​ដើម្បី​ស្រឡាញ់ ហើយ​ចិញ្ចឹម​បីបាច់—នោះ​ពួកគាត់​នឹង​ឈាន​ទៅ​ដល់​សក្ដានុពល​របស់​ខ្លួន​ជា​ស្ត្រី​ដ៏​បរិសុទ្ធ » ។4

« ព្យាការី យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា « ឥឡូវ​នេះ អាច​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​អ្នក​អាច​ធ្វើ​ស្រប​តាម​ការ​យល់​ដឹង​ទាំង​នោះ​ដែល​ព្រះ​បាន​បណ្ដុះ​នៅ​ក្នុង​បេះដូង​របស់​អ្នក » ។ « ប្រសិន​បើ​អ្នក​បំពេញ​តាម​គោលការណ៍​ទាំងនេះ តើ​វា​នឹង​មាន​ភាព​អស្ចារ្យ ហើយ​រុងរឿង​យ៉ាង​ណា​ទៅ !—ប្រសិន​បើ​អ្នក​បំពេញ​អភ័យ​ឯក​សិទ្ធិ​របស់​អ្នក នោះ​ពួកទេវតា​មិនអាច​ត្រូវ​បាន​ឃាឃាំង​ពី​ការធ្វើ ជា សហការី​របស់​អ្នក​ឡើយ » ។5

កំណត់​ចំណាំ

  1. ថូម៉ាស អេសម៉នសុន« The Race of Life » Liahona, ខែ ឧសភា ឆ្នាំ 2012 ទំព័រ 91 ។

  2. ឌៀថើរ អេស្វ អុជដូហ្វ « You Matter to Him » Liahona, ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 20 ។

  3. យ៉ូសែបស៊្មីធ ក្នុង Daughters in My Kingdom: The History and Work of Relief Society, ( ឆ្នាំ 2011 ) ទំព័រ 171 ។

  4. Daughters in My Kingdom, ទំព័រទី 171 ។

  5. យ៉ូសែបស៊្មីធ​ក្នុង Daughters in My Kingdom, ទំព័រ 169 ។

រូបថត​នៃ ព្រះគ្រីស្ទដោយ ដាវីឌ នីស្តាល់ ផ្ទៃ​ខាង​ក្រោយ​ដោយ​ហេមេរ៉ា/ធីងស្តក់

បោះពុម្ព