២០១៣
អំណោយ​របស់​ជេន
Oct 2013


អំណោយ​របស់​ជេន

អ្នកនិពន្ធ​រស់​នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា. ។

ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស​ជាច្រើន​កាល​ខ្ញុំ​នៅ​ជា​និសិ្សត​មហាវិទ្យាល័យ ។ ការ​ជ្រើសរើស​ទាំង​នោះ​បាន​ដឹកនាំ​ទៅរក​ផលវិបាក និង​អពមង្គល ហើយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ប្រើ​វិស្សមកាល​នា​រដូវ​ក្ដៅ​របស់​ខ្ញុំ​ដើម្បី​ចាប់​ផ្ដើម​ធ្វើ​ការ​ផ្លាស់​ប្ដូរ ។ នៅ​ពេល​សាលា​បាន​បើក​បវេសនកាល​វិញ ខ្ញុំ​បាន​ហូប​អាហារ​ថ្ងៃ​ត្រង់​នៅ​ក្នុង​បន្ទប់​ទឹក ឬ​តាម​ផ្លូវ​ដើរ​ដែល​គ្មាន​មនុស្ស​ដើម្បី​ជៀសវាង​ពី​ទំនាក់​ទំនាក់​មិន​ល្អ​ដែល​កំពុង​រង់ចាំ​ស្វាគមន៍​ខ្ញុំ​ត្រលប់​ទៅ​វិញ ។

ខ្ញុំ​ពុំ​ធ្លាប់​មាន​អារម្មណ៍​ឯកោ​ពី​មុន​ឡើយ ។

ក្រោយ​មក​ព្រះ​ទ្រង់​បាន​ប្រទាន​អំណោយ​មួយ​ឲ្យ​ខ្ញុំ ៖ ទ្រង់​បាន​បញ្ជូន​ជេន​ឲ្យ​មក​រក​ខ្ញុំ ។ នាង​ពុំ​ដែល​វិនិច្ឆ័យ​ខ្ញុំ​ដោយ​សារ​តែ​កំហុស​របស់​ខ្ញុំ​នោះ​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នាង​បាន​លើក​ទឹកចិ​ត្ត​ខ្ញុំ​ឲ្យ​បន្ត​ដើរ​នៅ​ក្នុង​ផ្លូវ​ត្រូវ ។ ដោយ​ដឹង​ថា​មាន​នាង​នៅ​ឯ​សាលារៀន​បាន​ជួយ​ខ្ញុំ​ឲ្យ​បន្ត​អាន​ព្រះគម្ពីរ ហើយ​ចិញ្ចឹម​បីបាច់​ដល់​ទីបន្ទាល់​របស់​ខ្ញុំ ។ លុះ​ពេល​បញ្ចប់​ការសិក្សា​បាន​ឈាន​ចូលមក​ដល់ ខ្ញុំ​បាន​អះអាង​ដល់​ខ្លួន​ឯង​ថា​ខ្ញុំ​បាន​តាំង​ចិត្ត​ដើម្បី​ធ្វើ​ការ​កែប្រែ ។

ពេល​ខ្លះ ខ្ញុំ​ងឿង​ឆ្ងល់​ថា​តើ​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ពេល​សព្វ​ថ្ងៃ​នេះ ប្រសិន​បើ​ជេន​ពុំ​បាន​ជួយ​ដល់​ខ្ញុំ​នោះ ។ តើ​ខ្ញុំ​អាច​នៅ​ជាប់​នឹង​គោលការណ៍​របស់​ខ្ញុំ​ដោយ​គ្មាន​នាង​បាន​ដែរ​ទេ ? សំណាង​ណាស់ ខ្ញុំ​ពុំ​បាន​ដឹង​ថា​នាង​បាន​នៅ​ទីនោះ​ដោយ​ត្រៀមចិត្ត​រួច​ជា​ស្រេច ហើយ​មាន​ឆន្ទៈ​ដើម្បី​ជួយ​ដល់​ខ្ញុំ ។

បោះពុម្ព