២០១៣
ព្រះយេស៊ូវ​ប្រទាន​ពរ​ដល់​កុមារ​តូចៗ
Oct 2013


សម្រាប់​កុមារ​តូចៗ

ព្រះយេស៊ូវ​ប្រទាន​ពរ​ដល់​កុមារ​តូចៗ

ដកស្រង់​ចេញ​ពី ម៉ាកុស 10:13–16 ។

មាន​មនុស្ស​ជាច្រើន​បាន​រុំ​ជុំវិញ​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​ចង់​ស្ដាប់​ទ្រង់​និទាន​រឿង ។ ពួកគេ​ចង់​ស្ដាប់​ទ្រង់​បង្រៀន​ពី​ស្ថានសួគ៌ ។

នៅ​ពេល​មាន​មនុស្ស​ឈឺ ព្រះយេស៊ូវ​បាន​ព្យាបាល​ពួកគេ ។ ទ្រង់​បាន​ព្យាបាល​មនុស្ស​ខ្វាក់ ។ ទ្រង់បាន​ព្យាបាល​មនុស្ស​ថ្លង់ ។

ថ្ងៃ​មួយ​ មាន​មនុស្ស​មួយ​ចំនួន​បាន​នាំ​កូនតូច​របស់​ខ្លួន​មក​ឯ​ព្រះយេស៊ូវ ។ ពួកគេ​ចង់​ឲ្យ​ទ្រង់​ប្រសិទ្ធពរ​ដល់​កូនៗ​របស់​ពួកគេ ។ សិស្ស​ទាំងឡាយ​របស់​ព្រះយេស៊ូវ​បាន​ប្រាប់​ដល់​មនុស្ស​ទាំង​នោះ​ថា​កុំ​ឲ្យ​រំខាន​ព្រះយេស៊ូវឡើយ ។ ពួកគេ​បាន​គិត​ថា​ទ្រង់​មាន​ការ​រវល់​ណាស់ ។

ព្រះយេស៊ូវ​មិន​រវល់​ពេក​នោះ​ទេ ។ ទ្រង់បាន​ប្រាប់​ពួក​សិស្ស​ឲ្យយក​កុមារ​ទាំងនោះ​មក​ជួប​ទ្រង់ ។ ទ្រង់បាន​មាន​បន្ទូល​ថា នគរ​ស្ថានសួគ៌​ជា​របស់​ផង​មនុស្ស​ដែល​ ​ដូចជា​កុមារ​តូចៗ ។

ព្រះយេស៊ូវ​ស្រឡាញ់​កុមារ​ទាំងអស់។ មិន​ថា​អ្នក​ជា​នរណា អ្នក​មាន​មុខមាត់​បែបណា ឬ​អ្នក​មកពីណា​នោះ​ទេ ។ ព្រះយេស៊ូវ​ស្រឡាញ់​អ្នក !

រចនារូបភាព ដោយ ស្សនណា ជេ ស៊ី ថែននី