២០១៣
ទំព័រ​របស់​យើង
Oct 2013


ទំព័រ​របស់​យើង

ប៉ាម៉ាក់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ពី​ដំណឹងល្អ ហើយ​បាន​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់ខ្ញុំ តាំងពី​ខ្ញុំ​នៅ​ក្មេង ។ ខ្ញុំ​បាន​រៀន​អាន​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​សម្រាប់​កុមារ ហើយ​ឥឡូវ​ខ្ញុំ​ស្រឡាញ់​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​អាន​វា​រាល់ថ្ងៃ ម្នាក់ឯង និង​ជាមួយ​គ្រួសារ ។ អាំម៉ូន​ជា​តូអង្គ​ដែល​ខ្ញុំចូល​ចិត្ត​ក្នុង​ព្រះគម្ពីរ​មរមន ។ គាត់​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដ៏​អស្ចារ្យ នោះ​ជា​អ្វីដែល​ខ្ញុំ​ចង់​ក្លាយនៅ​ពេល​ខ្ញុំ​ធំឡើង ។

អេស្តេបាន់ អិម អាយុ 8 ឆ្នាំ ប្រទេស​កូឡុំប៊ី

នៅ​ពេល​គ្រួសារ​របស់​ខ្ញុំ​ទៅ​វិស្សមកាល​នៅ​ប្រទេស​ប៉ាណាម៉ា ប្រទេស​កំណើត​របស់​ម្ដាយ​ខ្ញុំ ប៉ាម៉ាក់ខ្ញុំ​បាន​នាំ​ប្អូន​ស្រី​ខ្ញុំ យូអាលីប៊េធ និង​ខ្ញុំ​ទៅ​លេង​ព្រះវិហារបរិសុទ្ធ​ប៉ាណាម៉ាស៊ីធីប៉ាណាម៉ា ។ ម៉ាក់​យើង​បាន​នាំ​យើង​ទៅ​ប៉ះ​នឹង​ជញ្ជាំងព្រះវិហារ​បរិសុទ្ធនោះ ។ ក្រោយមក ពេល​ខ្ញុំ​បានប្រាប់ម៉ាក់​ខ្ញុំ​ពីអារម្មណ៍​រីករាយ​ដែល​ខ្ញុំ​មាន​ ពេល​ខ្ញុំ​នៅ​ព្រះវិហារ​បរិសុទ្ធនោះ គាត់បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពីព្រះវិញ្ញាណ​បរិសុទ្ធ ។

សេហ្គីយ៉ូ ប៊ី ជុញ្ញ័រ អាយុ 7 ឆ្នាំ ភ្ល័ររីដា ស.រ.អា.

ប៉ាស្សា ហ្សី អាយុ 9 ឆ្នាំ ប្រទេស​អ៊ុយក្រែន

នៅពេល​ ឡេទីស្យ៉ា ស៊ី អាយុ 6 ឆ្នាំ មាន​អាយុ 3 ឆ្នាំ ព្រះវិហារ​បរិសុទ្ធកូរីទីបា​ប្រេស៊ីល​បាន​សង់​ចប់​សព្វគ្រប់ ។ នាង​ចូលចិត្ត​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ទៅ​ទីនោះ​រៀងរាល់​ថ្ងៃ​ក្នុង​សប្ដាហ៍​ចុង​ក្រោយ​នៃ​ការ​បើក​សម្ពោធ ។ នាង​នៅ​តែ​ចូលចិត្តការ​ទៅលេង​នៅ​ព្រះវិហារ​​បរិសុទ្ធ ហើយ​ដើរ​កាត់សួនច្បារ​ដ៏ស្រស់​ស្អាត ។ ឡេទីស្យ៉ា​ក៏​ចូលចិត្ត​គូររូប ហើយ​ហែល​ទឹក​ផងដែរ ។

ថ្នាក់​កុមារ ៖ ធ្វើតាម​ព្រះយេស៊ូវ

ម៉ៅរីហ្សីយ៉ូ ឌី អាយុ 11 ឆ្នាំ ប្រទេស​អ៊ីតាលី ចូល​ចិត្ត​ការ​ប្រជុំ​សាក្រាម៉ង់ ដោយសារ​គាត់​រៀន​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ គាត់​ចូល​ចិត្ត​ទៅ​ព្រះវិហារ ដោយសារ​វា​សប្បាយ ហើយ​ស្រស់ស្អាត ។ គាត់​រីករាយ​ក្នុង​សាសនាចក្រ ហើយ​មាន​មិត្ត​ជាច្រើន​នាក់ ។

នៅ​ពេល​យើង​រៀបចំ​ខ្លួន​សម្រាប់​ការ​បើក​ការ​ដ្ឋាន​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ទីអាវ័រណា​ម៉ិកស៊ិក យើង​មាន​ចិត្ត​រីករាយ​ណាស់ ។ យើង​បាន​ទៅ​ធ្វើ​ការ​បម្រើ​ជា​គ្រួសារ ។ យើង​បាន​សម្អាត​ទីធ្លា​នៃ​ព្រះវិហារ​បរិសុទ្ធ​នោះ ។ ខ្ញុំ​ដឹង​ថា​ព្រះអម្ចាស់​នឹង​យាង​មក​ដំណាក់​របស់​ទ្រង់​ពេល​វា​ត្រូវបាន​សាង​សង់​ចប់​សព្វគ្រប់ ។

យ៉ូស្វេ អេស អាយុ 6 ឆ្នាំ ប្រទេស​ម៉ិកស៊ិកូ

ការ​សិក្សា​ព្រះគម្ពីរ​ជួយ​ខ្ញុំ​ឲ្យ​រើស​ផ្លូវ​ត្រូវ ។

« ផ្ទាំង​មាស » ដោយ ភី ទុយអិត ហោ អាយុ 10 ឆ្នាំ នៅ​ក្នុង​ប្រទេស​កម្ពុជា

ខ្ញុំ​រើស​ផ្លូវ​ត្រូវ​ពេល​ខ្ញុំ​បាន​ដើរ​តាម​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

អិន ធី លីនដា អាយុ 8 ឆ្នាំ នៅ​ក្នុង​ប្រទេស​កម្ពុជា

ផ្នែក​ដែលខ្ញុំ​ចូលចិត្ត​ក្នុង​ព្រះគម្ពីរ​មរមន​គឺដំណើររឿង​របស់​នីហ្វៃ និង​ដំណើរ​ឆ្លង​កាត់​សមុទ្រ ។

ខេលី ស៊ី អាយុ 10 ឆ្នាំ​ ប្រទេស​ហ្វីលីពីន

យើង​ត្រូវ​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​យើង​អាច​រស់​នៅ​ជាគ្រួសារ​ជា​រៀងរហូត ។

ស្សានណា ស៊ី អាយុ 8 ឆ្នាំ ប្រទេស​ហ្វីលីពីន

ខ្ញុំ​ចូលចិត្តទៅ​ព្រះវិហារ​ជាមួយ​គ្រួសារ​ខ្ញុំ ហើយ​រៀន​ពី​ព្រះយេស៊ូវគ្រីស្ទ ។ នៅ​ផ្ទះខ្ញុំ​ចូលចិត្ត​អាន ហើយ​រៀន​ពី​ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ ច្រៀង​ទំនុក​តម្កើង និងលេង​ល្បែង​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។ ដំណឹងល្អ​ប្រទាន​ពរ​ដល់​គ្រួសារ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ ។ ខ្ញុំ​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​ទៅ​គ្រូបង្រៀន​បី​នាក់​នៅ​ឯ​សាលា និង​មិត្ត​ជិតស្និទ្ធិ​របស់​ខ្ញុំ មីហ្គេល រួចហើយ ។ ចម្រៀង​ថ្នាក់​កុមារ​ដែល​ខ្ញុំ​ចូលចិត្ត​គឺ « We’ll Bring the World His Truth » (Children’s Songbook 172 ) ។

ម៉ាទីម ភី អាយុ 6 ឆ្នាំ ប្រទេសព័រទុយហ្គាល់

ហេនរីគ អេស អាយុ 7 ឆ្នាំ ប្រទេស​ប្រេស៊ីល