២០១៣
គំនិត​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
Oct 2013


គំនិត​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ច្បាប់​នេះ​មាន​នូវ​អត្ថបទ និង សកម្មភាព​នានា​ដែល​អាច​យក​ទៅ​​ប្រើ​ប្រាស់​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ នៅ​ខាងក្រោម​ជា​គំនិត​ចំនួន​ពីរ ។

« ការ​ក្លាយ​ខ្លួន​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​នៃប្រកាស​ដំណឹង​ល្អ​របស់​យើង »ទំព័រ 46 ៖ សូម​ពិចារណា​ធ្វើ​ការ​ពិភាក្សា​ជាគ្រួសារ​ពី​ចារឹតលក្ខណៈទាំងប្រាំ​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៃប្រកាស​ដំណឹង​ល្អ​របស់​យើង ។ បន្ទាប់​មក​សូម​ព្យាយាម​អនុវត្តន៏តាមគោលការណ៍​ទាំងនោះ ។ អ្នក​អាច​រំឭក​ផ្នែក​មួយ​ក្នុងប្រកាស​ដំណឹង​ល្អ​របស់​យើង​ឡើង​វិញ​រួម​គ្នា ហើយផ្ដល់​ពេល​ខ្លី​មួយ​​ដាក់វេន​សមាជិក​គ្រួសារ​ដើម្បី​អនុវត្តបង្រៀនផ្នែកនិមួយៗ ដកស្រង់ចេញពី​មេរៀន​អ្នក​ផ្សព្វផ្សាយ​សាសនា ខណៈ​ដែល​សមាជិក​គ្រួសារ​ផ្សេងទៀត​ធ្វើ​ជា​ពួក​អ្នក​រៀន ។ អ្នក​អាច​ពិភាក្សា​ពី​ឧបសគ្គ​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ហើយ​ចែក​ចាយ​ពី​របៀប​ដើម្បី​អភិវឌ្ឍ​ន៍ចរឹត​លក្ខណៈ​ដែល​បាន​រៀបរាប់​ដោយ​អែលឌើរ ដេវីឌ អេ បែដណា ។

« ចូរ​រឹងមាំ មាន​សុខភាព​ល្អ ហើយ​ឆ្លាតវៃ » ទំព័រ 52 ៖ បន្ទាប់​ពី​មើល​ឡើង​វិញ​នូវ​អត្ថបទ​របស់​អែលឌើរ អេឌ្រាន អូឆាវ សូម​ពិចារណា​រៀបចំសកម្មភាព​មួយ​ដែល​អនុញ្ញាត​ឲ្យ​សមាជិក​គ្រួសារ​របស់​អ្នក​មាន​ភាព​សកម្ម​ខាង​រាង​កាយ​រួម​គ្នា ។ អ្នក​អាច​លេង​កីឡា ឬ​ដើរកំសាន្ត ។ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​សកម្មភាព​របស់​អ្នក​សម​ស្រប​ទៅ​នឹង​អាយុ និង​សមត្ថភាព​របស់​សមាជិក​គ្រួសារ ( ឧទាហរណ៍ អ្នក​អាច​សុំ​ឲ្យ​​កូន​ធំៗ​របស់​អ្នក​ជួយ​កូន​តូចៗ​បញ្ចប់​សកម្មភាព​នោះ ) ។ បន្ទាប់​ពី​សកម្មភាព​របស់​អ្នក សូម​ពិភាក្សា​ជា​គ្រួសារ​ពី​អត្ថប្រយោជន៍​ពី​របៀប​រស់​នៅ​ឲ្យ​សកម្ម​ខាង​រាងកាយ ។ អ្នក​ក៏​អាច​រៀបចំ​របៀប​ដើម្បី​បន្ត​ធ្វើ​ការ​ជា​គ្រួសារ​ នៅ​ក្នុងការ​ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​ពួក​ព្យាការី​ដែល​នៅ​រស់​ពីការ​ថែទាំ​ដល់​រូបកាយ​របស់​យើង ។

ជា​ភាសា​របស់​អ្នក

លីអាហូណា និង ឯកសារ​ផ្សេង​ទៀត​របស់​សាសនាចក្រ​មាន​ជាច្រើន​ភាសា សូម​ចូល​ទៅកាន់ languages.lds.org ។

រចនា​រូបភាព​ដោយ ហ្គ្រេក ​ដាយមិន

បោះពុម្ព