ការបង្រៀនដើម្បីកម្លាំងនៃយុវជន
សុខភាពខាងរូបកាយ និងសតិអារម្មណ៍
ចំពោះយុវវ័យមួយចំនួន ការបរាជ័យដើម្បីអនុវត្តតាមគោលការណ៍នៃលំហាត់ប្រាណខាងរាងកាយអាចក្លាយជាឧបសគ្គដ៏ធំមួយក្នុងការសេពគប់មិត្តភក្ដិ និងការកសាងទំនុកចិត្តលើខ្លួនឯង ។ ជាងនេះទៀត សុខភាពខាងរូបកាយ និងសតិអារម្មណ៍គឺជាកត្តាដ៏សំខាន់ ប៉ុន្តែជារឿយៗជាកត្តាតូចនៃការរៀបចំខ្លួនបម្រើបេសកកម្ម ។ នៅទំព័រ 52–53 ក្នុងច្បាប់នេះ អែលឌើរ អេឌ្រាន អូឆាវ នៃពួកចិតសិបនាក់បានពិភាក្សាពីរបៀបថែទាំរូបភាយយើងអាចជួយការពារដល់សុខភាពខាងរូបកាយ និងសតិអារម្មណ៍ ។ លោកបានរំឭកយើងឲ្យធ្វើលំហាត់ប្រាណ ហើយប្រតិបត្តិតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ( សូមមើល គ. និង ស. 89 ) ដើម្បីយើងមានសុខភាពល្អ ហើយរីករាយជាងមុន ។ នៅពេលអ្នកជួយដល់កូនចៅរបស់អ្នកឲ្យរៀន ហើយអនុវត្តតាមគោលការណ៍នៃសុខភាពខាងរូបកាយ និងខាងសតិអារម្មណ៍ នោះពួកគេនឹងមានលទ្ធភាពដើម្បីបង្កើនទំនុកចិត្តលើខ្លួនឯង ហើយរៀបចំខ្លួនសម្រាប់ការបម្រើនាពេលអនាគត ។
ដូចជាអែលឌើរ អូឆាវ បានមានប្រសាសន៍ថា ៖ « ការថែទាំរូបកាយអ្នកក៏ប្រទានពរដល់គំនិតរបស់អ្នកផងដែរ ហើយវាជួយអ្នកឲ្យចងចាំថា អ្នកគឺជាកូនចៅនៃព្រះ ហើយអាចមានភាពជឿជាក់ និងរីករាយ ។ ខាងផ្នែកសតិអារម្មណ៍ ផ្នែករូបកាយ និងផ្នែកវិញ្ញាណរបស់យើងគឺត្រូវបានតភ្ជាប់នឹងរួមគ្នា » ។
យោបល់ទំាងឡាយសម្រាប់បង្រៀនយុវវ័យ
-
សូមអានអត្ថបទរបស់អែលឌើរ អូឆាវ រួមគ្នា ហើយបង្កើតផែនការលំហាត់ប្រាណជាគ្រួសារមួយដោយមានគោលដៅខាងកាយសម្បទាដ៏ជាក់លាក់ និងប្រាកដនិយម ។
-
ជាមួយនឹងកូនវ័យក្មេងរបស់អ្នក សូមអានផ្នែកសុខភាពខាងរូបកាយ និងសតិអារម្មណ៍នៅក្នុង ដើម្បីកម្លាំងនៃយុវជន ( ទំព័រ 25–27 ) ។ សូមពិភាក្សាពីអត្ថន័យនៃការមានសុខភាពល្អខាងសតិអារម្មណ៍ ។
-
សូមច្រៀងបទ « Though Deepening Trials » ( Hymns ល.រ. 122 ) រួមគ្នា ហើយពិភាក្សាពីអ្វីដែលការរស់ឡើងវិញបង្រៀនយើងពីសារៈសំខាន់នៃរូបកាយរបស់យើង ។
-
សូមសិក្សាបទគម្ពីរដែលមាននៅក្នុងអត្ថបទនេះ ហើយពិភាក្សាពីអ្វីដែលវាបង្រៀនពីសុខភាពខាងរូបកាយ និងសតិអារម្មណ៍ ។
យោបល់ទំាងឡាយដើម្បីបង្រៀនកូនចៅ
-
សូមបង្ហាញរូបភាពព្រះវិហារបរិសុទ្ធដល់កូនរបស់អ្នក ។ សូមពិភាក្សាថា តើវាមានអត្ថន័យយ៉ាងណានៅពេលសាវកប៉ុលបង្រៀនថា រូបកាយយើងគឺជា « វិហារនៃព្រះវិញ្ញាណបរិសុទ្ធ » នោះ ( កូរិនថូសទី 1 6:19 ) និងរបៀបដែលចំណេះដឹងនេះអាចជួយយើងថែទាំរូបកាយ និងគំនិតរបស់យើងបាន ។
-
សូមធ្វើជាតារាងមួយពីសកម្មភាពកម្សាន្តល្អៗដែលកូនរបស់អ្នកចូលចិត្តធ្វើជាគ្រួសារ ។ រួចហើយបង្កើតផែនការមួយពីរបៀបដើម្បីធ្វើឲ្យសកម្មភាពទាំងនេះក្លាយជាផ្នែកមួយនៃជីវិតគ្រួសារ ។
-
សូមពិភាក្សាពីរបៀបស្វែងយល់ ហើយគ្រប់គ្រងលើអារម្មណ៍ រួមទាំងកំហឹង ឬភាពសោកសៅ ។ សូមច្រៀងបទ « If You’re Happy » ( Children’s Songbook 266 ), « I’m Trying to Be Like Jesus » ( Children’s Songbook 78 ) ឬចម្រៀងមួយផ្សេងទៀតស្ដីពីអារម្មណ៍ និងការធ្វើការជ្រើសរើសធ្វើល្អ ។