សារលិខិតបង្រៀនសួរសុខទុក្ខ
បេសកកម្មដ៏ទេវភាពនៃព្រះយេស៊ូវគ្រីស្ទ ៖ ព្រះដ៏បង្កបង្កើត
សូមសិក្សាសម្ភារនេះដោយការអធិស្ឋាន និងព្យាយាមដឹងនូវអ្វីដើម្បីចែកចាយនឹងបងប្អូនស្រីដែលអ្នកទៅសួរសុខទុក្ខ ។ តើការយល់ដឹងអំពីជីវិត និង បេសកកម្មរបស់ព្រះអង្គសង្គ្រោះ បង្កើនជំនឿរបស់អ្នកទៅលើទ្រង់ និង ប្រទានពរអ្នកទាំងឡាយដែលអ្នកនឹងមើលថែដោយរបៀបណា ? សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ reliefsociety.lds.org.
ព្រះយេស៊ូវគ្រីស្ទ « បានបង្កើតផ្ទៃមេឃ និងផែនដី » ( នីហ្វៃទី 3 9:15 ) ។ ទ្រង់បានធ្វើកិច្ចការនោះតាមរយៈអំណាចបព្វជិតភាព ដែលស្ថិតនៅក្រោមការដឹកនាំនៃព្រះវរបិតាសួគ៌ ( សូមមើល ម៉ូសេ 1:33 ) ។
ប្រធានថូម៉ាស អេស ម៉នសុនបានមានប្រសាសន៍ថា « តើយើងគប្បីមានអំណរគុណយ៉ាងណាទៅដែលអង្គបង្កបង្កើតដ៏ឈ្លាសវៃបានបង្កើតផែនដី ហើយដាក់យើងនៅទីនេះនោះ … ដើម្បីយើងអាចមានបទពិសោធន៍ក្នុងគ្រានៃការសាកល្បង ជាឱកាសដើម្បីបង្ហាញខ្លួនឯងថាយើងមានភាពសក្ដិសម ចំពោះអ្វីៗទាំងអស់ដែលព្រះបានរៀបចំឲ្យយើងទទួល » ។1 នៅពេលយើងប្រើសិទ្ធិជ្រើសរើសរបស់យើងដើម្បីគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះ ហើយប្រែចិត្ត នោះយើងប្រែក្លាយជាមានភាពសក្ដិសមដើម្បី ត្រលប់ទៅរស់នៅជាមួយនឹងទ្រង់វិញ ។
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ជាទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានទីមួយ បានមានប្រសាសន៍ពីការបង្កបង្កើតថា ៖
« យើងគឺជាហេតុផលដែលទ្រង់បានបង្កើតសកលលោកនេះ ! …
« នេះគឺជាមតិផ្ទុយមួយរបស់មនុស្ស ៖ បើប្រៀបនឹងព្រះ មនុស្សគឺគ្មានជាអ្វីសោះ ប៉ុន្តែយើងគឺជាអ្វីៗ ទាំងអស់ចំពោះព្រះ » ។2 ដោយដឹងថាព្រះយេស៊ូវបានបង្កើតផែនដីសម្រាប់យើងដោយសារយើងមានតម្លៃដ៏ធំធេងចំពោះព្រះវរបិតាសួគ៌អាចជួយយើងឲ្យបង្កើតសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ ។
ចេញពីព្រះគម្ពីរ
យ៉ូហាន 1:3 ហេព្រើរ 1:1–2 ម៉ូសាយ 3:8 ម៉ូសេ 1:30–33, 35–39 អ័ប្រាហាំ 3:24–25
ចេញពីប្រវត្តិសាស្ត្ររបស់យើង
យើងត្រូវបានបង្កើតឡើងតាមរូបភាពនៃព្រះ ( សូមមើល ម៉ូសេ 2:26–27 ) ហើយយើងមានសុក្ដានុពលដ៏ទេវភាព ។ ព្យាការីយ៉ូសែប ស្ម៊ីធ បានទូន្មានដល់បងប្អូនស្រីនៅក្នុងសមាគមសង្គ្រោះឲ្យ « បំពេញនូវអភ័យឯកសិទ្ធិ [ របស់ខ្លួន ] » ។3 ជាមួយនឹងការលើកទឹកចិត្តនោះជាគ្រឹះមួយ បងប្អូនស្រីនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានបង្រៀនឲ្យបំពេញសុក្ដានុពលដ៏ទេវភាពរបស់ខ្លួនដោយបំពេញនូវព្រះរាជបំណងរបស់ព្រះចំពោះពួកគាត់ ។ « នៅពេលពួកគាត់ដឹងថាពួកគាត់ជានរណា—ជាបុត្រីនៃព្រះ ដោយមានសមត្ថភាពពិសេសដើម្បីស្រឡាញ់ ហើយចិញ្ចឹមបីបាច់—នោះពួកគាត់នឹងឈានទៅដល់សក្ដានុពលរបស់ខ្លួនជាស្ត្រីដ៏បរិសុទ្ធ » ។4
« ព្យាការី យ៉ូសែប ស្ម៊ីធ បានមានប្រសាសន៍ថា « ឥឡូវនេះ អាចត្រូវបានដាក់នៅក្នុងស្ថានភាពមួយដែលអ្នកអាចធ្វើស្របតាមការយល់ដឹងទាំងនោះដែលព្រះបានបណ្ដុះនៅក្នុងបេះដូងរបស់អ្នក » ។ « ប្រសិនបើអ្នកបំពេញតាមគោលការណ៍ទាំងនេះ តើវានឹងមានភាពអស្ចារ្យ ហើយរុងរឿងយ៉ាងណាទៅ !—ប្រសិនបើអ្នកបំពេញអភ័យឯកសិទ្ធិរបស់អ្នក នោះពួកទេវតាមិនអាចត្រូវបានឃាឃាំងពីការធ្វើ ជា សហការីរបស់អ្នកឡើយ » ។5